ជំពូកទី ២៦
អាំម៉ូនសរសើរតម្កើងក្នុងព្រះអម្ចាស់ — ពួកស្មោះត្រង់ត្រូវបានចម្រើនកម្លាំងដោយព្រះអម្ចាស់ ហើយត្រូវបានប្រទានការចេះដឹង — ដោយសារសេចក្ដីជំនឿ មនុស្សលោកអាចនាំជនរាប់ពាន់នាក់ទៅកាន់ការប្រែចិត្ត — ព្រះទ្រង់មានគ្រប់ព្រះចេស្ដា ហើយជ្រាបគ្រប់ការណ៍ទាំងអស់។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ហើយឥឡូវនេះ នេះគឺជាពាក្យសម្ដីនៃអាំម៉ូន ដែលបានវាចាទៅបងប្អូនលោកដូច្នេះថា ៖ ឱប្អូនទាំងឡាយរបស់ខ្ញុំ និងបងប្អូនទាំងឡាយរបស់ខ្ញុំអើយ មើលចុះ ខ្ញុំសូមនិយាយទៅកាន់បងប្អូនថា យើងមានហេតុដ៏ធំនឹងអររីករាយ ព្រោះកាលពីយើងកចាប់ផ្ដើមចេញពីដែនដីសារ៉ាហិមឡាមក តើយើងបានគិតស្មានថា ព្រះទ្រង់នឹងប្រទានដល់យើងនូវព្រះពរទាំងឡាយដ៏មហិមាបែបនេះឬ?
២ហើយឥឡូវនេះ ខ្ញុំសូមសួរថា តើព្រះពរទាំងឡាយដ៏មហិមា ដែលទ្រង់បានប្រទានដល់យើងគឺជាអ្វីទៅ? តើអ្នករាល់គ្នាអាចប្រាប់ខ្ញុំបានទេ?
៣មើលចុះ ខ្ញុំសូមឆ្លើយជំនួសអ្នកចុះ ត្បិតបងប្អូនរបស់យើង ដែលជាពួកសាសន៍លេមិន ធ្លាប់នៅក្នុងភាពងងឹត មែនហើយ គឺនៅក្នុងជ្រោះដ៏ងងឹតបំផុត ប៉ុន្តែមើលចុះ តើពួកគេកប៉ុន្មាននាក់ ដែលបាននាំមកឲ្យឃើញពន្លឺដ៏អស្ចារ្យនៃព្រះ! នេះហើយគឺជាព្រះពរ ដែលបានប្រទានដល់យើង ដែលថាយើងបានធ្វើជាខគ្រឿងឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ ដើម្បីនាំមកនូវកិច្ចការដ៏មហិមានេះ។
៤មើលចុះ ពួកគេករាប់ពាន់នាក់បានអររីករាយ ហើយត្រូវបាននាំចូលក្នុងក្រោលនៃព្រះ។
៥មើលចុះ កចម្ការទុំហើយ ហើយអ្នករាល់គ្នាមានពរហើយ ព្រោះអ្នករាល់គ្នាបានលូកខកណ្ដៀវ ហើយបានច្រូតកាត់ដោយសមត្ថភាពរបស់ខ្លួន មែនហើយ គឺពេញមួយថ្ងៃ អ្នករាល់គ្នាបានធ្វើការ ហើយមើលចុះ កណ្ដាប់ស្រូវទាំងឡាយដែលអ្នកគច្រូតបាន! ហើយកណ្ដាប់ស្រូវទាំងនេះ នឹងត្រូវបានប្រមូលយកទៅទុកក្នុងជង្រុក ដើម្បីកុំឲ្យវាខាតបង់។
៦មែនហើយ វានឹងមិនត្រូវបក់បោកដោយខ្យល់ព្យុះ នៅថ្ងៃចុងក្រោយបង្អស់ឡើយ មែនហើយ វាក៏នឹងពុំត្រូវកួចដោយខ្យល់កំនួចឡើយ តែកាលណាកខ្យល់ព្យុះមកដល់ វានឹងបានប្រមូលគ្នាមកក្នុងកន្លែងរបស់វា ដើម្បីកុំឲ្យខ្យល់ព្យុះអាចបក់ទម្លុះទៅដល់គេ មែនហើយ ពួកគេក៏នឹងពុំត្រូវកួចដោយខ្យល់កំណាចយកទៅកន្លែងណា ដែលខ្មាំងសត្រូវចង់នាំពួកគេយកទៅនោះដែរ។
