ជំពូកទី ២
ស្ដេចបេនយ៉ាមីនថ្លែងទៅកាន់ប្រជាជនរបស់ទ្រង់ — ទ្រង់រៀបរាប់ឡើងវិញនូវសមធម៌ យុត្តិធម៌ និងជីវភាពខាងផ្លូវវិញ្ញាណនៃរជ្ជកាលរបស់ទ្រង់ — ទ្រង់ទូន្មានឲ្យគេបម្រើព្រះមហាក្សត្រសួគ៌របស់គេ — អស់អ្នកណាដែលបះបោរទាស់នឹងព្រះ នឹងត្រូវរងទុក្ខ ដូចជាអណ្ដាតភ្លើងដែលពន្លត់មិនបាន។ ប្រមាណ ជាឆ្នាំ ១២៤ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីម៉ូសាយបានធ្វើនូវអ្វីៗ ដែលបិតាលោកបានបញ្ជាដល់លោក ហើយបានប្រកាសទូទៅអស់ទាំងដែនដី ឲ្យប្រជាជនមកជួបជុំគ្នាទូទៅអស់ទាំងដែនដី ដើម្បីឲ្យគេអាចឡើងទៅឯព្រះវិហារបរិសុទ្ធ ដើម្បីទៅស្ដាប់ពាក្យទាំងឡាយ ដែលស្ដេចបេនយ៉ាមីននឹងមានបន្ទូលទៅកាន់ពួកគេ។
២ហើយមានចំនួនមនុស្សជាច្រើន គឺមានចំនួនច្រើន រហូតដល់គេពុំអាចរាប់បានឡើយ ព្រោះគេបានរីករាលដុះដាលយ៉ាងខ្លាំង ហើយមានកម្លាំងខ្លាំងពូកែនៅលើដែនដីនេះ។
៣ហើយគេក៏បាននាំយកមកនូវកកូនសត្វច្បង នៃហ្វូងចៀមរបស់គេផងដែរ ដើម្បីគេអាចថ្វាយជាខយញ្ញបូជា ហើយជាគដង្វាយដុត ឃតាមក្រឹត្យវិន័យលោកម៉ូសេ។
៤ហើយក៏ដើម្បីឲ្យពួកគេថ្លែងអំណរគុណថ្វាយព្រះអម្ចាស់ ជាព្រះរបស់គេ ដែលទ្រង់បាននាំពួកគេចេញពីដែនដីយេរូសាឡិម ហើយទ្រង់បានរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃ នៃពួកខ្មាំងសត្រូវរបស់គេ ហើយកបានតែងតាំងបុរសសុចរិតទាំងឡាយ ឲ្យធ្វើជាខគ្រូបង្រៀនរបស់គេ និងបុរសសុចរិតម្នាក់ ឲ្យធ្វើជាស្ដេចរបស់គេផង ដែលបានបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅលើគដែនដីសារ៉ាហិមឡា ហើយបានបង្រៀនពួកគេឲ្យឃកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដើម្បីឲ្យគេបានអររីករាយ ហើយពោរពេញទៅដោយងសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះមនុស្សទាំងអស់។
៥ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានឡើងទៅដល់ព្រះវិហារបរិសុទ្ធហើយ នោះពួកគេបោះត្រសាលរបស់គេនៅជុំវិញ មនុស្សម្នាក់ៗទៅតាមកគ្រួសាររៀងៗខ្លួន ដោយមានភរិយាគេ និងកូនប្រុសគេ និងកូនស្រីគេ និងចៅប្រុសគេ និងចៅស្រីគេ ពីចាស់បំផុតទៅដល់ក្មេងបំផុត គឺគ្រួសារនីមួយៗនៅដាច់ពីគ្នា។
៦ហើយពួកគេបានបោះត្រសាលនៅជុំវិញព្រះវិហារបរិសុទ្ធ មនុស្សម្នាក់ៗមានទ្វារត្រសាលបើកចំហទៅរកព្រះវិហារបរិសុទ្ធ ដើម្បីឲ្យគេអាចនៅក្នុងកត្រសាល ហើយស្ដាប់ពាក្យទាំងឡាយដែលស្ដេចបេនយ៉ាមីន នឹងមានបន្ទូលមកកាន់ពួកគេ។
