គម្ពីរអ័ប្រាហាំ
ប នាបកប្រែចេញពីឯកសារប្របុស ដោយយ៉ូសែប ស៊្មីធ
ជាការបកប្រែពីបញ្ជីបុរាណមួយ ដែលបានធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង ចេញពីផ្នូរក្រោមដីនៅស្រុកអេស៊ីព្ទ។ ជាការនិពន្ធរបស់អ័ប្រាហាំ កាលលោកនៅស្រុកអេស៊ីព្ទ ហៅថាគម្ពីរអ័ប្រាហាំ គឺបានសរសេរដោយដៃរបស់លោកផ្ទាល់នៅលើក្រាំងប្របុស។ (History of the Church, ២:២៣៥–២៣៦, ៣៤៨–៣៥១)។
ជំពូកទី ១
លោកអ័ប្រាហាំស្វែងរកព្រះពរទាំងឡាយខាងរបៀបអយ្យកោ — លោកត្រូវពួកសង្ឃក្លែងក្លាយនៅស្រុកខាល់ដេបៀតបៀន — ព្រះយេហូវ៉ាជួយសង្គ្រោះលោក — ដើមកំណើត និងរដ្ឋាភិបាលនៅស្រុកអេស៊ីព្ទត្រូវបានរៀបរាប់សារឡើងវិញ។
១នៅក្នុងដែនដីនៃពួកសាសន៍កខាល់ដេ គឺនៅឯទីលំនៅនៃពួកអយ្យកោរបស់ខ្ញុំ នោះខ្ញុំ ខអ័ប្រាហាំ បានឃើញថាជាការចាំបាច់ឲ្យខ្ញុំរកទីគលំនៅផ្សេងទៀត
២ហើយដោយឃើញថាមានកសុភមង្គល និងសេចក្ដីសុខសាន្ត និងខសេចក្ដីសម្រាកដ៏ធំជាងចំពោះខ្ញុំ ទើបខ្ញុំស្វែងរកព្រះពរទាំងឡាយ ខាងពួកអយ្យកោ និងសិទ្ធិដែលគួរឲ្យខ្ញុំបានតែងតាំងឡើង ដើម្បីចាត់ចែងពរនោះ ដោយខ្លួនខ្ញុំធ្លាប់ធ្វើជាអ្នកដើរតាមសេចក្ដីសុចរិត ដោយ ព្រមទាំងមានប្រាថ្នាចង់ធ្វើជាអ្នកដែលមានចំណេះដ៏ធំ ហើយចង់ធ្វើជាអ្នកដើរតាមគសេចក្ដីសុចរិតកាន់តែខ្លាំងឡើង ហើយចង់បានឃចំណេះដ៏ធំឡើងទៅទៀត ហើយចង់ធ្វើជាឪពុកលើសាសន៍ជាច្រើន ជាម្ចាស់នៃសេចក្ដីសុខសាន្ត ហើយមានប្រាថ្នាចង់ទទួលការ បង្គាប់ទាំងឡាយ ហើយចង់កាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះទើបខ្ញុំបានក្លាយទៅជាអ្នកគ្រងមរតកដ៏ត្រឹមត្រូវ គឺជាងសង្ឃជាន់ខ្ពស់ ដោយកាន់នូវចសិទ្ធិដែលជារបស់ផងពួកអយ្យកោ។
៣សិទ្ធិនោះត្រូវកបានប្រគល់មកលើខ្ញុំពីពួកអយ្យកោ សិទ្ធិនោះបានចុះមកពីពួកអយ្យកោ គឺចាប់តាំងពីដើមដំបូងនៃពេលវេលា មែនហើយ គឺចាប់តាំងពីដើមដំបូងមក ឬមុនកំណើតផែនដី ចុះមកដល់ពេលបច្ចុប្បន្ននេះ គឺជាសិទ្ធិនៃខកូនច្បង ឬមនុស្សទីមួយ ដែលជា គអ័ដាម ឬឪពុកទីមួយ គឺតាមរយៈពួកអយ្យកោរហូតមកដល់ខ្ញុំ។
