ជំពូកទី ១០
លីហៃជាពូជរបស់ម៉ាន៉ាសេ — អាមូលេករាប់រៀបអំពីបញ្ជាពីទេវតាឲ្យលោកថែទាំដល់អាលម៉ា — ការអធិស្ឋានទាំងឡាយរបស់ពួកសុចរិតបានជួយឲ្យប្រជាជនរស់នៅ — ពួកមេធាវី និងពួកចៅក្រមដែលទុច្ចរិត សាងមូលដ្ឋាននៃការបំផ្លិចបំផ្លាញប្រជាជន។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ឥឡូវនេះ ពាក្យទាំងនេះគឺជាកពាក្យដែលខអាមូលេកបានផ្សាយប្រាប់ដល់ប្រជាជន ដែលនៅដែនដីអាំម៉ូណៃហា ថា ៖
២ខ្ញុំគឺអាមូលេក ជាកូនប្រុសរបស់គីឌដូណា ដែលជាកូនប្រុសរបស់អ៊ីសម៉ាអែល ដែលត្រូវជាកូនចៅរបស់អ័មីណាដៃ គឺជាអ័ប៊ីណាដៃតែមួយនោះ ដែលបានបកប្រែអក្សរនៅលើជញ្ជាំងនៃព្រះវិហារបរិសុទ្ធ ដែលបានសរសេរដោយអង្គុលីនៃព្រះ។
៣ហើយអ័ប៊ីណាដៃ ជាពូជពង្សរបស់នីហ្វៃ គឺជាកូនប្រុសរបស់លីហៃ ដែលបានចេញពីដែនដីយេរូសាឡិមមក ដែលត្រូវជាពូជពង្ស នៃកម៉ាន៉ាសេ ដែលជាកូនប្រុសរបស់ខយ៉ូសែប ដែលត្រូវបានគលក់ទៅស្រុកអេស៊ីព្ទ ដោយស្នាដៃរបស់បងៗលោក។
៤ហើយមើលចុះ ខ្ញុំក៏ជាមនុស្សម្នាក់ដ៏ពុំខ្វះមនុស្សរាប់អាននៅក្នុងចំណោមមនុស្សទាំងអស់ ដែលស្គាល់ខ្ញុំទេ មែនហើយ មើលចុះ ខ្ញុំមានសាច់ញាតិ និងកមិត្តជាច្រើន ហើយខ្ញុំក៏រកបានទ្រព្យសម្បត្តិជាច្រើន ដោយដៃដ៏ឧស្សាហ៍របស់ខ្ញុំដែរ។
៥ទោះជាមានការណ៍អស់ទាំងនេះក៏ដោយ គង់តែខ្ញុំពុំដែលបានដឹងច្រើន អំពីផ្លូវទាំងឡាយនៃព្រះអម្ចាស់ អំពីកសេចក្ដីអាថ៌កំបាំងទាំងឡាយ និងអំពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ដែរ។ ខ្ញុំបាននិយាយថា ខ្ញុំមិនដែលបានដឹងច្រើននូវរឿងទាំងនេះ ប៉ុន្តែមើលចុះ ខ្ញុំភាន់ច្រឡំ ព្រោះខ្ញុំបានឃើញច្រើនដងនូវការអាថ៌កំបាំងទាំងឡាយរបស់ទ្រង់ និងព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ មែនហើយ ព្រមទាំងការរក្សាជីវិតនៃប្រជាជននេះទុកឲ្យបានគង់វង់ផង។
៦ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានធ្វើចិត្តរឹងរូសដែរ ត្បិតខ្ញុំត្រូវកបានហៅជាច្រើនដង តែខ្ញុំធ្វើជាមិនខឮ ហេតុដូច្នេះហើយ ខ្ញុំបានដឹងអំពីការណ៍ទាំងនេះ តែខ្ញុំធ្វើជាមិនដឹង ហេតុដូច្នេះហើយ ខ្ញុំបានបះបោរទាស់នឹងព្រះនៅក្នុងសេចក្ដីទុច្ចរិតនៃចិត្តខ្ញុំ រហូតដល់ថ្ងៃទីបួននៃខែទីប្រាំពីរនេះ ដែលនៅឆ្នាំទីដប់ក្នុងរជ្ជកាលនៃពួកចៅក្រម។
