កណ្ឌទី ៥២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះពួកអែលឌើរនៃសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៨៣១ (History of the Church, ១:១៧៥–១៧៩)។ សន្និសីទត្រូវបានធ្វើឡើងនៅក្រុងខឺតឡង់ គឺចាប់ផ្ដើមនៅថ្ងៃទី៣ ហើយបង្ហើយនៅថ្ងៃទី៦ ខែមិថុនា។ នៅឯសន្និសីទនេះ ការតែងតាំងដ៏ច្បាស់លាស់អំពីតំណែងនៃសង្ឃជាន់ខ្ពស់ត្រូវបានធ្វើឡើង ហើយការសម្ដែងខ្លះៗអំពីវិញ្ញាណក្លែងក្លាយ និងបញ្ឆោត ត្រូវបានសង្កេតស្គាល់ ហើយបន្ទោស។
១–២, សន្និសីទលើកក្រោយត្រូវបានសម្រេចឲ្យធ្វើនៅរដ្ឋមិសសួរី; ៣–៨, ការចាត់ឲ្យពួកអែលឌើរធ្វើដំណើរជាមួយគ្នាត្រូវបានចាត់; ៩–១១, ពួកអែលឌើរត្រូវបង្រៀនពីអ្វីដែលពួកសាវក និងពួកព្យាការីបានសរសេរទុក; ១២–២១, អស់អ្នកណាដែលត្រូវបានបំភ្លឺដោយសារ ព្រះវិញ្ញាណ ត្រូវនាំផលនៃការសរសើរ និងប្រាជ្ញាចេញមក; ២២–៤៤, ពួកអែលឌើរដ៏ច្រើនត្រូវបានតែងតាំងឲ្យចេញទៅផ្សាយដំណឹងល្អ ក្នុងកាលធ្វើដំណើរទៅរដ្ឋមិសសួរីសម្រាប់សន្និសីទ។
១មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅកាន់ពួកអែលឌើរ ដែលទ្រង់កបានហៅហើយរើសនៅគ្រាចុងក្រោយ ដោយសារសំឡេងនៃព្រះវិញ្ញាណរបស់ទ្រង់ —
២ថា ៖ យើងជាព្រះអម្ចាស់ នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអ្វីដែលយើងសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើ ចាប់តាំងពីពេលនេះ រហូតដល់មានសន្និសីទក្រោយទៀត ដែលនឹងធ្វើនៅរដ្ឋមិសសួរី នៅលើកដែនដីដែលយើងនឹងខប្រទានដល់រាស្ត្ររបស់យើង ដែលត្រូវជាគសំណល់នៃយ៉ាកុប និងពួកអ្នកណាដែលត្រូវជាអ្នកគ្រងមរតក តាមឃសេចក្ដីសញ្ញា។
៣ហេតុដូច្នោះហើយ យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យយ៉ូសែប ស៊្មីធ ជុញ្ញ័រ និងស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង ធ្វើដំណើរយ៉ាងប្រញាប់ កាលបានត្រៀមរួច ដើម្បីចាកចេញពីផ្ទះសំបែងរបស់ពួកគេ ហើយធ្វើដំណើរទៅដែនដីមិសសួរីចុះ។
៤ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ចំពោះយើង នោះនឹងត្រូវបានធ្វើឲ្យពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ។
៥ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ នោះក៏នឹងត្រូវបានធ្វើឲ្យពួកគេដឹងពីកដែនដីនៃកេរ្តិ៍អាកររបស់អ្នកដែរ។
