ជំពូកទី ៣១
នីហ្វៃប្រាប់ពីហេតុអ្វីបានជាព្រះគ្រីស្ទទទួលបុណ្យជ្រមុជទឹក — មនុស្សលោកត្រូវដើរតាមព្រះគ្រីស្ទ, ត្រូវទទួលបុណ្យជ្រមុជទឹក, ត្រូវទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវកាន់ខ្ជាប់ដរាបដល់ចុងបំផុតដើម្បីឲ្យបានសង្គ្រោះ — ការប្រែចិត្ត និងបុណ្យជ្រមុជទឹក គឺជាទ្វារទៅឯផ្លូវតូច ហើយចង្អៀត — ជីវិតដ៏នៅអស់កល្បជានិច្ច មានដល់អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយ បន្ទាប់ពីបុណ្យជ្រមុជទឹក។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំ នីហ្វៃ បញ្ចប់នូវកការព្យាករណ៍របស់ខ្ញុំដល់អ្នករាល់គ្នា។ ហើយខ្ញុំមិនអាចសរសេរ គឺគ្រាន់តែសរសេរពីរឿងបន្តិចបន្តួចប៉ុណ្ណោះ ដែលខ្ញុំដឹងថាច្បាស់ជានឹងកើតឡើង ខ្ញុំក៏មិនអាចសរសេរ គឺគ្រាន់តែសរសេរពីរឿងបន្តិចបន្តួចនូវពាក្យពេចន៍របស់យ៉ាកុប ជាប្អូនខ្ញុំ។
២ហេតុដូច្នោះហើយ ការណ៍ទាំងឡាយដែលខ្ញុំបានសរសេរមកនេះ ក៏ល្មមគ្រប់គ្រាន់ចំពោះខ្ញុំហើយ លើកលែងតែពាក្យខ្លះដែលខ្ញុំត្រូវតែនិយាយ អំពីកគោលលទ្ធិនៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ ខ្ញុំនឹងនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងច្បាស់លាស់ ស្របតាមសេចក្ដី ច្បាស់លាស់នៃការព្យាករណ៍របស់ខ្ញុំ។
៣ត្បិតព្រលឹងខ្ញុំត្រេកអរចំពោះការច្បាស់លាស់ ត្បិតដោយរបៀបនេះហើយ ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានធ្វើកិច្ចការនៅក្នុងចំណោមកូនចៅមនុស្ស។ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានកពន្លឺដល់យោបល់ ត្បិតទ្រង់មានព្រះបន្ទូលទៅកាន់មនុស្ស ស្របតាមខភាសារបស់គេចំពោះយោបល់របស់គេ។
៤ហេតុដូច្នោះហើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចងចាំថា ខ្ញុំបាននិយាយទៅអ្នករាល់គ្នា អំពីកព្យាការីនោះ ដែលទ្រង់បានបង្ហាញដល់ខ្ញុំ ដែលនឹងធ្វើបុណ្យជ្រមុជទឹកថ្វាយខកូនចៀមនៃព្រះ ដែលនឹងយកអំពើបាបទាំងឡាយ នៃមនុស្សលោកចេញ។
៥ហើយឥឡូវនេះ បើកូនចៀមនៃព្រះ ដែលជាអង្គបរិសុទ្ធ ត្រូវកទទួលបុណ្យជ្រមុជដោយទឹក ដើម្បីបំពេញសេចក្ដីសុចរិតគ្រប់យ៉ាង ឱបើដូច្នោះ តើពួកយើងដែលជាជនមិនបរិសុទ្ធ ត្រូវទទួលបុណ្យជ្រមុជច្រើនជាងនេះយ៉ាងណាទៅ មែនហើយ គឺទទួលបុណ្យជ្រមុជដោយទឹក!
៦ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំចង់សួរអ្នករាល់គ្នាថា តើមកអំពីហេតុអ្វីបានជាកូនចៀមនៃព្រះបំពេញសេចក្ដីសុចរិតគ្រប់យ៉ាង ដោយបានទទួលបុណ្យជ្រមុជដោយទឹក?
