២០១៦
សុភមង្គល​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់
January 2016


សារលិខិត​គណៈប្រធាន​ទី​មួយ

សុភមង្គល​ សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់

រូបភាព
Product Shot from January 2016 Liahona
រូបភាព
A couple and their son walking in the rain along a street in Buenos Aires, Argentina.

យើង​ទាំងអស់គ្នា​ចង់បាន​សុភមង្គល​សម្រាប់អស់អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​យើង​ចង់​ឲ្យ​ពួកគេ​មានការ​ឈឺ​ចាប់​តិច​បំផុត បើ​អាចធ្វើ​ទៅបាន ។ នៅពេល​យើង​អាន​អំពីដំណើរឿង​ទាំងឡាយ​នៃ​សុភមង្គល — និង​អំពី​ការ​ឈឺចាប់ — នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ដួងចិត្ត​របស់​យើង​ត្រូវ​បាន​ពុះកញ្ជ្រោល នៅពេល​យើងគិត​អំពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ។ នេះ​គឺជា​ដំណើរ​រឿង​ពិត​មួយ​អំពី​គ្រានៃ​សុភមង្គល ៖

« ហើយ​ហេតុការណ៍​បានកើតឡើងថា គ្មាន​ការ​ទាស់​ទែង​គ្នានៅក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅក្នុងចិត្ត​របស់​មនុស្ស ។

« ហើយ​ពុំ​មាន​ការ​ឈ្នានីស ការ​ទាស់​ទែងគ្នា ការ​ច្របូក​ច្របល់ ការ​សហាយ​ស្មន់ ការ​ភូតកុហក ការ​កាប់សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណា​មួយ​ឡើយ ហើយ​ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ដ​នៃ​ព្រះឡើយ » ។

រួច​ហើយ​យើង​អាន ៖

« ហើយពួកគេបាន​ទទួលពរដ៏​ម៉្លេះហ្ន៎ ! ព្រោះ​ព្រះអម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ចំពោះ​គ្រប់​កិច្ចការ​របស់​គេ មែន​ហើយ​ពួកគេ​បាន​ទទួលពរ ហើយ​ចម្រើន​ឡើង រហូត​ដល់​ឆ្នាំ​ទីមួយ​រយ​ដប់​បាន​កន្លង​ផុត​ទៅ ហើយ​តំណរ​ទីមួយ ចាប់​ពីព្រះគ្រីស្ទ​ទ្រង់​យាង​មក ក៏​បាន​ស្លាប់ទៅ ហើយ​នៅ​លើ​ដែនដី​ទាំងមូល ពុំ​មានការ​ទាស់​ទែង​អ្វីឡើយ » ( នីហ្វៃទី ៤ ១:១៥–១៦, ១៨ ) ។

ពួកសិស្ស​ជាទីស្រឡាញ់​របស់ព្រះគ្រីស្ទ បាន​អធិស្ឋាន ហើយ​ខិតខំ​ធ្វើ​ការ​ដើម្បី​ឲ្យ​ពរជ័យ​បែប​នោះ​កើត​មាន​ចំពោះ​មនុស្ស​ដទៃ និង​ខ្លួន​ពួកគេ​ផ្ទាល់ ។ ចេញ​មក​ពី​ដំណើរ​រឿង​នៅ​ក្នុង​គម្ពីរមរមន ចេញ​មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន ចំពោះ​មនុស្ស​យើង​ភាគច្រើន យើង​បាន​ដឹង​ថា យើង​អាច​ទទួល​បាន​អំណោយទាន​នៃ​សុភមង្គល ។ យើង​ដឹង​ថា មាគ៌ា​ទៅកាន់​សុភមង្គល​គឺ​ត្រូវ​បាន​គូស​ចំណាំ​យ៉ាង​ច្បាស់ ។ យើង​ក៏​ដឹង​ផងដែរ​ថា ការ​រក្សាឲ្យ​មាន​សុភមង្គល គឺ​ពុំ​ងាយស្រួល​ទេ លុះត្រា​តែ​ដូចជា​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ការ​យាងទៅជួប​របស់​ព្រះអង្គសង្គ្រោះ ដែល​មាន « សេចក្ដីស្រឡាញ់​របស់​ព្រះ » ស្ថិត​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ​ប៉ុណ្ណោះ ។

សេចក្ដី​ស្រឡាញ់​នោះ គឺ​ស្ថិត​នៅក្នុង​ដួងចិត្ត​របស់​ពួកសាសន៍​នីហ្វៃ ដោយសារ​តែ​ពួកគេ​រក្សា​ក្រឹត្យវិន័យ​ដែល​ធ្វើ​ឲ្យ​ពរជ័យ​អាច​កើត​មានឡើង​បាន ។ ​សេចក្ដីសង្ខេប​អំពី​ក្រឹត្យវិន័យ​នោះ គឺ​ត្រូវអាច​រកឃើញ​​នៅក្នុង​ការអធិស្ឋាន​ពិធី​សាក្រាម៉ង់ ដែល​ចាប់​ផ្ដើម​ដោយ​ការ​ទូលអង្វរ​ចេញពី​ដួងចិត្ត​ទៅកាន់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់របស់​យើង ។ យើង​អធិស្ឋានជាមួយ​ដួងចិត្ត​ដែល​ពោរពេញ​ដោយ​សេចក្ដីជំនឿ និង​ដោយ​សេចក្ដីស្រឡាញ់​ដ៏​ជ្រាលជ្រៅ ទៅកាន់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ផ្ទាល់ ។ យើង​តាំងចិត្ត​ដោយ​បំណង​ពិត ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវព្រះនាម​របស់​ទ្រង់ ដើម្បី​ចងចាំ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់ ។ ទីបំផុត យើង​អនុវត្ត​សេចក្ដី​ជំនឿ​ដែល​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​សមាជិក​ទីបី​នៃ​ក្រុមព្រះ តែងតែ​គង់នៅ​ជាមួយ​យើង ថ្លែង​ទីបន្ទាល់​ដល់​ដួងចិត្ត​របស់​យើង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ។ ( សូម​មើល  គ. និង ស. ២០:៧៧, ៧៩ ) ។

