គម្ពីរអាលម៉ា
កូនប្រុសរបស់អាលម៉ា
ដំណើររឿងមួយអំពីអាលម៉ា ជាកូនប្រុសរបស់អាលម៉ា ជាមេចៅក្រមទីមួយ ត្រួតលើប្រជាជននីហ្វៃ ហើយជាសង្ឃជាន់ខ្ពស់លើសាសនាចក្រផង។ ដំណើររឿងមួយអំពីរជ្ជកាលនៃពួកចៅក្រម និងសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយនៅក្នុងចំណោមប្រជាជន។ ហើយព្រមទាំងដំណើររឿងអំពីសង្គ្រាមមួយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ស្របតាមបញ្ជីរបស់អាលម៉ា ជាមេចៅក្រមទីមួយ។
ជំពូកទី ១
នីហូរបង្រៀនលទ្ធិក្លែងក្លាយទាំងឡាយ តាំងសាសនាចក្រមួយ ណែនាំឲ្យមានឧបាយកលផ្នែកសង្ឃជាលើកដំបូង ហើយប្រហារ គេឌាន — នីហូរត្រូវគេប្រហារជីវិតចំពោះទោសរបស់គាត់ — ឧបាយកលផ្នែកសង្ឃ និងការបៀតបៀនរាលដាលក្នុងចំណោមប្រជាជន — ពួកសង្ឃចិញ្ចឹមជីវិតខ្លួនឯង ប្រជាជនថែទាំពួកអ្នកក្រីក្រ ហើយសាសនាចក្រចម្រើនឡើង។ ប្រមាណជាឆ្នាំ ៩១–៨៨ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីមួយក្នុងរជ្ជកាលនៃពួកចៅក្រម លើប្រជាជននីហ្វៃ ចាប់ពីពេលនេះទៅ ដែលស្ដេច ម៉ូសាយកបានទៅតាមផ្លូវនៃអស់ទាំងផែនដី ដោយបានច្បាំងចម្បាំងយ៉ាងល្អ បានដើរត្រង់ខ្លួននៅចំពោះព្រះ ពុំបានទុកឲ្យអ្នកណាមួយ សោយរាជ្យជំនួសទ្រង់ឡើយ ទោះជាយ៉ាងណាក៏ដោយ គង់តែទ្រង់បានបង្កើតច្បាប់ទាំងឡាយ ហើយប្រជាជនបានទទួលស្គាល់ច្បាប់ទាំងនោះ ហេតុដូច្នេះហើយ ពួកគេមានកាតព្វកិច្ច ដើម្បីប្រតិបត្តិតាមខច្បាប់ទាំងឡាយ ដែលទ្រង់បានបង្កើតឡើង។
២ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីមួយក្នុងរជ្ជកាលរបស់អាលម៉ា នៅវេទិកាជំនុំជំរះ នោះមានកបុរសម្នាក់ដែលត្រូវបាននាំមកខាងមុខលោក ដើម្បីទទួលការជំនុំជំរះ បុរសនោះមាឌធំ ហើយល្បីថា មានកម្លាំងខ្លាំងពូកែ។
៣ហើយបុរសនោះបានទៅក្នុងចំណោមប្រជាជន ផ្សាយប្រាប់ពួកគេនូវអ្វីៗ ដែលគាត់កហៅថាជាព្រះបន្ទូលនៃព្រះ ដោយធ្វើការខទាស់នឹងសាសនាចក្រ ដោយប្រកាសប្រាប់ដល់ប្រជាជនថា ពួកសង្ឃ និងពួកគ្រូបង្រៀនគ្រប់រូបគួរតែមានគប្រជាប្រិយភាព ហើយពួកគេឃមិនគួរធ្វើការដោយដៃរបស់គេទេ តែពួកគេត្រូវទទួលការគាំទ្រពីប្រជាជនវិញ។
៤ហើយគាត់ក៏ធ្វើទីបន្ទាល់ទៅប្រជាជនថា មនុស្សលោកទាំងអស់ត្រូវតែបានសង្គ្រោះ នៅថ្ងៃចុងក្រោយបង្អស់ ហើយថា ពួកគេមិនចាំបាច់ខ្លាច ឬញាប់ញ័រទេ តែថា ពួកគេអាចងើបមុខឡើង ហើយអររីករាយវិញ ត្បិតព្រះអម្ចាស់ទ្រង់បានបង្កើតមនុស្សទាំងអស់ ហើយបានប្រោសលោះមនុស្សទាំងអស់ផង ហើយនៅទីបញ្ចប់ មនុស្សទាំងអស់នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច។
