ជំពូកទី ១៥
ពូជរបស់លោកលីហៃ នឹងទទួលដំណឹងល្អពីពួកសាសន៍ដទៃនៅគ្រាចុងក្រោយ — ការប្រមូលសាសន៍អ៊ីស្រាអែល ប្រៀបដូចជាដើមអូលីវ ឯមែកកំណើតទាំងឡាយ នឹងបានបំបៅជាប់វិញ — នីហ្វៃបកស្រាយការនិមិត្តអំពីដើមជីវិត ហើយនិយាយអំពីសេចក្ដីយុត្តិធម៌នៃព្រះ នៅក្នុងការបំបែកពួកទុច្ចរិតចេញពីពួកសុចរិត។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំ នីហ្វៃ ត្រូវបាននាំទៅដោយព្រះវិញ្ញាណ ហើយបានឃើញរឿងទាំងអស់នេះមក នោះខ្ញុំបានត្រឡប់មកត្រសាលរបស់ឪពុកខ្ញុំវិញ។
២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញបងៗប្រុសខ្ញុំ ហើយពួកគេកំពុងតែប្រកែកគ្នាអំពីរឿងទាំងឡាយ ដែលឪពុកខ្ញុំបាននិយាយប្រាប់គេ។
៣ត្បិតលោកពិតជាបាននិយាយប្រាប់ពួកគេនូវរឿងដ៏អស្ចារ្យជាច្រើន ដែលជារឿងពិបាកកយល់ លើកលែងតែអ្នកនោះសូមដល់ព្រះអម្ចាស់ ហើយមកពីពួកគេមានចិត្តរឹងរូស ហេតុដូច្នេះហើយ បានជាពួកគេមិនបានពឹងដល់ព្រះអម្ចាស់ ដូចដែលគេគួរធ្វើនោះឡើយ។
៤ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ កើតទុក្ខដោយសារតែភាពរឹងរូសនៃចិត្តរបស់ពួកគេ និងដោយសាររឿងទាំងឡាយ ដែលខ្ញុំបានឃើញមក ហើយបានដឹងថា រឿងទាំងនេះនឹងកើតឡើង ដោយមិនអាចចៀសវាងបានឡើយ ពីព្រោះតែសេចក្ដីទុច្ចរិតដ៏ធំរបស់កូនចៅមនុស្ស។
៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំអស់កម្លាំង ពីព្រោះមកពីការឈឺចាប់របស់ខ្ញុំ ត្បិតខ្ញុំឃើញថា កការឈឺចាប់របស់ខ្ញុំធ្ងន់ជាងអ្វីៗទាំងអស់ មកពីខសេចក្ដីបំផ្លិចបំផ្លាញនៃរាស្ត្រខ្ញុំ ត្បិតខ្ញុំបានឃើញការរលំរបស់ពួកគេ។
៦ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំមានកកម្លាំងឡើងវិញ នោះខ្ញុំបាននិយាយទៅបងៗរបស់ខ្ញុំ ដោយមានប្រាថ្នាចង់ដឹងថា តើពួកគេប្រកែកគ្នាអំពីរឿងអ្វីដែរ។
៧ហើយពួកគេបានឆ្លើយថា ៖ មើលចុះ យើងមិនអាចយល់នូវពាក្យទាំងឡាយ ដែលឪពុកយើងបាននិយាយ អំពីមែកកំណើតទាំងឡាយនៃដើមអូលីវ និងព្រមទាំងអំពីពួកសាសន៍ដទៃផងនោះបានទេ។
៨ហើយខ្ញុំបាននិយាយទៅពួកគេថា ៖ តើពួកបងៗបានកសូមដល់ព្រះអម្ចាស់ហើយឬនៅ?
