ជំពូកទី ១៣
មនុស្សត្រូវបានហៅឲ្យធ្វើជាពួកសង្ឃជាន់ខ្ពស់ ដោយសារសេចក្ដីជំនឿដ៏លើសលប់ និងកិច្ចការដ៏ល្អទាំងឡាយរបស់គេ — ពួកគេត្រូវបង្រៀនព្រះបញ្ញត្តិទាំងឡាយ — តាមរយៈសេចក្ដីសុចរិត នោះពួកគេនឹងបានញែកជាបរិសុទ្ធ ហើយនឹងបានចូលទៅក្នុងទីសម្រាកនៃព្រះអម្ចាស់ — លោកម៉ិលគីស្សាដែក គឺជាពួកផងនោះ — ពួកទេវតាប្រកាសប្រាប់ដំណឹងដ៏រីករាយទូទៅទាំងដែនដី — ពួកគេនឹងបើកសម្ដែងប្រាប់អំពីការយាងមកដ៏ពិតប្រាកដនៃព្រះគ្រីស្ទ។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ហើយម្យ៉ាងទៀត ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់រំឭកអ្នកទៀតឲ្យនឹកឃើញដល់ពេល ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានព្រះបញ្ញត្តិទាំងនេះដល់កូនចៅរបស់ទ្រង់ ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាចាំថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់កបានតែងតាំងពួកសង្ឃទាំងឡាយឡើង តាមរបៀបដ៏បរិសុទ្ធរបស់ទ្រង់ គឺតាមរបៀបនៃព្រះរាជបុត្រាទ្រង់ ដើម្បីបង្រៀនការណ៍ទាំងនេះទៅកាន់ប្រជាជន។
២ហើយពួកសង្ឃទាំងនោះត្រូវបានកតែងតាំងឡើង តាមខរបៀបនៃព្រះរាជបុត្រាទ្រង់ តាមវិធីដែលអាចឲ្យប្រជាជនដឹងថា តាមរបៀបណាមួយ ដើម្បីទន្ទឹងចាំព្រះរាជបុត្រារបស់ទ្រង់ សម្រាប់ការប្រោសលោះ។
៣ហើយនេះគឺជាវិធីដែលគេត្រូវបានតែងតាំងឡើង — ដោយកបានហៅ ហើយខរៀបចំទុក ចាប់តាំងពីគកំណើតលោកិយមក ស្របតាមឃបុព្វវិជ្ជានៃព្រះ ដោយសារសេចក្ដីជំនឿដ៏លើសលប់ និងកិច្ចការដ៏ល្អទាំងឡាយរបស់គេ ជាពិសេស គេត្រូវបានទុកឲ្យងរើសការល្អ ឬការ អាក្រក់ ហេតុដូច្នេះហើយ គេបានរើសយកល្អ ហើយអនុវត្តចសេចក្ដីជំនឿដ៏ធំលើសលប់ ត្រូវឆបានហៅដោយតំណែងដ៏បរិសុទ្ធ មែនហើយ ដោយតំណែងដ៏បរិសុទ្ធដែលបានរៀបចំទុកមក និងស្របតាមការប្រោសលោះដែលបានរៀបចំឡើងសម្រាប់មនុស្សបែបនេះ។
៤ហើយដោយហេតុនេះ ពួកគេត្រូវកបានហៅមកកាន់តំណែងដ៏បរិសុទ្ធ ដោយសារសេចក្ដីជំនឿរបស់គេ នៅពេលអ្នកឯទៀតបដិសេធព្រះវិញ្ញាណនៃព្រះ ដោយមកពីភាពរឹងរូសនៃចិត្តរបស់គេ និងភាពងងឹតងងល់នៃគំនិតរបស់គេ ពេលនោះប្រសិនបើពុំមកពីហេតុនេះទេ ពួកគេច្បាស់ជាមានខឯកសិទ្ធដ៏ធំស្មើនឹងបងប្អូនគេដែរ។