៥ហើយហេតុការណ៍បានកើតឡើងថា គាត់បានបង្រៀនការណ៍ទាំងនេះជាច្រើន រហូតដល់មានមនុស្សជាច្រើនបានជឿតាមពាក្យសម្ដីរបស់គាត់ គឺមានមនុស្សជាច្រើន ដែលពួកគេបានចាប់ផ្ដើមគាំទ្រគាត់ ហើយឲ្យប្រាក់ដល់គាត់។
៦ហើយគាត់បានចាប់ផ្ដើមលើកខ្លួនឡើងក្នុងសេចក្ដីឆ្មើងឆ្មៃនៃចិត្តរបស់គាត់ ហើយស្លៀកពាក់នូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃថ្លៃ មែនហើយ ហើយព្រមទាំងបានចាប់ផ្ដើមតាំងកសាសនាចក្រមួយឡើងតាមរបៀបដែលគាត់បង្រៀន។
៧ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលគាត់កំពុងតែទៅផ្សាយសាសនា ដល់អស់អ្នកណាដែលជឿតាមពាក្យគាត់ ស្រាប់តែគាត់បានជួបបុរសម្នាក់ ដែលជាមនុស្សផងសាសនាចក្រនៃព្រះ មែនហើយ គឺជាគ្រូបង្រៀនមួយរបស់ពួកគេ ហើយគាត់បានចាប់ផ្ដើមប្រកែកជាមួយនឹងបុរសនោះយ៉ាងខ្លាំង ដើម្បីគាត់អាចដឹកនាំមនុស្សនៃសាសនាចក្រឲ្យវង្វេងផ្លូវ តែបុរសនោះបានតទល់នឹងគាត់ ដោយព្រមានដាស់តឿនគាត់ដោយកព្រះបន្ទូលទាំងឡាយនៃព្រះ។
៨ឥឡូវនេះ ឈ្មោះបុរសនោះគឺ កគេឌាន គឺលោកនេះហើយដែលជាគ្រឿងឧបករណ៍មួយ នៅក្នុងព្រះហស្តនៃព្រះ ក្នុងការដោះលែងប្រជាជនលិមហៃឲ្យរួចផុតពីសេវកភាព។
៩ឥឡូវនេះ ពីព្រោះគេឌានបានតបតនឹងគាត់ ដោយព្រះបន្ទូលទាំងឡាយនៃព្រះ នោះគាត់បានខឹងនឹងគេឌាន ហើយបានដកដាវគាត់ ហើយចាប់ផ្ដើមកាប់ចាក់លោក។ ឥឡូវនេះ ដោយព្រោះគេឌានមានអាយុច្រើន ហេតុដូច្នេះហើយ លោកមិនអាចទប់ទល់នឹងដាវរបស់គាត់បានឡើយ ហេតុដូច្នេះហើយ លោកក៏ត្រូវបានកស្លាប់ដោយផ្លែដាវទៅ។
១០ឯបុរសដែលសម្លាប់លោក ត្រូវមនុស្សនៃសាសនាចក្រចាប់យកទៅខាងមុខអាលម៉ា ដើម្បីកជំនុំជំរះ ស្របតាមទោសដែលគាត់បានប្រព្រឹត្ត។
១១ហើយហេតុការណ៍បានកើតឡើងថា គាត់បានឈរនៅចំពោះអាលម៉ា ហើយបានដោះសាខ្លួនដោយចិត្តក្លាហាន។
១២តែអាលម៉ាបាននិយាយទៅគាត់ថា ៖ មើលចុះ នេះគឺជាលើកទីមួយហើយដែលកឧបាយកលផ្នែកសង្ឃ បានចាប់ផ្ដើមណែនាំមកក្នុងចំណោមប្រជាជននេះ។ ហើយមើលចុះ អ្នកមិនត្រឹមតែមានទោសដោយប្រើឧបាយកលផ្នែកសង្ឃតែប៉ុណ្ណោះទេ តែអ្នកបានប្រើដាវ ដើម្បីបង្ខំគេឲ្យធ្វើតាមទៀត ហើយបើយកឧបាយកលផ្នែកសង្ឃមកប្រើនៅក្នុងចំណោមពួកប្រជាជននេះ ការណ៍នោះនឹងបញ្ជាក់នូវការបំផ្លិចបំផ្លាញរបស់គេទាំងស្រុងហើយ។
