កណ្ឌទី ៦៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះពួកអែលឌើរនៃសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៨៣១ (History of the Church, ១:២១១–២១៤)។ ព្យាការីកំពុងតែរៀបចំនឹងផ្លាស់ទៅនៅភូមិហៃរាំ រដ្ឋអូហៃអូ ដើម្បីវិលទៅធ្វើកិច្ចការរបស់លោកឡើងវិញ អំពីការបកប្រែព្រះគម្ពីរប៊ីប ដែលបានទុកចោលកាលលោកបាននៅឯរដ្ឋមិសសួរី។ ក្រុមបងប្អូនប្រុសៗដែលត្រូវបានបញ្ជាឲ្យធ្វើដំណើរទៅក្រុងស៊ីយ៉ូន (រដ្ឋមិសសួរី) កំពុងតែព្យាយាមក្នុងការរៀបចំ ដើម្បីធ្វើដំណើរចេញទៅនៅខែតុលា។ វិវរណៈត្រូវបានទទួល នៅពេលនេះដែលកំពុងតែរវល់។
១–១១, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យអត់ទោសដល់គ្នាទៅវិញទៅមក ក្រែងមានអំពើបាបធំជាងនៅក្នុងខ្លួន; ១២–២២, ពួកអ្នកដែលមិនប្រែចិត្ត ត្រូវយកមកខាងមុខសាសនាចក្រ; ២៣–២៥, អ្នកណាដែលថ្វាយដង្វាយ១ភាគ១០នឹងមិនត្រូវឆេះឡើយនៅការយាងមករបស់ព្រះអម្ចាស់; ២៦–៣២, ពួកបរិសុទ្ធត្រូវបានព្រមានអំពីបំណុល; ៣៣–៣៦, ពួកបះបោរនឹងត្រូវកាត់ចេញពីក្រុងស៊ីយ៉ូន; ៣៧–៤០, សាសនាចក្រនឹងជំនុំជំរះសាសន៍ទាំងឡាយ; ៤១–៤៣, ក្រុងស៊ីយ៉ូននឹងបានលូតលាស់។
១មើលចុះ ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលដល់អ្នកដូច្នេះថា ៖ ឱអ្នករាល់គ្នាជាពួកអែលឌើរ នៃសាសនាចក្ររបស់យើងអើយ ចូរអ្នករាល់គ្នាប្រុងស្ដាប់ ហើយឮ ហើយចូរទទួលយកព្រះហឫទ័យដែលយើងមានចំពោះអ្នកចុះ។
២ត្បិតយើងប្រាប់អ្នកជាប្រាកដថា យើងចង់ឲ្យអ្នករាល់គ្នាកឈ្នះលើលោកិយ ហេតុដូច្នោះហើយ យើងនឹងមានខចិត្តអាណិតមកលើអ្នក។
៣មានពួកអ្នកនៅក្នុងចំណោមអ្នករាល់គ្នាដែលបានធ្វើបាប ប៉ុន្តែយើងប្រាប់ជាប្រាកដ នៅពេលនេះតែម្ដងគត់ចំពោះកសិរីល្អរបស់យើងផ្ទាល់ និងចំពោះសេចក្ដីសង្គ្រោះដល់មនុស្សទាំងឡាយថា យើងបានខអត់ទោសឲ្យអ្នកនូវអំពើបាបរបស់អ្នកហើយ។
៤យើងនឹងមានសេចក្ដីមេត្តាករុណាដល់អ្នក ត្បិតយើងបានប្រទានដល់អ្នកនូវនគរហើយ។
