ជំពូកទី ៣២
អាលម៉ាបង្រៀនពួកអ្នកក្រីក្រ ព្រោះសេចក្ដីទុក្ខវេទនាទាំងឡាយបានធ្វើឲ្យគេរាបទាប — សេចក្ដីជំនឿគឺជាសេចក្ដីសង្ឃឹមមួយទៅលើអ្វីៗដែលមើលមិនឃើញ តែពិត — អាលម៉ាធ្វើបន្ទាល់ថា ពួកទេវតាធ្វើការងារបម្រើដល់ទាំងមនុស្សប្រុស មនុស្សស្រី និងក្មេងៗ — អាលម៉ា ប្រៀបធៀបព្រះបន្ទូលទៅនឹងគ្រាប់ពូជមួយ — វាត្រូវតែដាំ ហើយថែរក្សា — រួចទើបវាដុះទៅជាដើម ដែលបានបេះផ្លែនៃជីវិតដ៏នៅអស់កល្បជានិច្ចមក។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើចេញទៅ ហើយបានចាប់ផ្ដើមផ្សាយព្រះបន្ទូលនៃព្រះដល់ប្រជាជន ដោយបានចូលទៅក្នុងសាលាជំនុំទាំងឡាយរបស់គេ និងផ្ទះទាំងឡាយរបស់គេ មែនហើយ គេថែមទាំងបានផ្សាយប្រាប់នៅតាមថ្នល់របស់គេផង។
២ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីគេមានការនឿយហត់ជាខ្លាំង នោះគេបានទទួលជោគជ័យនៅក្នុងចំណោមកបណ្ដាជន ក្រីក្រ ត្បិតមើលចុះ ពួកជនទាំងនេះត្រូវគេបណ្ដេញចេញពីសាលាជំនុំទាំងឡាយ ដោយព្រោះសំលៀកបំពាក់របស់គេពុំល្អ —
៣ហេតុដូច្នេះហើយ ពួកគេពុំបានអនុញ្ញាតឲ្យចូលទៅក្នុងសាលាជំនុំទាំងឡាយរបស់គេ ដើម្បីថ្វាយបង្គំព្រះទេ តែត្រូវគេមើលងាយ ថាជាស្មោកគ្រោកវិញ ហេតុដូច្នេះហើយ ពួកគេជាមនុស្សក្រីក្រ មែនហើយ ពួកគេត្រូវបងប្អូនរបស់ខ្លួនមើលងាយថាជាកាកសំណល់ ហេតុដូច្នេះហើយ ពួកគេមានកសេចក្ដីកម្សត់ខាងឯអ្វីៗនៃលោកិយ ហើយពួកគេក៏ថែមទាំងមានសេចក្ដីកម្សត់ខាងឯចិត្តផងដែរ។
៤ឥឡូវនេះ នៅពេលអាលម៉ាកំពុងតែបង្រៀន ហើយនិយាយទៅកាន់ប្រជាជននៅលើភ្នំអូណៃដា មានហ្វូងមនុស្សដ៏ធំមួយបានមករកលោក គឺជាពួកអ្នកដែលយើងទើបតែបាននិយាយមក ដែលជាពួកអ្នកដែលមានកសេចក្ដីកម្សត់ខាងឯចិត្ត ដោយព្រោះសេចក្ដីកម្សត់ខាង ឯអ្វីៗនៃលោកិយ។
៥ហើយពួកគេបានមកជួបនឹងអាលម៉ា ហើយជនម្នាក់ដែលនៅខាងមុខគេបង្អស់ បាននិយាយមករកលោកថា ៖ មើលចុះ កតើបងប្អូនខ្ញុំទាំងនេះត្រូវធ្វើអ្វីទៅ ព្រោះអស់ទាំងមនុស្សស្អប់គេ ដោយព្រោះសេចក្ដីកម្សត់របស់គេ មែនហើយ ជាពិសេស គឺពួកសង្ឃរបស់យើង ត្បិតពួកគេ បានខបណ្ដេញយើងចេញពីសាលាប្រជុំទាំងឡាយរបស់ពួកយើង ដែលយើងបានធ្វើយ៉ាងនឿយហត់ជាអតិបរមា ដើម្បីសង់ឡើងដោយដៃរបស់យើងផ្ទាល់ ហើយពួកគេបានបណ្ដេញយើងចេញ ដោយព្រោះយើងមានសេចក្ដីកម្សត់ហួសកម្រិត ហើយយើងគ្មានទីកន្លែងណាមួយ ដើម្បីថ្វាយបង្គំព្រះយើងទេ ហើយមើលចុះ គតើយើងត្រូវធ្វើដូចម្ដេចទៅ?