៧ប៉ុន្តែមើលចុះ ពួកគេស្ថិតនៅក្នុងព្រះហស្តនៃព្រះអម្ចាស់នៃរដូវកច្រូតកាត់ ហើយពួកគេជារបស់ផងទ្រង់ ហើយទ្រង់នឹងខលើកគេឡើងនៅថ្ងៃចុងក្រោយបង្អស់។
៨សូមឲ្យព្រះនាមនៃព្រះរបស់យើងប្រកបដោយព្រះពរ ចូរយើងកច្រៀងសរសើរដល់ទ្រង់ មែនហើយ ចូរយើងខថ្លែងអំណរគុណដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ព្រោះទ្រង់ធ្វើការសុចរិតដរាបតទៅ។
៩ព្រោះបើសិនជាយើងមិនបានឡើងមកពីដែនដីសារ៉ាហិមឡាទេ នោះបងប្អូនជាទីស្រឡាញ់របស់យើងទាំងនេះ គឺជាអ្នកដែលស្រឡាញ់យើងជាខ្លាំងនោះ ច្បាស់ជានៅតែត្រូវញាំញីដោយកសម្អប់យើង មែនហើយ ហើយពួកគេក៏ច្បាស់ជានៅជាជនចម្លែកចំពោះព្រះដែរ។
១០ហើយហេតុការណ៍បានកើតឡើងថា កាលអាំម៉ូនបានពោលពាក្យទាំងនេះហើយ នោះអើរ៉ុន ដែលជាប្អូនលោកបានបន្ទោសលោកថា ៖ អាំម៉ូន ខ្ញុំខ្លាចតែសេចក្ដីអំណរររបស់បង នាំឲ្យបងអួតហួសហេតុទេដឹង។
១១តែអាំម៉ូនបានឆ្លើយតបថា ៖ ខ្ញុំមិនកអួតនៅក្នុងកម្លាំងខ្ញុំផ្ទាល់ ឬក៏ក្នុងប្រាជ្ញាខ្ញុំផ្ទាល់នោះទេ ប៉ុន្តែមើលចុះ សេចក្ដីអំណររបស់ខ្ញុំបានពោរពេញហើយ មែនហើយ បេះដូងខ្ញុំហូរហៀរទៅដោយខសេចក្ដីអំណរ ហើយខ្ញុំនឹងអររីករាយនៅក្នុងព្រះរបស់ខ្ញុំវិញ។
១២មែនហើយ ខ្ញុំដឹងថា ខ្ញុំគ្មានន័យអ្វីទាំងអស់ រីឯចំពោះកម្លាំងរបស់ខ្ញុំវិញ ខ្ញុំទន់ខ្សោយ ហេតុដូច្នេះហើយ ខ្ញុំនឹងពុំកអួតពីខ្លួនខ្ញុំឡើយ តែខ្ញុំនឹងអួតពីព្រះរបស់ខ្ញុំវិញ ត្បិតនៅក្នុងខកម្លាំងរបស់ទ្រង់ ខ្ញុំអាចធ្វើគ្រប់ការណ៍ទាំងអស់ មែនហើយ មើលចុះ មានអព្ភូតហេតុដ៏អស្ចារ្យជាច្រើន ដែលយើងបាននាំមកលើដែនដីនេះ ដោយហេតុនេះហើយ ទើបយើងសរសើរដល់ព្រះនាមទ្រង់ដរាបតទៅ។
១៣មើលចុះ តើបងប្អូនយើងប៉ុន្មានពាន់នាក់ ដែលទ្រង់បានស្រាយឲ្យរួចពីការឈឺចាប់នៃកស្ថាននរក ហើយពួកគេត្រូវបាននាំឲ្យខច្រៀងនូវសេចក្ដីស្រឡាញ់ដែលប្រោសលោះ ហើយនេះក៏ដោយ ព្រោះព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ដែលនៅក្នុងយើង ហេតុដូច្នេះហើយ តើយើងមិនមានហេតុដ៏ធំនឹងអររីករាយទេឬអី?
