កណ្ឌទី ១៣៦
ព្រះបន្ទូល និងព្រះហឫទ័យនៃព្រះអម្ចាស់ ដែលបានប្រទានតាមរយៈប្រធាន ព្រិកហាំ យ៉ង់ នៅវិនទើរ ខួរទើរ្ស នៅឯជំរំអ៊ីស្រាអែល ជាដែនដីនៃពួកអូម៉ាហា នៅច្រាំងខាងលិចនៃទន្លេមិសសួរី នៅក្បែរភូមិ ខោនសិល ប្លើព្ស រដ្ឋអៃអូវ៉ា (Journal History of the Church, ថ្ងៃទី១៤ ខែមករា ឆ្នាំ១៨៤៧)។
១–១៦, របៀបដែលជំរំអ៊ីស្រាអែលត្រូវរៀបចំឡើង សម្រាប់ការធ្វើដំណើរទៅទិសខាងលិច នោះត្រូវបានអធិប្បាយប្រាប់; ១៧–២៧, ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យរស់នៅដោយបមាណីយខាងដំណឹងល្អជាច្រើន; ២៨–៣៣, ពួកបរិសុទ្ធគួរច្រៀង រាំ អធិស្ឋាន ហើយចេះមានប្រាជ្ញា; ៣៤–៤២, ពួកព្យាការីត្រូវបានប្រហារ ដើម្បីឲ្យគេអាចបានទទួលកិត្តិយស ហើយឲ្យពួកទុច្ចរិតអាចបានដាក់ទោស។
១ព្រះបន្ទូល និងព្រះហឫទ័យនៃព្រះអម្ចាស់អំពីជំរំអ៊ីស្រាអែលចំពោះដំណើររបស់ពួកគេទៅទិសខាងលិចគឺ ៖
២ចូរឲ្យប្រជាជនទាំងអស់នៃកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រមទាំងអស់អ្នកដែលធ្វើដំណើរជាមួយពួកគេផង ឲ្យរៀបចំជាក្រុមៗ ដោយធ្វើសេចក្ដីសញ្ញា និងសេចក្ដីសន្យា ដើម្បីកាន់តាមអស់ទាំងព្រះបញ្ញត្តិ និងក្រឹត្យក្រមទាំងឡាយនៃព្រះអម្ចាស់ដ៏ជាព្រះរបស់យើងចុះ។
៣ចូរឲ្យក្រុមនីមួយៗដែលបានរៀបចំនោះ មានមេដឹកនាំលើមនុស្សក១០០នាក់ មេដឹកនាំលើមនុស្ស៥០នាក់ និងមេដឹកនាំលើមនុស្ស១០នាក់ ដោយមានប្រធាន ព្រមទាំងទីប្រឹក្សារបស់គាត់ពីរនាក់លើពួកគេ គឺនៅក្រោមការដឹកនាំនៃខពួកសាវក១២នាក់។
៤ហើយនេះត្រូវជាកសេចក្ដីសញ្ញារបស់យើង — ថាយើងនឹងខដើរតាមគរបៀបទាំងអស់នៃព្រះអម្ចាស់។
៥ចូរឲ្យក្រុមនីមួយៗមានសម្រាប់ខ្លួននូវអស់ទាំងគោ រទេះ ស្បៀងអាហារ សំលៀកបំពាក់ និងរបស់របរដែលត្រូវការផ្សេងៗទៀត សម្រាប់ដំណើរដែលពួកគេអាចធ្វើទៅបាន។
៦កាលបានរៀបចំក្រុមទាំងឡាយរួចហើយ នោះចូរឲ្យពួកគេទៅដោយកម្លាំងរបស់ពួកគេ ដើម្បីជួយរៀបចំអស់អ្នកណាដែលត្រូវនៅ។
៧ចូរឲ្យក្រុមនីមួយៗ ព្រមទាំងមេដឹកនាំ និងប្រធានគេផង សម្រេចចិត្តនូវចំនួនមនុស្សប៉ុន្មានដែលអាចទៅបាននៅរដូវផ្ការីកខាងមុខនេះ រួចហើយ ចូររើសចំនួនមនុស្សឲ្យបានគ្រប់គ្រាន់ដែលអាចទៅបាន និងដែលប៉ិនប្រសប់ ឲ្យបររទេះដឹកគ្រាប់ពូជ និងឧបករណ៍ធ្វើស្រែចម្ការ គឺឲ្យទៅជាពួកអ្នកត្រួសត្រាយ ដើម្បីរៀបចំដាំដំណាំ។
