២០១៥
លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ពោរពេញ​ដោយ​ព្រះចេស្តា និង សិរីល្អ
កញ្ញា 2015


សារ​លិខិត​ការបង្រៀន​សួរ​សុខ​ទុក្ខ ខែ កញ្ញា ឆ្នាំ ២០១៥

លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ពោរពេញ​ដោយ​ព្រះចេស្តា និង សិរីល្អ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ដើម្បី​ដឹង​ថា​ត្រូវ​ចែកចាយ​អ្វី​ខ្លះ ។ តើ​ការ​យល់​ពី​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ នឹង​ពង្រីក​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់ ហើយ​និង​ផ្ដល់​ពរជ័យ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​ តាម​រយៈ​ការ​បង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ reliefsociety.lds.org ។

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ព្រះគម្ពីរ​បង្រៀន​យើង​ថា​ព្រះយេស៊ូវគ្រីស្ទ « ទទួល​គ្រប់​ព្រះចេស្តា​ទាំងអស់ ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​ផង ហើយ​សិរីល្អ​នៃ​ព្រះវរបិតា​បាន​ស្ថិត​នៅ​ជាមួយ​នឹង​ព្រះអង្គ ដ្បិត​ទ្រង់​គង់​នៅ​ក្នុង​ព្រះអង្គ » ( គ និង ស ៩៣:១៧ ) ។ អែលឌើរ អិម រ័សុល បាឡឺដ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ដោយសារ​អំណាច​នេះ​ហើយ​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បង្កើត​ស្ថានសួគ៌ និង ផែនដី សម្តែង​អព្ភូតហេតុ ហើយ​ស៊ូទ្រាំ​នឹង​ការឈឺចាប់​នៅ​ច្បារ​គែតសេម៉ានី និង ភ្នំ​កាល់វ៉ារី. នៅពេល​យើង​យល់​អំពី​ការណ៍​នេះ នោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​នឹង​កើន​ឡើង ហើយ​យើង​នឹង​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង ។

នៅពេល​យើង​ធ្វើ និង រក្សា​សេចក្តីសញ្ញា​ព្រះវិហារបរិសុទ្ធ នោះ​ព្រះអម្ចាស់​ប្រទាន​ពរ​យើង​ជាមួយ​នឹង​ព្រះចេស្តា​ទ្រង់ ។ លីនដា ខេ ប៊ើតុន​ ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​មាន​ប្រសាសន៍​ថា ៖ « សេចក្តីសញ្ញា​រ ក្សា​ ពង្រឹង​ផ្តល់​អំណាច និង ការពារ ។ … ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​មិត្ត​ថ្មី​ជា​ទីស្រឡាញ់​ម្នាក់ ។ នាង​បាន​ថ្លែង​ទីបន្ទាល់​ថា បន្ទាប់​ពី​នាង​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួច​មក នាង​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ពង្រឹង​ដោយ​ព្រះចេស្ដា ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង » ។

នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​សេចក្តី​សញ្ញា​ថា​« ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា​ព្រះចេស្ដា​នៃ​កូន​ចៀម​នៃ​ព្រះ បាន​យាង​ចុះ​មក… លើ​រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់ … ហើយ​ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ដោយ​សិរីល្អ​ដ៏​អស្ចារ្យ​ » ( នីហ្វៃទី ១ ១៤:១៤ ) ។

បទគម្ពីរ​បន្ថែម

យេរេមា ៥១:១៥; វិវរណៈ ១:៦; យ៉ាកុប ៤:៦–៧; ម៉ូសាយ ៣:១៧

ចេញ​ពី​ព្រះគម្ពីរ

ពោរពេញ​ដោយ​ក្តី​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​ម៉ាថា និង ម៉ារា ព្រះយេស៊ូវគ្រីស្ទ បាន​ប្រោស​បងប្រុស​របស់​ពួកគេ​ឈ្មោះ ឡាសារ ​ពី​សេចក្តី​ស្លាប់​ដោយ​ព្រះចេស្តា​នៃ​ព្រះ​ដែល​ទ្រង់​មាន ។

ព្រះយេស៊ូវ​បាន​ទៅដល់​ផ្ទះ​របស់​ម៉ាថា និង ម៉ារា បន្ទាប់​ពី​សាកសព​របស់​ឡាសារត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ទៅហើយ ។ ពួកគេ​បាន​ទៅ​ផ្នូរ​របស់​ឡាសារ ហើយ​ព្រះយេស៊ូវ​បាន​បញ្ជា​ឲ្យ​ថ្ម​បាំង​មុខ​ផ្នូរ​នោះ​របើក​ឡើង ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ម៉ាថា « តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរីល្អ​នៃ​ព្រះ​ទេ​ឬ​អី ? » បន្ទាប់​មក​ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះ​ជា​ព្រះវរបិតា ហើយ « ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក ។

« នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ » ។ ( សូមមើល យ៉ូហាន ១១:១–៤៥ ) ។ ព្រះអង្គ​សង្គ្រោះ​ប្រើ​ព្រះចេស្តា​ទ្រង់​ដើម្បី​ប្រោសលោះ និង ប្រទាន​អំណាច​ដល់​យើង ។ សេចក្តី​ជំនឿ​របស់​យើង​លើ​ទ្រង់​នឹង​កើន​ឡើង​ នៅពេល​យើង​ចងចាំ​ថា ទ្រង់​ពោរពេញ​ទៅ​ដោយ​ព្រះចេស្តា និង សិរីល្អ ។

កំណត់​ចំណាំ

  1. សូមមើល អិម រ័សុល បាឡឺដ « នេះ​ហើយ​ជា​កិច្ចការ​និង​សិរី​ល្អ​របស់​យើង » Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៨ ។

  2. លីនដា ខេ ប៊ើតុន « អំណាច ក្ដីអំណរ និង​ក្ដី​ស្រឡាញ់​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១១ ។

សូម​ពិចារណា​ពី​សំណួរ​នេះ

តើ​ព្រះចេស្តា​នៃ​ព្រះ​អាច​ពង្រឹង​យើង​ដោយ​ព្រះចេស្តា និង សិរីល្អ​យ៉ាង​ដូចម្តេច ?