ជំពូកទី ១៣
នីហ្វៃឃើញនៅក្នុងការនិមិត្ត អំពីសាសនាចក្រនៃអារក្សដែលកើតឡើងក្នុងចំណោមពួកសាសន៍ដទៃ, អំពីការរកឃើញ និងការធ្វើនិគមកិច្ចលើទ្វីបអាមេរិក, អំពីការបាត់បង់នៃផ្នែកច្បាស់ៗ និងពិសេសជាច្រើននៃព្រះគម្ពីរប៊ីប, អំពីផលវិបាកដោយសារសេចក្ដីក្បត់សាសនារបស់ពួកសាសន៍ដទៃ, អំពីការសាងឡើងវិញនៃដំណឹងល្អ, អំពីការនាំមកនូវព្រះគម្ពីរថ្ងៃចុងក្រោយ, និងអំពីការកសាងក្រុងស៊ីយ៉ូន។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហើយបានឃើញសាសន៍ និងនគរជាច្រើន។
២ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ តើអ្នកឃើញអ្វី? ហើយខ្ញុំទូលថា ៖ ខ្ញុំឃើញសាសន៍ និងនគរជាច្រើន។
៣ហើយលោកមានបន្ទូលមកខ្ញុំថា ៖ នេះគឺជាសាសន៍ និងនគរទាំងឡាយរបស់ពួកសាសន៍ដទៃ។
៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញសាសនាចក្រកធំមួយកើតឡើងក្នុងចំណោមសាសន៍ទាំងឡាយ នៃខពួកសាសន៍ដទៃ។
៥ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ ការបង្កើតឡើងនៃសាសនាចក្រដ៏គួរខ្ពើមឆ្អើមបំផុត ជាងសាសនាចក្រណាៗទាំងអស់ ដែលកសម្លាប់ពួកបរិសុទ្ធនៃព្រះ មែនហើយ ហើយទាំងធ្វើទុក្ខពួកគេ និងចងពួកគេ និងបំពាក់ខនឹមដែកលើពួកគេ ហើយនាំពួកគេចុះទៅក្នុងការជាប់ឃុំឃាំង។
៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញសាសនាចក្រកដ៏ធំ ហើយគួរខ្ពើមឆ្អើម ហើយខ្ញុំបានឃើញថា ខអារក្សជាអ្នកបង្កើតសាសនាចក្រនេះ។
៧ហើយខ្ញុំបានឃើញទាំងកមាស និងប្រាក់ និងសំពត់សូត្រទាំងឡាយ និងសំពត់ពណ៌ក្រហមទាំងឡាយ និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងសំលៀកបំពាក់ដ៏មានតម្លៃៗគ្រប់បែបយ៉ាង ហើយខ្ញុំឃើញពួកស្រីពេស្យាជាច្រើន។
៨ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលចុះ មាស និងប្រាក់ និងសំពត់សូត្រទាំងឡាយ និងសំពត់ពណ៌ក្រហមទាំងឡាយ និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងសំលៀកបំពាក់ដ៏មានតម្លៃ ហើយនឹងពួកស្រីពេស្យាទាំងឡាយនេះ គឺជាកសេចក្ដីប្រាថ្នា នៃសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ។
៩ហើយក៏ដើម្បីសេចក្ដីសរសើរតម្កើងនៃមនុស្សលោកផងដែរ នោះពួកគេកបំផ្លាញពួកបរិសុទ្ធនៃព្រះ ហើយចាប់ពួកគេចុះទៅក្នុងការជាប់ឃុំឃាំង។
១០ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានមើល ហើយឃើញផ្ទៃទឹកដ៏ធំ ហើយផ្ទៃទឹកនោះ បំបែកពួកសាសន៍ដទៃចេញពីពូជបងៗរបស់ខ្ញុំ។
