ជំពូកទី ១០
មានការស្ងាត់ស្ងៀមនៅក្នុងដែនដីអស់រយៈពេលជាច្រើនម៉ោង — សំឡេងនៃព្រះគ្រីស្ទសន្យាថានឹងប្រមូលរាស្ត្រទ្រង់ ដូចជា មេមាន់មួយប្រមូលកូនរបស់វា — ផ្នែកនៃប្រជាជនដែលសុចរិតច្រើនជាង ត្រូវបានរក្សាទុក។ ប្រមាណជាឆ្នាំ ៣៤–៣៥ គ.ស.។
១ហើយឥឡូវនេះ មើលចុះ ហេតុការណ៍បានកើតឡើងថា ប្រជាជនទាំងអស់នៅលើដែនដី បានឮការនិយាយទាំងនេះ ហើយបានធ្វើបន្ទាល់ដល់ការណ៍នេះ។ ហើយបន្ទាប់ពីការនិយាយទាំងនេះមក មានការស្ងាត់ស្ងៀមនៅលើដែនដីអស់រយៈពេលជាច្រើនម៉ោង។
២ឯប្រជាជនមានសេចក្ដីអស្ចារ្យជាខ្លាំង រហូតដល់ពួកគេឈប់យំសោក និងទួញ ព្រោះការបាត់បង់ញាតិសន្តានរបស់គេដែលត្រូវស្លាប់ ហេតុដូច្នេះហើយ មានការស្ងាត់ស្ងៀមនៅអស់ទាំងដែនដីអស់រយៈពេលជាច្រើនម៉ោង។
៣ហើយហេតុការណ៍បានកើតឡើងថា មានសំឡេងមួយបានបន្លឺមកកាន់ប្រជាជនទៀត ហើយប្រជាជនទាំងអស់បានស្ដាប់ ហើយបានធ្វើបន្ទាល់ដល់ការណ៍នេះថា ៖
៤ឱអ្នករាល់គ្នា ដែលជាប្រជាជនរបស់ទីក្រុងកដ៏ធំទាំងនេះ ដែលត្រូវរលំអើយ ដែលជាពង្សរបស់យ៉ាកុប មែនហើយ ដែលត្រូវជាវង្សអ៊ីស្រាអែល ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា ហើយបានខចិញ្ចឹមអ្នករាល់គ្នា។
៥ហើយជាថ្មីទៀត ជាញឹកញាប់កយ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា មែនហើយ ឱអ្នករាល់គ្នាដែលជាប្រជាជននៃវង្សអ៊ីស្រាអែល ដែលបានដួលចុះអើយ មែនហើយ ឱអ្នករាល់គ្នាដែលជាប្រជាជននៃវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាដែលអាស្រ័យនៅឯក្រុងយេរូសាឡិម គឺអ្នករាល់គ្នានេះដែលបានដួលចុះ មែនហើយ ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វា តែអ្នករាល់គ្នាមិនព្រមសោះ។
៦ឱអ្នករាល់គ្នាដែលជាវង្សអ៊ីស្រាអែល ជាអ្នកដែលយើងបានកលើកលែងអើយ ជាញឹកញាប់យ៉ាងណាទៅ ដែលយើងបានប្រមូលអ្នករាល់គ្នា ដូចជាមេមាន់ប្រមូលកូនរបស់វានៅក្រោមស្លាបវា បើសិនជាអ្នករាល់គ្នាព្រមប្រែចិត្ត ហើយខត្រឡប់មករកយើងដោយអស់ពីគដួងចិត្ត។
៧ប៉ុន្តែ បើពុំនោះសោតទេ ឱវង្សអ៊ីស្រាអែលអើយ ទីកន្លែងទាំងឡាយដែលអ្នកអាស្រ័យនៅ នឹងក្លាយទៅជាស្ងាត់ច្រៀប រហូតដល់ពេលនៃការបំពេញកសេចក្ដីសញ្ញាឲ្យដល់ពួកអយ្យកោអ្នក។
៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីប្រជាជនបានឮពាក្យទាំងនេះហើយ មើលចុះ ពួកគេបានចាប់ផ្ដើមយំ ហើយស្រែកទួញទៀត ដោយមកពីការបាត់បង់ញាតិសន្តាន និងមិត្តភក្តិរបស់ពួកគេ។
៩ហើយហេតុការណ៍បានកើតឡើងថា រយៈពេលបីថ្ងៃបានកន្លងផុតទៅ។ ហើយគឺនៅពេលព្រឹក ហើយកភាពងងឹតក៏រសាត់បាត់ពីផ្ទៃផែនដី ហើយផែនដីក៏ឈប់កក្រើក ហើយថ្មទាំងឡាយក៏ឈប់ប្រេះ ហើយសំឡេងថ្ងូរដ៏អាណោចអាធ័មទាំងឡាយក៏ឈប់ ហើយសំឡេងកងរំពងទាំងអស់ក៏អស់ទៅ។