៨ចូរឲ្យក្រុមនីមួយៗមានរបស់របរស្មើគ្នា ស្របតាមចំណែកនៃទ្រព្យសម្បត្តិដែលពួកគេមាន ចំពោះការយកកមនុស្សក្រីក្រ ខពួកស្រីមេម៉ាយ គពួកកូនកំព្រា និងក្រុមគ្រួសារនៃអស់អ្នកដែលបានចូលទាហាន ដើម្បីកុំឲ្យសម្រែកទាំងឡាយនៃស្រីមេម៉ាយ និងកូនកំព្រាបានឡើងទៅដល់ព្រះកាណ៌នៃព្រះអម្ចាស់ទាស់នឹងប្រជាជននេះឡើយ។
៩ចូរឲ្យក្រុមនីមួយៗរៀបចំផ្ទះសំបែង និងស្រែចម្ការសម្រាប់ដាំស្រូវសម្រាប់អស់អ្នកដែលនៅចាំដល់រដូវក្រោយ ហើយនេះគឺជាព្រះហឫទ័យនៃព្រះអម្ចាស់ ដែលទ្រង់មានអំពីរាស្ត្ររបស់ទ្រង់។
១០ចូរឲ្យមនុស្សម្នាក់ៗប្រើប្រាស់នូវអស់ទាំងឥទ្ធិពល និងទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីដកប្រជាជននេះទៅឯកន្លែងដែលព្រះអម្ចាស់ ទ្រង់នឹងតាំងកស្តេកនៃស៊ីយ៉ូន។
១១ហើយបើសិនជាអ្នករាល់គ្នាប្រព្រឹត្តការណ៍នេះដោយចិត្តបរិសុទ្ធ ដោយនូវអស់ទាំងសេចក្ដីស្មោះត្រង់ នោះអ្នករាល់គ្នានឹងបានព្រះពរ អ្នកនឹងបានកព្រះពរក្នុងហ្វូងចៀមអ្នក និងគោក្របីអ្នក និងក្នុងស្រែចម្ការអ្នក និងក្នុងផ្ទះសំបែងអ្នក និងនៅក្នុងក្រុមគ្រួសារអ្នក។
១២ចូរឲ្យ អែសរ៉ា ធី បេនសុន និង អ៊ីរ៉ាស្តុស ស្នូវ ជាពួកអ្នកបម្រើរបស់យើង រៀបចំក្រុមមួយចុះ។
១៣ហើយចូរឲ្យ អួរសុន ប្រាត្ត និង វិលហ្វួឌ វូឌដ្រុព្វ ជាពួកអ្នកបម្រើរបស់យើង រៀបចំក្រុមមួយចុះ។
១៤ព្រមទាំងចូរឲ្យ អាម៉ាសា ឡៃម៉ាន និង ជួច អេ ស៊្មីធ ជាពួកអ្នកបម្រើរបស់យើង រៀបចំក្រុមមួយចុះ។
១៥ហើយចូរតាំងពួកប្រធាន និងពួកមេដឹកនាំលើមនុស្ស១០០នាក់ និង៥០នាក់ និង១០នាក់ចុះ។
១៦ហើយចូរពួកអ្នកបម្រើរបស់យើងដែលបានតាំងឡើង ឲ្យទៅ ហើយបង្រៀនការណ៍នេះ ដែលជាព្រះហឫទ័យរបស់យើងដល់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យពួកគេអាចប្រុងប្រៀបទៅឯដែនដីនៃសេចក្ដីសុខសាន្ត។
១៧ចូរទៅចុះ ហើយប្រព្រឹត្តដូចដែលយើងបានប្រាប់ដល់អ្នកចុះ ហើយចូរកុំខ្លាចពួកខ្មាំងសត្រូវរបស់អ្នកឡើយ ត្បិតពួកគេនឹងពុំមានអំណាចនឹងបញ្ឈប់កិច្ចការយើងបានឡើយ។
១៨ស៊ីយ៉ូននឹងត្រូវបានកប្រោសលោះ នៅពេលកំណត់របស់យើង។
១៩ហើយបើសិនជាមានមនុស្សណាមួយស្វែងរក ដើម្បីតម្កើងខ្លួន ហើយពុំស្វែងរកកពាក្យដំបូន្មានរបស់យើងទេ អ្នកនោះនឹងពុំមានអំណាចឡើយ ហើយសេចក្ដីចម្កួតរបស់គេនឹងត្រូវបានសម្ដែងឲ្យឃើញ។
២០ចូរស្វែងរក ហើយកកាន់តាមអស់ទាំងពាក្យសច្ចាអ្នកដែលបានធ្វើជាមួយគ្នា និងគ្នា ហើយចូរកុំខលោភចង់បានអ្វីដែលជារបស់ផងបងប្អូនអ្នកឡើយ។
២១ចូរកញែកខ្លួនចេញពីការអាក្រក់ ក្នុងការចេញព្រះនាមនៃព្រះអម្ចាស់ជាអសារឥតការ ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក គឺជាខព្រះនៃអយ្យកោរបស់អ្នក ជាព្រះនៃអ័ប្រាហាំ និងអ៊ីសាក និងយ៉ាកុប។