១១ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ សេចក្ដីក្រោធនៃព្រះ កំពុងតែធ្លាក់មកលើពូជបងៗរបស់អ្នក។
១២ហើយខ្ញុំក៏មើល ហើយបានឃើញបុរសម្នាក់ក្នុងចំណោមពួកសាសន៍ដទៃ ដែលត្រូវឃ្លាតចេញពីពូជបងៗរបស់ខ្ញុំដោយផ្ទៃទឹកដ៏ធំ ហើយខ្ញុំបានឃើញថា កព្រះវិញ្ញាណនៃព្រះយាងចុះមកសណ្ឋិតលើបុរសនោះ ហើយលោកចេញដំណើរឆ្លងកាត់ផ្ទៃទឹកដ៏ធំនោះ គឺទៅឯពូជបងៗរបស់ខ្ញុំ ដែលនៅលើដែនដីសន្យា។
១៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថា ព្រះវិញ្ញាណនៃព្រះយាងមកសណ្ឋិតលើពួកសាសន៍ដទៃផ្សេងទៀត ហើយពួកគេបានរួចផុតពីការជាប់ឃុំឃាំងដោយឆ្លងកាត់លើផ្ទៃទឹកដ៏ធំនោះ។
១៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញពួកសាសន៍ដទៃទាំងកហ្វូងៗនៅលើខដែនដីសន្យានោះ ហើយខ្ញុំបានឃើញថា សេចក្ដីក្រោធនៃព្រះធ្លាក់លើពូជបងៗរបស់ខ្ញុំ ហើយពួកគេត្រូវគបែកខ្ចាត់ខ្ចាយ នៅចំពោះពួកសាសន៍ដទៃ ហើយត្រូវវាយដំកម្ទេច។
១៥ហើយខ្ញុំបានឃើញថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ យាងមកសណ្ឋិតលើពួកសាសន៍ដទៃ ហើយពួកគេក៏បានចម្រើនឡើង ហើយបានកដែនដីទុកជាកេរ្តិ៍អាករដល់ពួកគេ ហើយខ្ញុំបានឃើញថា ពួកគេមានសម្បុរស ហើយស្រស់ល្អ ហើយខស្អាតដ៏លើសលប់ ដូចជា សាសន៍ខ្ញុំ មុនពេលដែលពួកគេត្រូវគបានស្លាប់ទៅ។
១៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានឃើញថា ពួកសាសន៍ដទៃដែលបានរួចផុតពីការជាប់ឃុំឃាំង បានបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ ហើយព្រះចេស្ដានៃព្រះអម្ចាស់បានស្ថិតនៅជាមួយនឹងកពួកគេ។
១៧ហើយខ្ញុំបានឃើញថា មាតានៃពួកសាសន៍ដទៃ បានប្រមូលគ្នានៅលើទឹក ហើយនៅលើដី ដើម្បីទៅច្បាំងនឹងពួកគេ។
១៨ហើយខ្ញុំបានឃើញថា ព្រះចេស្ដានៃព្រះបានស្ថិតនៅជាមួយនឹងពួកគេ ហើយក៏បានឃើញថា សេចក្ដីក្រោធនៃព្រះបានធ្លាក់មកលើអស់អ្នកណា ដែលប្រមូលគ្នាមកច្បាំងនឹងពួកគេ។
១៩ហើយខ្ញុំ នីហ្វៃ បានឃើញថា ពួកសាសន៍ដទៃដែលបានរួចផុតពីការជាប់ឃុំឃាំងនោះត្រូវបានកដោះលែងដោយព្រះចេស្ដានៃព្រះ ឲ្យរួចផុតពីកណ្ដាប់ដៃនៃគ្រប់អស់ទាំងសាសន៍ផ្សេងៗ។
២០ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានឃើញថា ពួកគេបានចម្រើនឡើងនៅលើដែនដី ហើយខ្ញុំបានឃើញកគម្ពីរមួយ ហើយគម្ពីរនោះត្រូវបាននាំចេញទៅក្នុងចំណោមពួកគេ។
២១ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ តើអ្នកយល់ន័យពីគម្ពីរនោះឬទេ?
