២០២២
ភ្លើង​សម្រិតសម្រាំងនៃ​សេចក្ដី​វេទនា
ខែ មីនា ឆ្នាំ ២០២២


« ភ្លើង​សម្រិតសម្រាំងនៃ​សេចក្ដី​វេទនា » លីអាហូណា ខែ មីនា/ខែ មេសា ឆ្នាំ ២០២២ ។

ភ្លើង​សម្រិតសម្រាំងនៃ សេចក្ដី​វេទនា

ខ្ញុំ​សូម​អធិស្ឋាន​ថា ពួកយើង​ម្នាក់ៗ​នឹង​ចូល​ទៅជិត​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង តាមរយៈ​ទុក្ខ​លំបាក​ផ្ទាល់ខ្លួន​របស់​យើង ។

រូបភាព
រូបសំណាក​ស្ដ្រី​កំពុង​មើល​ទៅលើ​មេឃ

រូបថត​មកពី Getty Images

ទុក្ខ​លំបាក​នៅក្នុង​ជីវិត​នេះ​មិន​គួរ​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល​នោះឡើយ ។ មិន​ថា​វា​កើតឡើង​ដោយសារ​អំពើបាប និង​កំហុស​ផ្ទាល់ខ្លួន​របស់​យើង ឬ​អ្វី​ផ្សេងទៀត​នោះ​ទេ ទុក្ខ​លំបាក​គឺជា​ការពិត​មួយ​នៃ​ជីវិត​រមែង​ស្លាប់ ។ មនុស្ស​មួយ​ចំនួន​គិត​ថា ពួកគេ​គួរតែ​បាន​គេចផុត​ពី​ទុក្ខ​លំបាក​ណាមួយ ប្រសិនបើ​ពួកគេ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ប៉ុន្តែ​វា​គឺជា « ឡ​នៃ​សេចក្តី​វេទនា » ( អេសាយ ៤៨:១០; នីហ្វៃ​ទី​១ ២០:១០ ) ដែល​យើង​ត្រូវបាន​ជ្រើសរើស​ទៅវិញ​ទេ ។ សូម្បីតែ​ព្រះអង្គ​សង្គ្រោះ​ក៏មិន​ត្រូវបាន​លើកលែង​ដែរ ៖

« ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះរាជបុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ ។

« រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ » ( ហេព្រើរ ៥:៨–៩ ) ។

សម្រាប់​ពួកយើង​ដែល​មាន​ការទទួល​ខុសត្រូវ នោះ​ជារឿយៗ ការលំបាក​គឺជា​ធាតុ​ដ៏សំខាន់​នៃ « យ​បាន​ល្អ​ឥតខ្ចោះ » របស់​យើង​នៅ​ទីបញ្ចប់ ។ វា​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ជីវិត​កាន់តែ​មាន​ន័យ លើសពី​ការប្រឡង​គូស​រង្វង់​យក​ចម្លើយ​ដ៏សាមញ្ញ​មួយ ។ ព្រះ​មិន​ត្រឹមតែ​ចាប់​ព្រះទ័យ​លើ​អ្វី​ដែល​យើង​ធ្វើ ឬ​មិន​ធ្វើ​នោះទេ ប៉ុន្ដែ​លើ​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ​ផងដែរ ។ ប្រសិនបើ​យើង​មាន​ឆន្ទៈ នោះ​ទ្រង់​នឹង​បង្រៀន​យើង​ឲ្យ​ធ្វើ​សកម្មភាព ដូចជា​ទ្រង់​ដែរ ជាជាង​ការគ្រាន់តែ​ទទួល​សកម្មភាព​ដោយ​កម្លាំង​ផ្សេងទៀត ( សូមមើល នីហ្វៃ​ទី​២ ២:១៤–១៦ ) ។ យើង​ត្រូវតែ​រៀន​ធ្វើជា​មនុស្ស​សុចរិត​នៅគ្រប់​កាលៈទេសៈ​ទាំងអស់ ឬ​ដូចដែល​ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧) បាន​ថ្លែង​ថា សូម្បីតែ « នៅក្នុង​ភាពងងឹត » ក្ដី ។