៦ហើយដរាបណាពួកគេមិនមានចិត្តស្មោះត្រង់ នោះពួកគេនឹងត្រូវកាត់ចេញ គឺតាមដែលយើងសព្វព្រះហឫទ័យ តាមតែឃើញថាល្អដល់យើង។
៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើង និងយ៉ូហាន ខូរិល ជាអ្នកបម្រើរបស់យើងចេញដំណើរជាបន្ទាន់ចុះ
៨ហើយចូរឲ្យយ៉ូហាន មើដក់ ជាអ្នកបម្រើរបស់យើង និងហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេទៅកន្លែងដដែល តាមផ្លូវក្រុងឌីត្រោយត៍ផងចុះ។
៩ហើយចូរឲ្យពួកគេធ្វើដំណើរពីទីនោះ គឺផ្សាយព្រះបន្ទូលតាមផ្លូវ ដោយកគ្មាននិយាយពីអ្វី ក្រៅពីអ្វីដែលខពួកព្យាការី និងពួកសាវកបានសរសេរទុក និងអ្វីដែលត្រូវបានបង្រៀនដល់ពួកគេ ដោយសារគព្រះដ៏ជាជំនួយ តាមរយៈពាក្យអធិស្ឋាននៃសេចក្ដីជំនឿឡើយ។
១០ចូរឲ្យពួកគេទៅដោយកគូៗ ហើយចូរឲ្យពួកគេផ្សាយតាមផ្លូវតាមរបៀបនោះ នៅគ្រប់ទីជំនុំ ដោយធ្វើបុណ្យជ្រមុជដោយខទឹក និងដោយការដាក់គដៃលើនៅក្បែរច្រាំងទឹក។
១១ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងកាត់កិច្ចការរបស់យើងយ៉ាងខ្លី ដោយកសេចក្ដីសុចរិត ត្បិតនឹងមានថ្ងៃមកដល់ ដែលយើងនឹងនាំសេចក្ដីជំនុំជំរះឲ្យបានជ័យជម្នះ។
១២ហើយចូរឲ្យឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើងប្រុងប្រយ័ត្ន ត្បិតសាតាំងចង់ករែងគាត់ដូចជាអង្កាម។
១៣ហើយមើលចុះ អ្នកណាដែលមានកចិត្តស្មោះត្រង់ នោះនឹងត្រូវបានធ្វើឲ្យត្រួតលើរបស់ជាច្រើន។
១៤ហើយជាថ្មីទៀត យើងនឹងប្រទានគំរូដល់អ្នក អំពីគ្រប់ទាំងអស់ ដើម្បីកុំឲ្យអ្នករាល់គ្នាអាចត្រូវគេបញ្ឆោតបាន ត្បិតសាតាំងកំពុងនៅពាសពេញលើដែនដី ហើយវាចេញទៅ ដោយបញ្ឆោតសាសន៍នានា —
១៥ហេតុដូច្នោះហើយ អ្នកណាដែលអធិស្ឋាន ដែលមានវិញ្ញាណកទន់ទាប អ្នកនោះឈ្មោះថា ត្រូវខបានទទួលពីយើងហើយ បើសិនជាអ្នកនោះគោរពតាមគពិធីបរិសុទ្ធទាំងឡាយរបស់យើង។
១៦អ្នកដែលនិយាយ ដែលមានវិញ្ញាណទន់ទាប ដែលប្រើពាក្យសម្ដីសុភាពហើយស្អាងឡើង អ្នកនោះឈ្មោះថា មកពីព្រះ បើសិនជាអ្នកនោះគោរពតាមពិធីបរិសុទ្ធទាំងឡាយរបស់យើង។
១៧ហើយជាថ្មីទៀត អ្នកណាដែលញ័ររន្ធត់នៅក្រោមព្រះចេស្ដារបស់យើង នោះនឹងត្រូវធ្វើឲ្យកខ្លាំងក្លា ហើយនឹងនាំផលនៃការសរសើរ និងខប្រាជ្ញាចេញមក តាមវិវរណៈ និងសេចក្ដីពិតទាំងឡាយ ដែលយើងបានប្រទានដល់អ្នក។
១៨ហើយជាថ្មីទៀត អ្នកណាដែលត្រូវចាញ់ ហើយមិនកនាំផលទាំងឡាយចេញមក តាមគំរូនេះ នោះពុំមែនមកពីយើងទេ។
១៩ហេតុដូច្នោះហើយ ដោយសារគំរូនេះ អ្នករាល់គ្នានឹងត្រូវកស្គាល់វិញ្ញាណទាំងឡាយ គ្រប់ ករណីទាំងអស់នៅក្រោមមេឃទាំងមូល។