១៣ហើយអ្នកបានកំចាយឈាមបុរសសុចរិតម្នាក់ មែនហើយ ជាបុរសដែលធ្លាប់បានធ្វើការល្អជាច្រើននៅក្នុងចំណោមប្រជាជននេះ ហើយបើយើងលើកលែងទោសឲ្យអ្នក ឈាមរបស់បុរសនោះនឹងមកទាមទារឲ្យយើងកសងសឹក។
១៤ហេតុដូច្នេះហើយ ត្រូវកាត់ទោសអ្នកដល់ជីវិត ស្របតាមច្បាប់ដែលបានប្រទានមកយើង ដោយម៉ូសាយជាស្ដេចចុងក្រោយបង្អស់របស់យើង ហើយឯច្បាប់នោះ ប្រជាជននេះបានទទួលស្គាល់ ហេតុដូច្នេះហើយ ប្រជាជននេះត្រូវកធ្វើតាមច្បាប់។
១៥ហើយហេតុការណ៍បានកើតឡើងថា គេនាំបុរសនោះទៅ ហើយគាត់មានឈ្មោះថា កនីហូរ ហើយគេបានយកគាត់ទៅលើកំពូលភ្នំម៉ាន់តៃ ហើយនៅទីនោះហើយដែលគាត់ត្រូវបានបណ្ដាល ឬក៏ត្រូវបានទទួលស្គាល់ចំពោះមេឃ និងដីថា អ្វីដែលគាត់បានបង្រៀនប្រជាជននោះ គឺផ្ទុយនឹងព្រះបន្ទូលនៃព្រះ ហើយនៅទីនោះហើយគាត់បានទទួលខការស្លាប់ដ៏ថោកទាប។
១៦ទោះជាយ៉ាងណាក៏ដោយ គង់តែការណ៍នេះមិនបានបញ្ឈប់ការរាលដាលនៃឧបាយកលផ្នែកសង្ឃទូទៅទាំងដែនដីដែរ ព្រោះមានមនុស្សជាច្រើនដែលស្រឡាញ់ការទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ ហើយពួកគេបានចេញទៅផ្សាយអំពីលទ្ធិក្លែងក្លាយទាំងឡាយ ហើយគេធ្វើការនេះ ដើម្បីចង់បានកទ្រព្យសម្បត្តិ និងយសសក្ដិ។
១៧ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេពុំហ៊ានកភូតកុហកដែរ ដោយព្រោះខ្លាចច្បាប់ ព្រោះពួកអ្នកដែលកុហកនឹងត្រូវទទួលទោស ហេតុដូច្នេះហើយ ពួកគេធ្វើហាក់ដូចជាគេផ្សាយសាសនាទៅតាមជំនឿរបស់គេ ហើយឥឡូវនេះ ច្បាប់មិនអាចធ្វើអ្វីដល់អ្នកនោះ ចំពោះជំនឿខរបស់គេបានឡើយ។
១៨ហើយពួកគេពុំហ៊ានកលួច ដោយព្រោះខ្លាចច្បាប់ ព្រោះអស់អ្នកណាដែលលួចនឹងត្រូវទទួលទោស ហើយពួកគេក៏មិនហ៊ានប្លន់ ឬខធ្វើឃាតដែរ ព្រោះអ្នកណាដែលគធ្វើឃាតនឹងត្រូវទទួលទោសដល់ជីវិត។
១៩តែហេតុការណ៍បានកើតឡើងថា អ្នកណាដែលមិនចូលរួមក្នុងសាសនាចក្រនៃព្រះ បានចាប់ផ្ដើមបៀតបៀនអស់អ្នកដែលនៅក្នុងសាសនាចក្រនៃព្រះ ហើយដែលបានយកព្រះនាមនៃព្រះគ្រីស្ទដាក់លើខ្លួន។
២០មែនហើយ ពួកគេបានបៀតបៀនអ្នកទាំងនោះ ហើយធ្វើទុក្ខពួកគេដោយប្រើពាក្យគ្រប់យ៉ាង ហើយការណ៍នេះមកពីភាពរាបសារបស់គេ ពីព្រោះពួកគេមិនអួតខ្លួននៅចំពោះភ្នែកគេផ្ទាល់ ហើយពីព្រោះពួកគេបានចែករំលែកព្រះបន្ទូលនៃព្រះទៅវិញទៅមក ដោយមិនយកកប្រាក់ ឬថ្លៃអ្វីឡើយ។
