ជំពូកទី ៦
ស្ដេចបេនយ៉ាមីនកត់ឈ្មោះប្រជាជន ហើយតែងតាំងពួកសង្ឃឲ្យបង្រៀនពួកគេ — ម៉ូសាយសោយរាជ្យជាស្ដេចដ៏សុចរិត។ ប្រមាណជាឆ្នាំ ១២៤–១២១ ម.គ.ស.។
១ហើយឥឡូវនេះ បន្ទាប់ពីមានបន្ទូលទៅប្រជាជនហើយ នោះស្ដេចបេនយ៉ាមីនបានគិតថា ជាការចាំបាច់ដែលទ្រង់ត្រូវកកត់ឈ្មោះនៃអស់អ្នកណាដែលបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
២ហើយហេតុការណ៍បានកើតឡើងថា គ្មានមនុស្សណាមួយសោះ ក្រៅពីពួកកូនក្មេង គឺមនុស្សគ្រប់រូបបានធ្វើសេចក្ដីសញ្ញា ហើយបានលើកដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ។
៣ហើយម្ដងទៀត ហេតុការណ៍បានកើតឡើងថា កាលស្ដេចបេនយ៉ាមីនបានបញ្ចប់នូវការណ៍អស់ទាំងនេះហើយ ហើយបានអភិកសេកម៉ូសាយជាបុត្រ ឲ្យធ្វើជាអ្នកគ្រប់គ្រង ហើយជាស្ដេចលើប្រជាជនរបស់ទ្រង់ ព្រមទាំងបានប្រគល់ឲ្យបុត្រនូវបន្ទុកផ្សេងៗ ដែលទាក់ទងទៅនឹងនគរ ហើយក៏បានខតែងតាំងពួកសង្ឃឲ្យគបង្រៀនប្រជាជន ដើម្បីឲ្យពួកគេអាចបានឮ ហើយស្គាល់នូវព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយដើម្បីដាស់រំជួលពួកគេឲ្យនឹកចាំដល់ឃពាក្យសម្បថ ដែលគេបានធ្វើរួចស្រេចហើយ នោះទ្រង់បានឲ្យហ្វូងមនុស្សត្រឡប់ទៅវិញ ហើយពួកគេក៏ត្រឡប់ទៅកាន់ផ្ទះគេ ជាមួយគ្រួសារគេរៀងៗខ្លួន។
៤ហើយកម៉ូសាយបានចាប់ផ្ដើមសោយរាជ្យជំនួសបិតាទ្រង់។ ទ្រង់បានចាប់ផ្ដើមសោយរាជ្យ នៅក្នុងជន្មាយុសាមសិបឆ្នាំ គឺរួមទាំងអស់មក គឺប្រមាណជាបួនរយចិតសិបប្រាំមួយឆ្នាំ ក្រោយពីខពេលដែលលីហៃបានចាកចេញពីក្រុងយេរូសាឡិមមក។
៥ហើយស្ដេចបេនយ៉ាមីនមានព្រះជន្មរស់នៅបីឆ្នាំទៀត ក៏ទ្រង់សុគតទៅ។
៦ហើយហេតុការណ៍បានកើតឡើងថា ស្ដេចម៉ូសាយបានដើរតាមផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយបានគោរពតាមសេចក្ដីយុត្តិធម៌របស់ទ្រង់ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ ហើយបានកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នូវគ្រប់អ្វីៗទាំងអស់ដែលទ្រង់បានបញ្ជាដល់លោក។
៧ហើយស្ដេចម៉ូសាយបានទូន្មានឲ្យប្រជាជនទ្រង់ថា ពួកគេត្រូវភ្ជួរដី។ រីឯរូបទ្រង់ក៏បានភ្ជួរដីដែរ ដើម្បីកកុំឲ្យរូបទ្រង់ក្លាយទៅជាបន្ទុកមួយដល់ប្រជាជនទ្រង់ ហើយដើម្បីទ្រង់អាចធ្វើតាមគំរូដែលបិតាលោកបានធ្វើចំពោះការណ៍សព្វសារពើ។ ហើយគ្មានការទាស់ទែងគ្នានៅក្នុងចំណោមប្រជាជនទ្រង់ឡើយ អស់រយៈពេលបីឆ្នាំ៕