២២ហើយខ្ញុំបានទូលលោកថា ៖ ខ្ញុំមិនយល់ទេ។
២៣ហើយលោកមានបន្ទូលថា ៖ មើលចុះ គម្ពីរនេះចេញមកពីមាត់របស់សាសន៍យូដាម្នាក់។ ហើយខ្ញុំ នីហ្វៃ បានឃើញគម្ពីរនោះ ហើយលោកមានបន្ទូលមកខ្ញុំថា ៖ កគម្ពីរដែលអ្នកឃើញនោះ គឺជាខបញ្ជីមួយរបស់គពួកសាសន៍យូដា ដែលមានសេចក្ដីសញ្ញាទាំងឡាយ នៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើជាមួយនឹងវង្សអ៊ីស្រាអែល ហើយគម្ពីរនោះក៏មានពាក្យព្យាករណ៍ជាច្រើននៃពួកព្យាការីបរិសុទ្ធទាំងឡាយ ហើយគឺជាបញ្ជីដូចគ្នានឹងបញ្ជីឆ្លាក់ត្រា ដែលឆ្លាក់នៅលើឃផ្ទាំងលង្ហិន គ្រាន់តែមិនសូវមានច្រើន ដូចនៅលើផ្ទាំងទាំងនោះទេ ទោះជាយ៉ាងណាក៏ដោយ គង់តែគម្ពីរនេះមានសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើជាមួយនឹងវង្សអ៊ីស្រាអែល ម្ល៉ោះហើយ គម្ពីរនេះមានប្រយោជន៍ដ៏ធំដល់ពួកសាសន៍ដទៃ។
២៤ហើយទេវតានៃព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ៖ អ្នកបានឃើញហើយថា គម្ពីរនេះចេញមកពីមាត់របស់សាសន៍យូដាម្នាក់ ហើយកាលគម្ពីរនេះបានចេញមកពីមាត់សាសន៍យូដា គម្ពីរនេះមាននូវភាពពោរពេញនៃដំណឹងល្អរបស់ព្រះអម្ចាស់ ដែលពួកសាវក ១២នាក់ ធ្វើបន្ទាល់ ហើយពួកគេធ្វើបន្ទាល់ស្របតាមសេចក្ដីពិតដែលនៅក្នុងកូនចៀមនៃព្រះ។
២៥ហេតុដូច្នោះហើយ ការណ៍ទាំងនេះចេញមកពីកពួកសាសន៍យូដា ទៅឯខពួកសាសន៍ដទៃក្នុងសេចក្ដីបរិសុទ្ធ ស្របតាមសេចក្ដីពិតដែលនៅក្នុងព្រះ។
២៦ហើយបន្ទាប់ពីការណ៍ទាំងនេះកចេញពីពួកសាសន៍យូដា ទៅឯពួកសាសន៍ដទៃ ដោយសារស្នាដៃរបស់ពួកសាវក១២នាក់នៃកូនចៀមហើយ នោះអ្នកនឹងឃើញការបង្កើតឡើងនៃខសាសនាចក្រគដ៏ធំ ហើយគួរខ្ពើមឆ្អើម គឺគួរខ្ពើមឆ្អើមជាងសាសនាចក្រឯណាៗទាំងអស់ ត្បិតមើលចុះ ពួកគេបានឃដកយកភាគងដ៏ច្បាស់ និងពិសេសៗជាច្រើនចេញពីដំណឹងល្អនៃកូនចៀម ហើយថែមទាំងដកយកសេចក្ដីសញ្ញាទាំងឡាយ នៃព្រះអម្ចាស់ជាច្រើនចេញដែរ។
២៧ហើយគ្រប់ការណ៍អស់ទាំងនេះហើយដែលពួកគេបានធ្វើ ដើម្បីពួកគេអាចបង្ខូចផ្លូវដ៏ត្រឹមត្រូវទាំងឡាយនៃព្រះអម្ចាស់ ដើម្បីពួកគេអាចធ្វើឲ្យភ្នែកទាំងឡាយខ្វាក់ ហើយធ្វើឲ្យចិត្តទាំងឡាយនៃកូនចៅមនុស្សរឹងរូស។