ខ្ញុំ​ជឿ​ថា ឧបសគ្គ​ក្នុង​ការយកឈ្នះ​លើ​ទុក្ខ​លំបាក និង​ការរីក​ចម្រើន​ពី​ទុក្ខ​លំបាក​នេះ បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ជា​មុន នៅពេល​ព្រះ​បាន​បង្ហាញ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ទ្រង់​នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ។ យើង​គួរតែ​ប្រឈមមុខ​ទៅនឹង​ឧបសគ្គ​នោះ​នាពេល​ឥឡូវ​នេះ ដោយ​ដឹង​ថា ព្រះវរបិតា​សួគ៌​របស់​យើង​នឹង​គាំទ្រ​ដល់​យើង ។ ប៉ុន្ដែ​វា​ជា​រឿង​ដ៏សំខាន់ ដែល​យើង​ត្រូវ​ងាក​ទៅរក​ទ្រង់ ។ ប្រសិនបើ​គ្មាន​ព្រះ​ទេ នោះ​បទពិសោធន៍​ដ៏ខ្មៅ​ងងឹត​នៃ​ការឈឺចាប់ និង​ការរង​ទុក្ខ​លំបាក​ទាំងនេះ មុខជា​នាំមក​នូវ​ការខូចចិត្ត ភាពអស់​សង្ឃឹម និង​ភាពជូរ​ចត់​ជា​មិនខាន​ឡើយ ។

រូបភាព
រូប​សំណាក​ដែល​មាន​ទឹកមុខ​មុតមាំ

ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​នៅ​ទីបំផុត​នឹង​មាន​ការលួង​ចិត្ត​ជំនួស​ឲ្យ​ការ​ឈឺចាប់ សេចក្ដី​សុខសាន្ត​ជំនួស​ឲ្យ​ភាពចលាចល និង​សេចក្ដី​សង្ឃឹម​ជំនួស​ឲ្យ​ភាពសោកសៅ ។ ព្រះ​នឹង​បម្លែង​ការសាកល្បង​ទៅជា​ពរជ័យ ហើយ​នៅក្នុង​ពាក្យ​របស់​អេសាយ​គឺ « ចែក​ឲ្យ…បាន​ភួង​លំអ​ជំនួស​ផេះ » ( អេសាយ ៦១:៣ ) ។ ការសន្យា​របស់​ទ្រង់​គឺ​មិនមែន​ដើម្បី​ឲ្យយើង​គេចផុត​ពី​ជម្លោះ​នោះទេ ប៉ុន្ដែ​ដើម្បី​រក្សា និង​លួងលោម​យើង​នៅក្នុង​សេចក្ដី​វេទនា​របស់​យើង និង​ដើម្បី​ញែក​សេចក្ដី​វេទនា​ទាំងនោះ​ចេញ​ទៅជា​ប្រយោជន៍​ដល់​យើង​វិញ ( សូមមើល នីហ្វៃ​ទី​២ ២:២; ៤:១៩–២៦; យ៉ាកុប ៣:១ ) ។

ខណៈ​ព្រះវរបិតា​សួគ៌​របស់​យើង​នឹង​មិន​បង្ខំ​ឲ្យ​ទទួល​ជំនួយ និង​ព្រះពរ​របស់​ទ្រង់​នោះ ទ្រង់​នឹង​ធ្វើ​សកម្មភាព​តាមរយៈ​សេចក្ដី​មេត្តា និង​ព្រះគុណ​នៃ​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ និង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​គាំទ្រ​យើង នៅពេល​យើង​ស្វែងរក​ទ្រង់ ។ យើង​រកឃើញ​គំរូ​ជាច្រើន​អំពី​ការគាំទ្រ​នោះ​ជុំវិញ​ខ្លួនយើង និង​នៅក្នុង​កំណត់ត្រា​ព្រះគម្ពីរ ។

