ជំពូកទី ១៧
ព្រះយេស៊ូវទ្រង់បង្គាប់ប្រជាជនឲ្យពិចារណាគិតអំពីព្រះបន្ទូលទាំងឡាយរបស់ទ្រង់ ហើយអធិស្ឋានសូមឲ្យយល់ — ទ្រង់ប្រោសឲ្យពួកអ្នកឈឺបានជា — ទ្រង់អធិស្ឋានជំនួសប្រជាជន ដោយប្រើភាសាមួយ ដែលពុំអាចសរសេរបានឡើយ — ពួកទេវតាធ្វើការងារបម្រើ ហើយភ្លើងឡោមព័ទ្ធជុំវិញពួកកូនក្មេងតូចៗ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះទ្រង់ទតមើលជុំវិញហ្វូងមនុស្សទៀត ហើយទ្រង់មានព្រះបន្ទូលថា ៖ មើលចុះ កពេលវេលារបស់យើងជិតមកដល់ហើយ។
២យើងឃើញថា អ្នករាល់គ្នាទន់ខ្សោយ គឺអ្នករាល់គ្នាពុំកយល់ពាក្យទាំងអស់របស់យើង ដែលព្រះវរបិតាទ្រង់បានបញ្ជាឲ្យយើង ប្រាប់អ្នករាល់គ្នាក្នុងពេលនេះទេ។
៣ដូច្នេះ ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះអ្នកវិញចុះ ហើយកពិចារណាគិតអំពីរឿងទាំងឡាយ ដែលយើងបាននិយាយ ហើយចូរសូមដល់ព្រះវរបិតាដោយនូវនាមយើង ដើម្បីឲ្យអ្នករាល់គ្នាអាចយល់ ហើយខប្រុងប្រៀបចិត្តគំនិតរបស់អ្នកចាំគថ្ងៃស្អែក ហើយយើងនឹងយាងមកជួបអ្នកទៀត។
៤ប៉ុន្តែឥឡូវនេះ យើងយាងកទៅឯព្រះវរបិតាវិញ ហើយទៅខបង្ហាញខ្លួនដល់ពួកពូជអំបូរដែលបាត់នៃសាសន៍អ៊ីស្រាអែលផង ព្រោះពួកគេពុំមែនគបាត់ពីព្រះវរបិតាទេ ត្បិតទ្រង់ស្គាល់ទីកន្លែងដែលទ្រង់បាននាំពួកគេទៅ។
៥ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះទ្រង់ទតមើលជុំវិញហ្វូងមនុស្ស ហើយឃើញថា ពួកគេស្រក់ទឹកភ្នែក ហើយបានសម្លឹងមករកព្រះអង្គយ៉ាងខ្ជាប់ ហាក់បីដូចជាពួកគេសូមឲ្យទ្រង់ទ្រាំនៅជាមួយនឹងគេបន្តិចទៀត។
៦ហើយទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ មើលចុះ ចិត្តយើងពោរពេញទៅដោយកសេចក្ដីអាណិតមេត្តាដល់អ្នករាល់គ្នា។
៧តើនៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺទេ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ។ តើមាននរណាខ្វិន ឬខ្វាក់ ឬគ ឬបាក់ដៃបាក់ជើង ឬឃ្លង់ ឬស្ពឹកស្រពន់ ឬថ្លង់ ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ត្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ចិត្តយើងពោរពេញទៅដោយសេចក្ដីមេត្តាករុណា។
៨ត្បិតយើងឃើញថា អ្នករាល់គ្នាចង់ឲ្យយើងបង្ហាញដល់អ្នករាល់គ្នានូវអ្វីៗដែលយើងបានធ្វើ ដល់បងប្អូនរបស់អ្នកនៅក្រុងយេរូសាឡិម ត្បិតយើងឃើញថា កសេចក្ដីជំនឿរបស់អ្នករាល់គ្នាខល្មមគ្រប់គ្រាន់ ដើម្បីឲ្យយើងប្រោសអ្នកឲ្យបានជាហើយ។
៩ហើយហេតុការណ៍បានកើតឡើងថា កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះហ្វូងមនុស្សទាំងអស់ ក៏ដើរឆ្ពោះទៅមុខព្រមគ្នាជាមួយនឹងអ្នកឈឺរបស់គេ និងអ្នករងទុក្ខរបស់គេ និងអ្នកខ្វិនរបស់គេ និងអ្នកខ្វាក់របស់គេ និងអ្នកថ្លង់របស់គេ និងអស់ទាំងអ្នក ដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់បានកប្រោសឲ្យជាសះស្បើយគ្រប់ៗគ្នា នៅពេលពួកគេត្រូវនាំមករកទ្រង់។
១០ហើយគេទាំងអស់គ្នា ទាំងអ្នកដែលបានធ្វើឲ្យបានជាទាំងអស់ និងអ្នកដែលមានសុខភាពល្អ បានក្រាបចំពោះព្រះបាទាទ្រង់ ហើយបានថ្វាយបង្គំទ្រង់ ហើយអស់អ្នកណាដែលអាចមកបានជំនួសហ្វូងមនុស្ស ក៏បានកថើបព្រះបាទាទ្រង់ ដរាបដល់ព្រះបាទាទ្រង់សើម ជោកជាំដោយទឹកភ្នែករបស់ពួកគេ។
១១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបញ្ជាឲ្យគេនាំកូនក្មេងកតូចៗមករកព្រះអង្គ។