៧ដោយសារបណ្ដាជនមានចំនួនច្រើនលើសលប់ពេក ម្ល៉ោះហើយ បានជាស្ដេចបេនយ៉ាមីន ទ្រង់ពុំអាចបង្រៀនពួកគេទាំងអស់គ្នានៅក្នុងកំផែងព្រះវិហារបរិសុទ្ធបានឡើយ ហេតុដូច្នេះហើយ ទើបទ្រង់បានបញ្ជាឲ្យគេសង់ប៉មមួយ ដើម្បីឲ្យប្រជាជនអាចឮពាក្យទាំងឡាយ ដែលទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេ។
៨ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានចាប់ផ្ដើមមានបន្ទូលទៅកាន់ប្រជាជនទ្រង់ ពីលើប៉មនោះមក ប៉ុន្តែពួកគេពុំអាចស្ដាប់ឮអស់ទាំងពាក្យរបស់ទ្រង់បានឡើយ ពីព្រោះមកពីមានចំនួនមនុស្សច្រើនពេក ហេតុដូច្នេះហើយ ទើបទ្រង់បញ្ជាឲ្យគេកត់នូវពាក្យទាំងឡាយដែលទ្រង់មានបន្ទូលមក ហើយបញ្ជូនទៅក្នុងចំណោមជនទាំងឡាយណា ដែលពុំបាននៅក្រោមសំឡេងទ្រង់ ដើម្បីឲ្យគេអាចបានទទួលនូវពាក្យទាំងឡាយរបស់ទ្រង់ផងដែរ។
៩ហើយពាក្យដែលទ្រង់បានមានកបន្ទូល ហើយបានបញ្ជាឲ្យគេចម្លងមានដូចតទៅនេះ ៖ ឱបងប្អូនទាំងឡាយរបស់យើងអើយ អ្នកទាំងអស់គ្នាដែលបានមកជួបជុំគ្នានៅទីនេះ អ្នកទាំងអស់ដែលអាចស្ដាប់ឮសំឡេងយើង ដែលយើងនឹងនិយាយទៅកាន់អ្នកនៅថ្ងៃនេះ ត្បិតយើងពុំបានបញ្ជាឲ្យអ្នករាល់គ្នាឡើងមកទីនេះ ដើម្បីខមើលងាយដល់ពាក្យដែលយើងនិយាយនោះទេ ប៉ុន្តែសូមឲ្យអ្នកប្រុងគស្ដាប់តាមយើងវិញ ហើយសូមបើកត្រចៀកអ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចបានឮ និងឃចិត្តអ្នក ដើម្បីឲ្យរាល់គ្នាអាចបានយល់ និងងគំនិតអ្នក ដើម្បីឲ្យចសេចក្ដីអាថ៌កំបាំងនៃព្រះ អាចបានលាតត្រដាងបង្ហាញដល់អ្នកចុះ។
១០យើងពុំបានបញ្ជាឲ្យអ្នកឡើងមកទីនេះ ដើម្បីឲ្យអ្នករាល់គ្នាកខ្លាចយើង ឬក៏ដើម្បីឲ្យអ្នករាល់គ្នាគិតថា យើងនេះជាមនុស្សខ្ពស់ជាងមនុស្សធម្មតានោះទេ។
១១ប៉ុន្តែ យើងក៏ដូចអ្នករាល់គ្នាដែរ ដែលមានការទន់ខ្សោយគ្រប់បែបយ៉ាងខាងរូបកាយ និងខាងគំនិត ក៏ប៉ុន្តែយើងត្រូវបានរើសដោយប្រជាជននេះ ហើយបានតាំងឡើងដោយបិតាយើង ហើយត្រូវបានទ្រទ្រង់ដោយព្រះហស្តនៃព្រះអម្ចាស់ ដើម្បីឲ្យយើងធ្វើជាអ្នកគ្រប់គ្រង ហើយជាស្ដេចលើប្រជាជននេះ ហើយត្រូវបានថែរក្សាឲ្យគង់វង្សដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ ដើម្បីបម្រើអ្នកឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំង ដែលព្រះអម្ចាស់ទ្រង់បានប្រទានមកឲ្យយើង។