៦ហើយឥឡូវនេះ កាលអាលម៉ាបានឮយ៉ាងនេះហើយ នោះលោកបានបែរមកសម្លឹងចំមុខជននោះ ហើយលោកបានមើលដោយសេចក្ដីអំណរជាខ្លាំង ត្បិតលោកបានឃើញថា កសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ ពិតជាបានធ្វើឲ្យគេខបន្ទាបខ្លួន ហើយពួកគេកំពុងតែគប្រុងប្រៀបនឹងស្ដាប់តាមព្រះបន្ទូល។
៧ហេតុដូច្នេះហើយ លោកពុំបានថ្លែងទៅកាន់ហ្វូងមនុស្សផ្សេងទៀតទេ ប៉ុន្តែលោកបានហុចដៃលោកចេញ ហើយបានស្រែកជាខ្លាំងទៅពួកអ្នកដែលលោកបានមើលនោះ ដែលជាពួកជនដែលបានប្រែចិត្តដ៏ពិត ហើយបាននិយាយទៅកាន់ពួកគេថា ៖
៨ខ្ញុំបានឃើញថា អ្នករាល់គ្នាមានកចិត្តទាបរាបសា ហើយបើសិនជាដូច្នោះមែន ពួកអ្នករាល់គ្នាមានពរហើយ។
៩មើលចុះ បងរបស់អ្នកបានសួរថា តើយើងត្រូវធ្វើអ្វីទៅ? — ព្រោះយើងត្រូវគេបណ្ដេញចេញពីសាលាប្រជុំទាំងឡាយ ហើយយើងពុំអាចថ្វាយបង្គំព្រះរបស់យើងបានទេនោះ។
១០មើលចុះ ខ្ញុំសូមប្រាប់អ្នកថា តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នាមិនអាចកថ្វាយបង្គំព្រះបាន លើកលែងតែនៅក្នុងសាលាប្រជុំរបស់អ្នកប៉ុណ្ណោះឬ?
១១ហើយលើសលែងទៅទៀត ខ្ញុំសូមសួរថា តើអ្នករាល់គ្នាគិតស្មានថា យើងមិនត្រូវថ្វាយបង្គំព្រះ គឺគ្រាន់តែម្ដងក្នុងមួយអាទិត្យឬ?
