ជំនួយ​ការសិក្សា
អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ


អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ

គឺជា​សិទ្ធិ​នៃ​សមាជិក​គ្រប់​រូប​ដ៏​សក្ដិសម ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​សាសនាចក្រ ដើម្បី​ឲ្យ​បាន​ឥទ្ធិពល​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជានិច្ច។ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​នៃ​ជន​ណាមួយ​ចូល​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​ការ​ដាក់​ដៃ​លើ ដោយ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ត្រឹម​ត្រូវ (កិច្ចការ ៨:១២–២៥; មរ៉ូណៃ ២:១–៣; គ. និង ស. ៣៩:២៣)។ ការ​ទទួល​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​តែងតែ​បាន​ពោល​ដល់​ថា ជា​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង (ម៉ាថាយ ៣:១១; គ. និង ស. ១៩:៣១)។