១០ហើយផែនដីបានភ្ជាប់មកវិញទៀត ដែលធ្វើឲ្យឈរនឹងន ហើយការទួញសោក និងការយំ និងការថ្ងូររបស់ប្រជាជន ដែលបានលើកលែងឲ្យរស់ក៏បានឈប់ទៅ ហើយការទួញសោករបស់ពួកគេ ត្រូវបានបែរទៅជាសេចក្ដីអំណរវិញ ហើយការសោកសៅរបស់គេទៅជាការសរសើរតម្កើង និងការអរគុណដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់គេ។
១១ហើយគឺដល់ត្រឹមនេះហើយ ដែលបទគម្ពីរទាំងឡាយត្រូវកបានបំពេញ ដែលបាននិយាយដោយពួកព្យាការី។
១២ហើយគឺផ្នែកនៃប្រជាជនដែលសុចរិតកច្រើនជាងនោះហើយដែលបានសង្គ្រោះ ហើយគឺពួកនេះហើយដែលបានទទួលពួកព្យាការី ហើយពុំចោលថ្មទៅលើពួកគេ ហើយគឺពួកនេះហើយដែលពុំបានកំចាយឈាមពួកបរិសុទ្ធ ជាអ្នកដែលបានរួចជីវិត —
១៣ហើយពួកគេបានរួចជីវិត ហើយមិនត្រូវបានពន្លិច ហើយកប់ទៅក្នុងដីទេ ហើយពួកគេមិនត្រូវបានពន្លង់នៅក្នុងជម្រៅនៃសមុទ្រទេ ហើយពួកគេមិនត្រូវបានឆេះដោយភ្លើងទេ ហើយក៏មិនត្រូវបានសង្កត់លើ ឬត្រូវកិនដល់ស្លាប់ដែរ ហើយពួកគេពុំត្រូវកួចទៅដោយខ្យល់កួចទេ ហើយពួកគេក៏មិនត្រូវគ្របដណ្ដប់ទៅដោយចំហាយផ្សែង និងចំហាយនៃសេចក្ដីងងឹតដែរ។
១៤ហើយឥឡូវនេះ អស់អ្នកណាដែលអាន សូមឲ្យគេយល់ចុះ អ្នកដែលមានគម្ពីរ សូមឲ្យគេកពិចារណាមើលបទគម្ពីរ ហើយមើល ហើយឃើញថា តើអស់ទាំងការស្លាប់ និងការបំផ្លិចបំផ្លាញដោយភ្លើង និងដោយផ្សែង និងដោយព្យុះ និងដោយខ្យល់កួច និងដោយផែនដីខបើកឡើងទទួលពួកគេ ហើយអស់ការណ៍ទាំងនេះ តើពុំមែនជាការបំពេញនូវពាក្យព្យាករណ៍ទាំងឡាយរបស់ពួកព្យាការីបរិសុទ្ធជាច្រើននោះទេឬអី?
១៥មើលចុះ ខ្ញុំសូមនិយាយទៅកាន់អ្នកថា មែនហើយ មនុស្សជាច្រើនបានធ្វើបន្ទាល់អំពីការណ៍ទាំងនេះ ក្នុងកាលព្រះគ្រីស្ទទ្រង់យាងមក ហើយត្រូវគេកសម្លាប់ចោល ពីព្រោះពួកគេបានធ្វើបន្ទាល់អំពីការណ៍ទាំងនេះ។
១៦មែនហើយ ព្យាការីកស៊ីណូសបានធ្វើបន្ទាល់អំពីការណ៍ទាំងនេះ ហើយស៊ីណុកបាននិយាយអំពីការណ៍ទាំងនេះដែរ ពីព្រោះពួកគេធ្វើបន្ទាល់ជាពិសេសអំពីពួកយើង ដែលជាសំណល់នៃពូជពួកគេ។
១៧មើលចុះ យ៉ាកុប ជាអយ្យកោរបស់យើងផង បានធ្វើបន្ទាល់អំពីកសំណល់នៃពូជយ៉ូសែប។ ហើយមើលចុះ តើយើងរាល់គ្នាមិនមែនជាសំណល់មួយ នៃពូជយ៉ូសែបទេឬអី? ហើយការណ៍ទាំងនេះដែលធ្វើបន្ទាល់អំពីយើង តើពុំបានកត់នៅលើផ្ទាំងលង្ហិន ដែលលីហៃជាអយ្យកោរបស់យើង បាននាំចេញពីក្រុងយេរូសាឡិមមកទេឬអី?
១៨ហើយហេតុការណ៍បានកើតឡើងថា នៅចុងឆ្នាំទីសាមសិបបួន មើលចុះ ខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា ប្រជាជននីហ្វៃដែលបានរួចជីវិត ព្រមទាំងពួកអ្នកដែលហៅថា សាសន៍លេមិនផង ដែលបានរួចជីវិត គឺពួកគេបានទទួលការប្រោសប្រណីដ៏ធំ ហើយព្រះពរដ៏ធំទាំងឡាយបានស្រោចមកលើក្បាលពួកគេ ដរាបដល់មិនយូរប៉ុន្មាន បន្ទាប់ពីព្រះគ្រីស្ទទ្រង់កយាងឡើងទៅលើស្ថានសួគ៌ ទ្រង់បានសម្ដែងរូបអង្គទ្រង់ដ៏ពិតដល់ពួកគេ —
១៩កបង្ហាញព្រះកាយរបស់ទ្រង់ដល់ពួកគេ ហើយធ្វើការងារបម្រើពួកគេ ហើយដំណើររឿងអំពីការងារបម្រើរបស់ទ្រង់ នឹងមានចែងជាក្រោយ។ ហេតុដូច្នេះហើយ នៅពេលនេះ ខ្ញុំសូមបញ្ចប់នូវការនិយាយរបស់ខ្ញុំសិនហើយ៕