១២ខ្ញុំសូមប្រាប់អ្នកថា ជាការស្រួលហើយដែលអ្នករាល់គ្នាត្រូវគេបណ្ដេញចេញពីសាលាប្រជុំរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាមានកិរិយារាបទាប ហើយដើម្បីឲ្យអ្នករាល់គ្នាអាចមានកប្រាជ្ញា ត្បិតជាការចាំបាច់ដែលអ្នករាល់គ្នាត្រូវចេះមានប្រាជ្ញា ត្បិតពីព្រោះអ្នករាល់គ្នាត្រូវគេ បណ្ដេញចេញ ដែលអ្នករាល់គ្នាត្រូវបងប្អូនអ្នកស្អប់ ដោយព្រោះខអ្នកទាល់ក្រហួសកម្រិត ទើបអ្នករាល់គ្នាត្រូវបាននាំឲ្យមានចិត្តទាបរាបសា ត្បិតអ្នករាល់គ្នាចាំបាច់ត្រូវតែមានចិត្តសុភាពរាបសា។
១៣ហើយឥឡូវនេះ ពីព្រោះអ្នកត្រូវគេបង្ខំឲ្យមានចិត្តសុភាពរាបសា នោះអ្នករាល់គ្នាមានពរហើយ ព្រោះជនម្នាក់ ជួនកាល បើសិនជាអ្នកណាត្រូវគេបង្ខំឲ្យមានចិត្តសុភាពរាបសា ទើបស្វែងរកការប្រែចិត្ត ហើយឥឡូវនេះ ប្រាកដណាស់ថា អស់អ្នកណាដែលប្រែចិត្ត នោះនឹងបានសេចក្ដីមេត្តាករុណា ហើយអ្នកណាដែលបានសេចក្ដីមេត្តាករុណា ហើយកកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះហើយដែលនឹងបានសង្គ្រោះ។
១៤ហើយឥឡូវនេះ ដូចខ្ញុំទើបបានប្រាប់អ្នកហើយថា ពីព្រោះអ្នករាល់គ្នាត្រូវគេបង្ខំឲ្យមានចិត្តសុភាពរាបសា នោះអ្នករាល់គ្នា មានពរហើយ តើអ្នករាល់គ្នាពុំគិតស្មានទេឬថា ពួកអ្នកណាដែលមានចិត្តសុភាពរាបសាដោយខ្លួនឯង ដោយព្រោះព្រះបន្ទូលនោះ តើនឹងបានទទួលពរដល់ថ្នាក់ណាទៅ?
១៥មែនហើយ អ្នកណាដែលពិតមានចិត្តរាបសាដោយខ្លួនឯង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន និងកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះហើយដែលនឹងមានពរ — មែនហើយ មានពរច្រើនជាងពួកអ្នកដែលត្រូវគេបង្ខំឲ្យមានចិត្តសុភាពរាបសាទៅទៀត ដោយព្រោះសេចក្ដីក្រខ្សត់ដ៏ហួសកម្រិតរបស់គេ។
១៦ហេតុដូច្នេះហើយ មានពរហើយដល់ពួកអ្នកណា ដែលបានកបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ ឬនិយាយម្យ៉ាងទៀតថា មានពរហើយដល់អ្នកណាដែលជឿដល់ព្រះបន្ទូលនៃព្រះ ហើយទទួលបុណ្យជ្រមុជទឹកដោយពុំមានចិត្តរឹងរូស មែនហើយ ដោយពុំបាច់ឲ្យគេនាំឲ្យស្គាល់ព្រះបន្ទូល ឬពុំបាច់ឲ្យគេបង្ខំឲ្យស្គាល់ព្រះបន្ទូល មុនពេលគេនឹងជឿនោះឡើយ។
១៧មែនហើយ មានមនុស្សជាច្រើនដែលនិយាយថា ៖ បើអ្នកបង្ហាញដល់យើងនូវកទីសម្គាល់មួយពីស្ថានសួគ៌ នោះយើងនឹងដឹងដោយពិតប្រាកដ លំដាប់នោះទើបយើងនឹងជឿ។
១៨ឥឡូវនេះ ខ្ញុំសូមសួរថា នេះឬគឺសេចក្ដីជំនឿ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ ត្បិតបើសិនជាមនុស្សដឹងរឿងអ្វីមួយ គេក៏គ្មានហេតុនឹងកជឿសោះឡើយ ព្រោះគេដឹងរឿងនោះទៅហើយ។
១៩ហើយឥឡូវនេះ អ្នកណាដែលបានកស្គាល់ព្រះហឫទ័យនៃព្រះ ហើយពុំបានធ្វើតាម នោះតើនឹងត្រូវបណ្ដាសាធ្ងន់ជាងអ្នកណា ដែលគ្រាន់តែជឿ ឬក៏មានហេតុនឹងជឿ ហើយបានធ្លាក់ក្នុងការំលងទេឬអី?