៧នៅពេលដែលខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខញាតិសន្តានដ៏ជិតម្នាក់ មើលចុះ មានកទេវតានៃព្រះអម្ចាស់មួយបានលេចមកឲ្យខ្ញុំឃើញ ហើយនិយាយថា ៖ អាមូលេកអើយ ចូរអ្នកត្រឡប់ទៅផ្ទះអ្នកវិញចុះ ព្រោះអ្នកនឹងបានប្រទានអាហារដល់ព្យាការីនៃព្រះម្នាក់ មែនហើយ ជាមនុស្សបរិសុទ្ធម្នាក់ គឺជាអ្នកសំណប់នៃព្រះដែលបានរើស ត្បិតលោកបានខតមអាហារអស់ជាច្រើនថ្ងៃមកហើយ ពីព្រោះតែអំពើបាបរបស់ប្រជាជននេះ ហើយលោកកំពុងតែឃ្លានអាហារ ហើយអ្នកត្រូវគទទួលលោកចូលក្នុងផ្ទះអ្នក ហើយត្រូវឲ្យអាហារលោកបរិភោគ ហើយលោកនឹងប្រទានពរដល់អ្នក និងគ្រួសារអ្នក ហើយព្រះពរនៃព្រះអម្ចាស់នឹងសណ្ឋិតលើអ្នក និងលើគ្រួសារអ្នក។
៨ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានធ្វើតាមសំឡេងរបស់ទេវតានោះ ហើយក៏ត្រឡប់មកផ្ទះខ្ញុំវិញ។ ហើយនៅពេលដែលខ្ញុំកំពុងតែធ្វើដំណើរមកផ្ទះវិញ នោះខ្ញុំបានជួបនឹងកបុរស ដែលទេវតាបានប្រាប់ខ្ញុំ ថា ៖ អ្នកត្រូវទទួលចូលក្នុងផ្ទះអ្នក — ហើយមើលចុះ គឺជាបុរសដដែល ដែលធ្លាប់បាននិយាយទៅកាន់អ្នកអំពីកិច្ចការទាំងឡាយនៃព្រះ។
៩ហើយទេវតានោះបានប្រាប់ខ្ញុំថា កបុរសនោះជាមនុស្សបរិសុទ្ធម្នាក់ ហេតុដូច្នោះហើយ ខ្ញុំដឹងថា លោកជាមនុស្សបរិសុទ្ធមែន ពីព្រោះទេវតានៃព្រះបានប្រាប់ថាដូច្នោះ។
១០ហើយម្យ៉ាងទៀត ខ្ញុំដឹងថា ការណ៍ទាំងឡាយដែលអ្នកនោះបានធ្វើបន្ទាល់ គឺជាការពិត ត្បិតមើលចុះ ខ្ញុំសូមប្រាប់អ្នកថា ប្រាកដដូចជាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ ព្រមទាំងបានចាត់ឲ្យកទេវតារបស់ទ្រង់មកសម្ដែងការណ៍ទាំងនេះដល់ខ្ញុំ ហើយការណ៍នេះ ទ្រង់បានធ្វើខនៅពេលដែលអាលម៉ាស្នាក់នៅក្នុងផ្ទះខ្ញុំ។
១១ត្បិតមើលចុះ លោកបានកប្រទានពរដល់គ្រួសារខ្ញុំ លោកបានប្រទានពរដល់ខ្ញុំ និងប្រពន្ធខ្ញុំ និងកូនចៅខ្ញុំ និងឪពុកខ្ញុំ និងក្រុមញាតិរបស់ខ្ញុំ មែនហើយ គឺអស់ទាំងញាតិសន្តានរបស់ខ្ញុំ ក៏លោកបានប្រទានពរឲ្យដែរ ហើយព្រះពរនៃព្រះបានធ្លាក់មកលើយើង ស្របតាមពាក្យដែលលោកបានថ្លែង។
១២ហើយឥឡូវនេះ កាលអាមូលេកបាននិយាយពាក្យទាំងនេះហើយ នោះប្រជាជនបានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យ ដោយឃើញថា មានសាក្សីកលើសជាងមួយ ដែលបានធ្វើបន្ទាល់ អំពីការណ៍ដែលពួកគេត្រូវចោទ ហើយអំពីការណ៍ទាំងឡាយ ដែលនឹងកើតឡើង ក្នុងពេលខាងមុខផង ស្របតាមវិញ្ញាណនៃការព្យាករណ៍ដែលនៅក្នុងពួកគេ។
