ដំណើររឿងអំពីអាលម៉ា និងរាស្ត្រនៃព្រះអម្ចាស់ ដែលត្រូវដេញឲ្យចូលទៅក្នុងទីរហោស្ថាន ដោយប្រជាជនរបស់ស្ដេចណូអេ។
មានរួមនៅក្នុងជំពូកទី ២៣ និង ២៤។
ជំពូកទី ២៣
អាលម៉ាមិនព្រមធ្វើជាស្ដេច — លោកបម្រើជាសង្ឃជាន់ខ្ពស់ — ព្រះអម្ចាស់ទ្រង់ប្រដៅរាស្ត្រទ្រង់ ហើយពួកសាសន៍លេមិនវាយយកដែនដីហេឡាម — អាមូឡុនជាមេដឹកនាំពួកសង្ឃទុច្ចរិតនៃស្ដេចណូអេ គ្រប់គ្រងដោយនៅចំណុះក្រោមរាជ្យលេមិន។ ប្រមាណជាឆ្នាំ ១៤៥–១២១ ម.គ.ស.។
១ឥឡូវនេះ អាលម៉ា ដោយបានទទួលការព្រមានពីព្រះអម្ចាស់ថា ពលទ័ពរបស់ស្ដេចណូអេនឹងមកវាយពួកគេ ហើយដោយបានប្រាប់ឲ្យប្រជាជនរបស់លោកដឹងរឿងនេះ ហេតុដូច្នេះហើយ ទើបពួកគេប្រមូលហ្វូងចៀមរបស់គេ ហើយយកធញ្ញជាតិរបស់គេ ហើយបានចេញ ដំណើរទៅក្នុងទីរហោស្ថាន មុនពេលពលទ័ពរបស់ស្ដេចណូអេមកដល់។
២ហើយព្រះអម្ចាស់ទ្រង់បានប្រទានកម្លាំងឲ្យពួកគេ ដើម្បីកុំឲ្យពលរបស់ស្ដេចណូអេអាចតាមទាន់ ហើយបំផ្លាញពួកគេចោលឡើយ។
៣ហើយពួកគេបានធ្វើដំណើរអស់ប្រាំបីថ្ងៃនៅក្នុងទីរហោស្ថាន។
៤ហើយពួកគេបានមកដល់ដែនដីមួយ មែនហើយ ជាដែនដីដ៏ល្អ ហើយមានសម្រស់ក្រៃលែង ជាដែនដីមួយដែលមានទឹកសុទ្ធ។
៥ហើយពួកគេបានបោះត្រសាល ហើយបានចាប់ផ្ដើមភ្ជួរដី ហើយចាប់ផ្ដើមសង់អគារទាំងឡាយ មែនហើយ ពួកគេជាអ្នក ឧស្សាហ៍ ហើយធ្វើពលកម្មដោយអស់ពីកម្លាំង។
៦ហើយប្រជាជនមានបំណងចង់ឲ្យអាលម៉ាធ្វើជាស្ដេចពួកគេ ព្រោះលោកជាមនុស្សម្នាក់ដែលពួកគេស្រឡាញ់។
៧ប៉ុន្តែលោកបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះ យើងកមិនចាំបាច់ត្រូវមានស្ដេចទេ ត្បិតព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នាមិនត្រូវលើកតម្កើងមនុស្សម្នាក់ ជាងមនុស្សម្នាក់ទៀតឡើយ ឬបុរសម្នាក់មិនត្រូវគិតថាខ្លួនខ្ពស់ជាងម្នាក់ទៀតទេ ហេតុដូច្នេះហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនចាំបាច់ត្រូវមានស្ដេចឡើយ។
៨ក៏ប៉ុន្តែ បើសិនជាអ្នករាល់គ្នាមានលទ្ធភាពអាចរកបានជានិច្ចនូវបុរសសុចរិតទាំងឡាយ ដើម្បីឲ្យធ្វើជាស្ដេច នោះប្រសើរហើយ ដែលអ្នកមានស្ដេច។
៩ប៉ុន្តែ ចូរចាំនូវកអំពើទុច្ចរិតរបស់ស្ដេចណូអេ និងពួកសង្ឃរបស់ទ្រង់ ហើយខ្ញុំផ្ទាល់ក៏ខធ្លាប់ធ្លាក់ទៅក្នុងអន្ទាក់ ហើយបានធ្វើអំពើគួរខ្ពើមឆ្អើមជាច្រើនចំពោះព្រះអម្ចាស់ ដែលបានធ្វើឲ្យខ្ញុំប្រែចិត្តដ៏ធ្ងន់