១២យើងសូមប្រាប់អ្នកថា យើងបានស៊ូទ្រាំចំណាយពេលវេលាក្នុងជីវិតយើង ដើម្បីបម្រើអ្នករាល់គ្នារហូតមកដល់ពេលនេះ ហើយយើងពុំបានស្វែងរកកមាស ឬប្រាក់ ឬរបស់ទ្រព្យអ្វីពីអ្នកឡើយ
១៣ហើយយើងក៏ពុំព្រមឲ្យអ្នករាល់គ្នាត្រូវជាប់ឃុំឃាំងនៅក្នុងគុកងងឹត ឬក៏ឲ្យអ្នករាល់គ្នាធ្វើជាខ្ញុំកញ្ជះរបស់អ្នកឯទៀត ឬឲ្យអ្នករាល់គ្នាធ្វើឃាត ឬលួច ឬប្លន់ ឬផិតគ្នាឡើយ ហើយយើងក៏ពុំព្រមឲ្យអ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិតណាមួយឡើយ ហើយបានបង្រៀនអ្នកថា អ្នករាល់គ្នាត្រូវកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នៅគ្រប់ការណ៍ទាំងអស់ដែលទ្រង់បានបញ្ជាដល់អ្នក —
១៤ហើយសូម្បីតែរូបយើង ក៏កបានធ្វើការដោយដៃយើងផ្ទាល់ ដើម្បីយើងអាចបម្រើអ្នក ហើយដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបង់ពន្ធដារដ៏ធ្ងន់ ហើយដើម្បីកុំឲ្យមានអ្វីធ្ងន់ធ្ងរកើតមានដល់អ្នក ដែលពិបាកនឹងទ្រាំទ្របាន — រីឯអ្វីៗទាំងអស់ ដែលយើងទើបនិយាយនេះ អ្នករាល់គ្នាកំពុងធ្វើជាសាក្សីនៅថ្ងៃនេះហើយ។
១៥ក៏ប៉ុន្តែ ឱបងប្អូនទាំងឡាយរបស់យើងអើយ យើងពុំបានប្រព្រឹត្តការណ៍ទាំងនេះ ដើម្បីយើងអាចអួតអាង ឬក៏ប្រាប់អំពីការណ៍ទាំងនេះ ដើម្បីចោទប្រកាន់ទោសដល់អ្នកនោះទេ ប៉ុន្តែយើងប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា នៅថ្ងៃនេះ យើងអាចឆ្លើយដោយកសតិសម្បជញ្ញៈដ៏ជ្រះថ្លាចំពោះព្រះ។
១៦មើលចុះ យើងសូមប្រាប់អ្នកថា ពីព្រោះយើងបានប្រាប់អ្នកថា យើងបានចំណាយពេលវេលានៃជីវិតយើងក្នុងការបម្រើអ្នក នោះយើងពុំមានបំណងចង់អួតអាងឡើយ ត្បិតយើងគ្រាន់តែនៅក្នុងការបម្រើដល់ព្រះតែប៉ុណ្ណោះ។
១៧ហើយមើលចុះ យើងសូមប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានកប្រាជ្ញា ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងខការបម្រើដល់គមនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ។
១៨មើលចុះ អ្នករាល់គ្នាបានហៅយើងថាជាស្ដេចរបស់អ្នក ហើយបើសិនជាយើង ដែលអ្នករាល់គ្នាហៅថាជាស្ដេចរបស់អ្នកនោះ ធ្វើការកបម្រើដល់អ្នក តើម្ដេចឡើយបានជាអ្នករាល់គ្នាពុំធ្វើការបម្រើគ្នាទៅវិញទៅមក?