២០ហើយនឹងមានថ្ងៃមកដល់ តាមសេចក្ដីជំនឿរបស់មនុស្សលោក ដែលនឹងត្រូវបានកសម្រេចចំពោះពួកគេ។
២១មើលចុះ ព្រះបញ្ញត្តិនេះត្រូវបានប្រទានដល់ពួកអែលឌើរទាំងអស់ ដែលយើងបានរើស។
២២ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យកថូម៉ាស ប៊ី ម៉ាស ជាអ្នកបម្រើរបស់យើង និងអែសរ៉ា ធេយ័រ ជាអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេ ព្រមទាំងផ្សាយព្រះបន្ទូលនៅតាមផ្លូវទៅរកដែនដីនេះដែរ។
២៣ហើយជាថ្មីទៀត ចូរឲ្យអ៊ីសាក មួរលី ជាអ្នកបម្រើរបស់យើង និងអែសរ៉ា ប៊ូត ជាអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេ ព្រមទាំងផ្សាយព្រះបន្ទូលនៅតាមផ្លូវទៅរកដែនដីនេះដែរ។
២៤ហើយជាថ្មីទៀត ចូរឲ្យកអែតវឺត ប៉ាទ្រិច និងម៉ាទិន ហារិស ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេទៅជាមួយស៊ីឌនី រិកដុន និងយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាពួកអ្នកបម្រើរបស់យើង។
២៥ចូរឲ្យដាវីឌ វិតមើរ និងហាវី វិតឡក់ ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេផង ហើយផ្សាយនៅតាមផ្លូវទៅរកដែនដីនេះដែរ។
២៦ហើយចូរឲ្យកប៉ាលី ភី ប្រាត្ត និងខអួរសុន ប្រាត្ត ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេ ហើយផ្សាយនៅតាមផ្លូវ គឺទៅរកដែនដីនេះដែរ។
២៧ហើយចូរឲ្យសាឡូម៉ូន ហែនខក់ និងស៊ីម្មាន ខារតើរ ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេទៅរកដែនដីនេះផងដែរ ហើយឲ្យផ្សាយនៅតាមផ្លូវ។
២៨ចូរឲ្យអែតសុន ហ្វូលលើរ និងយ៉ាកុប ស្កត់ ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេផង។
២៩ចូរឲ្យលេវី ដ័បបុលយូ ហែនខក់ និងសេបេដេ ខូលទ្រិន ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេផង។
៣០ចូរឲ្យរេយណូលស៍ ខាហ៊ូន និងសាំយូអែល អេច ស៊្មីធ ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេផង។
៣១ចូរឲ្យវាលលើរ បាលវិន និងវិលលាម ខារតើរ ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេផង។
៣២ហើយចូរឲ្យកនូវល ណៃត៍ និងសេឡា ជេ គ្រិពហ្វិន ជាពួកអ្នកបម្រើរបស់យើង ត្រូវបានតែងតាំងទាំងពីរនាក់ ហើយចេញដំណើររបស់ពួកគេផង។
៣៣មែនហើយ យើងប្រាប់ជាប្រាកដថា ចូរឲ្យគ្រប់អ្នកទាំងនេះចេញដំណើររបស់ពួកគេទៅកន្លែងមួយ តាមផ្លូវផ្សេងៗគ្នា ហើយមិនត្រូវឲ្យមនុស្សម្នាក់សង់លើកជើងជញ្ជាំងរបស់អ្នកដទៃឡើយ ឬក៏ធ្វើដំណើរតាមផ្លូវរបស់អ្នកដទៃដែរ។