១០ក៏ប៉ុន្តែ បន្ទាប់ពីបានឆ្លងកាត់កការលំបាកជាច្រើនមកព្រះអម្ចាស់ទ្រង់បានឮសម្រែករបស់ខ្ញុំ ហើយបានឆ្លើយតបនឹងពាក្យអធិស្ឋានរបស់ខ្ញុំ ហើយបានធ្វើឲ្យខ្ញុំទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តទ្រង់ ដោយបាននាំអ្នករាល់គ្នាខជាច្រើនឲ្យស្គាល់នូវសេចក្ដីពិតរបស់ទ្រង់។
១១ក៏ប៉ុន្តែខ្ញុំមិនយករឿងនេះ មកសរសើរតម្កើងដល់ខ្ញុំទេ ព្រោះខ្ញុំពុំសក្ដិសមនឹងតម្កើងដល់រូបខ្ញុំដូច្នោះឡើយ។
១២ហើយឥឡូវនេះ ខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នាធ្លាប់ត្រូវស្ដេចណូអេជិះជាន់ ហើយធ្លាប់នៅក្នុងសេវកភាពបម្រើទ្រង់ និងពួកសង្ឃរបស់ទ្រង់ ហើយធ្លាប់បានពួកគេនាំចូលទៅក្នុងអំពើទុច្ចរិត ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវជាប់កចំណងទាំងឡាយនៃអំពើទុច្ចរិតឡើយ។
១៣ហើយឥឡូវនេះ ដូចជាអ្នករាល់គ្នាត្រូវបានដោះខ្លួនរួចពីចំណងទាំងនេះហើយ ដោយសារព្រះចេស្ដានៃព្រះជាយ៉ាងណា មែនហើយ គឺបានរួចផុតពីកណ្ដាប់ដៃនៃស្ដេចណូអេ និងប្រជាជនទ្រង់ ហើយបានរួចពីចំណងទាំងឡាយនៃអំពើទុច្ចរិតផង នោះខ្ញុំក៏ចង់ឲ្យអ្នករាល់គ្នាកឈរឲ្យរឹងប៉ឹងក្នុងខឥស្សរភាពនេះ ដែលធ្វើឲ្យអ្នករាល់គ្នាមានសេរីជាយ៉ាងនោះដែរ ហើយចូរអ្នករាល់គ្នាគកុំទុកចិត្តលើបុរសណាម្នាក់ឲ្យធ្វើជាស្ដេចលើអ្នករាល់គ្នាឡើយ។
១៤ហើយក៏កុំទុកចិត្តលើនរណាម្នាក់ ឲ្យធ្វើជាកគ្រូអ្នក ឬជាសង្ឃប្រដៅអ្នកដែរ លើកលែងតែអ្នកនោះជាអ្នកសំណប់នៃព្រះ ដែលដើរតាមផ្លូវរបស់ទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ។
១៥ម្ល៉ោះហើយ អាលម៉ាបានបង្រៀនប្រជាជនលោកថា មនុស្សគ្រប់រូបត្រូវកស្រឡាញ់អ្នកជិតខាងខ្លួនឲ្យដូចស្រឡាញ់ខ្លួនឯង គឺមិនត្រូវមានខការទាស់ទែងគ្នាឡើយ។
១៦ហើយឥឡូវនេះ អាលម៉ាគឺជាកសង្ឃជាន់ខ្ពស់របស់ពួកគេ គឺលោកជាអ្នកបង្កើតសាសនាចក្ររបស់ពួកគេឡើង។
១៧ហើយហេតុការណ៍បានកើតឡើងថា គ្មានអ្នកណាម្នាក់បានទទួលកសិទ្ធិអំណាច ដើម្បីផ្សាយសាសនា ឬបង្រៀនឡើយ លើកលែងតែអ្នកដែលបានទទួលសិទ្ធិអំណាចមកពីព្រះប៉ុណ្ណោះ។ ហេតុដូច្នេះហើយ លោកបានតាំងអស់ទាំងសង្ឃរបស់គេ និងអស់ទាំងគ្រូរបស់គេ ហើយគ្មានអ្នកណាម្នាក់បានតាំងឡើយ លើកលែងតែពួកគេជាមនុស្សសុចរិត។
