ជំពូកទី ១០
ស្ដេចលេមិនសុគត — ប្រជាជនរបស់ទ្រង់ជាមនុស្សព្រៃផ្សៃ ហើយសាហាវ ហើយជឿសណ្ដាប់ខុសឆ្គង — ស៊ីនិព្វ និងប្រជាជនលោក មានជ័យជម្នះលើពួកគេ។ ប្រមាណជាឆ្នាំ ១៨៧–១៦០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា យើងបានចាប់ផ្ដើមកសាងនគរឡើងវិញ ហើយយើងបានចាប់ផ្ដើមយកដែនដីនោះទៀត ដោយសេចក្ដីសុខសាន្ត ហើយខ្ញុំបានបញ្ជាថា ត្រូវធ្វើគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមគ្រប់យ៉ាង ដើម្បីឲ្យខ្ញុំអាចមានគ្រឿងសស្ត្រាវុធសម្រាប់ប្រជាជនខ្ញុំតទល់នឹងពួកសាសន៍លេមិន នៅពេលពួកនេះនឹងឡើងមកធ្វើសង្គ្រាមនឹងប្រជាជនខ្ញុំទៀត។
២ហើយខ្ញុំដាក់ទាហានយាមជុំវិញដែនដី ដើម្បីកុំឲ្យពួកសាសន៍លេមិនអាចវាយមកលើពួកយើងបានដោយពុំដឹងខ្លួន ហើយបំផ្លាញពួកយើងចោលទៀត ហើយខ្ញុំបានការពារប្រជាជន និងហ្វូងចៀមរបស់ខ្ញុំតាមរបៀបនេះ ហើយការពារគេកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង។
៣ហើយហេតុការណ៍បានកើតឡើងថា យើងបានគ្រងដែនដីរបស់ពួកអយ្យកោយើងទុកជាមរតកអស់ជាច្រើនឆ្នាំ មែនហើយ គឺអស់រយៈពេលម្ភៃពីរឆ្នាំ។
៤ហើយខ្ញុំបានចាត់ឲ្យពួកប្រុសភ្ជួររាស់ដី ហើយដាំកគ្រាប់ធញ្ញជាតិ ព្រមទាំងផ្លែឈើគ្រប់យ៉ាង។
៥ហើយខ្ញុំបានចាត់ឲ្យពួកស្ត្រីស្រាវរវៃ ហើយនឿយហត់ធ្វើការ ហើយធ្វើការងារ ហើយត្បាញសំពត់ទេសឯកយ៉ាងម៉ដ្ឋគ្រប់យ៉ាង មែនហើយ និងកសំពត់គ្រប់បែបយ៉ាង ដើម្បីយើងអាចស្លៀកពាក់បិទបាំងភាពអាក្រាតរបស់យើង ម្ល៉ោះហើយ យើងបានចម្រើនឡើងនៅលើដែនដី — ម្ល៉ោះហើយ យើងមានសេចក្ដីសុខសាន្តនៅលើដែនដីតរៀងមក អស់រយៈពេលម្ភៃពីរឆ្នាំមក។
៦ហើយហេតុការណ៍បានកើតឡើងថា ស្ដេចកលេមិនបានសុគតទៅ ហើយបុត្ររបស់ទ្រង់បានសោយរាជ្យជំនួសទ្រង់។ ហើយទ្រង់បានចាប់ផ្ដើមចាក់រុកប្រជាជនទ្រង់ឲ្យបះបោរទាស់នឹងប្រជាជនខ្ញុំ ហេតុដូច្នេះហើយ ពួកគេបានរៀបចំធ្វើសង្គ្រាម ហើយឡើងមកច្បាំងនឹងប្រជាជនខ្ញុំ។
៧ប៉ុន្តែ ខ្ញុំបានចាត់ឲ្យអ្នកស៊ើបការណ៍ទាំងឡាយទៅសព្វទាំងដែនដីកសេមឡុន ដើម្បីខ្ញុំអាចបានដឹងអំពីការរៀបចំរបស់ពួកគេ ដើម្បីខ្ញុំអាចការពារទប់ទល់នឹងពួកគេ កុំឲ្យពួកគេវាយមកលើប្រជាជនខ្ញុំ ហើយបំផ្លាញប្រជាជនខ្ញុំចោល។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានឡើងមកដល់ខាងជើងនៃដែនដីសៃឡោម ដោយមានទ័ពជាច្រើន បុរសកប្រដាប់ដោយខធ្នូ និងព្រួញ និងដាវ និងសាប និងក្រួស និងខ្សែដង្ហក់ ហើយគេកោក្បាលត្រងោល និងអាក្រាត ហើយគេក្រវាត់ស្បែកនៅចង្កេះគេ។
៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានបញ្ជាឲ្យពួកស្ត្រី និងកូនក្មេងនៃប្រជាជនខ្ញុំ ពួននៅក្នុងទីរហោស្ថាន ហើយខ្ញុំក៏បានបញ្ជាពួកបុរសដែលមានវ័យចាស់ តែអាចស្ពាយអាវុធបាន ព្រមទាំងពួកកំលោះទាំងអស់ដែលអាចស្ពាយអាវុធបាន ឲ្យប្រមូលគ្នាមក ដើម្បីទៅច្បាំងនឹងពួកសាសន៍លេមិន ហើយខ្ញុំបានដាក់គេតាមលំដាប់ថ្នាក់ ដោយយោងទៅតាមអាយុរៀងៗខ្លួន។
១០ហើយហេតុការណ៍បានកើតឡើងថា យើងបានឡើងទៅច្បាំងនឹងពួកសាសន៍លេមិន រីឯខ្ញុំ សូម្បីតែខ្ញុំដែលមានវ័យចាស់ទៅហើយ ក៏បានឡើងទៅច្បាំងនឹងពួកសាសន៍លេមិនដែរ។ ហើយហេតុការណ៍បានកើតឡើងថា យើងបានឡើងទៅច្បាំងដោយកកម្លាំង នៃព្រះអម្ចាស់។
១១ឥឡូវនេះ ពួកសាសន៍លេមិនពុំបានដឹងអ្វីអំពីព្រះអម្ចាស់ឡើយ ក៏ពុំដឹងពីកម្លាំងនៃព្រះអម្ចាស់ដែរ ហេតុដូច្នេះហើយ ពួកគេពឹងផ្អែកទៅលើកម្លាំងរបស់គេផ្ទាល់ប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេជាប្រជាជនមួយដ៏មានកម្លាំងពូកែ តាមកម្លាំងរបស់មនុស្ស។
១២ពួកគេជាប្រជាជនសាហាវកព្រៃផ្សៃ ហើយស្រេកឈាម មានជំនឿទៅលើខសណ្ដាប់នៃពួកអយ្យកោរបស់គេ ដែលមានយ៉ាងដូច្នេះ — គឺជឿថា ពួកគេត្រូវបានដេញចេញពីដែនដីយេរូសាឡិម មកពីអំពើទុច្ចរិតទាំងឡាយនៃពួកអយ្យកោរបស់គេ ហើយថាប្អូនៗគេ បានប្រព្រឹត្តខុសទៅលើពួកគេ នៅក្នុងទីរហោស្ថាន ព្រមទាំងបានប្រព្រឹត្តខុសទៅលើពួកគេ កាលដែលកំពុងឆ្លងសមុទ្រដែរ
១៣ហើយបានប្រព្រឹត្តខុសទៅលើពួកគេទៀត កាលនៅលើដែនដីនៃកេរ្តិ៍អាករកដំបូងរបស់គេបន្ទាប់ពីបានឆ្លងសមុទ្រមក ហើយការណ៍អស់ទាំងនេះ ក៏ព្រោះតែនីហ្វៃស្មោះត្រង់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ — ហេតុដូច្នេះហើយ ទើបនីហ្វៃ ត្រូវបានខប្រោសប្រណីពីព្រះអម្ចាស់ ព្រោះព្រះអម្ចាស់ទ្រង់បានឮពាក្យអធិស្ឋានទាំងឡាយរបស់លោក ហើយឆ្លើយតបពាក្យទាំងនោះ ហើយលោកបានដឹកនាំពួកគេក្នុងពេលធ្វើដំណើរក្នុងទីរហោស្ថាន។