៥ហើយកកូនសោទាំងឡាយនៃសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ នឹងមិនត្រូវដកយកចេញពី យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង តាមរយៈមាគ៌ាទាំងឡាយដែលយើងបានតាំងឡើងនោះឡើយ កាលណាលោកនៅរស់ ដរាបណាលោកគោរពតាមខពិធីបរិសុទ្ធទាំងឡាយរបស់យើង។
៦មានពួកអ្នកដែលបានស្វែងរកឱកាសទាស់នឹងលោកដោយឥតហេតុ
៧ទោះជាយ៉ាងណាក៏ដោយ លោកបានធ្វើបាប ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះអម្ចាស់កអភ័យទោសចំពោះអំពើបាបដល់អស់អ្នកណាដែលខសារភាពអំពើបាបទាំងឡាយរបស់ខ្លួននៅចំពោះយើង ហើយសូមក្ដីអភ័យទោស ជាអ្នកដែលបានធ្វើបាបមិនដល់គសេចក្ដីស្លាប់។
៨ពួកសិស្សរបស់យើងនៅសម័យបុរាណ បានស្វែងរកកឱកាសទាស់នឹងគ្នាទៅវិញទៅមក ហើយមិនអត់ទោសឲ្យគ្នាទៅវិញទៅមកនៅក្នុងចិត្តរបស់ពួកគេទេ ហើយចំពោះការអាក្រក់នេះ ពួកគេត្រូវបានរងទុក្ខ និងខបានវាយផ្ចាលជាខ្លាំង។
៩ហេតុដូច្នោះហើយ យើងប្រាប់អ្នកថា អ្នកត្រូវកអត់ទោសដល់គ្នាទៅវិញទៅមក ត្បិតអ្នកណាដែលមិនខអត់ទោសដល់បងប្អូនរបស់ខ្លួនចំពោះការរំលងរបស់គេទេ នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះ គឺជាបាបដ៏ធំជាង។
១០យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងកអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យខអត់ទោសដល់មនុស្សទាំងអស់។
១១ហើយអ្នករាល់គ្នាត្រូវនិយាយនៅក្នុងចិត្តថា — សូមឲ្យព្រះទ្រង់កជំនុំជំរះរវាងអ្នកនឹងខ្ញុំ ហើយសងអ្នក តាមខអំពើដែលអ្នកធ្វើចុះ។
១២ហើយអ្នកណាដែលមិនប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនទេ ហើយមិនសារភាពនូវអំពើបាបនោះទេ នោះអ្នករាល់គ្នាត្រូវយកមកចំពោះកសាសនាចក្រចុះ ហើយប្រព្រឹត្តដល់អ្នកនោះតាមដែលព្រះគម្ពីរប្រាប់ដល់អ្នក ទោះដោយព្រះបញ្ញត្តិ ឬដោយវិវរណៈក្ដី។
១៣ហើយការណ៍នេះអ្នករាល់គ្នាត្រូវប្រព្រឹត្ត ប្រយោជន៍ឲ្យព្រះទ្រង់អាចបានទទួលសិរីល្អ — មិនមែនមកពីអ្នករាល់គ្នាពុំបានអត់ទោសដោយគ្មានចិត្តអាណិតអាសូរនោះឡើយ ប៉ុន្តែប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានរាប់ជាសុចរិតនៅក្នុងចក្ខុទាំងឡាយនៃក្រឹត្យវិន័យ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាជំទាស់ព្រះអង្គ ដែលជាអ្នកតែងក្រឹត្យវិន័យរបស់អ្នក —