គំរូ​នានា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​ថា អ័ប្រាហាំ​ដែល​គោរព​ប្រតិបត្តិ​យ៉ាង​អត់ធ្មត់ បាន​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ឲ្យ​ការសន្យា​របស់​ព្រះ​ចំពោះ​លោក—គឺ​ដែនដី​នៃ​កេរ្ដិ៍​មរតក និង​កូនចៅ​ជំនាន់​ដ៏សុចរិត—ត្រូវបាន​បំពេញ ់​ព្រះ ហើយ​ជាថ្នូរ​មកវិញ លោក​ត្រូវបាន​គាំទ្រ​ដោយ​ទ្រង់ ។ ឥឡូវ​នេះ យើង​គោរព​អ័ប្រាហាំ​ជា « ឪពុក​នៃ​សេចក្ដី​ស្មោះត្រង់ » ។

ចៅប្រុស​របស់​លោក​អ័ប្រាហាំ គឺ​យ៉ាកុប បាន​ភៀសខ្លួន​ចេញពី​ផ្ទះ​តែម្នា​ក់ឯង ហើយ​ទំនងជា​មានតែ​សម្លៀក​បំពាក់ និង​របស់​បន្តិច​បន្តួច​តាម​ខ្លួន​ប៉ុណ្ណោះ ដើម្បី​គេច​ចេញពី​ការគំរាម​ចង់​សម្លាប់​របស់​បងប្រុស​លោក អេសាវ ។ រយៈពេល ២០ ឆ្នាំ​ខាងមុខ យ៉ាកុប​បាន​បម្រើ​ដល់​ឪពុកមា​របស់​លោក​ឈ្មោះ​ឡាបាន់ ។ ទោះបីជា​ឡាបាន់​បាន​ផ្ដល់​ជម្រក​ដែល​មាន​សុវត្ថិភាព​ដល់​យ៉ាកុប ហើយ​នៅ​ទីបំផុត​ថែមទាំង​បាន​រៀបការ​កូនស្រី​ពីរនាក់​របស់​គាត់​ឲ្យយ៉ាកុប​ក៏ដោយ ក៏​គាត់​បាន​បោក​បញ្ឆោត​យ៉ាកុប​ដែរ តាមរយៈ​ការពន្យារ​ប្រាក់ខែ​របស់​លោក និង​ការយល់ព្រម​របស់​ពួកគេ​ជាច្រើន​ដង នៅពេល​យ៉ាកុប​ទំនង​ជា​ទទួល​បាន​ជោគជ័យ ( សូមមើល លោកុប្បត្តិ ៣១:៤១ ) ។

នៅ​ទីបំផុត កាល​ពួកគេ​បាន​បែកចេញ​ពីគ្នា នោះ​យ៉ាកុប​និយាយ​ប្រឆាំង​នឹង​ឪពុក​ក្មេក​របស់​លោក​ថា « បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ … ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ » ( លោកុប្បត្ដិ ៣១:៤២ ) ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​លោក ហើយ​យ៉ាកុប​បាន​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ប្រែខ្លួន​ពី​ជនភៀសខ្លួន​ដ៏ក្រខ្សត់ ទៅជា​ស្វាមី និង​ឪពុក​នៃ​គ្រួសារ​ដ៏ធំ​មួយ ។ លោក​បាន​មាន​អ្នកបម្រើ​ជាច្រើន ហើយ​បាន​ទទួល​ពរជ័យ​យ៉ាងច្រើន​ឲ្យមាន​ទ្រព្យសម្បត្ដិ​នៅ​សម័យ​នោះ—ហ្វូងចៀម ហ្វូងសត្វ និង​សត្វ​អូដ្ឋ ( មមើល លោកុប្បត្តិ ៣២ ) ។