២២កយើងជាអ្នកដែលបាននាំកូនចៅអ៊ីស្រាអែលចេញពីដែនដីអេស៊ីព្ទ ហើយព្រះពាហុរបស់យើងកំពុងលើកសន្ធឹងឡើងនៅថ្ងៃចុងក្រោយបង្អស់ ដើម្បីខជួយសង្គ្រោះសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់យើង។
២៣ចូរឈប់កទាស់ទែងនឹងគ្នា ចូរឈប់និយាយខអាក្រក់ពីគ្នាទៅវិញទៅមក។
២៤ចូរឈប់កការផឹកប្រមឹក ហើយចូរឲ្យកិច្ចការទាំងឡាយរបស់អ្នកបានខស្អាងគ្នាទៅវិញទៅមកចុះ។
២៥បើសិនជាអ្នកខ្ចីអ្វីពីអ្នកជិតខាងរបស់ខ្លួន នោះអ្នកត្រូវសងនូវអ្វីដែលអ្នកកបានខ្ចីនោះវិញ ហើយបើសិនជាអ្នកមិនអាចសងបានទេ នោះចូរទៅជាប្រញាប់ ហើយប្រាប់អ្នកជិតខាងរបស់ខ្លួនចុះ ក្រែងលោគេដាក់ទោសដល់អ្នក។
២៦បើសិនជាអ្នករកឃើញរបស់ដែលអ្នកជិតខាងរបស់ខ្លួនកបានបាត់ នោះអ្នកត្រូវខំព្យាយាមស្វែងរកម្ចាស់ ទាល់តែអ្នកបានប្រគល់របស់នោះទៅគេវិញ។
២៧អ្នកត្រូវខំកព្យាយាមរក្សាអ្វីដែលអ្នកមាន ប្រយោជន៍ឲ្យអ្នកអាចបានទៅជាខអ្នកកាន់កាប់ត្រួតត្រាដ៏ឈ្លាសវៃ ត្បិតរបស់ទាំងនោះសុទ្ធតែជាអំណោយទានដោយឥតគិតតម្លៃពីព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយអ្នកត្រូវជាអ្នកកាន់កាប់ត្រួតត្រារបស់ទ្រង់។
២៨បើសិនជាអ្នកសប្បាយរីករាយ ចូរកសរសើរតម្កើងដល់ព្រះអម្ចាស់ ដោយការច្រៀង ដោយការលេងភ្លេង ដោយការរាំ និងដោយខការអធិស្ឋាន អំពីការសរសើរ និងគអំណរគុណ។
២៩បើសិនជាអ្នកមានកចិត្តទុក្ខព្រួយ ចូរអំពាវនាវដល់ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ដោយការអង្វរករ សូមឲ្យដួងព្រលឹងអ្នកអាចមានខអំណរអរផង។
៣០ចូរកុំខ្លាចពួកខ្មាំងសត្រូវរបស់អ្នកឡើយ ត្បិតពួកគេនៅក្នុងកណ្ដាប់ដៃរបស់យើងហើយ ហើយយើងនឹងប្រព្រឹត្តដល់ពួកគេតាមបំណងព្រះហឫទ័យរបស់យើង។
៣១រាស្ត្ររបស់យើងត្រូវតែបានកសាកល្បងនូវគ្រប់ការណ៍ទាំងអស់ ប្រយោជន៍ឲ្យពួកគេអាចបានរៀបចំដើម្បីទទួលនូវខសិរីល្អដែលយើងមានសម្រាប់ពួកគេ គឺជាសិរីល្អនៃស៊ីយ៉ូន ហើយអ្នកណាដែលមិនទ្រាំគការវាយផ្ចាល នោះមិនសមនឹងនគររបស់យើងឡើយ។
៣២ចូរឲ្យអ្នកណាដែលល្ងង់ ចេះមានកប្រាជ្ញាដោយខការបន្ទាបខ្លួន និងដោយការអំពាវនាវដល់ព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្លួន ប្រយោជន៍ឲ្យភ្នែកគេអាចបានបើកឡើង ដើម្បីឲ្យគេអាចមើលឃើញ ហើយត្រចៀកបានបើក ដើម្បីឲ្យគេអាចបានស្ដាប់ឮ
៣៣ត្បិតកព្រះវិញ្ញាណរបស់យើង កំពុងតែបានចាត់ទៅក្នុងពិភពលោក ដើម្បីទៅបំភ្លឺដល់ពួករាបសា និងពួកទន់ទាប ហើយដើម្បីទៅដាក់ទោសដល់ពួកអាក្រក់។
