ជំពូកទី ៣៣
ស៊ីណូសបានបង្រៀនថា មនុស្សត្រូវអធិស្ឋាន ហើយថ្វាយបង្គំនៅគ្រប់ទីកន្លែង ហើយថាសេចក្ដីជំនុំជំរះទាំងឡាយត្រូវបង្វែរចេញ ដោយសារព្រះរាជបុត្រា — ស៊ីណុកបានបង្រៀនថា សេចក្ដីមេត្តាករុណាត្រូវបានប្រទានមកឲ្យដោយសារព្រះរាជបុត្រា — ម៉ូសេបានលើកនិមិត្តរូបមួយឡើងនៅក្នុងទីរហោស្ថាន ដែលជាតំណាងអំពីព្រះរាជបុត្រានៃព្រះ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ឥឡូវនេះ បន្ទាប់ពីអាលម៉ាបាននិយាយពាក្យទាំងនេះហើយ នោះគេបានចាត់ឲ្យមនុស្សមកជួបនឹងលោក ដោយចង់ដឹងថា តើគេត្រូវជឿព្រះកមួយអង្គ ដើម្បីគេអាចបាននូវផល ដែលលោកបាននិយាយ ឬគេត្រូវបណ្ដុះខគ្រាប់ ឬព្រះបន្ទូលដែលលោកបាននិយាយមកនោះយ៉ាងណា គឺលោកបាននិយាយថា ត្រូវដាំនៅក្នុងចិត្តរបស់គេ ឬគេត្រូវចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿរបស់គេដោយរបៀបណា។
២ហើយអាលម៉ាបាននិយាយទៅគេថា ៖ មើលចុះ អ្នករាល់គ្នាបាននិយាយថា អ្នកកមិនអាចថ្វាយបង្គំដល់ព្រះរបស់អ្នក ពីព្រោះអ្នករាល់គ្នា ត្រូវគេបណ្ដេញចេញពីសាលាប្រជុំទាំងឡាយរបស់អ្នក។ ប៉ុន្តែមើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នកគិតស្មានថា អ្នករាល់គ្នាពុំអាចថ្វាយ បង្គំព្រះ នោះអ្នករាល់គ្នាគិតខុសយ៉ាងធំ ហើយអ្នករាល់គ្នាគួរតែខពិចារណាមើលបទគម្ពីរទាំងឡាយ បើសិនជាអ្នករាល់គ្នាគិតស្មានថា បទគម្ពីរទាំងឡាយត្រូវបានបង្រៀនដល់អ្នកយ៉ាងនេះ នោះអ្នកពុំយល់បទគម្ពីរទេ។
៣តើអ្នករាល់គ្នាចាំបានទេ ដែលធ្លាប់បានអានអំពីពាក្យដែលកលោកស៊ីណូស ដែលជាព្យាការីពីដើម បាននិយាយអំពីការអធិស្ឋាន ឬខការថ្វាយបង្គំ?
៤ត្បិតលោកបានទូលថា ៖ ឱព្រះអង្គអើយ ព្រះអង្គប្រកបដោយសេចក្ដីមេត្តាករុណា ព្រោះព្រះអង្គបានឮពាក្យអធិស្ឋានរបស់ទូលបង្គំ ទាំងកាលដែលទូលបង្គំនៅក្នុងទីរហោស្ថាននៅឡើយ ព្រះពរ ព្រះអង្គប្រកបដោយសេចក្ដីមេត្តាករុណា កាលដែលទូលបង្គំអធិស្ឋានអំពីពួកជន ដែលជាកពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយព្រះអង្គបានធ្វើឲ្យគេត្រឡប់មករកទូលបង្គំវិញ។
៥ព្រះពរ ឱព្រះអង្គអើយ ហើយព្រះអង្គបានមេត្តាកុរណាដល់ទូលបង្គំ កាលដែលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នៅឯកចម្ការរបស់ទូលបង្គំ កាលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នៅក្នុងការអធិស្ឋានរបស់ទូលបង្គំ នោះព្រះអង្គបានឮទូលបង្គំ។