១៤មែនហើយ យើងមានហេតុដើម្បីសរសើរតម្កើងទ្រង់ដរាបតទៅ ព្រោះព្រះអង្គជាព្រះដ៏ខ្ពស់បំផុត ហើយបានស្រាយបងប្អូនយើងឲ្យរួចពីកច្រវាក់ទាំងឡាយនៃស្ថាននរក។
១៥មែនហើយ ពួកគេត្រូវបានហ៊ុមព័ទ្ធជុំវិញ ដោយសេចក្ដីងងឹត និងសេចក្ដីបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច ប៉ុន្តែមើលចុះ ទ្រង់បាននាំពួកគេចូលទៅក្នុងកពន្លឺដ៏អស់កល្បជានិច្ចរបស់ទ្រង់ មែនហើយ ទៅក្នុងសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច ហើយពួកគេត្រូវបានហ៊ុមព័ទ្ធជុំវិញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ដ៏ឥតប្រៀបផ្ទឹមបាន មែនហើយ យើងជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្តទ្រង់ ដែលធ្វើកិច្ចការដ៏មហិមា និងអស្ចារ្យនេះ។
១៦ហេតុដូច្នេះហើយ ចូរយើងកអួត មែនហើយ យើងខអួតក្នុងព្រះអម្ចាស់ មែនហើយ យើងនឹងអររីករាយព្រោះសេចក្ដីអំណររបស់យើងបានពោរពេញហើយ មែនហើយ យើងនឹងសរសើរតម្កើងដល់ព្រះរបស់យើងរហូតតទៅ។ មើលចុះ តើនរណាអាចអួតហួសពេកនៅក្នុងព្រះអម្ចាស់? មែនហើយ តើនរណាអាចនិយាយច្រើនពេកអំពីព្រះចេស្ដាដ៏មហិមារបស់ទ្រង់ និងអំពីគសេចក្ដីមេត្តាករុណារបស់ទ្រង់ និងអំពីសេចក្ដីអត់ធ្មត់របស់ទ្រង់ ចំពោះកូនចៅមនុស្ស? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំមិនអាចនិយាយបាន ទោះជាមួយផ្នែកតូចបំផុត ដែលខ្ញុំចាប់អារម្មណ៍ផង។
១៧តើនរណាអាចគិតស្មានថា ព្រះរបស់យើងមានសេចក្ដីមេត្តាករុណាដល់ម្ល៉េះ រហូតដល់បានទាញយើងចេញពីស្ថានភាពរបស់យើងដែលគួរឲ្យស្ញែងខ្លាច ពេញទៅដោយបាប ហើយកខ្វក់បែបនេះ?
១៨មើលចុះ យើងបានចេញទៅនៅក្នុងកំហឹង ដោយការគំរាមកំហែងដ៏ខ្លាំងថានឹងកបំផ្លាញសាសនាចក្ររបស់ទ្រង់ចោល។
១៩ឱពេលនោះ ហេតុអ្វីបានជាទ្រង់មិនដាក់ទោសឲ្យយើងធ្លាក់ទៅក្នុងការបំផ្លិចបំផ្លាញដ៏ស្ញែងខ្លាច មែនហើយ ហេតុអ្វីបានជាទ្រង់មិនទុកឲ្យដាវនៃសេចក្ដីយុត្តិធម៌ធ្លាក់មកលើយើង ហើយពិន័យទោសយើងឲ្យអស់សង្ឃឹមរហូតតទៅ?
