ជំពូកទី ២
លោកអ័ប្រាហាំចេញពីអ៊ើរ ទៅឯស្រុកកាណាន — ព្រះយេហូវ៉ាទ្រង់លេចមកឲ្យលោកឃើញនៅត្រង់ហារ៉ាន — ព្រះពរទាំងឡាយអំពីដំណឹងល្អត្រូវបានសន្យាដល់ពូជលោក និងតាមរយៈពូជលោកទៅដល់មនុស្សទាំងអស់ — លោកទៅស្រុកកាណាន ហើយរហូតទៅស្រុកអេស៊ីព្ទ។
១ឥឡូវនេះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានបណ្ដាលឲ្យមានអំណត់អត់ដ៏ធ្ងន់ធ្ងរនៅលើដែនដីអ៊ើរ រហូតដល់កហារ៉ាន ជាប្អូនប្រុសខ្ញុំស្លាប់ទៅ ប៉ុន្តែខថេរ៉ា ជាឪពុកខ្ញុំ នៅតែរស់នៅលើដែនដីអ៊ើរ ស្រុកខាល់ដេ។
២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ អ័ប្រាហាំ បានយកកសារ៉ាយ ធ្វើជាប្រពន្ធ ហើយខណាឃរ ជាប្អូនប្រុសខ្ញុំ បានយកមីលកាធ្វើជាប្រពន្ធ ដែលជាកូនស្រីរបស់ហារ៉ាន។
៣ឥឡូវនេះ ព្រះអម្ចាស់ទ្រង់បានមានកព្រះបន្ទូលមកខ្ញុំថា ៖ អ័ប្រាហាំអើយ ចូរអ្នកចេញពីស្រុកអ្នក ហើយចេញពីញាតិសន្តានអ្នក ហើយចេញពីផ្ទះឪពុកអ្នក ទៅនៅឯដែនដីដែលយើងនឹងបង្ហាញអ្នកចុះ។
៤ហេតុដូច្នេះហើយ បានជាខ្ញុំចេញពីដែនដីកអ៊ើរ ស្រុកខាល់ដេ ទៅឯដែនដីកាណាន ហើយខ្ញុំបានយកឡុត ជាកូនប្រុសរបស់ប្អូនខ្ញុំ និងប្រពន្ធឡុត និងសារ៉ាយ ជាប្រពន្ធខ្ញុំទៅផង ហើយខឪពុកខ្ញុំក៏ទៅតាមខ្ញុំដែរ ទៅឯដែនដីដែលយើងដាក់ឈ្មោះថា ហារ៉ាន។
៥ហើយអំណត់អត់ក៏ធូរស្បើយ ហើយឪពុកខ្ញុំបាននៅឯហារ៉ាន ហើយបានអាស្រ័យនៅទីនោះ ដោយព្រោះមានហ្វូងចៀមជាច្រើននៅ ហារ៉ាន ហើយឪពុកខ្ញុំបានបែរទៅថ្វាយករូបព្រះរបស់គាត់ទៀត ហេតុដូច្នេះហើយ បានជាគាត់រស់នៅឯហារ៉ានតទៅ។
៦ប៉ុន្តែខ្ញុំ អ័ប្រាហាំ និងកឡុត ជាកូនប្រុសរបស់ប្អូនខ្ញុំ បានអធិស្ឋានទៅព្រះអម្ចាស់ ហើយព្រះអម្ចាស់ទ្រង់បានខលេចមកឲ្យខ្ញុំឃើញ ហើយបានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរក្រោកឡើង ហើយយកឡុតទៅជាមួយអ្នកចុះ ត្បិតយើងមានគោលបំណងនឹងយកអ្នកចេញពីហារ៉ាន ហើយនឹងធ្វើឲ្យអ្នកទៅជាអ្នកបម្រើ ដើម្បីនាំគនាមយើងទៅឯឃដែនដីចម្លែក ដែលយើងនឹងប្រទានដល់ពូជអ្នកបន្តបន្ទាប់ពីអ្នកទៅ ទុកជាកេរ្តិ៍អាករដ៏អស់កល្បអស់កាលជានិច្ច កាលណាពួកគេប្រុងស្ដាប់តាមសំឡេងរបស់យើងនោះ។
៧ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក យើងគង់នៅលើស្ថានសួគ៌ ផែនដីជាកកំណល់កល់ព្រះបាទយើង យើងលាតព្រះហស្តលើសមុទ្រ ហើយសមុទ្រគោរពតាមសំឡេងយើង យើងបណ្ដាលឲ្យខ្យល់ និងភ្លើងទៅជាខរាជរថរបស់យើង យើងមានបន្ទូលទៅភ្នំទាំងឡាយថា — ចូរចេញទៅ — ហើយមើលចុះ ភ្នំទាំងនោះត្រូវបានយកទៅឆ្ងាយដោយខ្យល់ព្យុះក្នុងមួយរំពេចភ្លាមៗ។