៤ខ្ញុំបានស្វែងរកកការតែងតាំងរបស់ខ្ញុំចំពោះបព្វជិតភាព ស្របតាមការតែងតាំងនៃព្រះ ចំពោះពួកអយ្យកោ ដែលទាក់ទងទៅនឹងពូជ។
៥ដោយកពួកអយ្យកោរបស់ខ្ញុំបានបែរចេញពីសេចក្ដីសុចរិតរបស់ពួកគេ ហើយចេញពីព្រះបញ្ញត្តិដ៏បរិសុទ្ធទាំងឡាយ ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេបានប្រទានដល់ពួកគេ ចំពោះខការថ្វាយបង្គំដល់ព្រះទាំងឡាយ នៃពួកអ្នកឥតសាសនា គឺមិនព្រមស្ដាប់តាមសំឡេង របស់ខ្ញុំសោះឡើយ
៦ត្បិតចិត្តរបស់ពួកគេបានតាំងធ្វើអំពើអាក្រក់ ហើយបានបែរចេញទាំងស្រុងទៅរកកព្រះនៃអែលកេណា និងព្រះនៃលិបណា និងព្រះនៃម៉ាម៉ាក់រ៉ា និងព្រះនៃកូរ៉ាស និងព្រះនៃផារ៉ោន ជាស្ដេចនៃស្រុកអេស៊ីព្ទ
៧ហេតុដូច្នេះហើយ បានជាពួកគេបែរចិត្តគេទៅឯយញ្ញបូជានៃពួកអ្នកឥតសាសនា ក្នុងការយកកូនចៅគេបូជាថ្វាយដល់រូបព្រះគទាំងឡាយ ហើយមិនព្រមស្ដាប់តាមសំឡេងរបស់ខ្ញុំឡើយ ប៉ុន្តែខំព្យាយាមផ្ដាច់ជីវិតខ្ញុំ ដោយដៃសង្ឃនៃអែលកេណាវិញ។ សង្ឃនៃអែលកេណា ក៏ជាសង្ឃនៃផារ៉ោនដែរ។
៨ឥឡូវ នៅពេលនេះគឺជាទំនៀមទម្លាប់របស់សង្ឃនៃផារ៉ោន គឺជាស្ដេចនៃស្រុកអេស៊ីព្ទ ដើម្បីយកពួកមនុស្សប្រុស ពួកមនុស្សស្រី និងកូនក្មេងទៅបូជានៅលើអាសនា ដែលបានសង់ឡើងនៅដែនដីខាល់ដេ ទុកជាដង្វាយថ្វាយដល់ព្រះចម្លែកៗទាំងនេះ។
៩ហើយហេតុការណ៍បានកើតឡើងថា សង្ឃបានថ្វាយដង្វាយដល់ព្រះនៃផារ៉ោន និងព្រមទាំងដល់ព្រះនៃសាក្រេអែល គឺស្របតាមរបៀបនៃពួកសាសន៍អេស៊ីព្ទ។ ឥឡូវនេះ ព្រះនៃសាក្រេអែល គឺជាព្រះអាទិត្យ។
១០គឺជាអំណរគុណជាកូនក្មេង ដែលសង្ឃនៃផារ៉ោនបានបូជាលើអាសនា ដែលឈរនៅក្បែរភ្នំមួយហៅថា ភ្នំប៉ូទីផារ ដែលនៅទួលវាលអូលីសេម។
១១ឥឡូវនេះ សង្ឃនេះបានបូជាលើអាសនានេះនូវស្រីព្រហ្មចារីបីនាក់ នៅគ្រាមួយនោះ ពួកគេជាកូនស្រីរបស់អូណៃតា ដែលជាវង្សាពិតពីពោះនៃកហាំ។ ពួកស្រីព្រហ្មចារីទាំងនេះត្រូវបានបូជាថ្វាយ ដោយព្រោះតែគុណធម៌របស់ពួកគេ ពួកគេមិនព្រមខក្រាបថ្វាយបង្គំព្រះធ្វើពីឈើ ឬធ្វើពីថ្មទាំងឡាយនោះទេ ហេតុដូច្នេះហើយ បានជាពួកគេត្រូវយកមកសម្លាប់នៅលើអាសនានេះ ហើយត្រូវបានធ្វើតាមរបៀបពួកសាសន៍អេស៊ីព្ទ។