១៤យើងប្រាប់ជាប្រាកដថា ត្បិតដោយសារហេតុនេះហើយ ទើបអ្នករាល់គ្នាត្រូវប្រព្រឹត្តការណ៍ទាំងនេះ។
១៥មើលចុះ យើងជាព្រះអម្ចាស់កំពុងតែខ្ញាល់នឹងអ្នកនោះ ដែលជាអ្នកបម្រើរបស់យើង គឺអែសរ៉ា ប៊ូត ហើយនិង អ៊ីសាក មួលី ជាអ្នកបម្រើរបស់យើងដែរ ត្បិតពួកគេពុំបានកាន់តាមក្រឹត្យវិន័យ ឬព្រះបញ្ញត្តិឡើយ
១៦ពួកគេបានស្វែងរកអំពើអាក្រក់នៅក្នុងចិត្តរបស់ពួកគេ ហើយយើងជាព្រះអម្ចាស់បានដកទុកព្រះវិញ្ញាណរបស់យើង។ ពួកគេបានកដាក់ទោសថា ជាអំពើអាក្រក់នូវអ្វីដែលពុំមែនជាអំពើអាក្រក់ ទោះជាយ៉ាងណាក៏ដោយ យើងបានអត់ទោសដល់ អ៊ីសាក មួលី ជាអ្នកបម្រើ របស់យើងហើយ។
១៧ហើយនិង កអែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើងផង មើលចុះ គាត់បានធ្វើបាប ហើយខអារក្សសាតាំងស្វែងរកដើម្បីបំផ្លាញព្រលឹងគាត់ចោល ប៉ុន្តែកាលដែលការណ៍ទាំងនេះត្រូវបានធ្វើឲ្យដឹងដល់ពួកគេ ហើយពួកគេប្រែចិត្តពីអំពើអាក្រក់ នោះពួកគេត្រូវបានអត់ទោស។
១៨ហើយឥឡូវនេះ យើងប្រាប់ជាប្រាកដថា ជាការចាំបាច់ចំពោះយើង ដែល ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើង បន្ទាប់ពីពីរបីអាទិត្យក្រោយមក ត្រូវវិលទៅឯធុរកិច្ចរបស់គាត់ និងទៅឯការងាររបស់គាត់វិញនៅក្នុងដែនដីស៊ីយ៉ូន
១៩ហើយអ្វីដែលគាត់បានឃើញ ហើយបានឮ នោះអាចបានធ្វើឲ្យដឹងដល់ពួកសិស្សរបស់យើង ប្រយោជន៍កុំឲ្យពួកគេត្រូវវិនាសបង់។ ហើយដោយសារហេតុនេះ ទើបយើងបានមានបន្ទូលអំពីការណ៍ទាំងនេះ។
២០ហើយជាថ្មីទៀត យើងប្រាប់អ្នកថា អ៊ីសាក មួលី ជាអ្នកបម្រើរបស់យើងមិនអាចត្រូវកល្បួងហួសកម្រិតដែលគាត់អាចទ្រាំបាន ហើយទូន្មានបង្ខុសដើម្បីបញ្ឈឺអ្នកឡើយ យើងបានបញ្ជាថា ត្រូវលក់ស្រែរបស់គាត់។
២១យើងមិនព្រមឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស លក់ស្រែរបស់គាត់ឡើយ ត្បិតយើងជាព្រះអម្ចាស់ចង់ទុកកន្លែងមាំមួនមួយនៅក្នុងដែនដីខឺតឡង់ សម្រាប់កំឡុងពេលប្រាំឆ្នាំ នៅពេលនោះ យើងនឹងមិនបំផ្លាញពួកទុច្ចរិតទេ ប្រយោជន៍ដោយមាគ៌ានេះ យើងអាចសង្គ្រោះពួកគេខ្លះ។
