បញ្ជាទាំងឡាយរបស់អាលម៉ាទៅដល់ហេលេមិន ជាកូនប្រុសរបស់លោក។
មានរួមនៅក្នុងជំពូកទី ៣៦ និង ៣៧។
ជំពូកទី ៣៦
អាលម៉ាធ្វើបន្ទាល់ទៅហេលេមិន អំពីការដែលលោកប្រែចិត្តជឿ បន្ទាប់ពីបានឃើញទេវតាមួយ — លោកបានរងការឈឺចាប់នៃព្រលឹងដែលជាប់ទោស លោកបានអំពាវនាវដល់ព្រះនាមព្រះយេស៊ូវ ហើយបន្ទាប់មកបានកើតមកអំពីព្រះ — សេចក្ដីអំណរដ៏ផ្អែមល្ហែមបានពោរពេញក្នុងព្រលឹងលោក — លោកបានឃើញពួកទេវតាជាច្រើនឥតគណនា កំពុងតែសរសើរតម្កើងដល់ព្រះ — ពួកអ្នកដែលបានប្រែចិត្តជឿជាច្រើនបានភ្លក់ ហើយបានឃើញ ដូចដែលលោកបានភ្លក់ ហើយបានឃើញដែរ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ឱកកូនប្រុសរបស់ឪពុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់តាមពាក្យសម្ដីរបស់ឪពុក ព្រោះឪពុកសច្ចានឹងកូនថា ដរាបណាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះកូននឹងបានចម្រើនឡើងនៅលើដែនដី។
២ឪពុកចង់ឲ្យកូនធ្វើដូចដែលឪពុកបានធ្វើក្នុងការចងចាំដល់ការជាប់ឃុំឃាំង នៃពួកអយ្យកោរបស់យើង ព្រោះពួកអយ្យកោយើងបាននៅជាប់ក្នុងកសេវកភាព ហើយគ្មានអ្នកណាអាចដោះលែងគេបានឡើយ លើកលែងតែខព្រះនៃអ័ប្រាហាំ និងព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប ហើយទ្រង់បានដោះលែងគេឲ្យរួចផុតពីសេចក្ដីទុក្ខវេទនាជាពិតប្រាកដ។
៣ហើយឥឡូវនេះ ឱហេលេមិន កូនប្រុសរបស់ឪពុកអើយ មើលចុះ កូននៅវ័យក្មេង ហេតុដូច្នេះហើយ ឪពុកសង្ឃឹមថា កូននឹងស្ដាប់តាមពាក្យសម្ដីរបស់ឪពុក ហើយរៀនអំពីឪពុក ព្រោះឪពុកដឹងថា នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយ ដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និងកវិបត្តិរបស់គេ និងសេចក្ដីទុក្ខវេទនារបស់គេ ហើយនឹងត្រូវខបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។
៤ហើយឪពុកមិនចង់ឲ្យកូនគិតថា ឪពុកកដឹងការណ៍នេះដោយខ្លួនឯងទេ — ពុំមែនដោយការណ៍ខាងសាច់ឈាមទេ តែដោយការណ៍ខាងវិញ្ញាណ ពុំមែនដោយគំនិតខខាងរូបកាយទេ តែដោយគំនិតខាងព្រះវិញ។
៥ឥឡូវនេះ មើលចុះ ឪពុកប្រាប់កូនថា បើសិនជាឪពុកពុំបានកកើតមកអំពីព្រះទេ ឪពុកក៏ខពុំបានដឹងការណ៍ទាំងនេះដែរ ប៉ុន្តែព្រះទ្រង់បានធ្វើឲ្យឪពុកដឹងការណ៍ទាំងនេះ ដោយមាត់របស់ទេវតាដ៏បរិសុទ្ធរបស់ទ្រង់ ពុំមែនដោយគការសក្ដិសមអ្វីរបស់ឪពុកទេ។