២៨ហេតុដូច្នោះហើយ អ្នកឃើញហើយថា បន្ទាប់ពីពេលដែលគម្ពីរនោះ ធ្លាក់ទៅដល់ដៃនៃសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះហើយ នោះសេចក្ដីដ៏ច្បាស់ និងពិសេសៗជាច្រើន ត្រូវបានដកយកពីគម្ពីរនោះចេញ គឺជាគម្ពីររបស់កូនចៀមនៃព្រះ។
២៩ហើយបន្ទាប់ពីសេចក្ដីដ៏ច្បាស់ និងពិសេសៗទាំងប៉ុន្មាន ត្រូវបានដកយកចេញហើយនោះ គម្ពីរនេះនឹងត្រូវបានផ្សាយទៅគ្រប់ទាំងសាសន៍នៃពួកសាសន៍ដទៃ ហើយបន្ទាប់ពីគម្ពីរនេះ ត្រូវបានផ្សាយទៅគ្រប់ទាំងសាសន៍នៃពួកសាសន៍ដទៃហើយ មែនហើយ គឺនឹងឆ្លងកាត់ផ្ទៃទឹកដ៏ធំ ដែលអ្នកបានឃើញទៅជាមួយនឹងពួកសាសន៍ដទៃ ដែលបានចេញរួចផុតពីការជាប់ឃុំឃាំងនោះហើយ នោះអ្នកបានឃើញ — ពីព្រោះមកពីសេចក្ដីដ៏ច្បាស់ និងពិសេសៗជាច្រើន ដែលបានដកយកពីគម្ពីរនេះចេញ គឺជាសេចក្ដីដ៏ច្បាស់ចំពោះការយល់ដល់កូនចៅមនុស្ស តាមសេចក្ដីច្បាស់លាស់ ដែលនៅក្នុងកូនចៀមនៃព្រះ — ពីព្រោះមកពីសេចក្ដីទាំងនេះត្រូវបានដកយកចេញពីដំណឹងល្អនៃកូនចៀម បានជាមនុស្សជាច្រើនលើសលប់ ត្រូវជំពប់ដួល មែនហើយ រហូតដល់អារក្សសាតាំងមានអំណាចដ៏ធំទៅលើពួកគេ។
៣០ទោះជាយ៉ាងណាក៏ដោយ គង់តែអ្នកបានឃើញថា ពួកសាសន៍ដទៃដែលបានរួចផុតពីការជាប់ឃុំឃាំងនោះ ត្រូវបានលើកឡើងដោយព្រះចេស្ដានៃព្រះ ឲ្យខ្ពស់ជាងសាសន៍នានាទាំងអស់នៅលើដែនដី ដែលជាជម្រើសលើដែនដីឯទៀតទាំងអស់ គឺជាដែនដីដែលព្រះអម្ចាស់ទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងឪពុកអ្នកថា ពូជលោកនឹងបានកដែនដីនៃកេរ្តិ៍អាកររបស់គេ ហេតុដូច្នោះហើយ អ្នកបានឃើញថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មិនព្រមឲ្យពួកសាសន៍ដទៃ បំផ្លាញពូជអ្នកដែលនៅក្នុងចំណោមពួកបងប្អូនរបស់អ្នកឲ្យខសាបសូន្យអស់ឡើយ។
៣១ហើយទ្រង់ក៏មិនព្រមឲ្យពួកសាសន៍ដទៃកបំផ្លាញពូជបងៗរបស់អ្នកដែរ។
៣២ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ក៏មិនព្រមឲ្យពួកសាសន៍ដទៃ ស្ថិតនៅក្នុងសភាពល្ងឹតល្ងង់តទៅទៀតឡើយ ដែលអ្នកបានឃើញហើយថា ពួកគេកំពុងតែនៅក្នុងសភាពបែបនេះ ដោយមកពីភាគដ៏ច្បាស់ និងពិសេសៗទាំងប៉ុន្មាននៃដំណឹងល្អរបស់កូនចៀម ត្រូវបានយកចេញដោយសាសនាចក្រកដ៏គួរខ្ពើមឆ្អើម ឯការបង្កើតសាសនាចក្រនោះអ្នកបានឃើញហើយ។
៣៣ហេតុដូច្នោះហើយ កូនចៀមនៃព្រះមានព្រះបន្ទូលថា ៖ យើងនឹងមេត្តាដល់ពួកសាសន៍ដទៃ រហូតដល់មកធ្វើទោសដល់សំណល់នៃវង្សអ៊ីស្រាអែល ដោយការជំនុំជំរះដ៏ធំ។