១៨ហេតុដូច្នេះហើយ ពួកគេបានកថែទាំប្រជាជន ហើយបានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់ផ្ដើមចម្រើនឡើងជាអតិបរមានៅលើដែនដី ហើយគេហៅដែនដី នោះថា ហេឡាម។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានកើនចំនួន ហើយបានចម្រើនឡើងជាអតិបរមា នៅលើដែនដីហេឡាម ហើយគេបានសង់ទីក្រុងមួយ ដែលគេហៅទីក្រុងនោះថា ទីក្រុងហេឡាម។
២១ក៏ប៉ុន្តែ ព្រះអម្ចាស់ទ្រង់យល់ឃើញថាល្មមកប្រដៅរាស្ត្រទ្រង់ មែនហើយ ទ្រង់បានសាកល្បងខសេចក្ដីអត់ធន់ និងសេចក្ដីជំនឿរបស់ពួកគេ។
២២ក៏ប៉ុន្តែ — អស់អ្នកណាដែលដាក់កទីទុកចិត្តរបស់ខ្លួនទៅលើទ្រង់ អ្នកនោះហើយដែលនឹងត្រូវបានខលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។ មែនហើយ ចំពោះរាស្ត្រនេះ គឺដូច្នោះឯង។
២៣ត្បិតមើលចុះ ខ្ញុំនឹងបង្ហាញដល់អ្នកថា ពួកគេត្រូវបាននាំឲ្យធ្លាក់ទៅក្នុងសេវកភាព ហើយគ្មានអ្នកណាម្នាក់អាចដោះពួកគេបានឡើយ លើកលែងតែព្រះអម្ចាស់ ជាព្រះរបស់គេប៉ុណ្ណោះ មែនហើយ គឺជាព្រះនៃអ័ប្រាហាំ និងអ៊ីសាក និងយ៉ាកុប។
២៤ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានដោះលែងពួកគេ ហើយទ្រង់បានបង្ហាញនូវព្រះចេស្ដាដ៏ឥទ្ធិឫទ្ធិរបស់ទ្រង់ដល់គេ ហើយគេមានសេចក្ដីសោមនស្សជាអនេក។
២៥ត្បិតមើលចុះ ហេតុការណ៍បានកើតឡើងថា កាលពួកគេនៅលើដែនដីហេឡាម មែនហើយ នៅក្នុងទីក្រុងហេឡាម នៅពេលកំពុងភ្ជួរដីនៅជុំវិញនោះ មើលចុះ មានកងទ័ពសាសន៍លេមិនបានមកក្នុងតំបន់ព្រំដែន។
២៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បងប្អូនរបស់អាលម៉ាបានរត់គេចពីទីវាលរបស់គេ ហើយប្រមូលគ្នាមកនៅឯ ទីក្រុងហេឡាម ហើយពួកគេតក់ស្លុតជាខ្លាំង ដោយព្រោះឃើញពួកលេមិនលេចមក។
២៧ប៉ុន្តែ អាលម៉ាបានចេញទៅ ហើយឈរក្នុងចំណោមពួកគេ ហើយទូន្មានពួកគេថា មិនត្រូវតក់ស្លុតទេ តែគេត្រូវនឹកចាំដល់ព្រះអម្ចាស់ជាព្រះរបស់គេវិញ ហើយទ្រង់នឹងដោះលែងពួកគេ។
២៨ហេតុដូច្នេះហើយ ពួកគេក៏រំងាប់ការតក់ស្លុតរបស់គេទៅ ហើយបានចាប់ផ្ដើមអំពាវនាវដល់ព្រះអម្ចាស់ សូមឲ្យទ្រង់បន្ទន់ចិត្តពួកលេមិន ដើម្បីគេទុកជីវិតឲ្យពួកគេ និងប្រពន្ធគេ និងកូនចៅគេ។