៣៤អ្នកណាដែលមានចិត្តស្មោះត្រង់ អ្នកនោះឈ្មោះថា ត្រូវបានថែរក្សាទុក ហើយបានពរដោយកផលដ៏ច្រើន។
៣៥ហើយជាថ្មីទៀត យើងប្រាប់អ្នកថា ចូរឲ្យយ៉ូសែប វេកហ្វៀល និងសាឡូម៉ូន ហាំព្រី ជាពួកអ្នកបម្រើរបស់យើង ចេញដំណើររបស់ពួកគេទៅឯដែនដីទាំងឡាយនៅទិសខាងកើត។
៣៦ចូរឲ្យពួកគេធ្វើការជាមួយគ្រួសាររបស់ខ្លួន ដោយមិនកប្រកាសប្រាប់អ្វីផ្សេងទៀតឡើយ ក្រៅពីពួកព្យាការី និងពួកសាវក ដែលជាអ្វីដែលពួកគេបានខឃើញ ហើយបានឮ ហើយគជឿយ៉ាងជាក់លាក់បំផុត ដើម្បីឲ្យសេចក្ដីព្យាករណ៍ទាំងប៉ុន្មានអាចបានសម្រេច។
៣៧ដោយព្រោះតែការរំលង នោះចូរយកអ្វីដែលបានប្រទានមកលើ ហីម៉ាន បាសែត កចេញពីគាត់ ហើយដាក់លើក្បាលនៃស៊ីម៉ូនស៍ រៃឌើរចុះ។
៣៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យយ៉ារេឌ ខារតើរ កបានតែងតាំងជាសង្ឃចុះ ហើយនិង ជួច យ៉េម្ស បានតែងតាំងជាខសង្ឃផង។
៣៩ចូរឲ្យពួកអែលឌើរដែលនៅសល់ទាំងប៉ុន្មាន កមើលលើសាសនាចក្រទាំងឡាយ ហើយប្រកាសព្រះបន្ទូលនៅភូមិភាគជុំវិញពួកគេចុះ ហើយចូរឲ្យពួកគេធ្វើការដោយដៃរបស់ខ្លួន ប្រយោជន៍កុំឲ្យត្រូវប្រព្រឹត្តនូវការថ្វាយបង្គំខរូបព្រះ ឬអំពើទុច្ចរិតឡើយ។
៤០ហើយចូរនឹកចាំក្នុងគ្រប់ការណ៍ទាំងអស់ពីកមនុស្សទាល់ក្រ និងខមនុស្សកម្សត់ទុគត៌ និងពីមនុស្សឈឺ និងមនុស្សមានទុក្ខវេទនា ត្បិតអ្នកណាដែលមិនធ្វើការទាំងនេះទេ អ្នកនោះឈ្មោះថាមិនមែនជាសិស្សរបស់យើងឡើយ។
៤១ហើយជាថ្មីទៀត ចូរឲ្យយ៉ូសែប ស៊្មីធ ជុញ្ញ័រ និងស៊ីឌនី រិកដុន និងអែឌវឺត ប៉ាទ្រិច ជាពួកអ្នកបម្រើរបស់យើង យកទៅជាមួយពួកគេនូវកប័ណ្ណពីសាសនាចក្រ។ ហើយចូរឲ្យមានប័ណ្ណមួយសម្រាប់អូលីវើរ ខៅឌើរី ផងដែរ។
៤២ម្ល៉ោះហើយ ដូចជាយើងបានប្រាប់ហើយថា បើសិនជាអ្នករាល់គ្នាមានចិត្តស្មោះត្រង់ នោះអ្នកត្រូវជួបជុំគ្នាដើម្បីត្រេកអរនៅលើដែនដីកមិសសួរី ដែលជាដែនដីនៃខកេរ្តិ៍អាកររបស់អ្នក ដែលជាដែនដីនៃពួកខ្មាំងសត្រូវរបស់អ្នក នៅពេលឥឡូវនេះ។
៤៣ប៉ុន្តែមើលចុះ យើងជាព្រះអម្ចាស់ នឹងពន្លឿនឲ្យទីក្រុងឆាប់កើតឡើងនៅពេលកំណត់ ហើយនឹងបំពាក់មកុដដល់ពួកស្មោះត្រង់ដោយកសេចក្ដីអំណរ និងដោយសេចក្ដីរីករាយ។
៤៤មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ហើយយើងនឹងកលើកពួកគេឡើងនៅថ្ងៃចុងក្រោយបង្អស់។ គឺដូច្នោះមែន។ អាម៉ែន៕