ជំពូកទី ២៣
ព្រះយេស៊ូវយល់ព្រមទទួលពាក្យទាំងឡាយរបស់អេសាយ — ទ្រង់បញ្ជាឲ្យប្រជាជនពិចារណាមើលសេចក្ដីព្យាករណ៍នៃពួកព្យាការី — ពាក្យទាំងឡាយរបស់សាំយូអែល ជាសាសន៍លេមិន ស្ដីអំពីដំណើររស់ឡើងវិញ ត្រូវបានបន្ថែមចូលក្នុងបញ្ជីទាំងឡាយរបស់ពួកគេ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវកពិចារណាមើលការណ៍ទាំងនេះ។ មែនហើយ យើងឲ្យបញ្ញត្តិមួយដល់អ្នករាល់គ្នាថា ចូរអ្នករាល់គ្នាពិចារណាមើលការណ៍ទាំងនេះដោយព្យាយាម ត្បិតពាក្យពេចន៍របស់ខអេសាយជាពាក្យដ៏មហិមា។
២ត្បិតលោកបានមានប្រសាសន៍ជាប្រាកដពីគ្រប់ទាំងការណ៍ ដែលទាក់ទងនឹងរាស្ត្រយើង គឺជាវង្សអ៊ីស្រាអែល ដូច្នេះលោកត្រូវតែប្រាប់ទៅពួកសាសន៍ដទៃផងដែរ។
៣ហើយគ្រប់ទាំងការណ៍ដែលលោកមានប្រសាសន៍នោះបានកើតឡើង ហើយកនឹងកើតឡើង គឺស្របតាមពាក្យពេចន៍ដែលលោកបានប្រាប់។
៤ហេតុដូច្នេះ ចូរស្ដាប់បង្គាប់តាមពាក្យរបស់យើងចុះ ចូរសរសេរនូវអ្វីៗដែលយើងបានប្រាប់ដល់អ្នក ហើយស្របតាមពេលវេលា និងព្រះហឫទ័យនៃព្រះវរបិតា ការណ៍ទាំងនោះនឹងចេញទៅដល់ពួកសាសន៍ដទៃ។
៥ហើយអស់អ្នកណាដែលប្រុងស្ដាប់តាមពាក្យរបស់យើង ហើយប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក អ្នកនោះហើយដែលនឹងបានសង្គ្រោះ។ ចូរពិចារណាមើលសេចក្ដីព្យាករណ៍នៃកពួកព្យាការី ត្បិតមានជាច្រើនដែលបានធ្វើបន្ទាល់អំពីការណ៍ទាំងនេះ។
៦ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ នោះទ្រង់ក៏មានព្រះបន្ទូលទៅពួកគេទៀត គឺបន្ទាប់ពីទ្រង់បានពន្យល់ប្រាប់ពួកគេ នូវបទគម្ពីរទាំងឡាយដែលគេបានទទួល នោះទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ មើលចុះ យើងចង់ឲ្យអ្នករាល់គ្នាកត់ទុកនូវបទគម្ពីរផ្សេងៗទៀត ដែលអ្នករាល់គ្នាពុំទាន់មាន។
៧ហើយហេតុការណ៍បានកើតឡើងថា ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅនីហ្វៃថា ៖ ចូរយកបញ្ជីដែលអ្នកបានកត់ទុកមកឯណេះ។
៨ហើយកាលនីហ្វៃបានយកបញ្ជីមក ក៏ដាក់ចុះនៅចំពោះទ្រង់ហើយ នោះទ្រង់ទតសម្លឹងមើលបញ្ជីទាំងនោះ ហើយមានព្រះបន្ទូលថា ៖
៩យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងបានបញ្ជាឲ្យអ្នកបម្រើយើង គឺកសាំយ៉ូអែល ជាសាសន៍លេមិនឲ្យលោកធ្វើបន្ទាល់ដល់ប្រជាជននេះថា នៅថ្ងៃដែលព្រះវរបិតានឹងតម្កើងព្រះនាមទ្រង់នៅក្នុងយើង នោះនឹងមានខពួកបរិសុទ្ធគជាច្រើន ឃបានរស់ពីស្លាប់ឡើងវិញ ហើយនឹងលេចមកឲ្យមនុស្សជាច្រើនបានឃើញ ហើយនឹងធ្វើការងារបម្រើដល់ពួកគេ។ ហើយទ្រង់មានព្រះបន្ទូលទៅគេថា ៖ តើពុំមែនដូច្នោះទេឬអី?
១០ហើយពួកសិស្សរបស់ទ្រង់ឆ្លើយថា ៖ ព្រះពរ ព្រះអម្ចាស់ សាំយូអែលបានព្យាករដូចពាក្យរបស់ព្រះអង្គមែន ហើយពាក្យទាំងអស់នោះបានបំពេញហើយ។
១១ហើយព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ ចុះហេតុអ្វីបានជាអ្នករាល់គ្នាពុំទាន់កត់ការណ៍នេះទុក ដែលថាមានពួកបរិសុទ្ធជាច្រើនបានរស់ឡើងវិញ ហើយបានលេចមកឲ្យមនុស្សជាច្រើនបានឃើញ ហើយក៏បានធ្វើការងារបម្រើដល់មនុស្សទាំងនោះ?
១២ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃនឹកឃើញថា ការណ៍នេះពុំទាន់បានសរសេរទុកនៅឡើយទេ។
១៣ហើយហេតុការណ៍បានកើតឡើងថា ព្រះយេស៊ូវទ្រង់បានបញ្ជាឲ្យសរសេរការណ៍នោះទុក ដូច្នេះការណ៍នោះក៏បានសរសេរទុក ដូចដែលទ្រង់បានបញ្ជាមក។
១៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានកពន្យល់ប្រាប់អស់ទាំងបទគម្ពីរតែមួយ ដែលពួកគេបានសរសេរទុក នោះទ្រង់បានបញ្ជាថា ពួកគេត្រូវបង្រៀនការណ៍ទាំងឡាយ ដែលទ្រង់បានពន្យល់ប្រាប់ដល់ពួកគេ៕