៦ព្រោះឪពុកបានទៅជាមួយនឹងពួកបុត្រានៃម៉ូសាយ ដោយស្វែងរកកបំផ្លាញសាសនាចក្រនៃព្រះ ប៉ុន្តែមើលចុះ ព្រះទ្រង់បានចាត់ឲ្យទេវតាដ៏បរិសុទ្ធរបស់ទ្រង់ មកបញ្ឈប់យើងនៅតាមផ្លូវ។
៧ហើយមើលចុះ ទេវតាបាននិយាយមកកាន់យើង ដូចជាសូរផ្គរលាន់ ហើយផែនដីទាំងមូលបានករញ្ជួយនៅក្រោមជើងយើង ហើយយើងទាំងអស់គ្នាបានដួលទៅលើដី ព្រោះការខកោតខ្លាចចំពោះព្រះបានធ្លាក់មកលើយើង។
៨ប៉ុន្តែមើលចុះ សំឡេងនោះបានបន្លឺមកឪពុកថា ៖ ចូរក្រោកឡើង។ ហើយឪពុកក៏ក្រោកឈរឡើង ហើយបានឃើញទេវតាមួយ។
៩ហើយទេវតានោះបាននិយាយមកឪពុកថា ៖ ទោះជាខ្លួនអ្នកត្រូវបំផ្លាញបង់ក៏ដោយ ចូរឈប់រកបំផ្លាញសាសនាចក្រនៃព្រះទៅ។
១០ហើយហេតុការណ៍បានកើតឡើងថា ឪពុកក៏ដួលទៅលើដី ហើយអស់រយៈពេលបីយប់កបីថ្ងៃ នោះឪពុកមិនអាចបើកមាត់ ឬក៏កម្រើកដៃជើងបានដែរ។
១១ហើយទេវតានោះបានប្រាប់ការណ៍ជាច្រើនទៀតដល់ឪពុក ដែលបងប្អូនឪពុកបានឮ តែឪពុកពុំបានឮទេ ត្បិតកាលឪពុកបានឮពាក្យថា — ទោះជាខ្លួនអ្នកត្រូវបំផ្លាញបង់ក៏ដោយ ចូរឈប់រកបំផ្លាញសាសនាចក្រនៃព្រះទៅ — នោះឪពុកក៏តក់ស្លុត ដោយការភិតភ័យ និងភ្ញាក់ផ្អើលដ៏ខ្លាំង ព្រោះខ្លាចឪពុកត្រូវបំផ្លាញបង់ រហូតដល់ឪពុកដួលទៅលើដី ហើយក៏ពុំបានឮអ្វីទៀតទេ។
១២តែឪពុកត្រូវញាំញីដោយសេចក្ដីទុក្ខវេទនាកដ៏នៅអស់កល្បជានិច្ច ព្រោះព្រលឹងឪពុកត្រូវកើតទុក្ខជាអតិបរមា ហើយត្រូវញាំញីដោយអស់ទាំងអំពើបាបរបស់ឪពុក។
១៣មែនហើយ ឪពុកបានចាំនូវអំពើបាប និងអំពើទុច្ចរិតទាំងអស់របស់ខ្លួន ដោយហេតុនេះហើយ ឪពុកត្រូវទទួលកទោសដោយការឈឺចាប់នៃស្ថាននរក មែនហើយ ឪពុកបានឃើញថា ឪពុកបានបះបោរទាស់នឹងព្រះរបស់ឪពុក ហើយថា ឪពុកមិនបានកាន់តាមព្រះបញ្ញត្តិដ៏បរិសុទ្ធរបស់ទ្រង់សោះ។
១៤មែនហើយ ឪពុកបានធ្វើឃាតដល់កូនចៅរបស់ទ្រង់អស់ជាច្រើន ឬនិយាយម្យ៉ាងទៀតថា បាននាំពួកគេទៅកាន់ការបំផ្លិចបំផ្លាញ មែនហើយ សរុបសេចក្ដីមកអំពើទុច្ចរិតរបស់ឪពុកមានទំហំធំណាស់ រហូតដល់គ្រាន់តែគិតដល់ការចូលទៅក្នុងវត្តមាននៃព្រះរបស់ឪពុក ក៏បានញាំញីព្រលឹងឪពុកទៅហើយ ដោយសេចក្ដីរន្ធត់ដ៏មិនអាចថ្លែងបាន។
១៥ឱ ឪពុកគិតថា ឪពុកកចង់ឲ្យខ្លួនត្រូវបាត់សូន្យបង់ ហើយរលត់ទៅទាំងព្រលឹងទាំងរូបកាយ ដើម្បីឪពុកមិនអាចនាំទៅឈរនៅវត្តមាននៃព្រះ ដើម្បីទទួលការជំនុំជំរះអំពីអំពើទាំងឡាយដែលឪពុកបានខប្រព្រឹត្ត។