២០ឱព្រលឹងខ្ញុំអើយ ស្ទើរតែរត់គេចទៅ នៅពេលគិតដល់ការណ៍នេះ។ មើលចុះ ទ្រង់ពុំបានអនុវត្តសេចក្ដីជំនំជំរះរបស់ទ្រង់មកលើយើងទេ តែនៅក្នុងសេចក្ដីមេត្តាករុណាដ៏មហិមារបស់ទ្រង់ នោះទ្រង់បាននាំយើងឆ្លងកាត់កជង្ហុកនៃសេចក្ដីស្លាប់ និងសេចក្ដីវេទនាដ៏អស់កល្បជានិច្ច គឺរហូតដល់សេចក្ដីសង្គ្រោះដល់ព្រលឹងរបស់យើងផង។
២១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ តើមានមនុស្សកខាងសាច់ឈាមណាមួយ ដែលស្គាល់ការណ៍ទាំងនេះ? ខ្ញុំសូមប្រាប់អ្នកថា គ្មានអ្នកណាម្នាក់ខដឹងការណ៍ទាំងនេះទេ លើកលែងតែអ្នកដែលបានប្រែចិត្តប៉ុណ្ណោះ។
២២មែនហើយ អ្នកណាដែលបានកប្រែចិត្ត ហើយអនុវត្តខសេចក្ដីជំនឿ ហើយបញ្ចេញមកនូវកិច្ចការល្អៗ ហើយអធិស្ឋានរហូតដោយឥតឈប់ឈរ — អ្នកនោះហើយដែលនឹងត្រូវបានប្រទានឲ្យស្គាល់នូវគសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ មែនហើយ អ្នកនោះហើយដែលនឹងត្រូវបានប្រទានឲ្យបើកសម្ដែងការណ៍ទាំងឡាយ ដែលមិនបានដែលបានបើកសម្ដែងពីមុនមក មែនហើយ អ្នកនោះហើយ ដែលនឹងត្រូវបានប្រទានឲ្យនាំមនុស្សរាប់ពាន់នាក់ទៅកាន់ការប្រែចិត្ត ដូចជាបានប្រទានដល់យើង ឲ្យនាំបងប្អូនយើងទាំងនេះមកទៅកាន់ការប្រែចិត្តដូច្នោះដែរ។
២៣ឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ តើអ្នករាល់គ្នាចាំទេថា យើងបាននិយាយទៅបងប្អូនយើងនៅឯដែនដីសារ៉ាហិមឡាថា យើងនឹងឡើងទៅដែនដីនីហ្វៃ ដើម្បីទៅផ្សាយប្រាប់បងប្អូនយើង គឺពួកសាសន៍លេមិន ហើយពួកគេបានសើចចំអកដល់យើង?
២៤ព្រោះពួកគេបាននិយាយមកយើងថា ៖ តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នាអាចនាំពួកលេមិនឲ្យស្គាល់សេចក្ដីពិតបានឬ? តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នាអាចបរិវត្តពួកលេមិនអំពីកសណ្ដាប់ខុសឆ្គងទាំងឡាយនៃពួកអយ្យកោរបស់គេឬ បើពួកគេជា ខមនុស្សរឹងរូសបែបនេះ ឯចិត្តគេសប្បាយនឹងការខ្ចាយឈាម ជីវិតគេបានចំណាយក្នុងការធ្វើអំពើទុច្ចរិតដ៏អាក្រក់បំផុត ផ្លូវរបស់គេគឺជាផ្លូវនៃអ្នកល្មើស ចាប់តាំងពីដើមមក? ឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ អ្នករាល់គ្នាចាំទេ នេះគឺជាពាក្យសម្ដីរបស់ពួកគេ។
២៥ហើយគេថែមទាំងបាននិយាយថា ៖ ចូរយើងលើកអាវុធប្រឆាំងនឹងពួកគេ ដើម្បីយើងអាចបំផ្លាញគេ និងអំពើទុច្ចរិតរបស់គេចោលឲ្យអស់ពីដែនដី បើពុំនោះសោតទេ ពួកគេនឹងមានជ័យជម្នះលើយើង ហើយនឹងបំផ្លាញយើងបង់។