យ៉ូសែប ដែលជា​កូនប្រុស​របស់​យ៉ាកុប​គឺជា​គំរូ​ពីបុរាណ​មួយ នៃ​បុគ្គល​ដែល​បាន​យកឈ្នះ​លើ​ទុក្ខ​លំបាក​ជា​បន្ដ​បន្ទាប់ តាមរយៈ​ការទុកចិត្ត​លើ​ព្រះ នៅពេល​អ្នកដទៃ​អាច​មាន​អារម្មណ៍​ថា ទ្រង់​បាន​បោះបង់​ពួកគេ​ចោល​ទៅវិញ ។ ដំបូង លោក​ត្រូវបាន​បងប្រុស​របស់​លោក​ផ្ទាល់​លក់​ជា​ទាសករ ។ បន្ទាប់មក នៅពេល​ដែល​លោក​បាន​មាន​តំណែង​ធំ និង​ទទួល​បាន​ការគោរព​នៅក្នុង​ផ្ទះ​របស់​ចៅហ្វាយ​សាសន៍​អេស៊ីព្ទ​របស់​លោក គឺ​បូទីផារ នោះ​យ៉ូសែប​ត្រូវបាន​ភរិយា​របស់​បូទីផារ​ចោទ​ប្រកាន់​ទាំង​ខុសឆ្គង ហើយ​បាន​ជាប់គុក ទោះបីជា​តាម​ពិតទៅ លោក​បាន​រត់ចេញពី​អំពើបាប​ក៏ដោយ ។ ទោះយ៉ាងណា​ក្ដី ក៏​យ៉ូសែប​បាន​បន្ដ​ទុកចិត្ត​លើ​ព្រះ​ដែរ ។ សូម្បីតែ​នៅក្នុង​គុក​ក្ដី ក៏​លោក​បាន​រីកចម្រើន​ដែរ ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​បំភ្លេច​ដោយ​អស់​អ្នក​ដែល​លោក​បាន​ជួយ ទោះជា​ពួកគេ​បាន​សន្យា​នឹង​លោក​ក្ដី ។ ( សូម​មើល លោកុប្បត្តិ ៣៧; ៣៩–៤១ ) ។ ហើយ​ដូចដែល​យើង​បាន​ដឹង នៅ​ទីបំផុត យ៉ូសែប​ទទួល​បាន​រង្វាន់​ឲ្យមាន​តំណែង​ខ្ពស់ និង​ទ្រព្យសម្បត្តិ​ដើម្បី​សង្គ្រោះ​គ្រួសារ​របស់​ឪពុក​លោក ( និង​ប្រជាជន​ស្រុក​អេស៊ីព្ទ​ទាំងអស់ ) នៅក្នុង​ពេល​មាន​គ្រោះ​ទុរភិក្ស ។

ការស៊ូទ្រាំ​ដោយ​អត់ធ្មត់

គំរូ​ទាំងនេះ និង​គំរូ​ផ្សេងទៀត​បង្ហាញ​យើង​ថា ជាទូទៅ​ទុក្ខ​លំបាក​ត្រូវបាន​យកឈ្នះ​កាល​ពេលវេលា​ចេះតែ​កន្លង​ទៅ ។ មាន​តម្រូវការ​មួយ​ដើម្បី​មាន​ការស៊ូទ្រាំ និង​ការអត់ធន់ ។ ព្រះវរបិតា​សួគ៌​របស់​យើង​នៅតែ​តាម​គ្រង​មើលថែ​យើង និង​ជួយ​យើង​ឲ្យ​ឆ្លងកាត់​ផ្លូវ​នៃ​ការស៊ូទ្រាំ​នោះ—ទ្រង់​មិន​ចាំ​រហូតដល់​ចុង​បញ្ចប់​នោះទេ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ធ្លាប់​បាន​សង្កេត​ឃើញ​ថា « តាមពិត​ទៅ គន្លង​ពេលវេលា​មិន​នាំឲ្យ​មាន​ការរីក​ចម្រើន​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួនវា​នោះទេ ។ ប៉ុន្ដែ​ដូចជា​កូនប្រុស​ខ្ជះខ្ជាយ​ដែរ ជាញឹកញាប់​យើង​ត្រូវការ ‹ ដំណើរការ​នៃ​ពេលវេលា › ដើម្បី​មាន​ការញាណដឹង​ខាង​វិញ្ញាណ​របស់​យើង ។ ( លូកា ១៥:១៧ ) ។ ការជួបជុំ​ដ៏រំភើប​ចិត្ត​របស់​យ៉ាកុប និង​អេសាវ​នៅ​ទីរហោស្ថាន ជាច្រើន​ឆ្នាំ​ក្រោយពី​ការប្រកួត​ប្រជែង​រវាង​បងប្អូន​បង្កើត​នេះ គឺជា​គំរូ​ដ៏​ប្រពៃ​មួយ ។ សេចក្ដី​សប្បុរស​អាច​ជំនួស​ឲ្យ​ចិត្ត​ស្អប់​បាន ។ ការត្រិះរិះ​ពិចារណា​អាច​នាំមក​នូវ​ការយល់ឃើញ​បាន ។ ប៉ុន្តែ​ការត្រិះរិះ​ពិចារណា និង​ការវាយ​តម្លៃ​ខ្លួនឯង​តម្រូវ​ឲ្យ​ចំណាយ​ពេលវេលា ។ លទ្ធផល​ខាង​វិញ្ញាណ​ជាច្រើន​តម្រូវ​ឲ្យមាន​សេចក្ដីពិត​ដ៏សង្គ្រោះ​លាយឡំ​ជាមួយ​នឹង​ពេលវេលា បង្កើត​ជា​បទពិសោធន៍​ដែល​មាន​ដំណោះស្រាយ ដែល​មាន​គ្រប់ទាំង​មធ្យោបាយ​ដោះស្រាយ​សម្រាប់​រឿង​ជាច្រើន » ។

