ជំពូកទី ៦៣
ស៊ិបឡុន ហើយក្រោយមក ហេលេមិន យកបញ្ជីពិសិដ្ឋទាំងឡាយ — ពួកសាសន៍នីហ្វៃជាច្រើនធ្វើដំណើរទៅដែនដីដែលនៅទិសខាងជើង — ហាកូតសង់សំពៅទាំងឡាយ ដែលបើកនៅក្នុងសមុទ្រខាងលិច — មរ៉ូណៃហាធ្វើឲ្យពួកលេមិនបរាជ័យនៅក្នុងចម្បាំង។ ប្រមាណជាឆ្នាំ៥៦–៥២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីសាមសិបប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ នោះកស៊ិបឡុន បានទទួលយកបញ្ជីខពិសិដ្ឋទាំងឡាយ ដែលអាលម៉ាបានប្រគល់ទៅឲ្យហេលេមិននោះ។
២ហើយលោកគឺជាមនុស្សសុចរិតម្នាក់ ហើយលោកបានដើរដោយត្រង់នៅចំពោះព្រះ ហើយលោកបានប្រតិបត្តិតាមការធ្វើល្អរហូត ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ជាព្រះរបស់លោក ហើយប្អូនលោកក៏ដូច្នោះដែរ។
៣ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានស្លាប់ទៅដែរ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសាមសិបប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅ។
៤ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីសាមសិបប្រាំពីរក្នុងរជ្ជកាលនៃពួកចៅក្រម នោះមានមនុស្សមួយក្រុមធំ គឺមានចំនួនដល់ទៅប្រាំពាន់បួនរយនាក់ជាមួយនឹងប្រពន្ធ និងកូនចៅគេផង បានចាកចេញពីដែនដីសារ៉ាហិមឡាទៅកាន់ដែនដីដែលនៅកទិសខាងជើង។
៥ហើយហេតុការណ៍បានកើតឡើងថា ហាកូត លោកជាមនុស្សដែលចង់ចេះចង់ដឹងជាខ្លាំង ហេតុដូច្នេះហើយ លោកបានចេញទៅ ហើយបានសង់សំពៅមួយដ៏ធំអស្ចារ្យនៅត្រង់ព្រំប្រទល់នៃដែនដីបរិបូរណ៍ នៅជិតដែនដីចោលស្ងាត់ ហើយបានដាក់វាចុះទៅក្នុងសមុទ្រខាងលិច នៅជិតចន្លោះកតូច ដែលនាំទៅកាន់ដែនដីទិសខាងជើង។
៦ហើយមើលចុះ មានសាសន៍នីហ្វៃជាច្រើន ដែលបានចូលទៅក្នុងនោះ ហើយបានបើកទៅដោយមានស្បៀងជាច្រើន ហើយមានពួកស្ត្រី និងកូនក្មេងជាច្រើនផង ហើយពួកគេបានធ្វើដំណើរឆ្ពោះទៅឯទិសខាងជើង។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសាមសិបប្រាំពីរទៅ។
៧ហើយនៅក្នុងឆ្នាំទីសាមសិបប្រាំបី បុរសនេះបានសង់សំពៅឯទៀតទាំងឡាយ ហើយសំពៅទីមួយបានត្រឡប់មកវិញផង ហើយមនុស្សជាច្រើនទៀតបានចូលទៅក្នុងនោះ ហើយពួកគេក៏បានយកស្បៀងជាច្រើនផង ហើយបើកចេញទៅជាថ្មី ទៅកាន់ដែនដីទិសខាងជើង។
៨ហើយហេតុការណ៍បានកើតឡើងថា ពុំដែលឮដំណឹងពីពួកនោះទៀតឡើយ។ ហើយយើងបានសន្និដ្ឋានថា ពួកគេត្រូវលិចលង់នៅក្នុងជម្រៅនៃសមុទ្រ។ ហើយហេតុការណ៍បានកើតឡើងថា សំពៅមួយផ្សេងទៀតក៏បានបើកចេញទៅដែរ ហើយវាទៅទីណា នោះយើងមិនដឹងទេ។
៩ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ មានមនុស្សជាច្រើនដែលបានចេញទៅដែនដីនៅកទិសខាងជើង។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសាមសិបប្រាំបីទៅ។
១០ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីសាមសិបប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រម នោះស៊ិបឡុនក៏បានស្លាប់ទៅដែរ ហើយកូរីអានតុនបានចេញទៅដែនដីនៅទិសខាងជើងតាមសំពៅមួយ ដើម្បីយកស្បៀងទៅឲ្យប្រជាជនដែលបានទៅដែនដីនោះ។
១១ហេតុដូច្នេះហើយ វាក្លាយទៅជាការចាំបាច់ដល់ស៊ិបឡុនថា ត្រូវប្រគល់វត្ថុពិសិដ្ឋទាំងនោះនៅមុនពេលលោកស្លាប់ទៅឲ្យកូនប្រុសរបស់កហេលេមិន ដែលហៅថា ហេលេមិន ដោយបានហៅតាមឈ្មោះឪពុកលោក។
១២ឥឡូវនេះ មើលចុះ កចម្លាក់ទាំងអស់នោះ ដែលនៅក្នុងការថែរក្សារបស់ហេលេមិន ត្រូវបានចម្លង ហើយផ្សព្វផ្សាយទៅក្នុងចំណោមពួកកូនចៅមនុស្សទូទៅអស់ទាំងដែនដី លើកលែងតែផ្នែកទាំងឡាយ ដែលត្រូវបានបញ្ជាដោយអាលម៉ាថា ខមិនត្រូវផ្សាយ។
១៣ទោះជាយ៉ាងណាក៏ដោយ គង់តែវត្ថុទាំងនេះត្រូវបានរក្សាទុកជាពិសិដ្ឋ ហើយកបន្តពីតំណមួយទៅតំណមួយ ហេតុដូច្នេះហើយ នៅក្នុងឆ្នាំនេះ វាត្រូវបានប្រគល់ទៅឲ្យហេលេមិន មុនពេលស៊ិបឡុនស្លាប់ទៅ។
១៤ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ ក៏មានពួកអ្នកបែកចេញខ្លះ បានចូលទៅខាងពួកសាសន៍លេមិនផង ហើយពួកវាត្រូវបានចាក់រុកជាថ្មីឲ្យខឹងនឹងពួកសាសន៍នីហ្វៃ។
១៥ហើយនៅក្នុងឆ្នាំដដែលនេះដែរ ពួកគេបានយកកងទ័ពដ៏ច្រើន ចុះមកប្រឆាំងនឹងប្រជាជនមរ៉ូណៃហា ឬប្រឆាំងនឹងកងទ័ពរបស់កមរ៉ូណៃហានៅក្នុងសង្គ្រាមនោះ ពួកគេត្រូវបានវាយ ហើយត្រូវបានរុញច្រានថយក្រោយវិញទៅដល់ដែនដីទាំងឡាយរបស់ពួកគេផ្ទាល់ ដោយរងនូវការខូចខាតដ៏ធំ។
១៦ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសាមសិបប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
១៧ម្ល៉ោះហើយ ក៏ចប់នូវការរៀបរាប់របស់អាលម៉ា និងហេលេមិន ជាកូនប្រុសរបស់លោក និងស៊ិបឡុនផង ដែលជាកូនប្រុសរបស់លោក៕ :៚