១៣ទោះជាយ៉ាងណាក៏ដោយ គង់តែមានមនុស្សខ្លះនៅក្នុងចំណោមពួកគេ ដែលចង់សួរអ្នកទាំងពីរ ក្រែងគេអាចកប្រើកលល្បិច ដើម្បីចាប់សម្ដីអ្នកទាំងពីរ ក្រែងគេអាចរកទីទាស់នឹងអ្នកទាំងពីរនោះ ដើម្បីគេអាចប្រគល់អ្នកទាំងពីរទៅឲ្យចៅក្រមគេ យកទៅជំនុំជំរះតាមច្បាប់ ហើយដើម្បីយកអ្នកទាំងពីរទៅសម្លាប់ ឬដាក់គុកចោល តាមទោសដែលគេអាចប្រឌិតឡើង ឬធ្វើជាសាក្សីទាស់នឹងអ្នកទាំងពីរ។
១៤ឥឡូវនេះ ពួកអ្នកដែលចង់បំផ្លាញអ្នកទាំងពីរនោះ គឺជាកពួកមេធាវី ដែលបានជួល ឬបានតែងតាំងឡើងដោយប្រជាជន ដើម្បីអភិបាលច្បាប់នៅពេលជំនុំ ឬនៅក្នុងការជំនុំទោសឧក្រិដ្ឋរបស់ប្រជាជននៅខាងមុខពួកចៅក្រម។
១៥ឥឡូវនេះ ពួកមេធាវីទាំងនេះ បានរៀនចេះនូវការប្រសប់ និងឧបាយកលទាំងអស់នៃប្រជាជន ហើយការណ៍នេះគឺដើម្បីធ្វើឲ្យគេស្ទាត់ជំនាញក្នុងមុខរបររបស់គេ។
១៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាប់ផ្ដើមសួរអាមូលេក ក្រែងគេអាចធ្វើឲ្យលោកឆ្លើយខុសនឹងសម្ដីខ្លួន ឬផ្ទុយនឹងពាក្យដែលលោកបាននិយាយ។
១៧ឥឡូវនេះ ពួកគេពុំបានដឹងថា អាមូលេកអាចដឹងនូវបំណងរបស់គេនោះឡើយ។ ប៉ុន្តែហេតុការណ៍បានកើតឡើងថា នៅពេលដែលពួកគេចាប់ផ្ដើមសួរលោក នោះលោកកបានយល់ដល់គំនិតរបស់គេ ហើយលោកបាននិយាយទៅគេថា ៖ នែ៎ ខពួកតំណមនុស្សទុច្ចរិត និងខូចអើយ គឺពួកមេធាវី និងពួកអ្នកមានពុត ត្បិតអ្នករាល់គ្នាកំពុងតែសាងមូលដ្ឋាននៃអារក្ស ព្រោះអ្នករាល់គ្នាកំពុង តែដាក់គអន្ទាក់ និងអង្គប់ ដើម្បីចាប់មនុស្សបរិសុទ្ធនៃព្រះទេតើ។
១៨អ្នករាល់គ្នាកំពុងតែធ្វើផែនការ ដើម្បីកបង្ខូចផ្លូវទាំងឡាយនៃពួកសុចរិត ហើយនាំសេចក្ដីពិរោធនៃព្រះ ឲ្យធ្លាក់មកលើក្បាលអ្នក គឺនាំមកនូវការបំផ្លិចបំផ្លាញដល់ប្រជាជននេះទាំងស្រុង។
១៩មែនហើយ ម៉ូសាយ ជាស្ដេចចុងក្រោយបង្អស់របស់យើង កាលដែលទ្រង់ជិតប្រគល់នគរ តែគ្មានអ្នកណាដែលទ្រង់នឹងប្រគល់សោះ ទើបបានឲ្យប្រជាជននេះអភិបាល ដោយសំឡេងរបស់ខ្លួន មានបន្ទូលយ៉ាងច្បាស់ថា — មែនហើយ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថា បើដល់ពេលណាសំឡេងរបស់ប្រជាជនករើសយកសេចក្ដីទុច្ចរិត បានន័យថា បើដល់ពេលណាដែលប្រជាជនធ្លាក់ទៅក្នុងអំពើល្មើស គឺពួកគេបានទុំសុស ដើម្បីបំផ្លិចបំផ្លាញចោលហើយ។