២១ឥឡូវនេះ មានច្បាប់មួយយ៉ាងតឹងរឹង នៅក្នុងចំណោមប្រជាជននៃសាសនាចក្រថា មិនត្រូវមានអ្នកណាម្នាក់ ដែលនៅក្នុងសាសនាចក្រ បះបោរ ហើយកបៀតបៀនពួកអ្នកដែលមិននៅក្នុងសាសនាចក្រឡើយ ហើយក៏មិនត្រូវមានការបៀតបៀននៅក្នុងចំណោមពួកគេដែរ។
២២ទោះជាយ៉ាងណាក៏ដោយ គង់តែមានមនុស្សជាច្រើននៅក្នុងចំណោមពួកគេដែរ ដែលបានចាប់ផ្ដើមអួតខ្លួន ហើយបានចាប់ផ្ដើមតតាំងគ្នាយ៉ាងគគ្រឹកគគ្រេងជាមួយនឹងពួកមារសត្រូវរបស់គេ រហូតដល់មានការវាយតប់គ្នា មែនហើយ ពួកគេបានវាយប្រដាល់គ្នាដោយដៃ។
២៣ឥឡូវនេះ នេះគឺជាឆ្នាំទីពីរក្នុងរជ្ជកាលរបស់អាលម៉ា ហើយនេះគឺជាដើមហេតុនៃសេចក្ដីទុក្ខលំបាកដ៏ខ្លាំងដល់សាសនាចក្រ មែនហើយ នេះគឺជាដើមហេតុនៃការសាកល្បងដ៏ខ្លាំងក្លា ដល់សាសនាចក្រ។
២៤ព្រោះមនុស្សជាច្រើនបានធ្វើចិត្តរឹងរូស ហើយឈ្មោះរបស់គេត្រូវបានកលុបចេញ ដើម្បីកុំឲ្យឈ្មោះទាំងនោះត្រូវចងចាំតទៅទៀតនៅក្នុងចំណោមរាស្ត្រនៃព្រះឡើយ។ ហើយមនុស្សជាច្រើនខបានដកខ្លួនចេញពីពួកគេផង។
២៥ឥឡូវនេះ នេះគឺជាការសាកល្បងដ៏ធំមួយដល់អស់អ្នកណាដែលឈរយ៉ាងខ្ជាប់ខ្ជួន នៅក្នុងសេចក្ដីជំនឿ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេនៅតែមានចិត្តខ្ជាប់ខ្ជួន ហើយមុតមាំ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះដែរ ហើយពួកគេទ្រាំទ្រដោយកចិត្តអត់ធន់នូវការបៀតបៀន ដែលមានគំនរមកលើពួកគេ។
២៦ហើយកាលដែលពួកសង្ឃចោលកកិច្ចការរបស់ខ្លួន ដើម្បីទៅរំលែកព្រះបន្ទូលនៃព្រះ ដល់ប្រជាជន នោះប្រជាជនក៏ចោលកិច្ចការរបស់ខ្លួន ដើម្បីទៅស្ដាប់ព្រះបន្ទូលនៃព្រះដែរ។ ហើយកាលដែលពួកសង្ឃបានរំលែកដល់គេនូវព្រះបន្ទូលនៃព្រះរួចហើយ នោះពួកគេទាំងអស់គ្នាក៏ត្រឡប់ទៅធ្វើការវិញដោយមានចិត្តព្យាយាម ហើយពួកសង្ឃមិនរាប់ថាខ្លួនខ្ពស់ជាងពួកអ្នកស្ដាប់ឡើយ ត្បិតអ្នកផ្សាយសាសនាមិនប្រសើរជាងអ្នកស្ដាប់ទេ ឯគ្រូបង្រៀនក៏មិនប្រសើរជាងអ្នករៀនដែរ ម្ល៉ោះហើយ ពួកគេស្មើគ្នាទាំងអស់ ហើយពួកគេបានធ្វើការទាំងអស់គ្នា បុគ្គលគ្រប់រូបខតាមកម្លាំងរៀងៗខ្លួន។
២៧ហើយពួកគេបានកចែករំលែកទ្រព្យរបស់ខ្លួន មនុស្សគ្រប់រូបស្របតាមអ្វីៗដែលគេមានបន្ទូលឲ្យខអ្នកក្រីក្រ អ្នកខ្វះខាត អ្នកឈឺ និងអ្នកដែលមានទុក្ខ ហើយពួកគេពុំស្លៀកពាក់នូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃឡើយ តែពួកគេស្អាតស្អំ ហើយគួរឲ្យស្រឡាញ់វិញ។
២៨ហើយពួកគេបានចាត់ចែងកិច្ចការរបស់សាសនាចក្រយ៉ាងដូច្នេះហើយ ម្ល៉ោះហើយ ពួកគេបានចាប់ផ្ដើមមានសេចក្ដីសុខសាន្តតទៅទៀត ទោះជាគេមានគ្រប់ការបៀតបៀនក៏ដោយ។