១៩ហើយមើលចុះទៀតថា បើសិនជាយើង ដែលអ្នករាល់គ្នាហៅថាជាស្ដេចរបស់អ្នក បានចំណាយពេលវេលានៃជីវិតខ្លួននៅក្នុងការបម្រើអ្នករាល់គ្នា ប៉ុន្តែបាននៅក្នុងការបម្រើដល់ព្រះទៅវិញ នោះសមនឹងបានទទួលបុណ្យគុណអ្វីពីអ្នករាល់គ្នា ឱចុះតើអ្នកត្រូវកថ្លែងអំណរគុណដល់ព្រះរាជាសួគ៌របស់អ្នកយ៉ាងដូចម្ដេចទៅទៀត!
២០ឱបងប្អូនរបស់យើងអើយ យើងសូមប្រាប់អ្នកថា បើសិនជាអ្នកនឹងថ្លែងអស់ទាំងអំណរគុណ និងកការសរសើរតម្កើងដែលព្រលឹងទាំងមូលអ្នកមានដើម្បីថ្វាយដល់ខព្រះដែលបានបង្កើតអ្នករាល់គ្នាមកនោះ ហើយបានថែរក្សាអ្នកឲ្យបានគង់វង់ ហើយដែលបានបណ្ដាលឲ្យអ្នករាល់គ្នាបានអររីករាយ ហើយបានអនុញ្ញាតឲ្យអ្នករាល់គ្នារស់នៅដោយសុខសាន្តជាមួយគ្នា —
២១យើងសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នានឹងបម្រើទ្រង់ដែលបានបង្កើតអ្នក ចាប់ពីដើមដំបូងមក ហើយកំពុងតែថែរក្សាអ្នកឲ្យគង់វង់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានប្រទានដង្ហើមដល់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅ ហើយធ្វើចលនា ហើយប្រព្រឹត្តនូវអ្វីៗទៅតាមកចំណង់របស់ខ្លួន ហើយព្រមទាំងបានជួយគាំទ្រដល់អ្នក ពីរយៈពេលមួយទៅរយៈពេលមួយ — យើងសូមប្រាប់ថា បើសិនជាអ្នករាល់គ្នានឹងបម្រើទ្រង់ឲ្យអស់ពីព្រលឹងទាំងមូលរបស់អ្នកទៅទៀត ក៏អ្នករាល់គ្នានៅតែជាអ្នកបម្រើ ខដ៏ឥតប្រយោជន៍ដែរ។
២២ហើយមើលចុះ ព្រះអង្គទ្រង់គ្រាន់តែតម្រូវឲ្យអ្នកកកាន់តាមខបញ្ញត្តិទាំងឡាយរបស់ទ្រង់តែប៉ុណ្ណោះ ហើយព្រះអង្គទ្រង់បានសន្យានឹងអ្នកថា បើសិនជាអ្នករាល់គ្នានឹងកាន់តាមបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី ហើយព្រះអង្គទ្រង់ពុំដែលគផ្លាស់ប្ដូរនូវអ្វីដែលព្រះអង្គទ្រង់មានព្រះបន្ទូលនោះឡើយ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាឃកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ នោះព្រះអង្គទ្រង់នឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកចម្រើនឡើង។
២៣ហើយឥឡូវនេះ ដំបូងបំផុត ព្រះអង្គទ្រង់បានបង្កើតអ្នកមក ហើយបានប្រទានជីវិតដល់អ្នក ដោយហេតុនេះ អ្នករាល់គ្នាជំពាក់បំណុលដល់ព្រះអង្គវិញ។
២៤ហើយទីពីរ ព្រះអង្គតម្រូវឲ្យអ្នករាល់គ្នាធ្វើដូចដែលព្រះអង្គទ្រង់បានបញ្ជាដល់អ្នក ព្រោះបើសិនជាអ្នករាល់គ្នាធ្វើតាមនោះមែន ព្រះអង្គនឹងកប្រទានពរដល់អ្នកភ្លាម ហេតុដូច្នេះហើយ ព្រះអង្គទ្រង់បានសងអ្នកវិញ។ ហើយអ្នករាល់គ្នាក៏នៅតែជំពាក់បំណុលព្រះអង្គដដែល នៅតែជំពាក់ ហើយជំពាក់ជារៀងដរាបតទៅ ហេតុដូច្នេះហើយ តើមានអ្វីដែលគួរឲ្យអ្នករាល់គ្នាអួតបាន?
