២០១៣
ប្រឹក្សាជាមួយនឹងព្រះអម្ចាស់
ខែ មេសា 2013


ប្រឹក្សាជាមួយនឹងព្រះអម្ចាស់

អេឌ្វ័រដូ អូលីវែរ៉ា ក្រុងសេរ៉ា ប្រទេសប្រេស៊ីល

នៅពេលខ្ញុំមានអាយុ 15 ឆ្នាំ ខ្ញុំបានចាប់ចិត្តនឹងយុវនារីម្នាក់នៅក្នុងថ្នាក់របស់ខ្ញុំនៅឯសាលារៀន ហើយចង់ទៅដើរលងជាមួយនាង។ នាងមានរូបរាងស្រស់ស្អាត ប៉ុន្តែខ្ញុំគិតថា តើខ្ញុំគួរសុំនាងទៅដើរលេងជាមួយ មុននឹងខ្ញុំចូលដល់អាយុ 16ដែរឬទេ ។ ខ្ញុំបានចាំអំពីអាល់ម៉ា 37:37 ដែលនិយាយថា « ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ។ » ហើយនោះជាអ្វីដែលខ្ញុំបានធ្វើ ។ ខ្ញុំបានអធិស្ឋានហើយបានរង់ចាំពីរបីថ្ងៃសម្រាប់ ចម្លើយរបស់ព្រះអម្ចាស់ មុននឹងធ្វើការសម្រេចចិត្ត។

ថ្ងៃមួយ នៅឯព្រះវិហារ ប៊ីស្សពរបស់ខ្ញុំបានហៅខ្ញុំចូលទៅក្នុងបន្ទប់ ហើយបានអញ្ជើញខ្ញុំឲ្យនិយាយ នៅថ្ងៃអាទិត្យបន្ទាប់។ ស្មានទៅមើល ថាប្រធានបទនោះគឺជាអ្វីទេ? សូមកុំដើរលេងជាគូរហូតដល់អ្នកមានអាយុយ៉ាងហោចណាស់ 16 ឆ្នាំសិន ។ ខ្ញុំបានមានអារម្មណ៍ថានេះគឺជាចម្លើយរបស់ព្រះអម្ចាស់ចំពោះខ្ញុំ ហើយគឺជាចម្លើយថាមិនបានទេ ។ តើខ្ញុំអាចបង្រៀនអ្វីមួយ ដែលខ្ញុំមិនបានអនុវត្តដោយរបៀបណា ?

ពីព្រោះខ្ញុំបានប្រឹក្សានឹងព្រះអម្ចាស់ ខ្ញុំអាចរៀនអំពីឆន្ទៈរបស់ព្រះ សម្រាប់ជីវិតរបស់ខ្ញុំ ហើយក៏គេចវេសចេញពីសេចក្តីល្បួង។ ខ្ញុំដឹងថា ប្រសិនបើយើងប្រឹក្សាជាមួយនឹងព្រះអម្ចាស់ ទ្រង់នឹងប្រាប់យើងនូវឆន្ទៈរបស់ទ្រង់ ហើយថាយើងនឹងទទួលបាននូវពរជ័យដ៏មហិមា ។