២០ឥឡូវនេះ អំពីការណ៍នេះហើយដែលអ្នកត្រូវវិនិច្ឆ័យ។ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា នៅដៃនេះក៏ដូចជានៅដៃនោះដែរ ហើយការណ៍នោះនឹងកើតមានឡើងដល់មនុស្សគ្រប់រូប ស្របតាមកិច្ចការរបស់ខ្លួន។
២១ហើយឥឡូវនេះ ដូចខ្ញុំបាននិយាយអំពីសេចក្ដីជំនឿ — កសេចក្ដីជំនឿគឺពុំមែនជាតម្រិះដ៏ឥតខ្ចោះនូវអ្វីៗទាំងឡាយនោះទេ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿ នោះអ្នករាល់គ្នាខសង្ឃឹមទៅលើអ្វីៗដែលមើលគមិនឃើញ ហើយដែលពិត។
២២ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា ហើយខ្ញុំចង់ឲ្យអ្នកចងចាំថា ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណាដល់អស់អ្នកណា ដែលជឿដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ ទ្រង់មានព្រះហឫទ័យជាដំបូងបំផុតថា អ្នករាល់គ្នាគួរតែជឿ មែនហើយ គឺជឿដល់ព្រះបន្ទូលរបស់ទ្រង់។
២៣ហើយឥឡូវនេះ ទ្រង់រំលែកព្រះបន្ទូលរបស់ទ្រង់ដល់មនុស្ស ដោយពួកទេវតា មែនហើយ កមិនត្រឹមតែដល់ពួកបុរសទេ តែដល់ពួកស្ត្រីផងដែរ។ ឥឡូវនេះ នេះពុំទាន់អស់នៅឡើយទេ ខកូនក្មេងតូចៗក៏បានទទួលនូវព្រះបន្ទូលទាំងឡាយជាច្រើនដងដែរ ដែលមានពេលខ្លះ បានធ្វើឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងជ្រប់មុខ។
២៤ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយអ្នកចង់ដឹងពីខ្ញុំថា តើអ្នកត្រូវធ្វើអ្វី ពីព្រោះអ្នកមានទុក្ខវេទនា ហើយត្រូវគេបណ្ដេញចេញ — ឥឡូវនេះ ខ្ញុំពុំចង់ឲ្យអ្នករាល់គ្នាគិតស្មានថា ខ្ញុំចង់ថ្កោលទោសអ្នកឡើយ ត្បិតខ្ញុំគ្រាន់តែនិយាយតាមអ្វីដែលពិត–
២៥ព្រោះពុំមែនខ្ញុំចង់និយាយថា អ្នករាល់គ្នាត្រូវគេបង្ខំឲ្យបន្ទាបខ្លួននោះទេ ហើយខ្ញុំជឿជាក់ថា មានអ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នាចង់បន្ទាបខ្លួន ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។
២៦ឥឡូវនេះ ដូចដែលខ្ញុំបាននិយាយអំពីសេចក្ដីជំនឿ — ថាវាពុំមែនជាតម្រិះដ៏ឥតខ្ចោះនោះទេ — គឺដូចគ្នានឹងពាក្យសម្ដីរបស់ខ្ញុំដែរ។ អ្នករាល់គ្នាពុំអាចដឹងនូវភាពពិតប្រាកដនៃពាក្យទាំងនោះជាដំបូងដល់ភាពឥតខ្ចោះបានឡើយ ក៏ដូចគ្នានឹងសេចក្ដីជំនឿ ថាជាតម្រិះដ៏ឥតខ្ចោះនោះដែរ។
