ជំពូកទី ២៩
អាលម៉ាមានបំណងចង់ស្រែកប្រកាសប្រាប់អំពីការប្រែចិត្ត ដោយការឧស្សាហ៍ដូចទេវតា — ព្រះអម្ចាស់ទ្រង់ប្រទានពួកគ្រូបង្រៀនដល់គ្រប់សាសន៍ — អាលម៉ាអួតនៅក្នុងកិច្ចការនៃព្រះអម្ចាស់ និងនៅក្នុងជ័យជម្នះរបស់អាំម៉ូន និងបងប្អូនលោក។ ប្រមាណជាឆ្នាំ ៧៦ ម.គ.ស.។
១ឱ បើសិនជាខ្ញុំបានទៅជាទេវតាមួយ ហើយអាចបំពេញបំណងចិត្តខ្ញុំ គឺឲ្យខ្ញុំអាចទៅនិយាយដោយត្រែនៃព្រះ ដោយសំឡេងដែលធ្វើឲ្យញ័រផែនដី ហើយស្រែកហៅឲ្យមានការប្រែចិត្តដល់មនុស្សគ្រប់រូប!
២មែនហើយ ខ្ញុំនឹងប្រកាសដល់មនុស្សគ្រប់រូប ដូចជាសូរផ្គរលាន់នូវការប្រែចិត្ត និងផែនការនៃសេចក្ដីប្រោសលោះថា គេត្រូវតែប្រែចិត្ត ហើយកមករកព្រះនៃយើងវិញ ដើម្បីកុំឲ្យមានការសោកសៅនៅលើផ្ទៃផែនដីទៀតឡើយ។
៣ប៉ុន្តែមើលចុះ ខ្ញុំជាមនុស្សទេតើ ហើយធ្វើអំពើបាបនៅក្នុងសេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំ ព្រោះខ្ញុំគួរតែពេញចិត្តនឹងកិច្ចការដែលព្រះអម្ចាស់ទ្រង់បានប្រទានដល់ខ្ញុំវិញ។
៤ខ្ញុំមិនគួរខ្វល់ខ្វាយនៅក្នុងបំណងទាំងឡាយរបស់ខ្ញុំទេ អំពីច្បាប់ដ៏តឹងរឹងនៃព្រះដ៏យុត្តិធម៌ ព្រោះខ្ញុំដឹងថា ទ្រង់ប្រទានឲ្យមនុស្សតាមកបំណងរបស់គេ ទោះជាសេចក្ដីស្លាប់ ឬសេចក្ដីរស់ក្ដី មែនហើយ ខ្ញុំដឹងថា ទ្រង់ប្រទានដល់មនុស្ស មែនហើយ ចេញជាច្បាប់ទាំងឡាយឲ្យគេ ដែលមិនអាចប្រែប្រួលបានតាមខឆន្ទៈរបស់គេ ទោះជាសេចក្ដីសង្គ្រោះ ឬសេចក្ដីបំផ្លិចបំផ្លាញក្ដី។
៥មែនហើយ ហើយខ្ញុំដឹងថា សេចក្ដីល្អ និងសេចក្ដីអាក្រក់បានកើតឡើងចំពោះមនុស្សទាំងអស់ អ្នកណាដែលមិនដឹងខុសពីត្រូវ ចាត់ទុកជាគ្មានទោស ប៉ុន្តែអ្នកដែលកដឹងខុស និងត្រូវ អ្នកនោះហើយដែលនឹងបានត្រូវទទួលតាមបំណងចិត្តរបស់គេ ទោះជាគេចង់បានល្អ ឬអាក្រក់ សេចក្ដីរស់ ឬសេចក្ដីស្លាប់ សេចក្ដីអំណរ ឬសេចក្ដីសោកស្ដាយនៃខសតិសម្បជញ្ញៈក្ដី។
៦ឥឡូវនេះ ដោយឃើញថា ខ្ញុំដឹងការណ៍ទាំងនេះ ហេតុអ្វីក៏ខ្ញុំប៉ងប្រាថ្នាច្រើនជាងធ្វើកិច្ចការ ដែលបានប្រគល់មកឲ្យខ្ញុំ?
៧ហេតុអ្វីក៏ខ្ញុំប៉ងប្រាថ្នាចង់ធ្វើជាទេវតា ដើម្បីខ្ញុំអាចនិយាយទៅគ្រប់ទិសទីនៃផែនដី?