២០ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា ព្រះអម្ចាស់ទ្រង់ជំនុំជំរះយ៉ាងត្រឹមត្រូវចំពោះអំពើទុច្ចរិតទាំងឡាយរបស់អ្នក ទ្រង់ស្រែកប្រកាសប្រាប់យ៉ាងជាក់ ដោយសំឡេងនៃកពួកទេវតារបស់ទ្រង់ មករកប្រជាជននេះថា ៖ ចូរអ្នកប្រែចិត្តចុះ ចូរប្រែចិត្តចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ។
២១មែនហើយ ទ្រង់ស្រែកប្រាប់យ៉ាងជាក់ ដោយសំឡេងនៃពួកទេវតារបស់ទ្រង់ថា ៖ កយើងនឹងចុះមកក្នុងចំណោមរាស្ត្រយើងដោយសេចក្ដីពិត និងសេចក្ដីយុត្តិធម៌នៅក្នុងដៃយើង។
២២មែនហើយ ហើយខ្ញុំសូមប្រាប់អ្នកថា បើសិនជាពុំដោយសារកការអធិស្ឋានទាំងឡាយនៃពួកសុចរិត ដែលនៅលើដែនដីឥឡូវនេះទេ នោះអ្នករាល់គ្នាច្បាស់ជាឥឡូវនេះត្រូវពិនិត្យពិច័យ ដោយការបំផ្លិចបំផ្លាញទាំងស្រុងទៅហើយ ទោះពុំត្រូវបំផ្លាញដោយខទឹកជំនន់ ដូចប្រជាជនក្នុងជំនាន់លោកណូអេក្ដី គង់តែនឹងត្រូវបំផ្លាញដោយអំណត់អត់ ដោយជំងឺអាសន្នរោគ និងដោយដាវដែរ។
២៣តែដោយសារកការអធិស្ឋានទាំងឡាយនៃពួកសុចរិត ទើបអ្នករាល់គ្នាត្រូវបាននៅរស់ ឥឡូវនេះ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាបណ្ដេញពួកសុចរិតចេញពីចំណោមអ្នក ខណៈនោះ ព្រះអម្ចាស់ទ្រង់នឹងពុំទប់ព្រះហស្តរបស់ទ្រង់ឡើយ តែនៅក្នុងសេចក្ដីពិរោធដ៏ខ្លាំងរបស់ទ្រង់ ទ្រង់នឹងមកទាស់នឹងអ្នក ខណៈនោះ អ្នកនឹងត្រូវវាយដោយអំណត់អត់ ដោយជំងឺអាសន្នរោគ និងដោយដាវ ឯខពេលនោះជិតមកដល់ហើយ លើកលែងអ្នកប្រែចិត្ត។
២៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ប្រជាជនខឹងនឹងអាមូលេកកាន់តែខ្លាំងឡើង ហើយពួកគេបានស្រែកថា ៖ អ្នកនេះបានជេរប្រមាថដល់ច្បាប់ទាំងឡាយរបស់យើងដែលត្រឹមត្រូវ និងដល់ពួកមេធាវីដ៏ឈ្លាសវៃរបស់យើង ដែលយើងបានរើសតាំងឡើង។
២៥តែអាមូលេកបានលាតដៃលោក ហើយស្រែកជាខ្លាំងទៅគេថា ៖ នែ៎ ពួកតំណមនុស្សទុច្ចរិត និងខូចអើយ ហេតុអ្វីបានជាត្រូវអារក្សសាតាំងក្ដាប់ជាប់នូវដួងចិត្តរបស់អ្នកដូច្នេះ? ហេតុអ្វីបានជាអ្នកបណ្ដោយខ្លួនឲ្យវាមានអំណាចមកលើអ្នក ធ្វើឲ្យអ្នកកងងឹតភ្នែក ដើម្បីកុំឲ្យអ្នកយល់ពាក្យទាំងឡាយ ដែលបាននិយាយតាមការពិតទៅវិញ?