១៦ហើយឥឡូវនេះ អស់បីយប់បីថ្ងៃ ឪពុកត្រូវបានញាំញី ដោយការឈឺចាប់នៃព្រលឹងដែលកជាប់ទោស។
១៧ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលឪពុកត្រូវញាំញីដោយសេចក្ដីទុក្ខវេទនា នៅពេលដែលឪពុកកកើតទុក្ខដោយការនឹកឃើញដល់អំពើបាបដ៏ច្រើនរបស់ឪពុក មើលចុះ ឪពុកក៏នឹកឃើញថា ធ្លាប់បានឮបិតារបស់ឪពុក ព្យាករទៅកាន់ប្រជាជនអំពីការយាងមកនៃព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក។
១៨ឥឡូវនេះ នៅពេលដែលឪពុកនឹកគិតទៅលើរឿងនេះ នោះឪពុកបានយំនៅក្នុងចិត្តថា ៖ ឱព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង ដែលជាអ្នកនៅកក្នុងប្រមាត់ល្វីងជូរចត់ ហើយកំពុងតែឡោមព័ទ្ធទៅដោយខច្រវាក់ដ៏អស់កល្បជានិច្ចនៃសេចក្ដីស្លាប់។
១៩ហើយឥឡូវនេះ មើលចុះ នៅពេលដែលឪពុកកំពុងតែគិតយ៉ាងនេះ នោះឪពុកក៏ឈប់នឹកឃើញការឈឺចាប់ទៀត មែនហើយ ឪពុកក៏អស់កកើតទុក្ខដោយការនឹកឃើញអំពើបាបរបស់ខ្លួនទៀតទៅ។
២០ហើយ ឱកសេចក្ដីអំណរ និងរស្មីដ៏អស្ចារ្យ ដែលឪពុកបានឃើញ មែនហើយ ព្រលឹងឪពុកបានពោរពេញទៅដោយសេចក្ដីអំណរ លើសជាងការឈឺចាប់របស់ឪពុកទៅទៀត!
២១មែនហើយ ឪពុកប្រាប់កូនថា ឱកូនប្រុសរបស់ឪពុកអើយ គ្មានអ្វីដែលជ្រួតជ្រាប ហើយល្វីងជូរចត់ឲ្យស្មើនឹងការឈឺចាប់របស់ឪពុកបានឡើយ។ មែនហើយ ជាថ្មីទៀត ឱកូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនថា ផ្ទុយទៅវិញ គឺគ្មានអ្វីជ្រួតជ្រាប ហើយផ្អែមល្ហែមឲ្យស្មើនឹងសេចក្ដីអំណររបស់ឪពុកបានឡើយ។
២២មែនហើយ ឪពុកហាក់ដូចជាបានឃើញ ដូចជាកលីហៃ ជាអយ្យកោរបស់យើង បានឃើញដែរ គឺឃើញព្រះកំពុងតែគង់នៅលើបល្ល័ង្ករបស់ទ្រង់ ដោយមានពួកពលបរិវារទេវតាដ៏ឥតគណនាហែហមជុំវិញនៅក្នុងអាកប្បកិរិយាកំពុងតែច្រៀង ហើយសរសើរតម្កើងដល់ព្រះរបស់ពួកលោក មែនហើយ ព្រលឹងឪពុករំពឹងចង់បាននៅទីនោះ។
២៣ប៉ុន្តែមើលចុះ ដៃជើងរបស់ឪពុកបានទទួលកកម្លាំងឡើងវិញ ហើយឪពុកក្រោកឈរឡើង ហើយបានបង្ហាញប្រជាជនថា ឪពុកបានខកើតមកអំពីព្រះ។
២៤មែនហើយ ចាប់តាំងពីពេលនោះមកដល់ពេលឥឡូវនេះ ឪពុកបានធ្វើការមិនឈប់ឈរ ដើម្បីឪពុកអាចនាំមនុស្សឲ្យប្រែចិត្ត ដើម្បីឪពុកអាចនាំគេឲ្យកភ្លក់នូវសេចក្ដីអំណរដ៏លើសលប់ ដូចដែលឪពុកធ្លាប់បានភ្លក់ ដើម្បីឲ្យគេអាចកើតមកអំពីព្រះដែរ ហើយបានខពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ។