២៥ហើយឥឡូវនេះ យើងសូមសួរថា តើអ្នករាល់គ្នាអាចនិយាយអ្វីអំពីខ្លួនឯងឬទេ? យើងឆ្លើយថា ទេ។ អ្នករាល់គ្នាពុំអាចនិយាយថា អ្នករាល់គ្នាស្មើទៅនឹងធូលីដីនៃផែនដីនេះឡើយ ក៏ប៉ុន្តែអ្នករាល់គ្នាត្រូវបានកកើតមកពីខធូលីលើផែនដី ប៉ុន្តែមើលចុះ ធូលីដីនេះជារបស់ផងព្រះ ដែលបានបង្កើតអ្នករាល់គ្នាមក។
២៦ហើយយើង សូម្បីតែរូបយើងនេះ ដែលអ្នករាល់គ្នាហៅថាជាស្ដេច ក៏ពុំមានអ្វីប្រសើរជាងអ្នករាល់គ្នាឡើយ ព្រោះយើងក៏មកពីធូលីដីដែរ។ ហើយអ្នករាល់គ្នាឃើញថា យើងចាស់ ហើយយើងជិតនឹងលះបង់ចោលនូវរូបរាងដែលអាចស្លាប់នេះទៅឲ្យធរណី ដែលជាមាតាខ្លួននោះវិញហើយ។
២៧ហេតុដូច្នេះហើយ ដូចជាយើងបានប្រាប់អ្នកថា យើងបានបម្រើអ្នក គឺបានកដើរដោយសតិសម្បជញ្ញៈដ៏ជ្រះថ្លានៅចំពោះព្រះ ម្ល៉ោះហើយ យើងបានបញ្ជាឲ្យអ្នករាល់គ្នាមកជួបជុំគ្នានៅពេលនេះ ដើម្បីឲ្យយើងអាចបានឃើញថាឥតទោស ហើយដើម្បីកុំឲ្យខឈាម របស់អ្នកប្រឡាក់មកលើយើង នៅពេលដែលយើងត្រូវឈរទទួលការជំនុំជំរះពីព្រះចំពោះការណ៍ទាំងឡាយ ដែលព្រះអង្គទ្រង់បានបញ្ជាដល់យើងអំពីអ្នករាល់គ្នា។
២៨យើងសូមប្រាប់អ្នកថា យើងបានបញ្ជាឲ្យអ្នករាល់គ្នាមកជួបជុំគ្នានៅទីនេះ ដើម្បីឲ្យយើងអាចកកម្ចាត់សំលៀកបំពាក់យើងពីឈាមរបស់អ្នកនៅពេលវេលានេះ កាលដែលយើងជិតចុះទៅកាន់ផ្នូររបស់យើង ដើម្បីឲ្យយើងអាចចុះទៅដោយសុខសាន្ត ហើយឲ្យខវិញ្ញាណអមតរបស់យើង អាចចូលរួមជាមួយនឹងគក្រុមចម្រៀងនៅស្ថានលើ ក្នុងការច្រៀងសរសើរតម្កើងដល់ព្រះដ៏យុត្តិធម៌។
២៩ហើយថែមទៀត យើងសូមប្រាប់អ្នកថា យើងបានបញ្ជាឲ្យអ្នករាល់គ្នាមកជួបជុំគ្នានៅទីនេះ ដើម្បីឲ្យយើងអាចប្រកាសប្រាប់អ្នកថា យើងពុំអាចធ្វើជាគ្រូបង្រៀនអ្នកតទៅទៀតទេ ឬក៏ធ្វើជាស្ដេចអ្នកទៀតដែរ
៣០ព្រោះថា ទោះបីនៅពេលនេះសោត រូបរាងរបស់យើងញ័រចំប្រប់ នៅពេលយើងខំនិយាយទៅកាន់អ្នក ប៉ុន្តែព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានជួយគាំទ្រយើង ហើយបានទ្រាំឲ្យយើងនិយាយទៅកាន់អ្នករាល់គ្នា ហើយបានបញ្ជាយើងថា យើងត្រូវប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា ម៉ូសាយ ជាបុត្ររបស់ខ្ញុំ គឺជាស្ដេច ហើយជាអ្នកគ្រប់គ្រងលើអ្នក។