១២ហើយហេតុការណ៍បានកើតឡើងថា ពួកសង្ឃបានចាប់ខ្ញុំយ៉ាងរឹងតឹង ដើម្បីពួកគេអាចប្រហារខ្ញុំ ដូចជាគេបានធ្វើដល់ពួកស្រីព្រហ្មចារីនៅលើអាសនានេះដែរ ហើយដើម្បីឲ្យអ្នកអាចដឹងអំពីអាសនានេះ នោះខ្ញុំនឹងអធិប្បាយប្រាប់អ្នក អំពីរូបគំនូរដែលនៅដើមបញ្ជីនេះ។
១៣អាសនានោះត្រូវបានធ្វើឡើងដូចជារូបគ្រែ ដែលដូចជាមាននៅក្នុងចំណោមពួកខាល់ដេ ហើយអាសនានោះឈរនៅខាងមុខព្រះទាំងឡាយនៃអែលកេណា លិបណា ម៉ាម៉ាក់រ៉ា កូរ៉ាស និងព្រមទាំងព្រះមួយអង្គ ដែលមានរូបរាងដូចជាផារ៉ោន ជាស្ដេចនៃស្រុកអេស៊ីព្ទ។
១៤ដើម្បីឲ្យអ្នកអាចយល់អំពីព្រះទាំងឡាយនេះ នោះខ្ញុំបានគូសគំនូរប្រាប់នៅដើមបញ្ជី គឺរូបបែបនេះហៅដោយពួកខាល់ដេថា រ៉ាលីណូស ដែលបញ្ជាក់ថាជាវត្ថុលេខនា។
១៥ហើយនៅពេលណាពួកគេលើកដៃមកលើខ្ញុំ ដើម្បីគេអាចបូជាខ្ញុំ ហើយផ្ដាច់ជីវិតខ្ញុំ មើលចុះ ខ្ញុំបានបន្លឺសំឡេងខ្ញុំឡើងដល់ព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំ ហើយព្រះអម្ចាស់បានកស្ដាប់ ហើយឮ ហើយទ្រង់បានបំពេញទៅដោយការនិមិត្តអំពីព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយទេវតាមួយរូបមកពីវត្តមានរបស់ទ្រង់បានឈរនៅក្បែរខ្ញុំ ហើយខបានស្រាយដៃខ្ញុំភ្លាម
១៦ហើយសំឡេងលោកបានបន្លឺមកខ្ញុំថា ៖ អ័ប្រាហាំ អ័ប្រាហាំអើយ មើលចុះ កឈ្មោះយើងគឺជាព្រះយេហូវ៉ា ហើយយើងបានឮអ្នកហើយ ហើយបានចុះមកដោះលែងអ្នក ហើយនាំអ្នកចេញទៅឆ្ងាយពីផ្ទះឪពុកអ្នក ហើយចេញពីញាតិសន្តានអ្នកទៅនៅឯខដែនដីចម្លែកមួយ ដែលអ្នកមិនដែលស្គាល់
១៧ហើយការណ៍នេះក៏ដោយព្រោះពួកគេបានបែរចិត្តគេចេញពីយើង ទៅថ្វាយបង្គំដល់ព្រះនៃអែលកេណា និងព្រះនៃលិបណា និងព្រះនៃម៉ាម៉ាក់រ៉ា និងព្រះនៃកូរ៉ាស និងព្រះនៃផារ៉ោន ជាស្ដេចនៃស្រុកអេស៊ីព្ទ ហេតុដូច្នេះហើយ បានជាយើងចុះមកពិនិត្យពិច័យពួកគេ ហើយមកបំផ្លាញអ្នកណាដែលបានលើកដៃទាស់នឹងអ្នក គឺអ័ប្រាហាំ ជាបុត្ររបស់យើង ដើម្បីនឹងផ្ដាច់ជីវិតអ្នកបង់។