៥ឬក៏សរុបសេចក្ដីមក ជាពិសេស គេមានថ្នាក់កស្មើគ្នានឹងបងប្អូនគេដែរ ម្ល៉ោះហើយ តំណែងដ៏បរិសុទ្ធដែលបានរៀបចំឡើង ចាប់តាំងពីកំណើតលោកិយមក សម្រាប់មនុស្សណាដែលពុំធ្វើចិតរឹងរូស ដោយបានរៀបចំឡើងតាមរយៈដង្វាយធួននៃព្រះរាជបុត្រាបង្កើតតែមួយ ដែលបានរៀបចំទុក —
៦ហើយដោយហេតុនេះ ត្រូវបានហៅដោយតំណែងដ៏បរិសុទ្ធ ហើយបានតែងតាំងឡើងក្នុងបព្វជិតភាពជាន់ខ្ពស់ នៃរបៀបដ៏បរិសុទ្ធនៃព្រះ ដើម្បីទៅបង្រៀនព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ដល់កូនចៅមនុស្ស ក៏ដើម្បីឲ្យពួកគេអាចចូលទៅក្នុងកសេចក្ដីសម្រាករបស់ទ្រង់ផង —
៧បព្វជិតភាពជាន់ខ្ពស់នេះ គឺតាមរបៀបនៃព្រះរាជបុត្រារបស់ទ្រង់ គឺជារបៀបចាប់តាំងពីកំណើតលោកិយមក ឬនិយាយម្យ៉ាងទៀត គឺកគ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ គឺបានរៀបចំពីភាពអស់ទាំងកល្បជានិច្ច ទៅអស់ទាំងភាពអស់កល្បជានិច្ច ស្របតាមបុព្វវិជ្ជាខរបស់ទ្រង់លើការណ៍ទាំងអស់ —
៨ឥឡូវនេះ ពួកគេត្រូវបានកតែងតាំងឡើងតាមវិធីនេះ — ដោយបានហៅដោយតំណែងដ៏បរិសុទ្ធ ហើយបានតែងតាំងឡើងដោយពិធីបរិសុទ្ធ ហើយលើកយកដាក់លើខ្លួននូវបព្វជិតភាពជាន់ខ្ពស់ នៃរបៀបដ៏បរិសុទ្ធ គឺជាតំណែង និងពិធីបរិសុទ្ធ និងបព្វជិតភាពជាន់ខ្ពស់ ដែលគ្មានការចាប់ផ្ដើម ឬទីបញ្ចប់ឡើយ —
៩ម្ល៉ោះហើយ ពួកគេក្លាយទៅជាកសង្ឃជាន់ខ្ពស់រហូតតទៅ តាមរបៀបនៃព្រះរាជបុត្រា ដែលជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ទ្រង់គ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ ទ្រង់ពោរពេញទៅដោយខព្រះគុណ សេចក្ដីទៀងត្រង់ និងសេចក្ដីពិត។ ហើយគឺយ៉ាងដូច្នោះ មែន។ អាម៉ែន។
១០ឥឡូវនេះ ដូចជាខ្ញុំបាននិយាយអំពីរបៀបដ៏បរិសុទ្ធ ឬបព្វជិតភាពជាន់ខ្ពស់នេះ នោះមានមនុស្សជាច្រើន ដែលត្រូវបានតែងតាំងឡើង ហើយបានក្លាយទៅជាកពួកសង្ឃជាន់ខ្ពស់នៃព្រះ ហើយដោយសារតែសេចក្ដីជំនឿដ៏លើសលប់ និងការប្រែចិត្តរបស់គេ និងអំពើសុចរិត របស់គេចំពោះព្រះ នោះគេបានជ្រើសរើសយកខការប្រែចិត្ត ហើយធ្វើការសុចរិត ជាជាងការវិនាស
១១ហេតុដូច្នេះហើយ ពួកគេត្រូវបានហៅតាមរបៀបដ៏បរិសុទ្ធនេះ ហើយបានកញែកជាបរិសុទ្ធ ហើយខសំលៀកបំពាក់របស់គេក៏បានជំរះឲ្យស តាមរយៈឈាមនៃកូនចៀម។