៣១ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់យើងអើយ យើងចង់ឲ្យអ្នករាល់គ្នាធ្វើនូវអ្វី ដែលអ្នករាល់គ្នាបានធ្វើពីមុនមក។ ដូចដែលអ្នករាល់គ្នាធ្លាប់បានកាន់តាមបញ្ជារបស់យើង និងតាមបញ្ជារបស់បិតាយើង ហើយបានចម្រើនឡើង ហើយត្រូវបានថែរក្សាកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នកយ៉ាងណា នោះបើសិនជាអ្នករាល់គ្នាកាន់តាមបញ្ជារបស់បុត្រយើង ឬតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដែលនឹងប្រគល់ដល់អ្នកដោយបុត្រយើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដីយ៉ាងនោះដែរ ហើយពួកខ្មាំងសត្រូវរបស់អ្នកក៏នឹងគ្មានអំណាចអ្វីមកលើអ្នករាល់គ្នាបានឡើយ។
៣២ប៉ុន្តែ ឱប្រជាជនរបស់យើងអើយ សូមប្រយ័ត្នប្រយែង ក្រែងមានកការទាស់ទែងគ្នាកើតឡើងនៅក្នុងចំណោមអ្នក ហើយក្រែងអ្នករាល់គ្នាចុះឈ្មោះគោរពតាមវិញ្ញាណអារក្សអសោចិ៍ ដែលបិតាយើង គឺម៉ូសាយបាននិយាយពីមុនមក។
៣៣ត្បិតមើលចុះ មានការវេទនាមួយត្រូវបានដាក់ដល់ជនណា ដែលចុះឈ្មោះគោរពតាមវិញ្ញាណនោះ ព្រោះបើសិនជាជននោះចុះឈ្មោះគោរពតាមវាមែន ហើយនៅតែស្ដាប់បង្គាប់ ហើយស្លាប់ទៅនៅក្នុងបាបរបស់ខ្លួន ជននោះនឹងផឹកនូវកសេចក្ដីជាប់ទោសដល់ព្រលឹងរបស់ខ្លួន ព្រោះជននោះនឹងទទួលខទោសដ៏អស់កល្បជានិច្ចសម្រាប់ជាឈ្នួលដល់ខ្លួន ដោយបានរំលងក្រឹត្យវិន័យនៃព្រះ ដែលផ្ទុយនឹងការចេះដឹងរបស់ខ្លួន។
៣៤យើងសូមប្រាប់អ្នកថា គ្មាននរណាម្នាក់ឡើយនៅក្នុងចំណោមអ្នករាល់គ្នា លើកលែងតែកូនក្មេងតូចប៉ុណ្ណោះ ដែលពុំទាន់ត្រូវបានបង្រៀនអំពីរឿងទាំងនេះ តែចូរដឹងថា អ្នករាល់គ្នាជាប់ជំពាក់គុណដល់អស់កល្បជានិច្ចដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ហើយត្រូវតបស្នងគុណដល់ព្រះអង្គវិញនូវអ្វីដែលអ្នករាល់គ្នាមាន ហើយក៏ត្រូវបានបង្រៀនអំពីបញ្ជីទាំងឡាយ ដែលមានកត់នូវពាក្យព្យាករណ៍ផ្សេងៗ ដែលបានពោលដោយពួកព្យាការីដ៏បរិសុទ្ធទាំងឡាយ រហូតមកដល់ពេលដែលលីហៃ ជាអយ្យកោរបស់យើង បានចាកចេញពីក្រុងយេរូសាឡិមមក
៣៥ហើយព្រមទាំងអ្វីៗទាំងអស់ ដែលពួកអយ្យកោរបស់យើងបាននិយាយ រហូតមកដល់ពេលឥឡូវនេះផង។ ហើយមើលចុះ ព្រមទាំងអ្វីៗដែលពួកអយ្យកោរបស់យើងបាននិយាយមក ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាពួកគេ ហេតុដូច្នេះហើយ អ្វីៗទាំងអស់នោះ ជាការពិត និងត្រឹមត្រូវហើយ។