១៨មើលចុះ យើងនឹងដឹកអ្នកដោយដៃយើង ហើយយើងនឹងយកអ្នកទៅ ដើម្បីដាក់ព្រះនាមយើងមកលើអ្នក គឺជាកបព្វជិតភាពនៃឪពុករបស់អ្នក ហើយព្រះចេស្ដារបស់យើងនឹងស្ថិតនៅលើអ្នក។
១៩ដូចជាមួយណូអេយ៉ាងណា នោះក៏នឹងនៅជាមួយអ្នកយ៉ាងនោះដែរ ប៉ុន្តែតាមរយៈការងារបម្រើរបស់អ្នក នោះកព្រះនាមរបស់យើងនឹងបានស្គាល់នៅលើផែនដីជារៀងដរាបតទៅ ត្បិតយើងជាព្រះរបស់អ្នក។
២០មើលចុះ ភ្នំប៉ូទីផារ នៅក្នុងដែនដីកអ៊ើរ នៃស្រុកខាល់ដេ។ ហើយព្រះអម្ចាស់ទ្រង់បានបំបាក់អាសនានៃអែលកេណា និងអាសនានៃព្រះទាំងឡាយនៃដែនដី ហើយបានបំផ្លាញគេចោលអស់រលីង ហើយបានវាយសង្ឃ នោះគាត់ក៏ស្លាប់ទៅ ហើយមានការទួញសោកជាខ្លាំងនៅស្រុកខាល់ដេ ហើយព្រមទាំងនៅក្នុងវាំងនៃផារ៉ោនដែរ ឈ្មោះថាផារ៉ោន បញ្ជាក់ថាជាស្ដេចដោយលោហិតក្សត្រ។
២១ឥឡូវ ស្ដេចនៃស្រុកអេស៊ីព្ទនេះ ត្រូវជាវង្សាពីពោះនៃកហាំ ហើយជាពូជពីឈាមនៃខពួកកាណានដោយកំណើត។
២២ចេញពីពូជនេះមកផុសឡើងនូវពួកសាសន៍អេស៊ីព្ទទាំងអស់ ហើយឈាមនៃពួកកាណានត្រូវបានរក្សាទុកនៅដែនដីយ៉ាងដូច្នេះហើយ។
២៣ដែនដីកអេស៊ីព្ទត្រូវបានរកឃើញដោយស្ត្រីម្នាក់ ដែលជាកូនស្រីនៃហាំ ហើយជាកូនស្រីនៃអេស៊ីព្ទុស ដែលនៅក្នុងភាសាខាល់ដេ បញ្ជាក់ថាជាអេស៊ីព្ទ ដែលបញ្ជាក់ពីអ្វីដែលត្រូវបានហាមឃាត់
២៤កាលស្ត្រីនេះបានរកឃើញដែនដី ដែនដីនោះនៅក្រោមទឹក ក្រោយមកនាងបានដាក់ពួកកូនប្រុសនាងឲ្យនៅទីនោះ ហើយដូច្នេះ ចេញពីហាំមក ទើបមានពូជនោះដែលរក្សាបណ្ដាសាទុកនៅលើដែនដី។
២៥ឥឡូវនេះ រដ្ឋាភិបាលទីមួយនៃស្រុកអេស៊ីព្ទត្រូវបានតាំងឡើងដោយផារ៉ោន ជាកូនច្បងនៃនាងអេស៊ីព្ទុស ដែលជាកូនស្រីរបស់ហាំ ហើយជារដ្ឋាភិបាលតាមរបៀបរដ្ឋាភិបាលរបស់ហាំ ដែលរាប់តាមអយ្យកោ។