៣៤ហើយហេតុការណ៍បានកើតឡើងថា ទេវតានៃព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ៖ មើលចុះ កូនចៀមនៃព្រះមានព្រះបន្ទូលដូច្នេះថា បន្ទាប់ពីយើងមកពិនិត្យពិច័យកសំណល់នៃវង្សអ៊ីស្រាអែល — ហើយសំណល់ដែលយើងពោលដល់នេះ គឺជាពូជឪពុករបស់អ្នក — ហេតុដូច្នោះហើយ បន្ទាប់ពីយើងមកពិនិត្យពិច័យពួកគេដោយការជំនុំជំរះ ហើយវាយពួកគេដោយដៃរបស់ពួកសាសន៍ដទៃ ហើយបន្ទាប់ពីពួកសាសន៍ដទៃខជំពប់ដួលជាខ្លាំង ដោយមកពីភាគដ៏ច្បាស់ និងពិសេសៗទាំងប៉ុន្មាននៃគដំណឹងល្អរបស់កូនចៀមត្រូវបានយកចេញ ដោយសាសនាចក្រដ៏គួរខ្ពើមឆ្អើមនោះ ដែលជាមាតានៃពួកស្រីពេស្យា នោះកូនចៀមមានព្រះបន្ទូលថាដូច្នោះ — យើងនឹងមេត្តាដល់ពួកសាសន៍ដទៃនៅថ្ងៃនោះ គឺដរាបដល់យើងនឹងឃនាំចេញមកដល់ពួកគេដោយអំណាចយើងផ្ទាល់ នូវភាគច្រើននៃដំណឹងល្អរបស់យើង ដែលនឹងទៅជាសេចក្ដីច្បាស់ និងពិសេសៗ កូនចៀមមានព្រះបន្ទូលថាដូច្នោះ។
៣៥ត្បិតមើលចុះ កូនចៀមមានព្រះបន្ទូលថា ៖ យើងនឹងសម្ដែងខ្លួនឲ្យពូជអ្នកឃើញ ដើម្បីឲ្យពួកគេសរសេរអំពីអ្វីៗជាច្រើន ដែលយើងនឹងធ្វើការងារបម្រើដល់ពួកគេ ដែលនឹងទៅជាសេចក្ដីច្បាស់ និងពិសេស ហើយបន្ទាប់ពីពូជអ្នកត្រូវបានបំផ្លាញចោល ហើយចុះអន់ថយក្នុងការឥតជំនឿ ហើយពូជបងៗរបស់អ្នកផងនោះ មើលចុះ កសេចក្ដីទាំងនេះនឹងត្រូវបានលាក់ទុក ដើម្បីឲ្យបានចេញមកដល់ពួកសាសន៍ដទៃ ដោយអំណោយទាន និងព្រះចេស្ដានៃកូនចៀម។
៣៦កូនចៀមមានព្រះបន្ទូលថា ទាំងកដំណឹងល្អ និងខថ្ម ហើយនឹងសេចក្ដីសង្គ្រោះរបស់យើង នឹងត្រូវបានសរសេរទុកនៅក្នុងគម្ពីរទាំងនេះ។
៣៧នោះមានកពរហើយ ដល់អស់អ្នកណា ដែលនឹងព្យាយាមខំនាំក្រុងខស៊ីយ៉ូនរបស់យើងចេញមកនៅថ្ងៃនោះ ត្បិតពួកគេនឹងបានទទួលគអំណោយទាន និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយបើពួកគេឃកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានលើកឡើង នៅថ្ងៃចុងក្រោយបង្អស់ ហើយនឹងបានសង្គ្រោះនៅក្នុងងនគរដ៏អស់កល្បជានិច្ចនៃកូនចៀម ហើយអស់អ្នកណាចប្រកាសប្រាប់ពីសេចក្ដីសុខសាន្ត មែនហើយ គឺដំណឹងពីសេចក្ដីអំណរដ៏អស្ចារ្យ នោះល្អណាស់ហ្ន៎ គឺពួកអ្នកដែលដើរលើភ្នំ។