៣៤ពួកបងប្អូនអ្នកបានបដិសេធអ្នក និងទីបន្ទាល់របស់អ្នក គឺជាសាសន៍ដែលកបានដេញអ្នកចេញ
៣៥ហើយឥឡូវនេះ ថ្ងៃអន្តរាយរបស់គេមកដល់ហើយ គឺជាថ្ងៃទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសម្រាលកូន ហើយសេចក្ដីទុក្ខសោករបស់គេនឹងទៅជាធំ លើកលែងតែពួកគេប្រែចិត្ត ឲ្យបានឆាប់រហ័ស មែនហើយ គឺឲ្យបានឆាប់រហ័សបំផុត។
៣៦ត្បិតពួកគេបានសម្លាប់ពួកព្យាការី ហើយពួកអ្នកដែលត្រូវបានចាត់ឲ្យទៅឯពួកគេ ហើយពួកគេបានកំចាយឈាមដែលគ្មានទោស ដែលស្រែកចេញពីដីទាស់នឹងពួកគេ។
៣៧ហេតុដូច្នេះហើយ ចូរកុំឆ្ងល់ពីការណ៍ទាំងនេះឡើយ ព្រោះអ្នករាល់គ្នាពុំទាន់បានកស្អាតបាតនៅឡើយទេ អ្នករាល់គ្នាពុំអាចទ្រាំសីរីល្អរបស់យើងបាននៅឡើយទេ ប៉ុន្តែអ្នករាល់គ្នានឹងបានឃើញសិរីល្អរបស់យើង បើសិនជាអ្នករាល់គ្នាមានចិត្តស្មោះត្រង់ក្នុងការកាន់ តាមគ្រប់អស់ទាំងព្រះបន្ទូលរបស់យើង ដែលយើងខបានប្រទានដល់អ្នក ចាប់តាំងពីសម័យលោកអ័ដាមទៅលោកអ័ប្រាហាំ ពីលោកអ័ប្រាហាំទៅលោកម៉ូសេ ពីលោកម៉ូសេទៅព្រះយេស៊ូវ និងពួកសាវករបស់ទ្រង់ ហើយពីព្រះយេស៊ូវ និងពួកសាវករបស់ទ្រង់ទៅ យ៉ូសែប ស៊្មីធ ជាអ្នកដែលយើងបានហៅ ដោយសារគពួកទេវតារបស់យើង គឺជាពួកអ្នកបម្រើរបស់យើងខាងការងារបម្រើ និងដោយសំឡេងរបស់យើងផ្ទាល់ចេញពីស្ថានសួគ៌ ដើម្បីឲ្យនាំចេញមកនូវកិច្ចការរបស់យើង
៣៨គឺលោកបានតាំងគ្រឹះស្ថាន ហើយបានមានចិត្តស្មោះត្រង់ ហើយយើងបានយកលោក មកឯខ្លួនយើង។
៣៩មានមនុស្សជាច្រើនបានឆ្ងល់ ពីព្រោះតែមរណភាពរបស់លោក ប៉ុន្តែជាការចាំបាច់ដែលលោកត្រូវកបិទត្រាខទីបន្ទាល់របស់លោក ដោយគលោហិតរបស់លោក ប្រយោជន៍ឲ្យលោកអាចបានទទួលកិត្តិយស ហើយឲ្យពួកទុច្ចរិតអាចបានជាប់ទោស។
៤០តើយើងមិនបានដោះលែងអ្នកឲ្យរួចពីកពួកខ្មាំងសត្រូវអ្នក ដោយគ្រាន់តែយើងបានទុកសាក្សីមួយ អំពីព្រះនាមរបស់យើងទេឬ?
៤១ឥឡូវនេះ ហេតុដូច្នេះហើយ ឱអ្នករាល់គ្នាជារាស្ត្រនៃកសាសនាចក្រយើងអើយ ចូរប្រុងស្ដាប់ចុះ ហើយឱអ្នករាល់គ្នាជាពួកអែលឌើរអើយ ចូរឮជុំគ្នាចុះ អ្នកបានទទួលខនគររបស់យើងហើយ។
៤២ហើយចូរមានចិត្តព្យាយាមក្នុងការកាន់តាមគ្រប់អស់ទាំងព្រះបញ្ញត្តិរបស់យើងចុះ ក្រែងមានសេចក្ដីជំនុំជំរះមកលើអ្នក ហើយក្រែងសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ ហើយក្រែងពួកខ្មាំងសត្រូវរបស់អ្នកមានជ័យជម្នះមកលើអ្នក។ ម្ល៉ោះហើយ គ្មានអ្វីទៀតទេនៅពេលនេះ។ អាម៉ែន និងអាម៉ែន៕