ប្រធាន អិម រ័សុល បាឡឺដ ដែលជា​ប្រធាន​ស្តីទី​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង ៖

« ការរង់ចាំ​ព្រះអម្ចាស់​មិនមែន​មាន​ន័យ​ថា ការទន្ទឹង​ចាំ​ដោយ​គ្មាន​សកម្មភាព​នោះ​ទេ ។ បងប្អូន​មិនគួរ​មាន​អារម្មណ៍​ថា បងប្អូន​ស្ថិត​ក្នុង​បន្ទប់ រង់ចាំ នោះទេ ។

« ស់​គឺ​ផ្តោតលើ​សកម្មភាព ។ ខ្ញុំ​បាន​រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា សេចក្តី​សង្ឃឹម​របស់​យើង​លើ​ព្រះគ្រីស្ទ​កើនឡើង នៅពេល​យើង​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។ …

« ការរីកចម្រើន​ផ្ទាល់ខ្លួន​ដែល​បុគ្គល​ម្នាក់​អាច​សម្រេច​បាន​នាពេល​នេះ ខណៈ​រង់ចាំ​ដល់​ព្រះអម្ចាស់ និង​ការសន្យា​របស់​ទ្រង់ គឺជា​ធាតុ​ដ៏មាន​តម្លៃ និង​ពិសិដ្ឋ​មួយ​នៅក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកយើង​ម្នាក់ៗ » ។

ការស៊ូទ្រាំ​ដោយ​អត់ធ្មត់​គឺជា​ទម្រង់​មួយ​នៃ​ការងាក​ទៅរក​ព្រះ និង​ការទុកចិត្ត​លើ​ព្រះ ។ នៅក្នុង​ខគម្ពីរ​មុន​ការប្រឹក្សា​របស់​លោក​ឲ្យ​ទូលសូម​ដល់​ព្រះ ប្រសិនបើ​យើង​ខ្វះ​ប្រាជ្ញា នោះ​យ៉ាកុប​បាន​ថ្លែង​ការណ៍​អំពី​ការអត់ធ្មត់ ៖

« កាលណា​អ្នករាល់គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ។

« ដោយ​ដឹង​ថា ការល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នករាល់គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន ។

« ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការឲ្យ​សម្រេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី [ ឡើយ ] » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, យ៉ាកុប ១:២ [ នៅក្នុង យ៉ាកុប ១:២ ]; យ៉ាកុប ១:៣–៤ ) ។