៩ហើយពួកគេឆ្លើយមកខ្ញុំថា ៖ យើងមិនទាន់បានសូមទេ ត្បិតព្រះអម្ចាស់ ទ្រង់មិនបានធ្វើឲ្យយើងដឹងរឿងបែបនេះទេ។
១០មើលចុះ ខ្ញុំនិយាយទៅគេថា ៖ ចុះហេតុអ្វីបានជាបងៗ មិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ? ហេតុអ្វីបានជាបងៗ នឹងត្រូវវិនាស ពីព្រោះតែកភាពរឹងរូសនៃចិត្តរបស់បងៗដូច្នេះ?
១១តើបងៗមិនចាំរឿងទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទេឬ? បើសិនជាអ្នកណាមិនធ្វើចិត្តរឹងរូស ហើយកសូមដល់យើង ដោយសេចក្ដីជំនឿ ដោយជឿថា អ្នកនឹងបានទទួល ដោយមានចិត្តឧស្សាហ៍កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះរឿងទាំងនេះនឹងត្រូវបានធ្វើឲ្យអ្នកដឹងជាប្រាកដ។
១២មើលចុះ ខ្ញុំប្រាប់បងរាល់គ្នាថា វង្សអ៊ីស្រាអែលត្រូវបានប្រៀបដូចជាដើមអូលីវ ដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលស្ថិតក្នុងឪពុកយើង ហើយមើលចុះ តើយើងមិនបានបែកចេញមកពីវង្សអ៊ីស្រាអែលទេឬអី ហើយចុះតើយើងមិនមែនកជាមែកនៃវង្សអ៊ីស្រាអែលទេឬ?
១៣ហើយឥឡូវនេះ រឿងដែលឪពុកយើងបាននិយាយ អំពីការបំបៅជាប់នៃមែកកំណើតទាំងឡាយ តាមរយៈភាពពោរពេញនៃពួកសាសន៍ដទៃ គឺមានន័យថា នៅគ្រាចុងក្រោយ កាលពូជយើង នឹងកចុះអន់ថយក្នុងការឥតជំនឿ មែនហើយ អស់រយៈពេលជាច្រើនឆ្នាំ ហើយជាច្រើនតំណ បន្ទាប់ពីខព្រះមែស៊ី ទ្រង់នឹងសម្ដែងរូបអង្គទ្រង់ឲ្យកូនចៅមនុស្សឃើញ ខណៈនោះ ភាពពោរពេញនៃគដំណឹងល្អរបស់ព្រះមែស៊ី នឹងត្រូវបានមកដល់ឃពួកសាសន៍ដទៃ ហើយពីពួកសាសន៍ដទៃនឹងត្រូវបានមកដល់សំណល់នៃពូជយើងវិញ —
១៤ហើយនៅថ្ងៃនោះ សំណល់នៃកពូជយើងនឹងបានដឹងថា ពួកគេជាវង្សអ៊ីស្រាអែល ហើយថាពួកគេជារាស្ត្រដែលនៅក្នុងខសេចក្ដីសញ្ញានៃព្រះអម្ចាស់ ហើយខណៈនោះ ពួកគេនឹងបានដឹង ហើយនឹងបានគការចេះដឹងអំពីពួកអយ្យកោរបស់ពួកគេ ហើយនឹងបានការចេះដឹងអំពីដំណឹងល្អនៃព្រះដ៏ប្រោសលោះរបស់ពួកគេ ជាដំណឹងល្អដែលទ្រង់បានផ្សាយដល់ពួកអយ្យកោគេដែរ ហេតុដូច្នោះហើយ ពួកគេនឹងបានការចេះដឹងអំពីព្រះដ៏ប្រោសលោះរបស់ពួកគេ និងគ្រប់ន័យទាំងឡាយ នៃគោលលទ្ធិរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចដឹងថា ត្រូវតែមករកទ្រង់ ទើបនឹងបានសង្គ្រោះ។
១៥ហើយខណៈនោះ តើពួកគេនឹងមិនរីករាយ ហើយសរសើរតម្កើងដល់ព្រះដ៏គង់នៅអស់កល្បជានិច្ចរបស់ពួកគេ គឺដែលជាកថ្ម ហើយជាសេចក្ដីសង្គ្រោះរបស់ពួកគេនៅក្នុងថ្ងៃនោះទេឬអី? មែនហើយ តើពួកគេនឹងមិនបានទទួលកម្លាំង និងអាហារពីខដើមទំពាំងបាយជូរដ៏ពិត នៅថ្ងៃនោះទេឬ? មែនហើយ តើពួកគេនឹងមិនមករកក្រោលដ៏ពិតនៃព្រះទេឬ?