១២ឥឡូវនេះ បន្ទាប់ពីគេត្រូវបានកញែកជាបរិសុទ្ធដោយខព្រះវិញ្ញាណបរិសុទ្ធ ដោយមានសំលៀកបំពាក់បានធ្វើឲ្យស ដោយបានគបរិសុទ្ធ ហើយគ្មានទោសនៅចំពោះព្រះ នោះគេពុំអាចសម្លឹងមើលឃអំពើបាបទៀតឡើយ លើកលែងតែមើលដោយងស្អប់ខ្ពើមប៉ុណ្ណោះ ហើយមានមនុស្សជាច្រើនឥតគណនា ដែលបានធ្វើឲ្យបរិសុទ្ធ ហើយចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។
១៣ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់ឲ្យអ្នកបន្ទាបខ្លួនចំពោះព្រះ ហើយនាំមកនូវកផលដែលសមនឹងសេចក្ដីប្រែចិត្ត ដើម្បីឲ្យអ្នកអាចចូលទៅក្នុងសេចក្ដីសម្រាកនោះដែរ។
១៤មែនហើយ ចូរបន្ទាបខ្លួនឲ្យដូចមនុស្សជំនាន់កលោកម៉ិលគីស្សាដែក ដែលជាសង្ឃជាន់ខ្ពស់ម្នាក់ដែរតាមរបៀបដូចគ្នា ដែលខ្ញុំបាននិយាយនេះ ដែលបានលើកដាក់លើខ្លួនលោកនូវបព្វជិតភាពជាន់ខ្ពស់នេះរៀងរហូត។
១៥ហើយគឺម៉ិលគីស្សាដែកនេះហើយដែលកលោកអ័ប្រាហាំបានថ្វាយខដង្វាយ១ភាគ១០ មែនហើយ គឺលោកអ័ប្រាហាំ ជាអយ្យកោរបស់យើង បានថ្វាយ១ក្នុង១០នូវអ្វីៗដែលលោកមានដែរ។
១៦ឥឡូវនេះ ពិធីបរិសុទ្ធទាំងនេះបានចាត់តាមកវិធីនេះ ដើម្បីតាមរបៀបនេះ ប្រជាជនអាចទន្ទឹងចាំព្រះរាជបុត្រានៃព្រះ ដែលជាខគំរូមួយនៃរបៀបរបស់ទ្រង់ ឬវាជារបៀបរបស់ទ្រង់ ហើយពួកគេទន្ទឹងចាំទ្រង់តាមរបៀបនេះ ដើម្បីបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ដើម្បីគេអាចចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់បាន។
១៧ឥឡូវនេះ ម៉ិលគីស្សាដែកនេះគឺជាស្ដេចនៃស្រុកសាឡិម ហើយប្រជាជនរបស់ទ្រង់ប្រព្រឹត្តអំពើទុច្ចរិត និងអំពើដ៏គួរខ្ពើមឆ្អើមយ៉ាងក្រាស់ក្រែល មែនហើយ ពួកគេទាំងអស់បានដើរវង្វេង ហើយពួកគេពោរពេញទៅដោយសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង
១៨ប៉ុន្តែម៉ិលគីស្សាដែក ដោយបានអនុវត្តសេចក្ដីជំនឿដ៏ខ្លាំង ហើយបានទទួលមុខងារនៃបព្វជិតភាពជាន់ខ្ពស់ ស្របតាមករបៀបដ៏បរិសុទ្ធនៃព្រះ បានបង្រៀនការប្រែចិត្តដល់ប្រជាជនរបស់ទ្រង់។ ហើយមើលចុះ ពួកគេបានប្រែចិត្ត ហើយម៉ិលគីស្សាដែកបានបង្កើតសេចក្ដីសុខសាន្តនៅក្នុងស្រុកនៅសម័យទ្រង់ ហេតុដូច្នេះហើយ ទ្រង់ត្រូវបានហៅថា ជាម្ចាស់នៃសេចក្ដីសុខសាន្ត ព្រោះទ្រង់ជាស្ដេចនៃស្រុកសាឡិម ហើយទ្រង់បានគ្រងរាជ្យក្រោមអំណាចរបស់បិតាទ្រង់។