២៦ប៉ុន្តែមើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ យើងបានចូលមកក្នុងទីរហោស្ថាន ពុំមែនមានបំណងចង់បំផ្លាញបងប្អូនយើងទេ តែមានបំណងក្រែងយើងអាចសង្គ្រោះព្រលឹងពួកគេបានខ្លះ។
២៧ឥឡូវនេះ កាលណាយើងនឿយណាយក្នុងចិត្ត ហើយយើងសឹងតែត្រឡប់ទៅវិញ មើលចុះ ព្រះអម្ចាស់ទ្រង់បានកកម្សាន្ដចិត្តយើង ហើយមានព្រះបន្ទូលថា ៖ ចូរទៅក្នុងចំណោមបងប្អូនអ្នក គឺពួកសាសន៍លេមិន ហើយចូរទ្រាំដោយខសេចក្ដីអត់ធ្មត់នូវការគទុក្ខវេទនាទាំងឡាយរបស់អ្នកចុះ ហើយយើងនឹងប្រទានដល់អ្នកនូវជ័យជម្នះ។
២៨ហើយឥឡូវនេះ មើលចុះ យើងបានមកដល់ ហើយបានចូលក្នុងចំណោមពួកគេ ហើយយើងបានអត់ធ្មត់ក្នុងការរងទុក្ខទាំងឡាយរបស់យើង ហើយយើងបានរងទុក្ខនូវគ្រប់ការខ្វះខាត មែនហើយ យើងបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ដោយពឹងផ្អែកទៅលើសេចក្ដីមេត្តាករុណានៃមនុស្សលោក — ពុំគ្រាន់តែពឹងផ្អែកទៅលើសេចក្ដីមេត្តាករុណានៃមនុស្សលោកប៉ុណ្ណោះទេ តែពឹងផ្អែកទៅលើសេចក្ដីមេត្តាករុណារបស់ព្រះផង។
២៩ហើយយើងបានចូលទៅក្នុងផ្ទះរបស់ពួកគេ ហើយបានបង្រៀនពួកគេ ហើយយើងបានបង្រៀនពួកគេនៅតាមថ្នល់ទាំងឡាយរបស់គេ មែនហើយ យើងបានបង្រៀនពួកគេនៅលើភ្នំទាំងឡាយរបស់គេ ហើយយើងបានចូលទៅក្នុងវិហារបរិសុទ្ធទាំងឡាយរបស់គេ និងសាលាជំនុំទាំងឡាយរបស់គេ ហើយបានបង្រៀនពួកគេ ហើយយើងត្រូវគេបណ្ដេញចេញ ហើយចំអកឡកឡឺយ ហើយស្ដោះដាក់ ហើយទះកំផ្លៀង ហើយយើងត្រូវគេចោលថ្ម ហើយចាប់ចងដោយខ្សែដ៏មាំ ហើយដាក់ក្នុងគុក ហើយតាមរយៈព្រះចេស្ដា និងប្រាជ្ញានៃព្រះ នោះយើងត្រូវបានដោះលែងវិញ។
៣០ហើយយើងបានរងទុក្ខគ្រប់សេចក្ដីទុក្ខលំបាក និងគ្រប់ការណ៍ទាំងអស់ ដើម្បីយើងអាចទៅជាមាគ៌ាក្នុងការសង្គ្រោះព្រលឹងខ្លះ ហើយយើងបានគិតស្មានថា កសេចក្ដីអំណររបស់យើងនឹងបានពោរពេញ ប្រសិនបើយើងអាចទៅជាមាគ៌ាក្នុងការសង្គ្រោះមនុស្សបានខ្លះ។
៣១ឥឡូវនេះ មើលចុះ យើងអាចសម្លឹងមើលទៅមុខ ហើយឃើញផលទាំងឡាយនៃការងាររបស់យើង ហើយតើវាតិចពេកឬ? ខ្ញុំសូមប្រាប់អ្នកថា ទេ វាកច្រើនណាស់ មែនហើយ យើងអាចធ្វើជាសាក្សីអំពីចិត្តស្មោះស្ម័គ្ររបស់គេ មកពីសេចក្ដីស្រឡាញ់របស់គេ ដែលគេមានចំពោះបងប្អូនគេ និងចំពោះយើងផង។
៣២ត្បិតមើលចុះ ពួកគេបានសុខចិត្តកបូជាជីវិតរបស់គេ ជាជាងយកជីវិតរបស់ខ្មាំងសត្រូវគេវិញ ហើយពួកគេបានខកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេយ៉ាងជ្រៅទៅក្នុងដី មកពីសេចក្ដីស្រឡាញ់របស់គេ ដែលគេមានចំពោះបងប្អូនគេ។