១៦មើលចុះ ខ្ញុំប្រាប់បងរាល់គ្នាថា ពិតមែនហើយ ពួកគេនឹងត្រូវបានចងចាំទៀតនៅក្នុងចំណោមវង្សអ៊ីស្រាអែល ពួកគេនឹងត្រូវបានកបំបៅជាប់ទៅនឹងដើមអូលីវដ៏ពិត ព្រោះពួកគេជាមែកកំណើតនៃដើមអូលីវនោះ។
១៧ហើយនេះគឺជារឿងដែលឪពុកយើងមានន័យដល់ ហើយលោកមានន័យថា រឿងនោះនឹងមិនកើតឡើងឡើយ ទាល់តែបន្ទាប់ពីពួកគេត្រូវខ្ចាត់ខ្ចាយទៅដោយពួកសាសន៍ដទៃ ហើយលោកមានន័យថា រឿងនោះនឹងត្រូវបានមក តាមរយៈពួកសាសន៍ដទៃ ដើម្បីព្រះអម្ចាស់ទ្រង់អាចសម្ដែងព្រះចេស្ដារបស់ទ្រង់ដល់ពួកសាសន៍ដទៃ ត្បិតហេតុនេះហើយ បានជាទ្រង់នឹងត្រូវពួកសាសន៍យូដា ឬវង្សអ៊ីស្រាអែលកបដិសេធ។
១៨ហេតុដូច្នោះហើយ ឪពុកយើងមិនត្រឹមតែបាននិយាយអំពីពូជយើងតែប៉ុណ្ណោះទេ តែលោកព្រមទាំងបាននិយាយអំពីវង្សអ៊ីស្រាអែលទាំងអស់ដែរ ដោយចង្អុលដល់សេចក្ដីសញ្ញា ដែលនឹងត្រូវបានបំពេញនៅគ្រាចុងក្រោយ គឺជាសេចក្ដីសញ្ញាដែលព្រះអម្ចាស់ ទ្រង់បានធ្វើជាមួយនឹងលោកអ័ប្រាហាំ ជាអយ្យកោរបស់យើងថា ៖ ដោយសារកពូជអ្នក នោះគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងបានពរ។
១៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅពួកគេជាច្រើនអំពីរឿងទាំងនេះ មែនហើយ ខ្ញុំបាននិយាយទៅពួកគេពីកការសាងឡើងវិញនៃពួកសាសន៍យូដានៅគ្រាចុងក្រោយ។
២០ហើយខ្ញុំបានរំឭកដល់ពួកគេពីពាក្យទាំងឡាយរបស់កលោកអេសាយ ដែលបាននិយាយអំពីការសាងឡើងវិញនៃពួកសាសន៍យូដា ឬវង្សអ៊ីស្រាអែល ហើយបន្ទាប់ពីពួកគេបានសាងឡើងវិញ នោះពួកគេនឹងមិនត្រូវលាយឡំ ឬធ្វើឲ្យខ្ចាត់ខ្ចាយទៀតឡើយ ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបាននិយាយពាក្យជាច្រើនជាមួយនឹងបងៗខ្ញុំ ដែលធ្វើឲ្យពួកគេបានស្ងប់ស្ងាត់ ហើយបានខបន្ទាបខ្លួនចំពោះព្រះអម្ចាស់។
២១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបាននិយាយជាមួយនឹងខ្ញុំទៀតថា ៖ ចុះតើរឿងដែលឪពុកយើងបានឃើញនៅក្នុងសុបិននោះមានន័យយ៉ាងណា? កដើមឈើដែលលោកបានឃើញ នោះមានន័យដូចម្ដេច?