១៩ឥឡូវនេះ មានមនុស្សកជាច្រើនមុនទ្រង់ ហើយមានមនុស្សជាច្រើនក្រោយទ្រង់ដែរ តែខគ្មាននរណាប្រសើរជាងទ្រង់ឡើយ ហេតុដូច្នេះហើយ ទើបគេ ជាពិសេស និយាយអំពីទ្រង់ច្រើនជាងគេ។
២០ឥឡូវនេះ ខ្ញុំមិនចាំបាច់និយាយផ្ទួនឡើងវិញនូវការណ៍នេះឡើយ អ្វីៗដែលខ្ញុំបាននិយាយមកនេះ គឺល្មមគ្រប់គ្រាន់ហើយ។ មើលចុះ កបទគម្ពីរទាំងឡាយមាននៅចំពោះមុខអ្នកហើយ បើសិនជាអ្នករាល់គ្នាខបង្វែរន័យនៃបទគម្ពីរទាំងឡាយ គឺអ្នកនឹងនាំមកនូវការ បំផ្លិចបំផ្លាញដល់ខ្លួនឯង។
២១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលអាលម៉ាបាននិយាយពាក្យទាំងនេះដល់គេចប់ហើយ នោះលោកបានលាតដៃទៅរកគេ ហើយស្រែកដោយសំឡេងខ្លាំងថា ៖ ឥឡូវនេះ គឺជាពេលដែលត្រូវកប្រែចិត្ត ព្រោះថ្ងៃនៃសេចក្ដីសង្គ្រោះ ខិតមកជិតដល់ ហើយ
២២មែនហើយ ហើយមានសំឡេងនៃព្រះអម្ចាស់ តាមកមាត់ពួកទេវតា បានប្រកាសប្រាប់ការណ៍នេះដល់សាសន៍ទាំងអស់ មែនហើយ គឺប្រកាសប្រាប់ការណ៍នេះ ដើម្បីឲ្យគេបានដំណឹងដ៏រីករាយ អំពីសេចក្ដីអំណរយ៉ាងអស្ចារ្យ មែនហើយ ទ្រង់ផ្សាយដំណឹងដ៏រីករាយក្នុងចំណោមប្រជាជនទាំងអស់របស់ទ្រង់ មែនហើយ គឺដល់ពួកអ្នកដែលខ្ចាត់ខ្ចាយក្រៅប្រទេស នៅពាសពេញលើផ្ទៃផែនដី ហេតុដូច្នោះហើយ ដំណឹងដ៏រីករាយទាំងនោះបានមកដល់យើង។
២៣ហើយដំណឹងដ៏រីករាយនោះ បានមកឲ្យយើងដឹងដោយពាក្យកដ៏ច្បាស់លាស់ ដើម្បីឲ្យយើងអាចយល់ ដើម្បីកុំឲ្យយើងអាចភាន់ច្រឡំបានឡើយ ហើយការណ៍នេះ គឺដោយសារយើងជាខជនរសាត់ព្រាត់នៅក្នុងដែនដីចម្លែក ហេតុដូច្នេះហើយ យើងត្រូវបានប្រោសប្រណីជាខ្លាំង ព្រោះដំណឹងដ៏រីករាយទាំងនេះ បានប្រកាសប្រាប់មកដល់យើង ដល់គ្រប់ផ្នែកនៃចម្ការយើងហើយ។
២៤ត្បិតមើលចុះ កពួកទេវតាកំពុងតែប្រកាសការណ៍នេះ ប្រាប់ដល់មនុស្សជាច្រើន នៅពេលនេះនៅក្នុងដែនដីយើង ហើយការណ៍នេះមានគោលបំណង ដើម្បីរៀបចំចិត្តនៃកូនចៅមនុស្សឲ្យទទួលព្រះបន្ទូលរបស់ទ្រង់ នៅពេលដែលទ្រង់នឹងយាងមកនៅក្នុងសិរីល្អរបស់ទ្រង់។