ដោយមាន​ភាពជាដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ដួងចិត្ត​របស់​យើងអាច​ផ្លាស់ប្ដូរ ដើម្បី​ឲ្យយើង​ចង់បាន និង​ស្វាគមន៍​ចំពោះ​សេចក្ដីស្រឡាញ់​នៃ​ព្រះវរបិតាសួគ៌​របស់​យើង និង​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ របៀប​ទទួល​បាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ដាក់​នៅ​ក្នុង​ដួងចិត្ត​របស់​យើង គឺ​សាមញ្ញ​ទេ ក៏ដូចគ្នា​នឹង​របៀប​ដើម្បី​បាត់បង់​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​នោះ​នៅក្នុង​ដួងចិត្ត​យើង​ដូច្នោះ​ដែរ ។ ឧទាហរណ៍ មនុស្ស​ម្នាក់​អាច​នឹង​ជ្រើសរើស​ធ្វើការ​អធិស្ឋានមិនសូវញឹកញាប់ទៅ​កាន់​ព្រះ​វរបិតាសួគ៌ ឬ​មិន​ថ្វាយដ​ង្វាយ​មួយភាគ​ក្នុង​ដប់ ឬ​ឈប់​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះ ឬ​បដិសេធ​ជន​ក្រីក្រ និង​ជន​ទុគត៌​ជាដើម ។

រាល់​ជម្រើស​ដែល​ពុំ​រក្សា​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ អាច​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​ឃ្លាត​ឆ្ងាយ​ពី​ដួងចិត្ត​របស់​យើង ។ ជាមួយនឹង​ការ​បាត់បង់​នោះ សុភមង្គល​ក៏​នឹង​រលាយ​បាត់ទៅ​ដែរ ។

សុភមង្គល​ដែល​យើង​ចង់​បាន​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​របស់​យើង គឺ​អាស្រ័យ​ទៅលើ​ជម្រើស​របស់​ពួកគេ ។ ទោះជា​យើង​ស្រឡាញ់​កូន​យើង អ្នក​រៀន​ថ្មី ឬ​មិត្ត​របស់​យើង​ច្រើន​យ៉ាងណា​ក្ដី ក៏​យើង​ពុំអាច​បង្ខំ​ពួកគេ​ឲ្យ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ ដើម្បី​ឲ្យពួកគេ​បានសក្ដិសម​នឹងមាន​ព្រះវិញ្ញាណ​បរិសុទ្ធ មក​រំជួល​ចិត្តពួកគេ ឬ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ​បានឡើយ ។

ដូច្នេះ​ជំនួយ​ល្អ​បំផុត​ដែល​យើង​អាច​ផ្ដល់​ឲ្យ គឺជាអ្វីៗ​ក៏ដោយដែលដឹកនាំ​មនុស្សដែល​យើង​ស្រឡាញ់ ឲ្យ​ចេះពិចារណា​អំពី​ជម្រើស​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ អាលម៉ា បាន​ធ្វើ​វា​ដោយ​ការ​អញ្ជើញ​មួយ ដែល​អ្នក​អាច​ផ្ដល់​ឲ្យ ៖

« សូម​ឲ្យអ្នក​រាល់គ្នា​បន្ទាប​ខ្លួន​ចំពោះព្រះអម្ចាស់ ហើយ​អំពាវនាវ​ដល់ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចាំ​យាម និង អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អត់ទ្រាំ​បាន​ឡើយ ម្ល៉ោះ​ហើយ សូម​ឲ្យ​បាន​នាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ឲ្យ​បាន​ក្លាយ​ទៅ​ជា​រាបទាប ស្លូតបូត ចុះចូល ទ្រាំទ្រ ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​គ្រប់ទាំង​សេចក្ដី​អត់ធ្មត់

« សូម​ឲ្យ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ សូម​ឲ្យ​មាន​សេចក្ដីសង្ឃឹម​មួយ​ថា អ្នករាល់គ្នា​នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច សូម​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅក្នុង​ចិត្ត​អ្នក​ជានិច្ច ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​លើក​ឡើង​នៅថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ចូលទៅក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់ » ( អាលម៉ា ១៣:២៨–២៩ ) ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​អ្នកទាំងឡាយ​ដែល​អ្នក​ស្រឡាញ់ អាច​ទទួល​យក​ការ​អញ្ជើញ​ដ៏​បំផុសគំនិត​មួយ ដើម្បី​ជ្រើសរើស​យក​ផ្លូវ​ទៅកាន់​សុភមង្គល​ដ៏​គង់វង្ស​ជានិច្ច ។