២៩ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបន្ទន់ចិត្តពួកលេមិន។ ហើយអាលម៉ា និងបងប្អូនលោកបានចេញទៅ ហើយប្រគល់ខ្លួនទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ហើយពួកលេមិនបានយកដែនដីហេឡាម។
៣០ឥឡូវនេះ ពលទ័ពសាសន៍លេមិន ដែលបានដេញតាមប្រជាជនរបស់ស្ដេចលិមហៃនោះបានវង្វេងនៅក្នុងទីរហោស្ថានអស់ជាច្រើនថ្ងៃ។
៣១ហើយមើលចុះ ពួកគេបានជួបប្រទះឃើញពួកសង្ឃរបស់ស្ដេចណូអេនៅត្រង់កន្លែងមួយ ដែលគេហៅថា អាមូឡុន ហើយពួកគេបានចាប់ផ្ដើមយកដែនដីអាមូឡុន ហើយចាប់ផ្ដើមភ្ជួររាស់ដីនោះ។
៣២ឥឡូវនេះ មេដឹកនាំរបស់ពួកសង្ឃនោះ មានឈ្មោះថា អាមូឡុន។
៣៣ហើយហេតុការណ៍បានកើតឡើងថា អាមូឡុនបានអង្វរពួកលេមិន ហើយគាត់ថែមទាំងបានចាត់ឲ្យប្រពន្ធខ្លួន ដែលជាកកូនក្រមុំរបស់ពួកលេមិនទៅអង្វរដល់បងប្អូនគេ សុំកុំឲ្យបំផ្លាញប្ដីរបស់ខ្លួនចោលឡើយ។
៣៤ហើយពួកលេមិនមានកចិត្តមេត្តាដល់អាមូឡុន និងបងប្អូនរបស់គាត់ ហើយពុំបានបំផ្លាញពួកគេចោលឡើយ ដោយសារតែប្រពន្ធរបស់ពួកគេនោះឯង។
៣៥ហើយអាមូឡុន និងបងប្អូនគាត់ បានចូលរួបរួមជាមួយនឹងពួកលេមិន ហើយកាលពួកគេកំពុងតែធ្វើដំណើរនៅក្នុងទីរហោស្ថានស្វែងរកដែនដីនីហ្វៃ នោះពួកគេបានប្រទះឃើញដែនដីហេឡាម ដែលមានអាលម៉ា និងបងប្អូនលោករស់នៅនោះ។
៣៦ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានសន្យាជាមួយនឹងអាលម៉ា និងបងប្អូនលោកថា បើសិនជាពួកគេបង្ហាញផ្លូវគេ ដែលនាំទៅកាន់ដែនដីនីហ្វៃ នោះពួកគេនឹងអនុញ្ញាតឲ្យគេមានជីវិតរស់នៅ ហើយឲ្យគេមានឥស្សរភាព។
៣៧ប៉ុន្តែ បន្ទាប់ពីអាលម៉ាបានបង្ហាញផ្លូវដល់ពួកគេ ដែលនាំទៅកាន់ដែនដីនីហ្វៃហើយ នោះស្រាប់តែពួកលេមិន មិនបានកាន់តាមពាក្យសន្យារបស់គេទេ តែគេបានចាត់ឲ្យមានកទាហានយាមព័ទ្ធជុំវិញដែនដីហេឡាមឃាំងអាលម៉ា និងបងប្អូនលោកវិញ។
៣៨ហើយពួកគេដែលនៅសល់ទាំងប៉ុន្មាន បានទៅកាន់ដែនដីនីហ្វៃ ហើយពួកគេមួយចំណែកទៀត បានត្រឡប់មកដែនដីហេឡាមវិញ ហើយបាននាំប្រពន្ធ និងកូនរបស់ពួកទាហានយាម ដែលគេបានទុកឲ្យនៅលើដែនដីនោះមកផងដែរ។
៣៩ហើយស្ដេចរបស់ពួកលេមិនបានអនុញ្ញាតឲ្យអាមូឡុនធ្វើជាស្ដេច ហើយជាអ្នកគ្រប់គ្រងលើប្រជាជនរបស់គាត់ គឺជាប្រជាជនដែលរស់នៅលើដែនដីហេឡាម ក៏ប៉ុន្តែគាត់មិនត្រូវមានអំណាចធ្វើអ្វីដែលផ្ទុយនឹងព្រះទ័យនៃស្ដេចនៃពួកលេមិនឡើយ៕