៧តើអ្នករាល់គ្នាពុំជ្រាបទេឬអីថា ទ្រង់បរិសុទ្ធ? តែទោះបីទ្រង់បរិសុទ្ធក្ដី ក៏គង់តែទ្រង់បង្ហាញដល់កូនចៅមនុស្សថា ស្របតាមសាច់ឈាម ទ្រង់បន្ទាបខ្លួនចំពោះព្រះវរបិតា ហើយធ្វើបន្ទាល់ដល់ព្រះវរបិតាថា ទ្រង់នឹងកគោរពព្រះអង្គ ដោយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ។
៨ហេតុដូច្នោះហើយ បន្ទាប់ពីទ្រង់បានទទួលបុណ្យជ្រមុជដោយទឹកហើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ក្នុងកសណ្ឋានជាខសត្វព្រាបស។
៩ហើយម្យ៉ាងទៀត ការណ៍នេះបានបង្ហាញដល់កូនចៅមនុស្សនូវភាពតូចនៃផ្លូវនោះ និងភាពចង្អៀតនៃកទ្វារ ដែលគេត្រូវចូលតាម នោះទ្រង់បានធ្វើជាគំរូទុកឲ្យពួកគេ។
១០ហើយទ្រង់មានព្រះបន្ទូលទៅកូនចៅមនុស្សថា ៖ ចូរអ្នករាល់គ្នាកមកតាមយើង។ ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ តើពួកយើងអាចខដើរតាមព្រះយេស៊ូវបានទេ លើកលែងតែពួកយើងយល់ព្រមកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះវរបិតានោះ?
១១ហើយព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ៖ ចូរអ្នកប្រែចិត្ត ចូរអ្នកប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់យើងចុះ។
១២ហើយសំឡេងរបស់ព្រះរាជបុត្រា ក៏បានបន្លឺមកកាន់ខ្ញុំថាំ ៖ អ្នកណាដែលទទួលបុណ្យជ្រមុជទឹកដោយនូវនាមរបស់យើង នោះព្រះវរបិតាទ្រង់នឹងកប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកនោះ ដូចជាបានប្រទានដល់យើងដែរ ហេតុដូច្នោះហើយ ចូរខមកតាមយើង ហើយធ្វើនូវអ្វីៗដែលអ្នករាល់គ្នាបានឃើញយើងធ្វើចុះ។
១៣ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំដឹងថា បើអ្នករាល់គ្នានឹងដើរតាមព្រះរាជបុត្រាដោយពេញចិត្តប្រាថ្នា គឺពុំមានការលាក់ពុត ឬការបោកបញ្ឆោតនៅចំពោះព្រះឡើយ ប៉ុន្តែដោយស្មោះអស់ពីចិត្ត គឺប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ធ្វើបន្ទាល់ចំពោះព្រះវរបិតាថា អ្នករាល់គ្នាយល់ព្រមទទួលយកព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន ដោយកទទួលបុណ្យជ្រមុជទឹក — មែនហើយ ដោយដើរតាមព្រះអម្ចាស់របស់អ្នក និងព្រះអង្គសង្គ្រោះរបស់អ្នកចុះទៅក្នុងទឹក ស្របតាមព្រះបន្ទូលរបស់ទ្រង់ មើលចុះ ពេលនោះ អ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ធ មែនហើយ បន្ទាប់មក ក៏មានខបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មក អ្នករាល់គ្នាអាចនិយាយដោយគភាសានៃពួកទេវតា ហើយស្រែកសរសើរតម្កើងដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
១៤ប៉ុន្តែមើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សំឡេងនៃព្រះរាជបុត្រាបន្លឺមកខ្ញុំដូច្នេះថា ៖ បន្ទាប់ពីអ្នករាល់គ្នាបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយបានធ្វើបន្ទាល់ដល់ព្រះវរបិតាថា អ្នកនឹងព្រមកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ដោយទទួល បុណ្យជ្រមុជដោយទឹក ហើយបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយអាចនិយាយដោយភាសាថ្មី មែនហើយ គឺភាសានៃពួកទេវតា ហើយបន្ទាប់ពីការណ៍នេះ បើសិនជាកមិនទទួលស្គាល់យើងទៀត នោះខប្រសើរជាងបើអ្នកមិនដែលបានស្គាល់យើងសោះ។