២៥មែនហើយ ឥឡូវនេះ មើលចុះ ឱកូនប្រុសរបស់ឪពុកអើយ ព្រះអម្ចាស់ទ្រង់បានប្រទានឲ្យឪពុកនូវសេចក្ដីអំណរដ៏ធំលើសលប់ ដែលជាលទ្ធផលនៃការងារទាំងឡាយរបស់ឪពុក
២៦ត្បិតដោយសារកព្រះបន្ទូល ដែលទ្រង់បានប្រទានឲ្យឪពុក មើលចុះ មនុស្សជាច្រើនបានកើតមកអំពីព្រះ ហើយបានភ្លក់ ដូចជាឪពុកធ្លាប់បានភ្លក់ ហើយបានឃើញផ្ទាល់នឹងភ្នែក ដូចជាឪពុកធ្លាប់បានឃើញ ហេតុដូច្នេះហើយ ពួកគេដឹងនូវការណ៍ទាំងនេះ ដែលឪពុកបាននិយាយមក ដូចឪពុកដឹង ហើយតម្រិះរបស់ឪពុកនេះ គឺបានមកពីព្រះ។
២៧ហើយឪពុកបានទទួលការគាំទ្រនៅគ្រប់ការសាកល្បង និងវិបត្តិគ្រប់ប្រការ មែនហើយ នៅក្នុងសេចក្ដីទុក្ខវេទនាគ្រប់បែបយ៉ាង មែនហើយ ព្រះទ្រង់បានដោះលែងឪពុកឲ្យរួចពីគុក និងពីចំណង និងពីសេចក្ដីស្លាប់ មែនហើយ គឺឪពុកដាក់ទីទុកចិត្តរបស់ឪពុកទៅលើទ្រង់ ហើយទ្រង់នឹងនៅតែកដោះលែងឪពុក។
២៨ហើយឪពុកដឹងថា ទ្រង់នឹងកប្រោសឪពុកឡើងនៅថ្ងៃចុងក្រោយបង្អស់ ដើម្បីឲ្យរស់នៅជាមួយនឹងទ្រង់នៅក្នុងខសិរីល្អ មែនហើយ ហើយឪពុកនឹងសរសើរតម្កើងដល់ទ្រង់រហូតតទៅ ព្រោះទ្រង់បានគនាំពួកអយ្យកោរបស់យើងចេញពីស្រុកអេស៊ីព្ទ ហើយទ្រង់បានពន្លិចឃពួកសាសន៍អេស៊ីព្ទនៅក្នុងសមុទ្រក្រហម ហើយទ្រង់បាននាំពួកអយ្យកោរបស់យើង ដោយព្រះចេស្ដារបស់ទ្រង់ទៅឯដែនដីសន្យា មែនហើយ ទ្រង់បានដោះលែងពួកគេឲ្យរួចផុតពីសេវកភាព និងការជាប់ឃុំឃាំងជាច្រើនលើកច្រើនគ្រា។
២៩មែនហើយ ទ្រង់ថែមទាំងបាននាំពួកអយ្យកោរបស់យើង ចេញពីដែនដីយេរូសាឡិម ហើយដោយព្រះចេស្ដាដ៏អស់កល្បជានិច្ចរបស់ទ្រង់ នោះទ្រង់ក៏បានដោះលែងពួកគេឲ្យរួចផុតពីកសេវកភាព និងការជាប់ឃុំឃាំងជាច្រើនលើកច្រើនគ្រា រហូតមកដល់សព្វថ្ងៃនេះផង ហើយឪពុកចងចាំជានិច្ចនូវការជាប់ឃុំឃាំងរបស់ពួកគេ មែនហើយ កូនក៏ត្រូវតែចងចាំជានិច្ចដែរនូវការជាប់ឃុំឃាំងរបស់ពួកគេ ដូចជាឪពុកបានចាំដែរ។
៣០ប៉ុន្តែមើលចុះ កូនប្រុសរបស់ឪពុកអើយ នេះមិនទាន់អស់ទេ ព្រោះកូនត្រូវដឹង ដូចដែលឪពុកដឹងថា កដរាបណាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះកូននឹងបានចម្រើនឡើងនៅលើដែនដី ហើយកូនក៏ត្រូវដឹងដែរថា ដរាបណាកូនមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះទេ នោះកូននឹងត្រូវកាត់ចេញពីវត្តមានរបស់ទ្រង់។ ឥឡូវនេះ នេះគឺស្របតាមព្រះបន្ទូលរបស់ទ្រង់៕