ជំនួយ​ការសិក្សា
ចម្រឹង, ស្តេក


ចម្រឹង, ស្តេក

ជា​ក្រុម​នៃ​អង្គការ និង​ទីចាត់ការ​មួយ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ស្តេក​រួម​មាន​វួឌ ឬ​សាខា​ទាំង​ឡាយ។ តាម​ធម្មតា ស្តេក​មាន​ព្រំដែន​ប្រចាំ​ភូមិ​ភាគ ហើយ​យក​លំនាំ​តាម​គំរូ​ត្រសាល ដែល​បាន​អធិប្បាយ​ប្រាប់​នៅ​ក្នុង​គម្ពីរ​អេសាយ ៥៤:២ ថា ៖ « ចូរ​បន្ត​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ​ឡើង »។ ស្តេក​នីមួយៗ​នៃ​ក្រុង​ស៊ីយ៉ូន គាំទ្រ ហើយ​ជួយ​ដើម្បី​លើក​សាសនាចក្រ​ឡើង ដូច​ជា​ត្រសាល ឬ​រោង​ឧបោសថ តម្កើង​ឡើង​ដោយ​ចម្រឹង។ ស្តេក គឺជា​ទីប្រជុំ​មួយ សម្រាប់​ពួក​សំណល់​នៃ​អ៊ីស្រាអែល​ដែល​រសាត់​ព្រាត់​ទាំង​ឡាយ (គ. និង ស. ៨២:១៣–១៤; ១០១:១៧–២១)។