១២ម្ល៉ោះហើយ គេបាននាំកូនក្មេងតូចៗ មកអង្គុយនៅលើទីដីជុំវិញព្រះអង្គ ហើយព្រះយេស៊ូវទ្រង់ឈរនៅកណ្ដាល ហើយហ្វូងមនុស្សបានថយចេញទុកកន្លែងឲ្យគេនាំកូនក្មេងតូចៗទាំងអស់មក។
១៣ហើយហេតុការណ៍បានកើតឡើងថា កាលកូនក្មេងបាននាំមកអស់ហើយ ឯព្រះយេស៊ូទ្រង់ឈរនៅកណ្ដាល នោះទ្រង់បានបញ្ជាដល់ហ្វូងមនុស្សឲ្យលុតកជង្គង់ចុះទៅលើដី។
១៤ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានលុតជង្គង់ទៅលើដីហើយ នោះព្រះយេស៊ូវទ្រង់ថ្ងូរនៅក្នុងព្រះអង្គទ្រង់ ហើយមានព្រះបន្ទូលថា ៖ ព្រះវរបិតាអើយ ទូលបង្គំមានកកង្វល់ក្នុងចិត្ត ពីព្រោះតែអំពើទុច្ចរិតនៃប្រជាជននៃវង្សអ៊ីស្រាអែល។
១៥ហើយកាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះទ្រង់ក៏លុតជង្គង់ចុះទៅលើដីដែរ ហើយមើលចុះ ទ្រង់បានអធិស្ឋានទៅព្រះវរបិតា ហើយអ្វីៗដែលទ្រង់បានអធិស្ឋាននោះ ពុំអាចយកមកសរសេរបានឡើយ ឯហ្វូងមនុស្សដែលបានឮព្រះអង្គអធិស្ឋាន ក៏បានធ្វើបន្ទាល់ពីការណ៍នោះ។
១៦ហើយពួកគេបានធ្វើបន្ទាល់តាមរបៀបនេះថា ៖ កភ្នែកមិនដែលឃើញសោះ ឯត្រចៀកក៏មិនដែលបានឮរឿងដ៏មហិមា និងអស្ចារ្យ ដូចយើងបានឃើញ ហើយបានឮព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលទៅកាន់ព្រះវរបិតាឡើយ។
១៧ហើយគ្មានកអណ្ដាតណាអាចថ្លែងប្រាប់ ហើយគ្មានមនុស្សណាអាចសរសេរ ហើយក៏គ្មានចិត្តរបស់មនុស្សណាអាចយល់នូវរឿងដ៏អស្ចារ្យ និងមហិមា ដូចដែលយើងបានឃើញ ហើយបានឮព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលនោះឡើយ ហើយគ្មានអ្នកណាមួយអាចយល់នូវសេចក្ដីអំណរដែលពោរពេញនៅក្នុងព្រលឹងនៃយើង នៅពេលយើងបានឮទ្រង់អធិស្ឋានដល់ព្រះវរបិតាសម្រាប់យើងនោះទេ។
១៨ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានបញ្ចប់នូវការអធិស្ឋានដល់ព្រះវរបិតាហើយ នោះទ្រង់បានក្រោកឡើង ប៉ុន្តែកសេចក្ដីអំណររបស់បណ្ដាជន នោះមានខ្លាំងហួសប្រមាណ រហូតដល់គេពុំអាចក្រោកឡើងបានឡើយ។
១៩ហើយហេតុការណ៍បានកើតឡើងថា ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅពួកគេ ហើយសូមឲ្យគេក្រោកឡើង។
២០ហើយពួកគេក៏ក្រោកឡើងពីដី ហើយទ្រង់មានព្រះបន្ទូលទៅគេថា ៖ មានពរហើយ អ្នករាល់គ្នា មកពីសេចក្ដីជំនឿរបស់អ្នក។ ហើយឥឡូវនេះ មើលចុះ សេចក្ដីអំណររបស់យើងបានពោរពេញ។
២១ហើយកាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ កនោះទ្រង់ព្រះកន្សែង ហើយបណ្ដាជនបានធ្វើបន្ទាល់ពីការណ៍នេះ ហើយទ្រង់បានយកកូនក្មេងរបស់ពួកគេម្ដងម្នាក់ៗ ហើយបានខប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកវា។
២២ហើយកាលទ្រង់បានធ្វើការនេះចប់ហើយ នោះទ្រង់ក៏ព្រះកន្សែងទៀត
២៣ហើយទ្រង់មានព្រះបន្ទូលទៅហ្វូងមនុស្សថា ៖ មើលន៏ កូនតូចៗរបស់អ្នករាល់គ្នា។
២៤ហើយនៅពេលពួកគេក្រឡេកមើលទៅ នោះពួកគេបានសម្លឹងមើលទៅលើផ្ទៃមេឃ ហើយឃើញផ្ទៃមេឃបើកចំហ ហើយពួកគេឃើញពួកទេវតាហោះចុះមកពីស្ថានសួគ៌ ហាក់បីដូចជានៅកណ្ដាលភ្លើង ហើយពួកទេវតាក៏ចុះមកហែហមកជុំវិញពួកកូនក្មេងទាំងនោះ រីឯភ្លើងក៏ព័ទ្ធជុំវិញពួកវា ហើយពួកទេវតាបានធ្វើការងារបម្រើដល់ពួកកូនក្មេង។
២៥ហើយហ្វូងមនុស្សបានឃើញ បានឮ ហើយបានធ្វើបន្ទាល់ ហើយពួកគេដឹងថា ទីបន្ទាល់របស់គេគឺពិត ត្បិតគេទាំងអស់គ្នាបានទាំងឃើញ ហើយក៏ឮដោយខ្លួនគេផ្ទាល់ ឯពួកគេមានចំនួនប្រហែលពីរពាន់ប្រាំរយនាក់ គឺមានទាំងប្រុស ទាំងស្រី និងក្មេងៗ៕