១៤តែបងៗរបស់លោកបានខឹងនឹងលោក ពីព្រោះពួកគេពុំកយល់នូវទំនាក់ទំនងទាំងឡាយនៃព្រះអម្ចាស់ឡើយ ពួកគេក៏ខខឹងនឹងលោកដែរ កាលនៅលើសមុទ្រ ពីព្រោះពួកគេបានធ្វើចិត្តរឹងរូសទាស់នឹងព្រះអម្ចាស់។
១៥ហើយពួកគេបានខឹងនឹងលោកទៀត កាលដែលគេមកដល់ដែនដីសន្យា ពីព្រោះពួកគេបាននិយាយថា លោកបានដណ្ដើមយកអំណាចកត្រួតត្រាទៅលើប្រជាជនពីដៃគេ ហើយពួកគេបានរកសម្លាប់លោកចោល។
១៦ហើយពួកគេបានខឹងនឹងលោកទៀត ពីព្រោះលោកបានចាកចូលក្នុងទីរហោស្ថាន តាមដែលព្រះអម្ចាស់ទ្រង់បានបញ្ជាដល់លោក ហើយបានយកកបញ្ជីទាំងឡាយដែលឆ្លាក់នៅលើផ្ទាំងលង្ហិននោះទៅផង ព្រោះពួកគេបាននិយាយថា លោកខបានលួចយកបញ្ជីទាំងនោះទៅ។
១៧ម្ល៉ោះហើយ ទើបពួកគេបានបង្រៀនកូនចៅគេថា ពួកគេត្រូវស្អប់ប្រជាជននីហ្វៃ ហើយថាត្រូវធ្វើឃាតគេ ហើយថាពួកគេត្រូវលួច ហើយប្លន់គេ ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលគេអាចធ្វើបាន ដើម្បីបំផ្លាញគេចោល ហេតុដូច្នេះហើយ ពួកគេមានសម្អប់ដ៏អស់កល្បជានិច្ចចំពោះកូនចៅនីហ្វៃ។
១៨ដោយមកពីហេតុនេះ ទើបស្ដេចលេមិនបានប្រើកលល្បិច ភូតភរ និងពាក្យសន្យាដ៏ល្អៗ ដើម្បីបោកបញ្ឆោតខ្ញុំ ឲ្យខ្ញុំនាំប្រជាជន របស់ខ្ញុំ មកកាន់ដែនដីនេះ ដើម្បីពួកគេអាចបំផ្លាញប្រជាជនខ្ញុំចោល មែនហើយ យើងបានរងទុក្ខអស់ជាច្រើនឆ្នាំ នៅលើដែនដីនេះ។
១៩ហើយឥឡូវនេះ ខ្ញុំ ស៊ីនិព្វ បន្ទាប់ពីបានប្រាប់ប្រជាជនខ្ញុំនូវរឿងអស់ទាំងនេះ អំពីពួកសាសន៍លេមិនហើយ នោះខ្ញុំបានលើកទឹកចិត្តគេឲ្យទៅធ្វើចម្បាំងដោយសមត្ថភាពរបស់ខ្លួន ដោយដាក់ទីទុកចិត្តរបស់គេទៅលើព្រះអម្ចាស់ ហេតុដូច្នេះហើយ យើងបានតតាំងនឹងពួកគេប្រទល់មុខ។
២០ហើយហេតុការណ៍បានកើតឡើងថា យើងបានដេញពួកគេចេញពីដែនដីរបស់យើងទៀត ហើយយើងបានសម្លាប់ពួកគេដោយការកាប់សម្លាប់ដ៏ធំ គឺអស់ជាច្រើនដែលយើងពុំបានរាប់ឡើយ។
២១ហើយហេតុការណ៍បានកើតឡើងថា យើងបានត្រឡប់មកនៅឯដែនដីរបស់យើងវិញ ហើយប្រជាជនខ្ញុំបានចាប់ផ្ដើមឃ្វាលហ្វូងចៀមគេ ហើយភ្ជួររាស់ដីទៀត។
២២ហើយឥឡូវនេះ ដោយមានវ័យចាស់ ខ្ញុំបានប្រគល់នគរទៅឲ្យបុត្ររបស់ខ្ញុំម្នាក់ ហេតុដូច្នេះហើយ ខ្ញុំពុំនិយាយអ្វីទៀតឡើយ ហើយសូមព្រះអម្ចាស់ទ្រង់ប្រទានពរដល់ប្រជាជនខ្ញុំផងចុះ។ អាម៉ែន៕