ជំពូកទី ៨
ព្យុះសង្ឃរា ផែនដីរញ្ជួយ ភ្លើង ខ្យល់កួច និងចលាចលទាំងឡាយ បញ្ជាក់នូវការឆ្កាងព្រះគ្រីស្ទ — មនុស្សជាច្រើនត្រូវបំផ្លាញចោល — ភាពងងឹតគ្របដណ្ដប់លើដែនដីអស់រយៈពេលបីថ្ងៃ — ពួកអ្នកដែលនៅសល់ទាំងប៉ុន្មានសោកស្ដាយដល់វាសនារបស់ខ្លួន។ ប្រមាណជាឆ្នាំ ៣៣–៣៤ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ស្របតាមបញ្ជីរបស់យើង ហើយយើងដឹងថា បញ្ជីរបស់យើងពិត ត្បិតមើលចុះ គឺជាមនុស្សសុចរិតម្នាក់ ដែលបានកត់បញ្ជីនោះ — ព្រោះលោកពិតជាបានសម្ដែងនូវកអព្ភូតហេតុជាច្រើន ដោយនូវខព្រះនាមនៃព្រះយេស៊ូវ ហើយគ្មានអ្នកណាម្នាក់ដែលអាចសម្ដែងនូវអព្ភូតហេតុ ដោយនូវព្រះនាមនៃព្រះយេស៊ូវបានឡើយ លើកលែងតែអ្នកនោះបានលាងជ្រះស្រឡះពីភាពទុច្ចរិតគ្រប់មុខរបស់ខ្លួន។
២ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បើសិនជាអ្នកនោះពុំបានភាន់ច្រឡំនូវក្នុងការគិតពេលវេលារបស់ពួកយើងទេ គឺកសាមសិបបីឆ្នាំបានកន្លងផុតទៅហើយ
៣ហើយប្រជាជនបានចាប់ផ្ដើមទន្ទឹងចាំដោយម៉ឺងម៉ាត់នូវទីសម្គាល់ដែលបានប្រាប់ដោយព្យាការីសាំយូអែលជាសាសន៍លេមិន មែនហើយ គេទន្ទឹងដល់ពេលដែលនឹងមានកភាពងងឹតអស់រយៈពេលបីថ្ងៃនៅលើផ្ទៃដែនដី។
៤ហើយចាប់ផ្ដើមមានការសង្ស័យ និងការប្រកែកគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជន ទោះបីមានកទីសម្គាល់ជាច្រើនបានកើតឡើងហើយក៏ដោយ។
៥ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីសាមសិបបួនក្នុងខែដំបូង ក្នុងថ្ងៃទីបួននៃខែ នោះមានព្យុះមួយបានកើតឡើង គឺជាព្យុះដ៏ធំមួយដែលពុំធ្លាប់ដែលមាននៅលើដែនដីសោះ។
៦ហើយមានព្យុះសង្ឃរាដ៏ធំ និងកំណាចមួយបានកើតឡើង ហើយមានករន្ទះដ៏កំណាច រហូតដល់ធ្វើឲ្យខកក្រើកផែនដីទាំងមូល ហាក់បីដូចចង់ប្រេះចេញពីគ្នា។
៧ហើយមានផ្លេកបន្ទោរដ៏ភ្លឺអស្ចារ្យ ដែលពុំដែលធ្លាប់បានស្គាល់នៅលើអស់ទាំងដែនដីឡើយ។
៨ហើយកទីក្រុងសារ៉ាហិមឡាត្រូវឆេះទៅ។
៩ហើយទីក្រុងមរ៉ូណៃ ត្រូវលិចទៅក្នុងជម្រៅសមុទ្រ ឯបណ្ដាជននៅទីនោះ ក៏ត្រូវលង់ទឹកស្លាប់។
១០ហើយដីត្រូវពូនឡើងទៅលើទីក្រុងមរ៉ូណៃហា ធ្វើឲ្យទីក្រុងនេះក្លាយទៅជាភ្នំមួយដ៏ធំ។
១១ហើយមានការបំផ្លិចបំផ្លាញដ៏ធំ និងឃោរឃៅមួយនៅដែនដីផ្នែកខាងត្បូង។
១២ប៉ុន្តែមើលចុះ នៅលើដែនដីភាគខាងជើង មានការបំផ្លិចបំផ្លាញរឹតតែធំ និងឃោរឃៅជាងនេះទៅទៀត ត្បិតមើលចុះ ផ្ទៃដីទាំងមូលត្រូវប្រែប្រួលអស់ដោយមកពីព្យុះសង្ឃរា និងខ្យល់កួច និងរន្ទះ និងផ្លេកបន្ទោរ និងការរញ្ជួយផែនដីទាំងមូលដ៏ខ្លាំងមហិមា។
១៣ហើយផ្លូវធំទាំងឡាយត្រូវបាក់បែក ឯផ្ទៃកផ្លូវដែលរាបស្មើត្រូវខូចខាត ហើយកន្លែងរាបស្មើជាច្រើន ត្រូវក្លាយជាក្រហេងក្រហូង។
១៤ហើយទីក្រុងដ៏ធំ និងល្បីឈ្មោះជាច្រើនត្រូវកលិចចុះ ទីក្រុងជាច្រើនទៀតត្រូវឆេះចោល មានទីក្រុងជាច្រើនត្រូវកក្រើកញ័រ រហូតដល់អគារទាំងឡាយរលំមកលើដី ឯបណ្ដាជននៅក្នុងនោះត្រូវស្លាប់ ហើយទីកន្លែងនោះត្រូវបោះបង់ចោលស្ងាត់ឈឹង។