៣៣ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា តើដែលមានសេចក្ដីស្រឡាញ់ដ៏ធំដល់ម្ល៉េះឬនៅលើអស់ទាំងដែនដីនេះ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ មិនដែលមានទេ សូម្បីតែនៅក្នុងចំណោមពួកសាសន៍នីហ្វៃក៏ដោយ។
៣៤ត្បិតមើលចុះ ពួកគេនឹងលើកអាវុធប្រឆាំងនឹងបងប្អូនគេ ពួកគេមិនទ្រាំទុកឲ្យខ្លួនត្រូវគេសម្លាប់ចោលឡើយ។ ប៉ុន្តែមើលចុះ ពួកគេទាំងនេះប៉ុន្មាននាក់ដែលបានប្ដូរជីវិតរបស់ខ្លួន ហើយយើងដឹងថា ពួកគេបានទៅជួបនឹងព្រះរបស់ពួកគេហើយ មកពីសេចក្ដីស្រឡាញ់របស់គេ និងការស្អប់បាបរបស់គេនោះ។
៣៥ឥឡូវនេះ តើយើងគ្មានហេតុនឹងអររីករាយទេឬអី? មែនហើយ ខ្ញុំសូមប្រាប់អ្នកថា មិនដែលមានមនុស្សឯណា ដែលមានហេតុដ៏ធំនឹងអររីករាយស្មើនឹងយើងនេះទេ ចាប់តាំងពីកំណើតលោកិយមកម្ល៉េះ មែនហើយ ហើយសេចក្ដីអំណររបស់ខ្ញុំត្រូវបានហួសហេតុ រហូតដល់បានអួតនៅក្នុងព្រះរបស់ខ្ញុំ ត្បិតទ្រង់មានគ្រប់កព្រះចេស្ដា គ្រប់ទាំងប្រាជ្ញា និងគ្រប់ទាំងយោបល់ ទ្រង់ខជ្រាបនូវគ្រប់ការណ៍ទាំងអស់ ហើយទ្រង់ជាតួអង្គមួយដែលប្រកបដោយគសេចក្ដីមេត្តាករុណា គឺដល់សេចក្ដីសង្គ្រោះដល់អស់អ្នកណាដែលនឹងប្រែចិត្ត ហើយជឿដល់ព្រះនាមទ្រង់។
៣៦ឥឡូវនេះ បើសិននេះជាការអួត ម្ល៉ោះហើយ ខ្ញុំនឹងអួត ត្បិតនេះជាជីវិតខ្ញុំ និងពន្លឺរបស់ខ្ញុំ សេចក្ដីអំណររបស់ខ្ញុំ និងសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងសេចក្ដីប្រោសលោះរបស់ខ្ញុំពីការវេទនាដ៏អស់កល្បជានិច្ច។ មែនហើយ សូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរ ដែលបានចងចាំប្រជាជននេះ ដែលជាកមែកមួយនៃដើមអ៊ីស្រាអែល ហើយដែលបានវង្វេងចេញពីដើមនៅដែនដីចម្លែកមួយ មែនហើយ ខ្ញុំសូមប្រាប់ថា សូមឲ្យព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរ ដែលបានចងចាំដល់យើង ដែលជាខជនខ្ចាត់ព្រាត់នៅដែនដីចម្លែក។
៣៧ឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ យើងឃើញថា ព្រះទ្រង់ចងចាំអស់ទាំងកប្រជាជន ទោះជាគេនៅលើដែនដីណាក៏ដោយ មែនហើយ ទ្រង់រាប់ចំនួនរាស្ត្រទ្រង់ ហើយព្រះហឫទ័យនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ គ្របដណ្ដប់ផែនដីទាំងមូល។ ឥឡូវនេះ នេះគឺសេចក្ដីអំណររបស់ខ្ញុំ និងជាអំណរគុណដ៏ធំរបស់ខ្ញុំ មែនហើយ ខ្ញុំនឹងថ្លែងអំណរគុណដល់ព្រះរបស់ខ្ញុំរហូតតទៅ។ អាម៉ែន៕