២៧ប៉ុន្តែមើលចុះ បើសិនជាអ្នករាល់គ្នាចង់ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន គឺដើម្បីធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ហើយអនុវត្តសេចក្ដីជំនឿមួយតូច មែនហើយ គឺបើសិនជាអ្នករាល់គ្នាពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការកចង់ជឿ នោះសូមឲ្យចំណង់នេះមាននៅក្នុងខ្លួនអ្នក គឺរហូតដល់អ្នកអាចទុកកន្លែងមួយ សម្រាប់ពាក្យសម្ដីរបស់ខ្ញុំមួយចុះ។
២៨ឥឡូវនេះ យើងនឹងប្រៀបធៀបព្រះបន្ទូលទៅនឹងកគ្រាប់ពូជមួយគ្រាប់។ ឥឡូវនេះ បើសិនជាអ្នករាល់គ្នាទុកកន្លែងមួយ សម្រាប់ឲ្យខគ្រាប់ពូជនោះអាចដុះនៅក្នុងគចិត្តរបស់អ្នក មើលចុះ បើសិនជាគ្រាប់ពូជនោះជាគ្រាប់ពិត ឬជាគ្រាប់ល្អ បើសិនជាអ្នករាល់គ្នាពុំបោះវាចោលដោយការឃឥតជំនឿរបស់អ្នក ដែលធ្វើឲ្យអ្នករឹងទទឹងនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ទេ មើលចុះ គ្រាប់ពូជនោះនឹងចាប់ផ្ដើមរីកឡើងនៅក្នុងទ្រូងរបស់អ្នក ហើយនៅពេលអ្នកចាប់អារម្មណ៍ថា គ្រាប់នោះរីកឡើង នោះអ្នករាល់គ្នានឹងនិយាយដោយខ្លួនឯងថា នេះច្បាស់ជាគ្រាប់ពូជល្អ ឬក៏ព្រះបន្ទូលនោះល្អ ព្រោះវាចាប់ផ្ដើមពង្រីកព្រលឹងរបស់ខ្ញុំ មែនហើយ វាចាប់ផ្ដើមបំភ្លឺងយោបល់របស់ខ្ញុំ មែនហើយ វាចាប់ផ្ដើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ។
២៩ឥឡូវនេះ មើលចុះ តើការណ៍នេះពុំពង្រីកសេចក្ដីជំនឿរបស់អ្នកទេឬអី? ខ្ញុំសូមប្រាប់អ្នកថា ការណ៍នេះពង្រីកសេចក្ដីជំនឿរបស់អ្នកមែន ទោះជាយ៉ាងណាក៏ដោយ គង់តែវាពុំបានដុះដាលឡើងឲ្យទៅជាតម្រិះដ៏ឥតខ្ចោះនោះដែរ។
៣០ប៉ុន្តែមើលចុះ នៅពេលគ្រាប់ពូជនោះរីក និងពន្លក ហើយចាប់ផ្ដើមដុះ ពេលនោះ អ្នកត្រូវនិយាយថា គ្រាប់ពូជនោះល្អ ត្បិតមើលចុះ វាបានរីកឡើង និងពន្លក ហើយចាប់ផ្ដើមដុះ។ ហើយឥឡូវនេះ មើលចុះ តើការណ៍នេះពុំពង្រឹងសេចក្ដីជំនឿរបស់អ្នកទេឬអី? មែនហើយ វានឹងពង្រឹងសេចក្ដីជំនឿរបស់អ្នក ត្បិតអ្នករាល់គ្នានឹងនិយាយថា ខ្ញុំដឹងថា គ្រាប់ពូជនេះល្អ ត្បិតមើលចុះ វាពន្លកឡើង ហើយក៏ចាប់ផ្ដើមដុះ។