៨ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់ប្រទានដល់កអស់ទាំងសាសន៍នូវសាសន៍ និងខភាសាគេផ្ទាល់ឲ្យបង្រៀនព្រះបន្ទូលរបស់ទ្រង់ មែនហើយ នៅក្នុងប្រាជ្ញានូវអស់ទាំងអ្វីដែលទ្រង់គទតឃើញថា ល្មមនឹងឲ្យគេមាន ហេតុដូច្នេះហើយ យើងឃើញថា ព្រះអម្ចាស់ទ្រង់ទូន្មាននៅក្នុងប្រាជ្ញា តាមអ្វីដែលត្រឹមត្រូវ ហើយពិត។
៩ខ្ញុំដឹងនូវអ្វីដែលព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ខ្ញុំ ហើយខ្ញុំអួតនៅក្នុងការណ៍នោះ។ ខ្ញុំមិនកអួតដោយខ្លួនខ្ញុំផ្ទាល់ទេ តែខ្ញុំអួតនៅក្នុងអ្វីដែលព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំវិញ មែនហើយ ហើយនេះគឺជាការអួតរបស់ខ្ញុំ ក្រែងខ្ញុំអាចបានទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ដើម្បីនាំមនុស្សខ្លះទៅកាន់ការប្រែចិត្ត ហើយនេះគឺសេចក្ដីអំណររបស់ខ្ញុំ។
១០ហើយមើលចុះ កាលខ្ញុំឃើញបងប្អូនខ្ញុំជាច្រើន បានប្រែចិត្តជាពិតប្រាកដ ហើយមករកព្រះអម្ចាស់ជាព្រះរបស់គេ នៅពេលនោះ ព្រលឹងខ្ញុំពោរពេញទៅដោយសេចក្ដីអំណរនៅពេលនោះ ខ្ញុំនឹកឃើញនូវកអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីខ្ញុំ មែនហើយ គឺទ្រង់បានឮពាក្យអធិស្ឋានរបស់ខ្ញុំ មែនហើយ នៅពេលនោះ ខ្ញុំនឹកឃើញព្រះពាហុរបស់ទ្រង់ដ៏ប្រកបដោយសេចក្ដីមេត្តាករុណា ដែលទ្រង់ហុចមករកខ្ញុំ។
១១មែនហើយ ខ្ញុំក៏នឹកឃើញផងដែរ នូវការជាប់ឃុំឃាំងនៃពួកអយ្យកោខ្ញុំ ត្បិតខ្ញុំដឹងយ៉ាងច្បាស់ថា កព្រះអម្ចាស់ទ្រង់បានដោះលែងពួកគេឲ្យរួចផុតពីសេវកភាព ហើយហេតុនេះ ទ្រង់បានតាំងសាសនាចក្ររបស់ទ្រង់ មែនហើយ ព្រះអម្ចាស់ដ៏ជាព្រះ គឺព្រះនៃអ័ប្រាហាំ ព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប បានដោះលែងពួកគេឲ្យរួចផុតពីសេវកភាព។
១២មែនហើយ ខ្ញុំចងចាំជានិច្ចនូវការជាប់ឃុំឃាំងនៃពួកអយ្យកោខ្ញុំ ហើយចាំថា ព្រះដដែលនោះ ទ្រង់កបានដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃពួកសាសន៍អេស៊ីព្ទ បានដោះលែងពួកគេឲ្យរួចផុតពីសេវកភាព។
១៣មែនហើយ ព្រះដដែលនោះបានតាំងសាសនាចក្ររបស់ទ្រង់នៅក្នុងចំណោមពួកគេ មែនហើយ ហើយព្រះដដែលនោះ បានហៅខ្ញុំក្នុងតំណែងដ៏បរិសុទ្ធឲ្យទៅផ្សាយព្រះបន្ទូលដល់ប្រជាជននេះ ហើយបានប្រទានឲ្យខ្ញុំនូវការជោគជ័យដ៏ច្រើន ដែលនាំឲ្យខ្ញុំពោរពេញទៅដោយកសេចក្ដីអំណរក្នុងការជោគជ័យនេះ។
១៤ប៉ុន្តែខ្ញុំមិនមានសេចក្ដីអំណរតែនៅក្នុងការជោគជ័យរបស់ខ្ញុំប៉ុណ្ណោះទេ តែសេចក្ដីអំណររបស់ខ្ញុំពោរពេញថែមឡើង ដោយព្រោះភាពកជោគជ័យរបស់បងប្អូនខ្ញុំ ដែលបានឡើងទៅឯដែនដីនីហ្វៃ។
១៥មើលចុះ ពួកគេបានខិតខំធ្វើការជាខ្លាំង ហើយបាននាំមកនូវលទ្ធផលដ៏ច្រើន ឯរង្វាន់របស់គេមហិមាណាស់!
១៦ឥឡូវនេះ កាលខ្ញុំនឹកដល់ការជោគជ័យរបស់បងប្អូនទាំងនេះ នោះព្រលឹងខ្ញុំត្រូវបានបណ្ដែតចេញទៅ គឺឃ្លាតចេញពីរូបកាយ នៅពេលនោះសេចក្ដីអំណររបស់ខ្ញុំធំអស្ចារ្យណាស់។
១៧ហើយឥឡូវនេះ សូមព្រះទ្រង់ប្រទានឲ្យបងប្អូនខ្ញុំទាំងនេះ ឲ្យគេអាចអង្គុយនៅក្នុងនគរព្រះ មែនហើយ ហើយព្រមទាំងជនទាំងអស់ណា ដែលជាលទ្ធផលនៃកិច្ចការរបស់គេ ដើម្បីកុំឲ្យអ្នកទាំងនេះចេញទៅក្រៅទៀតឡើយ តែឲ្យគេសរសើរតម្កើងដល់ទ្រង់រហូតតទៅ។ ហើយសូមព្រះអនុញ្ញាតឲ្យការណ៍នេះ អាចបានសម្រេចតាមពាក្យសម្ដីរបស់ខ្ញុំ ដូចខ្ញុំបាននិយាយផងចុះ។ អាម៉ែន៕