២២ហើយបន្ទាប់ពីថ្ងៃនោះមក យើងជាព្រះអម្ចាស់នឹងមិនរាប់ថា នរណាមួយមានកទោសទេ ដែលនឹងឡើងទៅឯដែនដីស៊ីយ៉ូនដោយបើកខចិត្តចំហ ត្បិតយើងជាព្រះអម្ចាស់តម្រូវចិត្តទាំងឡាយពីកូនចៅមនុស្ស។
២៣មើលចុះ ឥឡូវត្រូវបានហៅថាកថ្ងៃនេះរហូតដល់ខការយាងមកនៃកូនមនុស្ស ហើយប្រាកដមែន គឺជាថ្ងៃនៃគការបូជា និងជាថ្ងៃសម្រាប់ដង្វាយ ១ភាគ១០ នៃរាស្ត្ររបស់យើង ត្បិតអ្នកណាដែលបានថ្វាយឃដង្វាយ១ភាគ១០ នោះនឹងមិនត្រូវងឆេះឡើយនៅការយាងមក របស់ទ្រង់។
២៤ត្បិតបន្ទាប់ពីថ្ងៃនេះទៅនឹងមានកការឆេះ — នេះគឺនិយាយតាមព្រះបន្ទូលនៃព្រះអម្ចាស់ — ត្បិតយើងប្រាប់ជាប្រាកដថា ថ្ងៃស្អែក អស់ខពួកឆ្មើងឆ្មៃ និងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់នឹងទៅដូចជាជញ្ជ្រាំង ហើយយើងនឹងបញ្ឆេះពួកគេចោល ត្បិតយើងជាព្រះអម្ចាស់នៃពួកពលបរិវារ ហើយយើងនឹងមិនប្រណីនរណាមួយដែលនៅក្នុងក្រុងគបាប៊ីឡូនឡើយ។
២៥ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាជឿដល់យើង នោះអ្នករាល់គ្នានឹងធ្វើការក្នុងកាលដែលហៅថាថ្ងៃនេះចុះ។
២៦ហើយមិនសមឲ្យ កនូវល ខេ វិតនី និង ស៊ីឌនី គិលបឺត ជាពួកអ្នកបម្រើរបស់យើង លក់ខផ្សាររបស់ពួកគេ និងរបស់របរទាំងឡាយរបស់ពួកគេនៅទីនេះទេ ត្បិតនេះពុំមែនជាប្រាជ្ញាទេ រហូតដល់ពួកអ្នកដែលនៅសល់ក្នុងសាសនាចក្រ ដែលនៅកន្លែងនេះនឹងឡើងទៅឯដែនដីស៊ីយ៉ូនសិន។
២៧មើលចុះ គឺបានចែងនៅក្នុងក្រឹត្យវិន័យទាំងឡាយរបស់យើង ឬហាមឃាត់មិនឲ្យមានកបំណុលពីពួកខ្មាំងសត្រូវរបស់អ្នកឡើយ
២៨ប៉ុន្តែមើលចុះ គឺពុំបានចែងក្នុងពេលណាមួយឡើយថា ព្រះអម្ចាស់ទ្រង់មិនគួរយកក្នុងកាលទ្រង់សព្វព្រះហឫទ័យ ហើយសងដូចដែលឃើញថាល្អដល់ទ្រង់នោះឡើយ។
២៩ហេតុដូច្នោះហើយ ព្រោះអ្នករាល់គ្នាជាភ្នាក់ងារទាំងឡាយ បានជាអ្នករាល់គ្នាធ្វើការងាររបស់ព្រះអម្ចាស់ ហើយអ្វីក៏ដោយ ដែលអ្នករាល់គ្នាធ្វើតាមព្រះហឫទ័យនៃព្រះអម្ចាស់ នោះគឺជាធុរកិច្ចរបស់ព្រះអម្ចាស់ហើយ។
៣០ហើយព្រះអង្គបានតាំងអ្នកឡើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅគ្រាចុងក្រោយបង្អស់នេះ ប្រយោជន៍ឲ្យពួកគេអាចបានកកេរមរតកនៅក្នុងដែនដីស៊ីយ៉ូន។