២៦ត្បិតមើលចុះ តើខ្ញុំបានធ្វើបន្ទាល់ទាស់នឹងច្បាប់របស់អ្នកឬ? អ្នករាល់គ្នាមិនយល់ទេ អ្នករាល់គ្នានិយាយថា ខ្ញុំបាននិយាយទាស់នឹងច្បាប់អ្នកទៅវិញ តែខ្ញុំពុំបានធ្វើយ៉ាងនោះទេ តែខ្ញុំបាននិយាយក្នុងការគាំទ្រដល់ច្បាប់របស់អ្នក ដើម្បីកាត់ទោសដល់អ្នកវិញទេតើ។
២៧ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា មូលដ្ឋាននៃការបំផ្លិចបំផ្លាញប្រជាជននេះ បានចាប់ផ្ដើមសាងឡើង ដោយអំពើដ៏ឥតសុចរិតរបស់កពួកមេធាវី និងពួកចៅក្រមរបស់អ្នក។
២៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាមូលេកបាននិយាយពាក្យទាំងនេះហើយ នោះប្រជាជនបានស្រែកទាស់នឹងលោកថា ៖ ឥឡូវនេះ យើងដឹងថា មនុស្សនេះជាកូននៃអារក្ស ព្រោះវាបានកកុហកដល់យើង ព្រោះវាបាននិយាយទាស់នឹងច្បាប់របស់យើង។ ប៉ុន្តែឥឡូវនេះ វានិយាយថា វាមិនបាននិយាយទាស់នឹងច្បាប់របស់យើងទេ។
២៩ហើយម្យ៉ាងទៀត វាបានបង្អាប់ដល់ពួកមេធាវីរបស់យើង និងពួកចៅក្រមរបស់យើង។
៣០ហើយហេតុការណ៍បានកើតឡើងថា ពួកមេធាវីបានបញ្ចូលទៅក្នុងចិត្តប្រជាជនថា គេត្រូវចាំការណ៍ទាំងនេះ ដើម្បីទាស់នឹងលោក។
៣១ហើយនៅក្នុងចំណោមពួកគេ មានមនុស្សម្នាក់ឈ្មោះ ស៊ីអែសរ៉ុម។ ឥឡូវនេះ មនុស្សនេះគឺជាអ្នកដឹកមុខគេ ក្នុងកការចោទប្រកាន់អាមូលេក និងអាលម៉ា គាត់ជាអ្នកជំនាញការបំផុតម្នាក់ក្នុងចំណោមពួកគេ ដោយមានកិច្ចការទាក់ទងជាច្រើនក្នុងចំណោមប្រជាជន។
៣២ឥឡូវនេះ គោលបំណងរបស់ពួកមេធាវីទាំងនេះ គឺស្វែងរកកម្រៃដល់ខ្លួន ហើយគេបានកម្រៃ ស្របតាមមុខរបររបស់ពួកគេ៕