៦ហើយមួយទៀត ឱព្រះអង្គអើយ កាលដែលទូលបង្គំបានត្រឡប់ទៅផ្ទះទូលបង្គំវិញ ព្រះអង្គបានឮពាក្យអធិស្ឋានរបស់ទូលបង្គំ។
៧ហើយកាលដែលទូលបង្គំបានចូលក្នុងកបន្ទប់របស់ទូលបង្គំ ឱព្រះអម្ចាស់អើយ ហើយទូលបង្គំបានអធិស្ឋានដល់ព្រះអង្គ នោះព្រះអង្គបានឮទូលបង្គំ។
៨ព្រះពរ ព្រះអង្គមេត្តាករុណាដល់កូនចៅរបស់ព្រះអង្គ កាលណាគេអំពាវនាវរកព្រះអង្គ ដើម្បីឲ្យទ្រង់ឮ ហើយមិនមែនឲ្យមនុស្សឮទេ ហើយព្រះអង្គនឹងឮពួកគេ។
៩ព្រះពរ ឱព្រះអង្គអើយ ព្រះអង្គបានមេត្តាករុណាដល់ទូលបង្គំ ហើយបានឮពាក្យអំពាវនាវរបស់ទូលបង្គំនៅកណ្ដាលក្រុមជំនុំរបស់ទ្រង់។
១០ព្រះពរ ព្រះអង្គក៏បានឮទូលបង្គំ កាលដែលទូលបង្គំត្រូវពួកខ្មាំងសត្រូវរបស់ទូលបង្គំកបណ្ដេញចេញហើយស្អប់ ព្រះពរ ព្រះអង្គបានឮពាក្យអំពាវនាវរបស់ទូលបង្គំ ហើយបានខឹងនឹងពួកខ្មាំងសត្រូវរបស់ទូលបង្គំ ហើយព្រះអង្គបានយាងទៅពិនិត្យពិច័យពួកគេនៅក្នុងព្រះពិរោធរបស់ទ្រង់ ដោយការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័ស។
១១ហើយព្រះអង្គបានឮទូលបង្គំ ដោយសារសេចក្ដីទុក្ខវេទនាទាំងឡាយរបស់ទូលបង្គំ និងចិត្តស្មោះរបស់ទូលបង្គំ ហើយគឺដោយសារ ព្រះរាជបុត្រារបស់ព្រះអង្គ ទើបទ្រង់បានមេត្តាករុណាដល់ទូលបង្គំយ៉ាងនេះ ហេតុដូច្នេះហើយ ទូលបង្គំនឹងអំពាវនាវដល់ព្រះអង្គនូវគ្រប់ សេចក្ដីទុក្ខវេទនាទាំងឡាយរបស់ទូលបង្គំ ព្រោះនៅក្នុងព្រះអង្គ គឺជាសេចក្ដីអំណររបស់ទូលបង្គំ ព្រោះព្រះអង្គបានបង្វែរសេចក្ដីជំនុំជំរះចេញពីទូលបង្គំ ដោយសារព្រះរាជបុត្រារបស់ព្រះអង្គ។
១២ហើយឥឡូវនេះ អាលម៉ាបាននិយាយទៅពួកគេថា ៖ តើអ្នករាល់គ្នាជឿកបទគម្ពីរទាំងនោះ ដែលបានសរសេរដោយមនុស្សជំនាន់ដើមឬទេ?
១៣មើលចុះ បើសិនជាអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នាត្រូវជឿនូវអ្វីៗដែលកលោកស៊ីណូសបាននិយាយ ត្បិតមើលចុះ លោកបាននិយាយថា ៖ ព្រះអង្គបានបង្វែរសេចក្ដីជំនុំជំរះរបស់ព្រះអង្គចេញ ដោយសារព្រះរាជបុត្រារបស់ព្រះអង្គ។
១៤ឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាបានអានបទគម្ពីរទាំងនោះឬនៅ? បើសិនជាអ្នកបានអានហើយ ហេតុអ្វីបានជាអ្នកមិនជឿដល់ព្រះរាជបុត្រានៃព្រះ?