២២ហើយខ្ញុំបាននិយាយជាមួយនឹងពួកគេថា ៖ នោះគឺជាតួយ៉ាងនៃកដើមជីវិត។
២៣ហើយពួកគេនិយាយមកខ្ញុំថា ៖ ចុះតើកដំបងដែកដែលឪពុកយើងបានឃើញ ដែលនាំទៅឯដើមឈើ នោះមានន័យដូចម្ដេច?
២៤ហើយខ្ញុំបាននិយាយទៅពួកគេថា ៖ នោះគឺជាកព្រះបន្ទូលនៃព្រះ ហើយអស់អ្នកណាដែលប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះ ហើយខតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះនឹងមិនត្រូវវិនាសឡើយ សូម្បីតែគការល្បួងទាំងឡាយ និងឃព្រួញភ្លើងទាំងឡាយរបស់ងមារសត្រូវ ក៏មិនអាចឈ្នះលើគេដល់ទៅធ្វើឲ្យគេខ្វាក់ ដើម្បីនាំគេទៅឯសេចក្ដីបំផ្លិចបំផ្លាញបានដែរ។
២៥ហេតុដូច្នោះហើយ ខ្ញុំ នីហ្វៃ បានទូន្មានពួកគេឲ្យកស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ មែនហើយ ខ្ញុំបានទូន្មានពួកគេដោយអស់ពីកម្លាំងនៃព្រលឹងខ្ញុំ ហើយអស់ពីសមត្ថភាពដែលខ្ញុំមាន ដើម្បីឲ្យពួកគេស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះ ហើយចងចាំ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ជានិច្ច នៅគ្រប់ការណ៍ទាំងអស់។
២៦ហើយពួកគេបាននិយាយមកខ្ញុំថា ៖ ចុះតើកទន្លេទឹកដែលឪពុកយើងបានឃើញ នោះមានន័យដូចម្ដេច?
២៧ហើយខ្ញុំបាននិយាយទៅពួកគេថា កទឹកដែលឪពុកខ្ញុំឃើញនោះ គឺជាខភាពស្មោកគ្រោក ហើយដោយចិត្តលោករវល់តែគិតដល់រឿងផ្សេងៗទៀត បានជាលោកមិនបានឃើញភាពស្មោកគ្រោកនៃទឹកនោះ។
២៨ហើយខ្ញុំបាននិយាយទៅពួកគេថា នោះគឺជាកជង្ហុកមួយដ៏គួរឲ្យស្ញប់ស្ញែង ដែលបំបែកពួកទុច្ចរិតចេញពីដើមជីវិត ហើយចេញពីពួកបរិសុទ្ធនៃព្រះ។
២៩ហើយខ្ញុំបាននិយាយទៅពួកគេថា នោះគឺជាតួយ៉ាងនៃកស្ថាននរកដ៏គួរឲ្យស្ញប់ស្ញែង ដែលទេវតាមានបន្ទូលប្រាប់ខ្ញុំថា បានរៀបចំសម្រាប់ពួកទុច្ចរិត។
៣០ហើយខ្ញុំបាននិយាយទៅពួកគេថា ឪពុកយើងក៏បានឃើញថា កសេចក្ដីយុត្តិធម៌នៃព្រះ បានបំបែកពួកទុច្ចរិតចេញពីពួកសុចរិតដែរ ហើយពន្លឺរបស់វា ដូចជាពន្លឺរបស់អណ្ដាតភ្លើង ដែលឡើងទៅឯព្រះជារៀងដរាបតទៅ ហើយគ្មានចុងបំផុតឡើយ។
៣១ហើយពួកគេបាននិយាយមកខ្ញុំថា ៖ តើរឿងនេះមានន័យដល់ការរងទុក្ខវេទនានៃរូបកាយ នៅក្នុងថ្ងៃកសាកល្បង ឬវាមានន័យដល់សភាពចុងក្រោយបង្អស់នៃព្រលឹង បន្ទាប់ពីខការស្លាប់នៃរូបកាយខាងសាច់ឈាម ឬវានិយាយដល់រឿងទាំងឡាយ ដែលជារឿងខាងសាច់ឈាមវិញ?