៨ព្រះនាមយើង គឺកព្រះយេហូវ៉ា ហើយយើងខដឹងពីដើមដំបូងមកចុងបំផុត ហេតុដូច្នេះហើយ ព្រះហស្តយើងនឹងនៅលើអ្នក។
៩ហើយយើងនឹងបង្កើតសាសន៍មួយយ៉ាងធំពីអ្នក ហើយយើងនឹងកប្រទានពរដល់អ្នកហួសកម្រិត ហើយធ្វើឲ្យឈ្មោះអ្នកបានធំក្នុងចំណោមអស់ទាំងសាសន៍ ហើយអ្នកនឹងទៅជាពរដល់ពូជអ្នកជាបន្តបន្ទាប់ទៅ ដើម្បីឲ្យពួកគេបានកាន់ការងារបម្រើ និងខបព្វជិតភាពនេះដល់អស់ ទាំងសាសន៍ ដោយដៃរបស់ពួកគេ
១០ហើយយើងនឹងប្រទានពរដល់ពួកគេតាមរយៈឈ្មោះអ្នក ចំពោះមនុស្សជាច្រើនដែលទទួលកដំណឹងល្អនេះ នោះនឹងត្រូវបានហៅតាមឈ្មោះអ្នក ហើយនឹងត្រូវបានរាប់ថាជាខពូជអ្នក ហើយនឹងក្រោកឡើង ហើយជូនពរដល់អ្នកជាគឪពុករបស់គេ
១១ហើយយើងនឹងកប្រទានពរដល់ពួកអ្នកណាដែលឲ្យពរដល់អ្នក ហើយនឹងដាក់បណ្ដាសាដល់ពួកអ្នកណាដែលផ្ដាសាអ្នក ហើយដោយសារអ្នក (គឺថាដោយសារបព្វជិតភាពរបស់អ្នក) និងដោយសារខពូជអ្នក (គឺថាដោយសារបព្វជិតភាពរបស់អ្នក) ត្បិតយើងបានប្រទានដល់អ្នក នូវសេចក្ដីសន្យាមួយថា គសិទ្ធិនេះនឹងនៅជាប់នឹងអ្នករហូត ហើយនៅជាប់នឹងពូជអ្នកជាបន្តបន្ទាប់ទៅ (គឺនិយាយ ថា ពូជអ្នកពិត ឬពូជចេញពីរូបកាយអ្នក) នោះទើបអស់ទាំងគ្រួសារនៅលើផែនដីនឹងបានពរ គឺដោយព្រះពរទាំងឡាយនៃដំណឹងល្អ ដែលជាព្រះពរទាំងឡាយខាងសេចក្ដីសង្គ្រោះ គឺខាងជីវិតដ៏នៅអស់កល្បជានិច្ច។
១២ឥឡូវនេះ បន្ទាប់ពីព្រះអម្ចាស់ទ្រង់បានថយចេញពីមានព្រះបន្ទូលជាមួយនឹងខ្ញុំ ហើយបានដកព្រះភក្ត្ររបស់ទ្រង់ចេញពីខ្ញុំទៅ នោះខ្ញុំក៏និយាយក្នុងចិត្តថា ៖ អ្នកបម្រើរបស់ទ្រង់បានខំកស្វែងរកទ្រង់ ឥឡូវនេះ ទូលបង្គំបានរកឃើញព្រះអង្គហើយ
១៣ព្រះអង្គបានចាត់ទេវតារបស់ទ្រង់ឲ្យមកកដោះលែងទូលបង្គំពីព្រះទាំងឡាយនៃអែលកេណា ហើយល្អហើយដែលទូលបង្គំនឹងស្ដាប់តាមសំឡេងព្រះអង្គ ហេតុដូច្នេះហើយ សូមឲ្យអ្នកបម្រើរបស់ទ្រង់ក្រោកឡើង ហើយចេញទៅដោយសេចក្ដីសុខសាន្តចុះ។
១៤ម្ល៉ោះហើយខ្ញុំ អ័ប្រាហាំ បានចេញតាមដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់ខ្ញុំ ហើយឡុតនៅជាមួយនឹងខ្ញុំ ហើយខ្ញុំ អ័ប្រាហាំ មានអាយុក៦២ឆ្នាំ កាលខ្ញុំចេញពីហារ៉ាន។
១៥ហើយខ្ញុំបានយកកសារ៉ាយ ដែលខ្ញុំបានយកជាប្រពន្ធ កាលខ្ញុំនៅខអ៊ើរ ស្រុកខាល់ដេ ហើយឡុត ជាកូនប្រុសរបស់ប្អូនខ្ញុំ ព្រមទាំងរបស់របរយើងទាំងអស់ ដែលយើងបានប្រមូលបានមក ហើយទាំងជនទាំងឡាយដែលយើងគឈ្នះបានមកនៅហារ៉ានផង ហើយបានចេញមកតាមផ្លូវទៅដែនដីឃកាណាន ហើយបានរស់នៅក្នុងត្រសាលទាំងឡាយ ក្នុងកាលយើងធ្វើដំណើរមក
១៦ហេតុដូច្នេះហើយ ភាពអស់កល្បជានិច្ច គឺជាជម្រករបស់យើង ហើយជាកថ្មដារបស់យើង ហើយជាសេចក្ដីសង្គ្រោះរបស់យើង ក្នុង កាលយើងធ្វើដំណើរពីហារ៉ាន តាមផ្លូវស្រុកយើសុន ដើម្បីមកឯដែនដីកាណាន។