១៥ព្រោះបទគម្ពីរកពុំបានចែងថា មានតែលោកស៊ីណូសម្នាក់ទេ ដែលបាននិយាយអំពីការណ៍ទាំងនេះ តែខលោកស៊ីណុកផង ក៏បាននិយាយអំពីការណ៍ទាំងនេះដែរ —
១៦ត្បិតមើលចុះ លោកបានទូលថា ៖ ឱព្រះអម្ចាស់អើយ ព្រះអង្គខឹងនឹងប្រជាជននេះ ព្រោះគេមិនយល់ពីសេចក្ដីមេត្តាករុណាទាំងឡាយរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់គេ ដោយសារព្រះរាជបុត្រារបស់ព្រះអង្គ។
១៧ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ អ្នករាល់គ្នាឃើញថា ព្យាការីជំនាន់ដើមទីពីរ បានធ្វើបន្ទាល់អំពីព្រះរាជបុត្រានៃព្រះ ហើយដោយមកពីប្រជាជនមិនយល់ពាក្យពេចន៍របស់លោក ទើបគេកចោលថ្មលើលោកដល់ស្លាប់។
១៨ប៉ុន្តែមើលចុះ នេះពុំទាន់អស់នៅឡើយទេ ពុំមែនមានតែអ្នកទាំងនេះទេ ដែលបាននិយាយអំពីព្រះរាជបុត្រានៃព្រះ។
១៩មើលចុះ កលោកម៉ូសេក៏បាននិយាយដល់ទ្រង់ដែរ មែនហើយ ហើយមើលចុះ ខនិមិត្តរូបមួយបានត្រូវគលើកឡើងនៅក្នុងទីរហោស្ថាន ដើម្បីឲ្យអស់អ្នកណាដែលសម្លឹងមើលនិមិត្តរូបនោះនឹងអាចរស់នៅ។ ហើយមនុស្សជាច្រើនបានសម្លឹងមើល ហើយបានរស់នៅ។
២០ប៉ុន្តែមានមនុស្សភាគតិច ដែលយល់ន័យអំពីការណ៍ទាំងនោះ ហើយនេះក៏មកពីភាពរឹងរូសនៃចិត្តរបស់គេ។ ប៉ុន្តែមានមនុស្សជាច្រើនដែលរឹងរូសខ្លាំងពេក រហូតដល់គេមិនសម្លឹងមើល ហេតុដូច្នេះហើយ ទើបគេវិនាសទៅ។ ឥឡូវនេះ ឯហេតុដែលគេមិនព្រមសម្លឹងមើលនោះ គឺមកពីពួកគេមិនជឿថាវានឹងកព្យាបាលគេឲ្យជាឡើយ។
២១ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ បើសិនជាអ្នករាល់គ្នាអាចបានជា ដោយគ្រាន់តែចោលភ្នែកមើល ដើម្បីឲ្យអ្នករាល់គ្នាអាចបានជា តើអ្នករាល់គ្នាមិនមើលជាយ៉ាងឆាប់ទេឬអី ឬក៏អ្នករាល់គ្នាបែរជាធ្វើចិត្តរឹងរូសក្នុងការឥតជំនឿ ហើយខ្ជិលច្រអូស រហូតដល់អ្នករាល់គ្នា មិនព្រមចោលភ្នែកមើល ដោយទុកឲ្យខ្លួនវិនាសទៅវិញឬ?
២២បើដូច្នោះ សេចក្ដីវេទនានឹងកកើតឡើងដល់អ្នក ប៉ុន្តែ បើមិនដូច្នោះទេ លំដាប់នោះ ចូរអ្នកចោលភ្នែកមើល ហើយចាប់ផ្ដើមជឿដល់ព្រះរាជបុត្រានៃព្រះចុះ ថាទ្រង់នឹងយាងមកប្រោសលោះរាស្ត្រទ្រង់ ហើយថាទ្រង់នឹងរងទុក្ខ ហើយសុគត ដើម្បីធ្វើឲ្យខធួននឹងអំពើបាបទាំងឡាយរបស់ពួកគេ ហើយថាទ្រង់នឹងមានគព្រះជន្មរស់ពីស្លាប់ឡើងវិញ ដែលនឹងនាំមកនូវឃដំណើររស់ឡើងវិញ ថាមនុស្សទាំងអស់នឹងឈរនៅចំពោះទ្រង់ ដើម្បីទទួលការជំនុំជំរះ នៅថ្ងៃចុងក្រោយបង្អស់ ហើយជាថ្ងៃជំនុំជំរះ ស្របតាមងកិច្ចការទាំងឡាយរបស់គេ។
២៣ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកបណ្ដុះពាក្យនេះ នៅក្នុងចិត្តអ្នក ហើយនៅពេលពាក្យនេះចាប់ផ្ដើមរីកឡើង ចូរថែទាំវាដោយសេចក្ដីជំនឿរបស់អ្នក។ ហើយមើលចុះ វានឹងបានទៅជាដើមមួយ ដោយខលូតលាស់ឡើងនៅក្នុងខ្លួនអ្នក ដល់ជីវិតដ៏អស់កល្បជានិច្ច។ ហើយបន្ទាប់មក សូមព្រះទ្រង់សម្រាលគបន្ទុករបស់អ្នក តាមរយៈសេចក្ដីអំណរនៃព្រះរាជបុត្រារបស់ទ្រង់។ ហើយការណ៍អស់ទាំងនេះ អ្នករាល់គ្នាអាចធ្វើបាន បើសិនជាអ្នករាល់គ្នាចង់ធ្វើ។ អាម៉ែន៕