៣១ឥឡូវនេះ មើលចុះ តើអ្នករាល់គ្នាដឹងជាប្រាកដថា នេះជាគ្រាប់ល្អឬ? ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ត្បិតគ្រាប់នីមួយៗ តែងតែនាំមកនូវដើមឈើមួយពីកពូជនោះ។
៣២ហេតុដូច្នេះហើយ បើសិនជាគ្រាប់មួយដុះ គ្រាប់នោះល្អ ប៉ុន្តែបើវាពុំដុះទេ មើលចុះ គឺជាគ្រាប់ពុំល្អវិញ ហេតុដូច្នេះហើយ វានឹងត្រូវគេបោះចោល។
៣៣ហើយឥឡូវនេះ មើលចុះ ពីព្រោះអ្នករាល់គ្នាបានសាកល្បងធ្វើការពិសោធន៍ ហើយបានដាំគ្រាប់ពូជ ហើយវាបានរីកឡើង និងពន្លក ហើយចាប់ផ្ដើមដុះ នោះអ្នករាល់គ្នាត្រូវដឹងថា គ្រាប់ពូជនោះល្អ។
៣៤ហើយឥឡូវនេះ មើលចុះ តើកតម្រិះរបស់អ្នកបានឥតខ្ចោះឬ? មែនហើយ តម្រិះរបស់អ្នកបានឥតខ្ចោះចំពោះរឿងនេះ ឯខសេចក្ដីជំនឿរបស់អ្នកសម្ងំនៅស្ងៀម ការណ៍នេះក៏ដោយ សារតែអ្នកដឹង ត្បិតអ្នករាល់គ្នាដឹងថា ព្រះបន្ទូលបានពង្រីកព្រលឹងរបស់អ្នក ហើយអ្នករាល់គ្នា ក៏ដឹងថា វាបានពន្លកឡើង ឯយោបល់របស់អ្នកក៏បានភ្លឺឡើង ហើយគគំនិតរបស់អ្នក ក៏ចាប់ផ្ដើមរីកឡើង។
៣៥ឱបើដូច្នោះ តើការណ៍នេះពុំមែនពិតទេឬអី? ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ពីព្រោះនេះជាកពន្លឺ ហើយអ្វីក៏ដោយ ដែលជាពន្លឺគឺល្អ ពីព្រោះវាអាចញែកចេញបាន ហេតុដូច្នេះហើយ អ្នកត្រូវដឹងថាវាល្អ ហើយឥឡូវនេះ មើលចុះ បន្ទាប់ពីអ្នករាល់គ្នាបានភ្លក់នូវពន្លឺនេះ តើតម្រិះរបស់អ្នកបានឥតខ្ចោះហើយឬ?
៣៦មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ ហើយអ្នករាល់គ្នាក៏ពុំត្រូវទុកសេចក្ដីជំនឿរបស់ខ្លួនមួយអន្លើឡើយ ត្បិតអ្នករាល់គ្នាទើបតែអនុវត្តសេចក្ដីជំនឿរបស់ខ្លួន ដើម្បីដាំគ្រាប់ពូជប៉ុណ្ណោះ ដើម្បីអ្នករាល់គ្នាអាចសាកធ្វើការពិសោធន៍ឲ្យដឹងថា តើគ្រាប់ពូជនោះល្អឬទេ។
៣៧ហើយមើលចុះ នៅពេលដើមចាប់ផ្ដើមដុះឡើង នោះអ្នករាល់គ្នានឹងនិយាយថា ៖ ចូរយើងថែទាំវាដោយថ្នាក់ថ្នម ដើម្បីវាអាចដុះឫស ដើម្បីវាអាចដុះឡើង ហើយនឹងផ្ដល់ផ្លែផ្កាដល់យើង។ ហើយឥឡូវនេះ មើលចុះ បើសិនជាអ្នករាល់គ្នាថែទាំវាដោយថ្នាក់ថ្នម នោះវានឹងចាក់ឫសដុះឡើង ហើយនឹងផ្ដល់ផ្លែផ្កា។