១៥ហើយមានទីក្រុងខ្លះនៅសល់ ប៉ុន្តែទទួលការខូចខាតយ៉ាងសែនដំណំ ហើយមានបណ្ដាជនជាច្រើនត្រូវស្លាប់។
១៦ហើយមានមនុស្សខ្លះ ត្រូវខ្យល់កួចយកទៅ ហើយគ្មាននរណាដឹងថា ទៅឯណាទេ គេគ្រាន់តែដឹងថា មនុស្សទាំងនោះត្រូវខ្យល់កួចយកទៅប៉ុណ្ណោះ។
១៧ម្ល៉ោះហើយ ផ្ទៃដែនដីទាំងមូលបានក្លាយទៅជាខូចខាត ពីព្រោះមកពីព្យុះសង្ឃរា រន្ទះ ផ្លេកបន្ទោរ និងការរញ្ជួយផែនដី។
១៨ហើយមើលចុះ កថ្មទាំងឡាយត្រូវប្រេះបែកជាពីរ ហើយត្រូវបែកនៅពាសពេញលើផ្ទៃដែនដីទាំងមូល ដរាបដល់បែកទៅជាដុំតូចៗ ហើយមានស្នាមបែកប្រេះនៅពេញលើផ្ទៃដែនដីទាំងអស់។
១៩ហើយហេតុការណ៍បានកើតឡើងថា កាលរន្ទះ ផ្លេកបន្ទោរ ខ្យល់ព្យុះ ព្យុះសង្ឃរា និងផែនដីរញ្ជួយបានចប់ទៅ — ត្បិតមើលចុះ ការណ៍ទាំងនេះបានកើតឡើង អស់រយៈពេលប្រហែលបីម៉ោងប៉ុណ្ណោះ ហើយមានមនុស្សខ្លះបាននិយាយថា អស់ពេលយូរជាងនេះទៅទៀត ទោះយ៉ាងណាក៏ដោយ គង់តែការណ៍ដ៏មហិមា និងកំណាចទាំងអស់នេះ បានកើតឡើងអស់រយៈពេលប្រហែល តែកបីម៉ោងទេ — ហើយបន្ទាប់មក មើលចុះ មានភាពងងឹតមកគ្របដណ្ដប់លើផ្ទៃដែនដី។
២០ហើយហេតុការណ៍បានកើតឡើងថា មានភាពងងឹតយ៉ាងក្រាស់គ្របដណ្ដប់លើផ្ទៃដែនដី ដរាបដល់បណ្ដាជននៅទីនោះដែលពុំទាន់ដួល អាចចាប់កអារម្មណ៍នូវខចំហាយនៃសេចក្ដីងងឹតនេះ
២១ហើយពុំអាចមានពន្លឺសោះ ពីព្រោះមកពីភាពងងឹតនេះ ហើយគ្មានទៀន ឬចន្លុះទេ ហើយគ្មានអ្វីដែលអាចបង្កាត់ភ្លើងដោយឱសដ៏ស្ងួត និងល្អបានឡើយ ម្ល៉ោះហើយ ពុំអាចមានពន្លឺទាល់តែសោះ
២២ហើយគ្មានឃើញពន្លឺអ្វីបន្តិចសោះ គ្មានភ្លើង គ្មានរស្មី គ្មានព្រះអាទិត្យ ឬព្រះចន្ទ ឬផ្កាយឡើយ ត្បិតអ័ព្ទនៃសេចក្ដីងងឹត ដែលគ្របដណ្ដប់លើផ្ទៃផែនដីនោះក្រាស់ណាស់។
២៣ហើយហេតុការណ៍បានកើតឡើងថា ភាពងងឹតនេះបានស្ថិតនៅអស់រយៈពេលកបីថ្ងៃ ដែលមិនឃើញមានពន្លឺអ្វីបន្តិចសោះ ហើយមានការទួញយំ និងទ្រហោយំ និងខ្សឹកខ្សួល នៅក្នុងចំណោមប្រជាជនទាំងអស់ដោយពុំចេះដាច់ មែនហើយ ប្រជាជនយំថ្ងូរគួរឲ្យខ្លោចផ្សា ពីព្រោះតែភាពងងឹត និងការបំផ្លិចបំផ្លាញដ៏ធំ ដែលមានមកលើពួកគេ។
២៤ហើយមានកន្លែងមួយនោះ គេបានឮសម្រែកយំថា ៖ ឱប្រសិនបើយើងបានប្រែចិត្ត មុនថ្ងៃដ៏ធំ និងកំណាចនេះទៅ ហើយខណៈនោះ ប្រហែលជាបងប្អូនរបស់យើងបានរួចជីវិត ហើយប្រហែលជាពួកគេពុំត្រូវឆេះនៅក្នុងទីក្រុងកសារ៉ាហិមឡាដ៏ធំនោះទេ។
២៥ហើយមានកន្លែងមួយទៀត គេបានឮសម្រែកយំថ្ងូរថា ៖ ឱប្រសិនបើយើងបានប្រែចិត្ត មុនថ្ងៃដ៏ធំ និងកំណាចនេះ ប្រសិនបើយើងពុំបានសម្លាប់ ហើយចោលដុំថ្មទៅលើពួកព្យាការីទេ ហើយពុំបានបណ្ដេញគេចេញទេ នោះប្រហែលជាម្ដាយរបស់យើង និងកូនស្រីដ៏ស្រស់ល្អៗរបស់យើង និងកូនចៅរបស់យើងបានរួចជីវិត ហើយពុំត្រូវកប់នៅក្នុងទីក្រុងមរ៉ូណៃហាដ៏ធំនោះទេ។ ម្ល៉ោះហើយ សម្រែកទ្រហោយំរបស់ប្រជាជនគួរឲ្យខ្លោចផ្សាណាស់៕