១៥ហើយខ្ញុំបានឮសំឡេងពីព្រះវរបិតា ដោយមានព្រះបន្ទូលថា ៖ មែនហើយ ពាក្យទាំងឡាយនៃបុត្រាស្ងួនភ្ងារបស់យើង គឺពិត ហើយស្មោះត្រង់។ អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងត្រូវបានសង្គ្រោះ។
១៦ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយពាក្យនេះ ខ្ញុំដឹងថា អ្នកនោះនឹងពុំអាចបានសង្គ្រោះឡើយ លើកលែងតែអ្នកណាដែលកកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដោយធ្វើតាមខគំរូនៃព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅនោះ។
១៧ហេតុដូច្នោះហើយ ចូរធ្វើនូវអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាថាខ្ញុំបានឃើញព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃអ្នកនឹងធ្វើចុះ ត្បិតដោយហេតុនេះហើយ ទើបការណ៍ទាំងនោះត្រូវបានបង្ហាញដល់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងអំពីទ្វារណាដែលអ្នករាល់គ្នា ត្រូវចូល។ ត្បិតទ្វារដែលអ្នករាល់គ្នាត្រូវចូលនោះ គឺជាការប្រែចិត្ត និងកបុណ្យជ្រមុជដោយទឹក ហើយបន្ទាប់មក គឺខការផ្ដាច់បាបទាំងឡាយរបស់អ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ។
១៨ហើយនៅពេលនោះ អ្នករាល់គ្នានៅលើកផ្លូវខតូច ហើយចង្អៀតនោះ ដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច មែនហើយ អ្នករាល់គ្នាបានចូលតាមទ្វារ អ្នករាល់គ្នាបានធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះវរបិតា និងព្រះរាជបុត្រា ហើយអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើគបន្ទាល់អំពីព្រះវរបិតា និងអំពីព្រះរាជបុត្រា ចំពោះការបំពេញនូវសេចក្ដីសន្យាដែលទ្រង់បានធ្វើថា បើសិនជាអ្នករាល់គ្នាបានចូលតាមផ្លូវ នោះអ្នករាល់គ្នានឹងត្រូវបានទទួល។
១៩ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ បន្ទាប់ពីអ្នកបានចូលតាមផ្លូវតូច ហើយចង្អៀតនេះហើយ ខ្ញុំសូមសួរថា តើកបានសម្រេចសព្វគ្រប់ហើយឬនៅ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ៖ ទេ ត្បិតអ្នករាល់គ្នាមិនបានមកដល់នេះទេ លើកលែងតែដោយព្រះបន្ទូលនៃព្រះគ្រីស្ទ ដោយមានខសេចក្ដីជំនឿដ៏រឹងប៉ឹងដល់ព្រះអង្គ ដោយគពឹងផ្អែកទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ។
២០ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវតែកឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃខសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តគស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយឃកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច។
២១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ នេះគឺជាកផ្លូវ ហើយខគ្មានផ្លូវឯណាទៀតទេ ឬក៏គឈ្មោះណាទៀតនៅក្រោមមេឃនេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ។ ហើយឥឡូវនេះ មើលចុះ នេះគឺជាឃគោលលទ្ធិនៃព្រះគ្រីស្ទ ហើយគឺជាគោលលទ្ធិតែមួយ ហើយពិតនៃងព្រះវរបិតា និងព្រះរាជបុត្រា ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះចតែមួយ ដែលគ្មានចុងបំផុត។ អាម៉ែន៕