២៩ហើយឥឡូវនេះ មកពីការខ្ជាប់ខ្ជួនក្នុងសាសនាចក្រ នោះពួកគេបានចាប់ផ្ដើមក្លាយទៅជាកអ្នកមានដ៏លើសលប់ ដោយមានយ៉ាងបរិបូរនូវវត្ថុគ្រប់មុខដែលគេត្រូវការ — គឺបរិបូរទៅដោយហ្វូងចៀម និងហ្វូងសត្វ និងសត្វធាត់គ្រប់យ៉ាង ហើយក៏បរិបូរទៅដោយធញ្ញជាតិ និងមាស និងប្រាក់ និងវត្ថុមានតម្លៃផ្សេងៗ ហើយបរិបូរទៅដោយខសូត្រព្រែ និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងប្រដាប់ប្រដាគ្រប់មុខសម្រាប់ប្រើនៅផ្ទះ។
៣០ម្ល៉ោះហីយ នៅក្នុងកាលៈទេសៈកដ៏ចម្រុងចម្រើនរបស់គេ ពួកគេពុំបានដេញជនណាចេញដែលខអាក្រាត ឬជនណាដែលអត់ឃ្លាន ឬជនណាដែលស្រេក ឬជនណាដែលឈឺ ឬជនណាដែលខ្វះការចិញ្ចឹមបីបាច់ឡើយ ហើយពួកគេមិនបានភ្ជាប់ចិត្តគេទៅលើទ្រព្យ សម្បត្តិដែរ ហេតុដូច្នេះហើយ ទើបពួកគេមានចិត្តទូលំទូលាយទៅលើមនុស្សគ្រប់រូប ទាំងចាស់ទាំងក្មេង ទាំងបាវគេទាំងអ្នកសេរី ទាំងប្រុស ទាំងស្រី ទោះជានៅក្រៅសាសនាចក្រ ឬនៅក្នុងសាសនាចក្រនោះក្ដី ដោយគមិនរើសមុខអ្នកណាសោះ ឲ្យតែមានបន្ទូលការខ្វះខាត។
៣១ម្ល៉ោះហើយ ពួកគេបានចម្រើនឡើង ហើយបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ជាងអ្នកដែលមិននៅក្នុងសាសនាចក្ររបស់គេទៅទៀត។
៣២ព្រោះពួកអ្នកដែលពុំនៅក្នុងសាសនាចក្ររបស់គេ បានបណ្ដោយខ្លួនទៅតាមអំពើអាបធ្មប់ និងកការថ្វាយបង្គំរូបព្រះ ឬខការខ្ជិលច្រអូស និងគការនិយាយផ្ដេសផ្ដាស និងឃការឈ្នានីស និងការឈ្លោះ ការស្លៀកពាក់នូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃ ងការលើកខ្លួនឡើងក្នុងសេចក្ដីឆ្មើងឆ្មៃនៃភ្នែកគេផ្ទាល់ ការបៀតបៀន ការកុហក ការលួច ការប្លន់ ការប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ និងការប្រព្រឹត្តអំពើឃាតកម្ម និងគ្រប់អស់ទាំងអំពើទុច្ចរិតទាំងប៉ុន្មានផង ទោះជាយ៉ាងណាក៏ដោយ គង់តែបានដាក់ច្បាប់មកលើអស់អ្នកណា ដែលរំលងច្បាប់ តាមលទ្ធភាពដែលអាចធ្វើបានដែរ។
៣៣ហើយហេតុការណ៍បានកើតឡើងថា ដោយអនុវត្តច្បាប់ទៅលើពួកគេយ៉ាងនេះ មនុស្សគ្រប់រូបត្រូវរងទោសស្របតាមអ្វីៗ ដែលខ្លួនបានធ្វើ គេបានក្លាយទៅជាស្លូតបូតជាងមុន ហើយពុំហ៊ានប្រព្រឹត្តអំពើទុច្ចរិតដោយចេញមុខទៀតឡើយ ហេតុដូច្នេះហើយ មានសេចក្ដីសុខសាន្តដ៏ច្រើន នៅក្នុងចំណោមប្រជាជននីហ្វៃ រហូតដល់ឆ្នាំទីប្រាំក្នុងរជ្ជកាលនៃពួកចៅក្រម៕