២៥ហើយឥឡូវនេះ យើងគ្រាន់តែរង់ចាំស្ដាប់ដំណឹងដ៏រីករាយ ដែលបានប្រកាសប្រាប់មកយើង ដោយមាត់របស់ពួកទេវតាអំពីការយាងមករបស់ទ្រង់ប៉ុណ្ណោះ ព្រោះពេលនោះនឹងមកដល់ តែយើងមិនកដឹងពេលណាទេ។ សូមបួងសួងដល់ព្រះឲ្យពេលនោះមកដល់នៅក្នុងជីវិតខ្ញុំចុះ តែទោះជាយូរ ឬឆាប់ក្ដី គង់តែខ្ញុំត្រេកអរដែរ។
២៦ហើយនៅពេលដែលទ្រង់នឹងយាងមក ដំណឹងនោះនឹងត្រូវបានផ្សាយដល់មនុស្សកសុចរិត ហើយបរិសុទ្ធ ដោយមាត់របស់ពួកទេវតាដើម្បីឲ្យពាក្យរបស់ពួកអយ្យកោយើងបានបំពេញ ស្របតាមអ្វីៗដែលគេបាននិយាយអំពីទ្រង់ គឺស្របតាមវិញ្ញាណនៃការព្យាករណ៍ដែលនៅក្នុងគេ។
២៧ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ខ្ញុំមានកបំណងពីជម្រៅចិត្តខ្ញុំ មែនហើយ ដោយក្ដីបារម្ភដ៏ធំ គឺដល់ការឈឺចាប់ សូមឲ្យអ្នករាល់គ្នាស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំ ហើយបោះបង់ចោលអំពើបាបទាំងឡាយរបស់អ្នក ហើយកុំបង្អែរបង្អង់ដល់ថ្ងៃ សម្រាប់ប្រែចិត្តរបស់អ្នកឡើយ។
២៨តែសូមឲ្យអ្នករាល់គ្នាបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ហើយអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ហើយកចាំយាម និងអធិស្ឋានជានិច្ច ដើម្បីកុំឲ្យអ្នកត្រូវខល្បួងលើសជាងអ្វីដែលអ្នករាល់គ្នាអាចអត់ទ្រាំបានឡើយ ម្ល៉ោះហើយ សូមឲ្យបាននាំដោយព្រះវិញ្ញាណបរិសុទ្ធ សូមឲ្យបានក្លាយទៅជាគរាបទាប ស្លូតបូត ចុះចូល ទ្រាំទ្រ ពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងគ្រប់ទាំងសេចក្ដីអត់ធ្មត់
២៩សូមឲ្យកមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ សូមឲ្យមានសេចក្ដីសង្ឃឹមមួយថា អ្នករាល់គ្នានឹងទទួលជីវិតដ៏នៅអស់កល្បជានិច្ច សូមឲ្យមានខសេចក្ដីស្រឡាញ់នៃព្រះនៅក្នុងចិត្តអ្នកជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ ហើយចូលទៅក្នុងគសេចក្ដីសម្រាករបស់ទ្រង់។
៣០ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ប្រទានដល់អ្នកនូវការប្រែចិត្ត ដើម្បីកុំឲ្យអ្នករាល់គ្នានាំព្រះពិរោធរបស់ទ្រង់មកលើអ្នកឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវជាប់ច្រវាក់ទាំងឡាយនៃកស្ថាននរក ដើម្បីកុំឲ្យអ្នករាល់គ្នាបានរងទុក្ខនូវខសេចក្ដីស្លាប់ទីពីរឡើយ។
៣១ហើយអាលម៉ាបាននិយាយពាក្យជាច្រើនទៀតទៅកាន់ប្រជាជន ដែលពុំបានកត់នៅក្នុងគម្ពីរនេះទេ៕