ត្រូវបាន​សម្រិត​សម្រាំង​ដោយសារ​សេចក្ដី​វេទានា

រូបភាព
រូប​សំណាក​ព្រះយេស៊ូវ​គ្រីស្ទ

រូបថត​ដោយ រ៉ាឈែល ផានឃិក

នៅពេល​យើង​មាន​ជំនួយ​ពី​ព្រះវរបិតា​សួគ៌​របស់​យើង នោះ​ទុក្ខ​លំបាក​របស់​យើង និង​សេចក្ដី​វេទនា​របស់​យើង​នឹង​សម្រិត​សម្រាំង​យើង ជាជាង​បំបាក់​យើង ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–៨ ) ។ យើង​នឹង​ចេញមក​ក្លាយជា​បុគ្គល​ដែល​កាន់តែ​រីករាយ និង​កាន់តែ​បរិសុទ្ធ​ជាងមុន ។ នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​អតីត​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ថូម៉ាស ប៊ី ម៉ាស នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ​អំពី​ពួកសាវក​របស់​ទ្រង់ ៖ « ហើយ​បន្ទាប់ពី​សេចក្ដី​ល្បួង និង​សេចក្ដី​វេទនា​ជាច្រើន​របស់​ពួកគេ មើល​ចុះ យើង​ជា​ព្រះអម្ចាស់​នឹង​រាវរក​ពួកគេ ហើយ​បើសិនជា​ពួកគេ​មិន​ពង្រឹង​ចិត្ត​របស់​ពួកគេ ហើយ​ធ្វើ​ក្បាល​រឹងរូស​ទាស់​នឹង​យើង​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បាន​ប្រែចិត្ត​ជឿ ហើយ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​បានជា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១៣ ) ។

យើង​អាច​និយាយ​បាន​ថា ដោយសារ​ទុក្ខ​លំបាក យើង​បាន​មក​ស្គាល់ « ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់​បាន ] បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន ១៧:៣ ) ។ នៅក្នុង​ទុក្ខ​លំបាក យើង​ដើរ​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ​ជារៀង​រាល់​ថ្ងៃ ។ ដោយ​មាន​ការបន្ទាប​ខ្លួន នោះ​យើង​រៀន​មើល​ទៅ​ទ្រង់​ទាំងទ្វេ​ដោយ​នូវ « គ្រប់​ទាំង​គំនិត » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦ ) ។ ទ្រង់​ទាំងទ្វេ​នឹង​ផ្ដល់​ការងារ​បម្រើ​ដល់​យើង តាម​ដំណើរការ​នៃ​ការកើត​ខាង​វិញ្ញាណ​ម្ដងទៀត ។ ខ្ញុំ​ជឿ​ថា ពុំមាន​ផ្លូវណា​ផ្សេងទេ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា ពួកយើង​ម្នាក់ៗ​នឹង​ចូល​ទៅជិត​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង តាមរយៈ​ទុក្ខ​លំបាក​ផ្ទាល់ខ្លួន​របស់​យើង ។ នៅ​ទន្ទឹម​ពេល​គ្នា​នេះ​ដែរ សូម​ឲ្យយើង​រៀន​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ​នៅក្នុង​ទុក្ខ​លំបាក​របស់​ពួកគេ ស្របតាម​លំនាំ​របស់​ព្រះ ។ តាមរយៈ « ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ទើប​ព្រះអង្គ​សង្គ្រោះ​បាន « ដឹង​ស្របតាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១១–១២ ) ។ ចំណែក​ឯ​យើង​វិញ « នៅពេល ទោះជា​តែ​មួយភ្លែត​ក្ដី ពេល​ពួកយើង​ផ្ទាល់​មិន​ត្រូវបាន​គេ​ឆ្កាង​នៅលើ​ឈើឆ្កាង​ជាក់លាក់​នោះ​ទេ នោះ​យើង​គួរតែ​ជួយ​ដល់​នរណាម្នាក់​ទៀត ដែល​កំពុង​ជួប​នឹង​ការសាកល្បង—ពោរពេញ​ទៅដោយ​ការអាណិត​អាសូរ និង​ធ្វើឲ្យ​មាន​ភាពស្រស់ស្រាយ​ខាង​វិញ្ញាណ » ។

កំណត់​ចំណាំ

  1. សូមមើល ដាល្លិន អេក អូក « The Challenge to Become » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៤០–៤៣ ។

  2. ព្រិកហាំ យ៉ង់ នៅក្នុង ជេមស៍ អ៊ី ហ្វោស្ដ « The Light in Their Eyes » Liahona ទំព័រ ២២ ។

  3. Bible Dictionary « Abraham » ។

  4. នែល អេ ម៉ាកស្វែល « Endure It Well » Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣៤ ។

  5. អិម រ័សុល បាឡឺដ « Hope in Christ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥; ការគូស​បញ្ជាក់​នៅក្នុង​ច្បាប់​ដើម ។

  6. នែល អេ ម៉ាកស្វែល « Endure It Well » ទំព័រ ៣៤ ។