៣៦ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់យើងអើយ យើងសូមប្រាប់អ្នកថា បន្ទាប់ពីអ្នករាល់គ្នាបានដឹង ហើយបានរៀនអំពីរឿងទាំងអស់នេះហើយ បើសិនជាអ្នករាល់គ្នានឹងរំលង ហើយដើរផ្ទុយពីអ្វីដែលបានពោលមកនេះ គឺអ្នករាល់គ្នាដកខ្លួនថយចេញពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ដើម្បីកុំឲ្យព្រះវិញ្ញាណមានកន្លែងនៅក្នុងខ្លួនអ្នក ដើម្បីណែនាំអ្នកទៅតាមផ្លូវទាំងឡាយខាងប្រាជ្ញា ដើម្បីអ្នករាល់គ្នាអាចបានពរចម្រើនឡើង ហើយស្ថិតស្ថេរជាប់នៅទៀតឡើយ —
៣៧យើងសូមប្រាប់អ្នកថា ជនណាដែលធ្វើយ៉ាងនេះ គឺជននោះហើយដែលចេញមុខកបះបោរទាស់នឹងព្រះ ហេតុដូច្នេះហើយ ជននោះចុះឈ្មោះគោរពតាមអារក្សអសោចិ៍ ហើយក្លាយទៅជាខ្មាំងសត្រូវដល់គ្រប់ទាំងសេចក្ដីសុចរិត ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់ពុំមានកន្លែងនៅក្នុងជននោះទេ ត្បិតទ្រង់ពុំគង់នៅក្នុងព្រះវិហារណាដែលខឥតបរិសុទ្ធឡើយ។
៣៨ហេតុដូច្នេះហើយ បើសិនជាជននោះកពុំប្រែចិត្តទេ ហើយនៅដូច្នោះតទៅ ហើយស្លាប់ទៅជាខ្មាំងសត្រូវដល់ព្រះដែរ នោះសេចក្ដីទាមទារនៃខសេចក្ដីយុត្តិធម៌ដ៏ឧត្ដុង្គឧត្ដមនឹងដាស់ព្រលឹងអមតរបស់ជននោះឲ្យគេស្គាល់នូវទោសរបស់ខ្លួន ដែលធ្វើឲ្យគេរួញពីវត្តមាននៃព្រះអម្ចាស់ ហើយធ្វើឲ្យទ្រូងរបស់គេពោរពេញទៅដោយគទោសកំហុស និងការឈឺចាប់ និងទុក្ខព្រួយ ដូចជាភ្លើងមួយដែលពន្លត់មិនបាន ឯអណ្ដាតភ្លើងនឹងសន្ធោសន្ធៅឡើងជារៀងដរាបតទៅ។
៣៩ហើយឥឡូវនេះ យើងសូមប្រាប់អ្នកថា កសេចក្ដីមេត្តាករុណាពុំអាចទាមទារជននោះបានឡើយ ហេតុដូច្នេះហើយ ទោសចុងក្រោយបង្អស់របស់ជននោះ គឺត្រូវស៊ូទ្រាំនូវសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ។
៤០ឱអស់អ្នកដែលចាស់ និងអ្នកដែលក្មេង និងអ្នកដែលតូចផង ដែលអាចយល់ពាក្យរបស់យើងអើយ ត្បិតយើងបាននិយាយដោយច្បាស់លាស់ទៅកាន់អ្នក ដើម្បីឲ្យអ្នករាល់គ្នាយល់ យើងសូមឲ្យអ្នករាល់គ្នាភ្ញាក់ឡើង ដើម្បីកចងចាំនូវស្ថានការណ៍ដ៏គួរឲ្យខ្លាចនៃអស់អ្នកណា ដែលបានធ្លាក់ទៅក្នុងការរំលងច្បាប់។
៤១ហើយថែមទៀត ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណា អំពីស្ថានភាពដ៏មានពរ និងករីករាយ នៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។ ត្បិតមើលចុះ ពួកគេខបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការគស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅឃស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ។ ឱ សូមចាំ សូមចាំថា រឿងទាំងនេះពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ៕