៣១ហើយមើលចុះ យើងជាព្រះអម្ចាស់ ប្រកាសប្រាប់ដល់អ្នក ហើយកព្រះបន្ទូលទាំងឡាយរបស់យើងពិត ហើយនឹងមិនខខាតបង់ឡើយ ថាពួកគេនឹងបានទទួលកេរមរតក។
៣២ប៉ុន្តែគ្រប់ទាំងអស់ត្រូវតែកើតឡើង តាមពេលរបស់វា។
៣៣ហេតុដូច្នោះហើយ ចូរកុំកណាយចិត្តនឹងធ្វើការល្អឡើយ ត្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ។ ហើយចេញពីការណ៍ដ៏ខតូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង។
៣៤មើលចុះ ព្រះអម្ចាស់ទ្រង់កតម្រូវខចិត្ត និងគំនិតដែលស្ម័គ្រតាម ហើយពួកដែលស្ម័គ្រចិត្តតាម ហើយគស្ដាប់បង្គាប់នឹងបានបរិភោគផលល្អនៃដែនដីស៊ីយ៉ូន នៅគ្រាចុងក្រោយបង្អស់នេះ។
៣៥ហើយកពួកបះបោរនឹងត្រូវបានខកាត់ចេញពីដែនដីស៊ីយ៉ូន ហើយនឹងត្រូវបណ្ដេញចេញ ហើយនឹងមិនបានគ្រងដែនដីទុកជាមរតកឡើយ។
៣៦ត្បិតយើងប្រាប់ជាប្រាកដថា ពួកបះបោរពុំមែនមកពីឈាមនៃកអេប្រាអិមឡើយ ហេតុដូច្នោះហើយ ពួកគេនឹងត្រូវបោចចេញ។
៣៧មើលចុះ យើងជាព្រះអម្ចាស់ បានធ្វើសាសនាចក្ររបស់យើង នៅគ្រាចុងក្រោយបង្អស់នេះ ដូចជាចៅក្រមអង្គុយនៅលើភ្នំ ឬនៅលើកន្លែងខ្ពស់ ដើម្បីជំនុំជំរះសាសន៍ទាំងឡាយ។
៣៨ហើយហេតុការណ៍នឹងកើតឡើងថា បណ្ដាជននៃក្រុងស៊ីយ៉ូននឹងកជំនុំជំរះគ្រប់ទាំងអស់ ដែលទាក់ទងនឹងក្រុងស៊ីយ៉ូន។
៣៩ហើយពួកកំភូត និងពួកមានពុតទាំងឡាយនឹងត្រូវផ្ចាញ់ផ្ចាលដោយពួកគេ ហើយពួកគេដែលពុំមែនជាកពួកសាវក និងពួកព្យាការីនឹងត្រូវបានស្គាល់។
៤០ហើយសូម្បីតែកប៊ីស្សពដែលជាខចៅក្រមម្នាក់ និងទីប្រឹក្សាទាំងឡាយរបស់គាត់ បើសិនជាពួកគេមិនមានចិត្តស្មោះត្រង់ក្នុងគការកាន់កាប់ត្រួតត្រារបស់ខ្លួនទេ នោះនឹងត្រូវដាក់ទោស ហើយឃអ្នកផ្សេងទៀតនឹងត្រូវដាក់ជំនួសពួកគេ។
៤១ត្បិតមើលចុះ យើងប្រាប់អ្នកថា កក្រុងស៊ីយ៉ូននឹងលូតលាស់ ហើយខសិរីល្អនៃព្រះអម្ចាស់នឹងស្ថិតនៅលើក្រុងស៊ីយ៉ូន
៤២ហើយក្រុងស៊ីយ៉ូននឹងទៅជាកទង់ដល់ប្រជាជន ហើយនឹងមានមនុស្សមកក្រុងស៊ីយ៉ូន ចេញមកពីគ្រប់សាសន៍នៅក្រោមមេឃ
៤៣ហើយថ្ងៃនោះនឹងមកដល់ កាលសាសន៍ទាំងឡាយនៅលើផែនដីនឹងកភ័យញ័រ ពីព្រោះតែក្រុងស៊ីយ៉ូន ហើយនឹងខ្លាច ពីព្រោះតែពួកដ៏ស្ញែងខ្លាចទាំងឡាយនៃក្រុងស៊ីយ៉ូន។ ព្រះអម្ចាស់ទ្រង់បានមានបន្ទូលហើយ។ អាម៉ែន៕