៣២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបាននិយាយទៅពួកគេថា នោះគឺជាតួយ៉ាងនៃអ្វីៗទាំងឡាយ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណដែរ ត្បិតថ្ងៃនោះនឹងត្រូវបានមកដល់ ដែលពួកគេនឹងត្រូវជំនុំជំរះ ចំពោះកកិច្ចការទាំងឡាយរបស់ពួកគេ មែនហើយ គឺកិច្ចការទាំងឡាយ ដែលត្រូវបានប្រព្រឹត្តដោយរូបកាយខាងសាច់ឈាម នៅថ្ងៃសាកល្បងរបស់គេ។
៣៣ហេតុដូច្នោះហើយ បើសិនជាពួកគេកស្លាប់នៅក្នុងអំពើទុច្ចរិតរបស់គេ នោះពួកគេនឹងត្រូវខបោះបង់ចេញពីអ្វីៗខាងឯវិញ្ញាណ ដែលទាក់ទងទៅនឹងសេចក្ដីសុចរិតដែរ ហេតុដូច្នោះហើយ ពួកគេនឹងត្រូវនាំយកទៅឈរនៅចំពោះព្រះ ដើម្បីទទួលគការជំនុំជំរះអំពីឃកិច្ចការទាំងឡាយរបស់គេ ហើយបើសិនជាកិច្ចការទាំងឡាយរបស់គេ ប្រកបដោយភាពស្មោកគ្រោក នោះពួកគេក៏ច្បាស់ជាស្មោកគ្រោកដែរ ហើយបើសិនជាពួកគេងស្មោកគ្រោក ក៏ច្បាស់ជាពួកគេមិនអាចចអាស្រ័យនៅក្នុងនគរនៃព្រះបានឡើយ បើពុំនោះសោតទេ នគរនៃព្រះក៏ច្បាស់ជាស្មោកគ្រោកដែរ។
៣៤ប៉ុន្តែមើលចុះ ខ្ញុំប្រាប់បងរាល់គ្នាថា នគរនៃព្រះពុំមែនកស្មោកគ្រោកទេ ហើយគ្មានរបស់អ្វីដែលមិនស្អាត អាចចូលទៅក្នុងនគរនៃព្រះបានឡើយ ហេតុដូច្នោះហើយ ច្បាស់ជាមានកន្លែងស្មោកគ្រោកមួយ ដែលបានរៀបចំទុកសម្រាប់អ្វីដែលស្មោកគ្រោកនោះ។
៣៥ហើយមានកន្លែងមួយដែលបានរៀបចំទុក មែនហើយ គឺជាកស្ថាននរកដ៏គួរឲ្យស្ញប់ស្ញែង ដែលខ្ញុំបាននិយាយមកនោះ ហើយ ខអារក្សគឺជាអ្នករៀបចំវាទុក ហេតុដូច្នោះហើយ សភាពចុងក្រោយបង្អស់នៃព្រលឹងទាំងឡាយរបស់មនុស្ស គឺត្រូវទៅអាស្រ័យនៅក្នុងនគរព្រះ ឬក៏ត្រូវបណ្ដេញចេញ ពីព្រោះមកពីគសេចក្ដីយុត្តិធម៌ ដែលខ្ញុំបាននិយាយមកនោះ។
៣៦ហេតុដូច្នោះហើយ ពួកទុច្ចរិតនឹងត្រូវបោះបង់ចេញពីពួកសុចរិត និងក៏ចេញពីកដើមជីវិតដែរ ដែលមានផ្លែដ៏ពិសេស ហើយខគួរឲ្យប្រាថ្នាជាងផ្លែណាៗទាំងអស់ មែនហើយ គឺជាគអំណោយទានឃដ៏មហិមាបំផុតនៃព្រះ។ ហើយខ្ញុំបាននិយាយបែបដូច្នេះទៅបងៗខ្ញុំ។ អាម៉ែន ៕