ជំនួយ​ការសិក្សា
សេចក្ដី​យុត្តិធម៌


សេចក្ដី​យុត្តិធម៌

ជា​លទ្ធផល​នៃ​ព្រះ​ពរ​ដ៏​ប្រពៃ​ចំពោះ​គំនិត និង​កិច្ចការ​សុចរិត ហើយ​ជា​ការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ដែល​មិន​បាន​ប្រែ​ចិត្ត។ សេចក្ដី​យុត្តិធម៌ ជា​ក្រឹត្យ​វិន័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​តម្រូវ​ឲ្យ​ពិន័យ​ទោស នៅ​ពេល​ណា​ដែល​បាន​បំពាន​ក្រឹត្យ​វិន័យ​នៃ​ព្រះ (អាលម៉ា ៤២:១៣–២៤)។ មនុស្ស​មាន​បាប​ត្រូវ​រង​ទោស បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ (ម៉ូសាយ ២:៣៨–៣៩; គ. និង ស. ១៩:១៧)។ បើ​សិន​ជា​អ្នក​នោះ​ប្រែ​ចិត្ត នោះ​ព្រះ​អង្គ​សង្គ្រោះ​រង​ទោស តាម​រយៈ​ដង្វាយ​ធួន ដោយ​ហៅរក​សេចក្ដី​មេត្តា​ករុណា (អាលម៉ា ៣៤:១៦)។