គណៈ ប៊ីស្សព


តើ​ប៊ីស្សព​​ធ្វើ​អ្វី​ខ្លះ ?

ប៊ីស្សព​ដឹកនាំ ហើយ​សម្រប​សម្រួល​នូវ​កិច្ច​ខិតខំ​ខាង​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ក្នុង​វួដ​តាមរយៈ​ក្រុម​ប្រឹក្សា​វួដ ។ ជា​ពិសេស ពួកលោក​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម៖

  1. បង្រៀន​សមាជិក​វួដ​ពី​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន
  2. ដឹកនាំ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន​តាមរយៈ​ក្រុមប្រឹក្សា​វួដ ៖
    • ស្វែងរក ហើយ​កំណត់​ឈ្មោះ​សមាជិក​ដែល​ខ្វះ​លទ្ធភាព​បំពេញ​សេចក្ដី​ត្រូវការ​ចាំបាច់​ក្នុង​ជីវិត​ខាង​ផ្នែក​សាច់​ឈាម និង ខាង​វិញ្ញាណ។
    • ធ្វើ​បច្ចុប្បន្នភាព​លើ របាយការណ៍​ស្ដីពី​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​សមាជិក​ពេញ​វ័យ រៀងរាល់​ត្រីមាស​នៅ​ក្នុង leader.ChurchofJesusChrist.org ។
    • តាមរយៈ​កូរ៉ុម និង​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​ទាំងឡាយ សូមផ្ដល់​ការគាំទ្រ ការត្រួតពិនិត្យ និង​ជំនួយ​ដល់​អស់​អ្នកដែល​ខ្វះខាត ។
  3. សូម​អញ្ជើញ​ដល់​អស់​អ្នកដែល​ខ្វះខាត ឲ្យ​បញ្ចប់​វគ្គ​សិក្សា មាគ៌ាខ្ញុំ​ឆ្ពោះទៅកាន់​ភាពខ្លួន​ទីពឹង​ខ្លួន និង​ចូលរួម​នៅក្នុង​ក្រុម​ខ្លួន​ទីពឹង​ខ្លួន ហើយ​តាមដាន​មើល​ពួកគេ​ជា​ទៀងទាត់ ។
  4. ហៅ​អ្នកជំនាញ​ភាពខ្លួន​ទីពឹង​ខ្លួន​វួដ​ឲ្យ​ជួយដល់​ក្រុម​ទាំងឡាយ​បើ​ចាំបាច់ ។
  5. ដឹកនាំ​ ការសម្ភាសអនុមតិ​យល់ព្រម​ឲ្យ​ទទួល​ ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ( សូមមើល srs.ChurchofJesusChrist.org/loans) ។
  6. សូម​ត្រួត​ពិនិត្យ និង​អនុវត្ត​តាម​​របាយការណ៍​នៃ​ភាពរីកចម្រើន​លើ​ភាពខ្លួន​ទីពឹង​ខ្លួន និង​របាយការណ៍​ប្រាក់​កម្ចី ភី. អ៊ី. អេហ្វ ។ ប៊ីស្សព មិន​គួរទាក់ទង​នៅក្នុង​ការប្រមូល​ប្រាក់កម្ចី ភីអ៊ីអេហ្វ ឡើយ ។
  7. ស្វែងរក​ជំនួយ​បន្ថែម​ពី​គណៈកម្មការ​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ប្រចាំស្តេក ប្រសិនបើ​ចាំ​បាច់។

តើ​ខ្ញុំ​អាច​ប្រើ មាគ៌ារបស់​ខ្ញុំ​ឆ្ពោះ​ទៅ​រកភាព​ខ្លួន​ទីពឹង​ខ្លួន នៅ​ក្នុង​ការប្រជុំមួយ​ទល់​មួយ​បាន​ដោយ​របៀប​ណា ?

ពីមុន​ជួប​នឹង​បុគ្គល​នោះ៖

អំឡុងពេល​ការប្រជុំ ៖

  • រាក់​ទាក់​នឹង​បុគ្គល​នោះ​ដោយ​ភាព​កក់ក្ដៅ ។ រៀន​អ្វី​ដែល​គាត់​បាន​ព្យាយាមធ្វើ​ដើម្បី​ប្រែក្លាយ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។
  • កត់ត្រា​ឈ្មោះ​ពេញ​របស់​បុគ្គល​នោះ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត (ថ្ងៃ និង​ខែ ពុំ​មែន ឆ្នាំទេ) ។ បន្ទាប់ពី​ការប្រជុំ​នោះ សូម​ចូលទៅ srs.ChurchofJesusChrist.org/report ហើយ​ធ្វើ​តាម​ការណែនាំ​ដើម្បី​ចុះ​ឈ្មោះ​ឲ្យ​បុគ្គល​នោះ ។
  • យើង​នឹង​ប្រើ​កូនសៀវភៅ​ដែល​មាន​ចំណង​ជើង​ថា មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​រកភាព​ខ្លួន​ទីពឹង​ខ្លួន ដើម្បី​ជួយ​អ្នក​ដើរ​ឆ្ពោះ​ទៅ​មុខ​បន្ថែម​ទៀត​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី ពឹង​ខ្លួន ។
  • សូម​ធ្វើតាម​ឯកសារ​នៅ​ក្នុង​កូនសៀវភៅ​នេះ ។