៣៨ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញសំណល់នៃពូជបងៗរបស់ខ្ញុំ និងព្រមទាំងកគម្ពីររបស់កូនចៀមនៃព្រះដែរ ដែលបានចេញមកពីមាត់របស់សាសន៍យូដា ថាគម្ពីរនោះបានចេញមកពីពួកសាសន៍ដទៃ ខដល់សំណល់នៃពូជបងៗរបស់ខ្ញុំ។
៣៩ហើយបន្ទាប់ពីគម្ពីរនោះបានមកដល់ពួកគេហើយ នោះខ្ញុំឃើញកគម្ពីរផ្សេងៗទៀត ដែលត្រូវបាននាំចេញមកដោយព្រះចេស្ដា នៃកូនចៀម គឺចេញមកពីពួកសាសន៍ដទៃដល់ពួកគេ ដើម្បីជាខការបរិវត្តន៍ដល់ពួកសាសន៍ដទៃ និងសំណល់នៃពូជបងៗរបស់ខ្ញុំ និងពួកសាសន៍យូដា ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដីផងថា បញ្ជីទាំងឡាយនៃពួកព្យាការី និងនៃពួកសាវក១២នាក់នៃកូនចៀម គឺជាគសេចក្ដីពិត។
៤០ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ បញ្ជីកចុងក្រោយទាំងឡាយនេះ ដែលអ្នកបានឃើញក្នុងចំណោមពួកសាសន៍ដទៃនោះ នឹងខតាំងនូវសេចក្ដីពិតអំពីបញ្ជីគមុន ដែលជាបញ្ជីនៃពួកសាវក១២នាក់នៃកូនចៀម ហើយនឹងបង្ហាញឲ្យដឹងសេចក្ដីដ៏ច្បាស់ និងពិសេសៗ ដែលបានដកយកពីបញ្ជីទាំងនោះ ហើយនឹងបង្ហាញដល់គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជនឲ្យដឹងថា កូនចៀមនៃព្រះ គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ហើយគឺជាឃព្រះអង្គសង្គ្រោះនៃពិភពលោក ហើយថា មនុស្សទាំងអស់ត្រូវតែមករកព្រះអង្គ បើពុំនោះសោតទេ ពួកគេនឹងពុំបានសង្គ្រោះឡើយ។
៤១ហើយពួកគេត្រូវតែមក ស្របតាមព្រះបន្ទូលទាំងឡាយ ដែលនឹងត្រូវបានតាំងឡើងដោយព្រះឱស្ឋនៃកូនចៀម ហើយព្រះបន្ទូលទាំងឡាយនៃកូនចៀម នឹងត្រូវបានធ្វើឲ្យដឹងនៅក្នុងបញ្ជីនៃពូជអ្នក ក៏ដូចជានៅក្នុងបញ្ជីនៃពួកសាវក១២នាក់នៃកូនចៀមដែរ ហេតុដូច្នោះហើយ បញ្ជីទាំងពីរនេះ នឹងត្រូវបានតាំងឡើងជារបស់កតែមួយ ត្បិតមានព្រះខតែមួយ និងគអ្នកគង្វាលមួយប៉ុណ្ណោះ នៅលើផែនដីទាំងមូល។
៤២ហើយពេលនឹងមកដល់ ដែលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ ព្រមទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃផង ហើយបន្ទាប់ពីទ្រង់បានសម្ដែងរូបអង្គទ្រង់ដល់កពួកសាសន៍យូដា និងព្រមទាំងដល់ពួកសាសន៍ដទៃផង ខណៈនោះទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់ពួកសាសន៍ដទៃ និងព្រមទាំងដល់ពួកសាសន៍យូដាផង ហើយមនុស្សខក្រោយទៅជាមុន រីឯមនុស្សគមុនទៅជាក្រោយវិញ៕