២៦ផារ៉ោនជាមនុស្សសុចរិតម្នាក់ បានតាំងនគរទ្រង់ឡើង ហើយបានវិនិច្ឆ័យរាស្ត្រទ្រង់ដោយប្រាជ្ញាវាងវៃ និងដោយយុត្តិធម៌អស់មួយជីវិតទ្រង់ ដោយខំព្យាយាមធ្វើតាមរបៀបដែលបានតាំងឡើងដោយពួកអយ្យកោ នៅតំណទីមួយ នៅថ្ងៃនៃរជ្ជកាលរបស់អយ្យកោទីមួយ គឺនៅក្នុងរជ្ជកាលនៃអ័ដាម និងនៅក្នុងរជ្ជកាលនៃណូអេ ជាឪពុកទ្រង់ផង ដែលបានប្រទានពរដល់ទ្រង់នូវកព្រះពរទាំងឡាយនៃផែនដី និងព្រះពរទាំងឡាយខាងប្រាជ្ញា ប៉ុន្តែបានដាក់បណ្ដាសាដល់ទ្រង់ ដែលទាក់ទងទៅខាងបព្វជិតភាពវិញ។
២៧ឥឡូវនេះ ដោយព្រោះផារ៉ោនជាពូជពង្សដែលទ្រង់ពុំអាចមានសិទ្ធិចំពោះកបព្វជិតភាព ទោះជាយ៉ាងណាក៏ដោយ គង់តែផារ៉ោន អាចទាមទារពីលោកណូអេ តាមរយៈហាំ ហេតុដូច្នេះហើយ បានជាឪពុកខ្ញុំត្រូវបានទាញចេញ ដោយសារការថ្វាយរូបព្រះរបស់ពួកគេ
២៨ប៉ុន្តែខ្ញុំនឹងខំព្យាយាមចាប់តាំងពីពេលនេះទៅ ដើម្បីអធិប្បាយប្រាប់ពីតំណចាប់ពីខ្ញុំរៀងទៅដល់ដើមការបង្កបង្កើតវិញ ត្បិតកបញ្ជីទាំងឡាយត្រូវបានធ្លាក់មកក្នុងកណ្ដាប់ដៃខ្ញុំ ដែលខ្ញុំកាន់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
២៩ឥឡូវនេះ បន្ទាប់ពីសង្ឃនៃអែលកេណាត្រូវបានវាយ ហើយគាត់ក៏ស្លាប់ទៅ នោះមានការសម្រេចនូវការណ៍ទាំងនោះ ដែលបានប្រាប់ដល់ខ្ញុំ អំពីដែនដីខាល់ដេ ថានឹងមានអំណត់អត់នៅលើដែនដី។
៣០ម្ល៉ោះហើយ អំណត់អត់ក៏មានពាសពេញលើដែនដីខាល់ដេទាំងអស់ ហើយឪពុកខ្ញុំបានរងទុក្ខវេទនាជាខ្លាំង ដោយព្រោះតែអំណត់អត់នោះ ហើយគាត់បានប្រែចិត្តពីការអាក្រក់ដែលគាត់បានសម្រេចនឹងធ្វើទាស់នឹងខ្ញុំ គឺផ្ដាច់កជីវិតខ្ញុំបង់។
៣១ប៉ុន្តែបញ្ជីទាំងឡាយនៃពួកដូនតា គឺពួកអយ្យកោស្ដីអំពីសិទ្ធិចំពោះបព្វជិតភាព នោះព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំ ទ្រង់បានរក្សាទុកនៅក្នុងកណ្ដាប់ដៃខ្ញុំ ហេតុដូច្នេះហើយ ការចេះដឹងអំពីដើមការបង្កបង្កើត ហើយព្រមទាំងអំពីកពិភពទាំងឡាយ និងពីតារាទាំងឡាយ ដូចជាបានស្គាល់ដល់ពួកអយ្យកោ នោះខ្ញុំបានទុករហូតមកដល់សព្វថ្ងៃនេះ ហើយខ្ញុំនឹងខំសរសេរអំពីការណ៍ទាំងឡាយនេះខ្លះៗទុកនៅលើបញ្ជីនេះ សម្រាប់ជាផលប្រយោជន៍ដល់ពូជពង្សរបស់ខ្ញុំ ដែលនឹងមកតាមក្រោយខ្ញុំ ៕