៣៨ប៉ុន្តែ បើសិនជាអ្នករាល់គ្នាកបោះបង់ដើមនោះ ហើយពុំបានគិតដល់ការថែទាំវា មើលចុះ វានឹងពុំចាក់ឫសទេ ហើយកាលណាកម្ដៅថ្ងៃមកដល់ នោះនឹងដុតរោលវាទៅវិញ ពីព្រោះវាគ្មានឫស វានឹងក្រៀមស្ងួតទៅ ហើយអ្នករាល់គ្នានឹងដកវាឡើង ហើយបោះវាចោលទៅ។
៣៩ឥឡូវនេះ នេះពុំមែនមកពីគ្រាប់ពុំល្អទេ ហើយក៏ពុំមែនមកពីផ្លែនោះពុំគួរឲ្យប្រាថ្នាដែរ ប៉ុន្តែមកពីកដីរបស់អ្នកឥតជីជាតិ ហើយមកពីអ្នករាល់គ្នាពុំថែទាំដើមនោះ ហេតុដូច្នេះហើយ អ្នកពុំអាចបានទទួលផ្លែឈើនោះឡើយ។
៤០ម្ល៉ោះហើយ បើសិនជាអ្នករាល់គ្នាពុំថែទាំព្រះបន្ទូល ពុំទន្ទឹងចាំដោយភ្នែកនៃសេចក្ដីជំនឿ ដល់ផលនៃព្រះបន្ទូលនោះទេ នោះអ្នករាល់គ្នានឹងពុំអាចបេះផ្លែនៃកដើមជីវិតបានឡើយ។
៤១ប៉ុន្តែ បើសិនជាអ្នករាល់គ្នាថែទាំព្រះបន្ទូល មែនហើយ ថែទាំដើមនៅពេលវាចាប់ផ្ដើមដុះ ដោយសេចក្ដីជំនឿរបស់អ្នក ដោយសេចក្ដីព្យាយាមដ៏ខ្លាំងក្លា និងដោយកសេចក្ដីអត់ធន់ ហើយទន្ទឹងចាំផ្លែឈើនោះ នោះវានឹងចាក់ឫស ហើយមើលចុះ វានឹងក្លាយទៅជាដើមមួយ ខពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច។
៤២ហើយដោយសារកសេចក្ដីព្យាយាមរបស់អ្នក និងសេចក្ដីជំនឿរបស់អ្នក និងសេចក្ដីអត់ធន់របស់អ្នកទៅលើព្រះបន្ទូល ដោយថែទាំព្រះបន្ទូលនោះ ដើម្បីឲ្យវាចាក់ឫសនៅក្នុងខ្លួនអ្នក មើលចុះ នៅមិនយូរមិនឆាប់ អ្នករាល់គ្នានឹងបេះបានខផ្លែឈើនោះ ដែលពិសេសបំផុត ដែលផ្អែមជាងអ្វីៗដែលផ្អែមទាំងអស់ ហើយដែលសជាងអ្វីៗដែលសទាំងអស់ មែនហើយ ហើយសុទ្ធជាងអ្វីៗដែលសុទ្ធទាំងអស់ ហើយអ្នករាល់គ្នានឹងទទួលទានផ្លែនេះ រហូតដល់អ្នករាល់គ្នាបានឆ្អែតឆ្អន់ ដើម្បីកុំឲ្យអ្នករាល់គ្នាឃ្លាន ហើយកុំឲ្យអ្នករាល់គ្នាស្រេកទៀតឡើយ។
៤៣នៅពេលនោះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ អ្នករាល់គ្នានឹងច្រូតកាត់នូវរង្វាន់នៃសេចក្ដីជំនឿរបស់អ្នក និងសេចក្ដីព្យាយាមរបស់អ្នក និងសេចក្ដីអត់ធន់ និងសេចក្ដីអត់ធ្មត់ ដោយរង់ចាំឲ្យដើមផ្ដល់ផ្លែផ្កាដល់អ្នក៕