១៧ឥឡូវនេះ ខ្ញុំ អ័ប្រាហាំ បានសង់កអាសនាមួយនៅដែនដីយើសុន ហើយបានថ្វាយដង្វាយដល់ព្រះអម្ចាស់ ហើយបានអធិស្ឋានសូមឲ្យខអំណត់អត់បានបែរចេញពីផ្ទះឪពុករបស់ខ្ញុំ ដើម្បីកុំឲ្យពួកគេអាចត្រូវវិនាសបង់។
១៨ហើយបន្ទាប់មក យើងបានដើរកាត់ស្រុក ពីយើសុនទៅកន្លែងមួយឈ្មោះថា ស៊ីគែម កន្លែងនោះនៅក្នុងវាលម៉ូរេ ហើយយើងបានចូលមកដល់ព្រំដែនកស្រុកកាណានហើយ ហើយខ្ញុំបានថ្វាយខយញ្ញបូជានៅទីនោះ នៅក្នុងវាលម៉ូរេ ហើយបានអំពាវនាវដល់ព្រះអម្ចាស់អស់ពីចិត្ត ពីព្រោះយើងបានចូលមកដល់ដែនដីនៃពួកសាសន៍ដែលថ្វាយបង្គំរូបព្រះនេះ។
១៩ហើយព្រះអម្ចាស់ទ្រង់បានលេចមកឲ្យខ្ញុំឃើញ ក្នុងការឆ្លើយតបដល់ការអធិស្ឋានរបស់ខ្ញុំ ហើយបានមានព្រះបន្ទូលមកខ្ញុំថា ៖ យើងនឹងប្រទានកដែនដីនេះដល់ពូជអ្នក។
២០ហើយខ្ញុំ អ័ប្រាហាំ បានក្រោកពីកន្លែងអាសនា ដែលខ្ញុំបានសង់ថ្វាយដល់ព្រះអម្ចាស់ ហើយរើចេញពីទីនោះ ទៅឯភ្នំនៅខាងកើត បេតអែល ហើយបានបោះត្រសាលនៅទីនោះ គឺកបេតអែលនៅខាងលិច និងខហៃយនៅខាងកើត ហើយនៅទីនោះ ខ្ញុំបានសង់អាសនាមួយទៀតថ្វាយដល់ព្រះអម្ចាស់ ហើយគបានអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ម្ដងទៀត។
២១ហើយខ្ញុំ អ័ប្រាហាំ បានធ្វើដំណើរ ដោយចេះតែទៅខាងត្បូងទៀត ហើយនៅទីនោះ នៅតែមានអំណត់អត់នៅលើដែនដី ហើយខ្ញុំ អ័ប្រាហាំ ប្ដេជ្ញាចិត្តចុះទៅស្រុកអេស៊ីព្ទ ដើម្បីទៅស្នាក់នៅទីនោះ ព្រោះអំណត់អត់បានកើតមានកាន់តែខ្លាំងឡើង។
២២ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំជិតចូលក្នុងស្រុកអេស៊ីព្ទ នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ មើលចុះ កសារ៉ាយ ជាប្រពន្ធអ្នក នាងជាស្ត្រីមានរូបស្រស់ល្អណាស់
២៣ហេតុដូច្នេះហើយ ហេតុការណ៍នឹងកើតឡើងថា កាលណាពួកសាសន៍អេស៊ីព្ទសម្លឹងមើលឃើញនាង នោះពួកគេនឹងនិយាយថា — នាងជាប្រពន្ធគាត់ ហើយពួកគេនឹងសម្លាប់អ្នកចោល ប៉ុន្តែពួកគេនឹងទុកនាងឲ្យរស់ ហេតុដូច្នេះហើយ ចូរមើលឲ្យឃើញថា អ្នកប្រព្រឹត្តបែបនេះចុះ គឺ ៖
២៤ចូរឲ្យនាងនិយាយប្រាប់ពួកសាសន៍អេស៊ីព្ទថា នាងជាប្អូនស្រីរបស់អ្នក ហើយអ្នកនឹងមានជីវិតរស់នៅ។
២៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ អ័ប្រាហាំ បានប្រាប់សារ៉ាយ ជាប្រពន្ធខ្ញុំពីគ្រប់ការណ៍ទាំងអស់ដែលព្រះអម្ចាស់ទ្រង់បានប្រាប់ដល់ខ្ញុំ — ហេតុដូច្នេះហើយ ខ្ញុំសូមដល់នាង សូមនិយាយប្រាប់ពួកគេថា នាងជាប្អូនស្រីខ្ញុំ ដើម្បីឲ្យបានល្អដល់ខ្ញុំដោយព្រោះនាង ហើយឲ្យខ្ញុំមានជីវិតរស់ដោយសារនាងផងចុះ ៕