ជំពូកទី ៤
អាលម៉ាធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកប្រែចិត្តជឿរាប់ពាន់នាក់ — អំពើទុច្ចរិតចូលក្នុងសាសនាចក្រ ហើយការលូតលាស់នៃសាសនាចក្រត្រូវបានបង្អាក់បង្អន់ — នីហ្វៃហាត្រូវបានតែងតាំងឡើងជាមេចៅក្រម — អាលម៉ា ជាសង្ឃជាន់ខ្ពស់ ប្រគល់ខ្លួនចំពោះការងារបម្រើតែ ប៉ុណ្ណោះ។ ប្រមាណជាឆ្នាំ ៨៦–៨៣ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមលើប្រជាជននីហ្វៃគ្មានការទាស់ទែងគ្នា ឬ សង្គ្រាមនៅលើកដែនដីសារ៉ាហិមឡាឡើយ។
២ប៉ុន្តែ ប្រជាជនមានទុក្ខ មែនហើយ គឺមានទុក្ខពន់ប្រមាណ ព្រោះតែកការបាត់បង់បងប្អូនរបស់គេ និងព្រមទាំងការបាត់បង់ហ្វូង ចៀម និងគោរបស់គេផង និងព្រមទាំងការបាត់បង់ផលដំណាំនៅឯស្រែចម្ការរបស់គេផង ដែលត្រូវពួកលេមិនជាន់ឈ្លី ហើយបំផ្លាញ ចោល។
៣ហើយសេចក្ដីទុក្ខវេទនារបស់គេមានទំហំធំណាស់ហ្ន៎ រហូតដល់មនុស្សគ្រប់រូបមានហេតុឲ្យទួញសោក ហើយពួកគេបានជឿថា នោះគឺជាសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ ដែលបានធ្លាក់មកលើពួកគេ ពីព្រោះតែអំពើទុច្ចរិតរបស់គេ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ ហេតុដូច្នេះហើយ ពួកគេត្រូវបានភ្ញាក់ឡើង ដោយនឹកឃើញដល់ភារកិច្ចរបស់ខ្លួន។
៤ហើយពួកគេបានចាប់ផ្ដើមតាំងសាសនាចក្រឡើងយ៉ាងពេញលេញជាងមុន មែនហើយ មនុស្សជាច្រើនបានកទទួលបុណ្យជ្រមុជទឹក នៅក្នុងទន្លេស៊ីដូន ហើយបានចូលរួបរួមក្នុងសាសនាចក្រនៃព្រះ មែនហើយ ពួកគេបានទទួលបុណ្យជ្រមុជទឹក ដោយដៃរបស់អាលម៉ា ជាអ្នកដែលបានទទួលការតែងតាំងឲ្យធ្វើជាខសង្ឃជាន់ខ្ពស់ លើប្រជាជននៃសាសនាចក្រ ដោយដៃរបស់អាលម៉ា ជាឪពុកលោក។
៥ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលនៃពួកចៅក្រម មានមនុស្សប្រហែលបីពាន់ប្រាំរយនាក់ដែល បានចូលរួបរួមក្នុងកសាសនាចក្រនៃព្រះ ហើយបានទទួលបុណ្យជ្រមុជទឹក។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប្រាំពីរក្នុងរជ្ជកាលនៃពួកចៅក្រម ទៅលើប្រជាជននីហ្វៃ ហើយសេចក្ដីសុខសាន្តក៏មានតរៀងទៅក្នុងរយៈពេលនោះ។
៦ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រម ប្រជាជននៃសាសនាចក្របានចាប់ផ្ដើមវាយឫកក្រអោង ដោយសារកទ្រព្យសម្បត្តិដ៏លើសលប់របស់គេ និងខសូត្រព្រែរបស់គេ និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់របស់គេ ហើយដោយសារហ្វូងចៀម និងហ្វូងសត្វជាច្រើនរបស់គេ និងមាសរបស់គេ និងប្រាក់របស់គេ និងវត្ថុដ៏មានតម្លៃគ្រប់បែបយ៉ាងរបស់គេ ដែលគេរកបានដោយសារការឧស្សាហ៍របស់ខ្លួន ហើយដោយសាររបស់ទាំងនេះហើយដែលពួកគេបានលើកខ្លួនឡើង ក្នុងការឆ្មើងឆ្មៃនៃភ្នែករបស់គេ ព្រោះគេបានចាប់ផ្ដើមស្លៀកពាក់នូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃថ្លៃ។
៧ឥឡូវនេះ នេះគឺជាហេតុដែលមានសេចក្ដីទុក្ខវេទនាដ៏ច្រើនដល់អាលម៉ា មែនហើយ និងដល់មនុស្សជាច្រើននាក់ ដែលអាលម៉ាបានកញែកចេញឲ្យធ្វើជាពួកគ្រូបង្រៀន និងពួកសង្ឃ និងពួកអែលឌើរនៅក្នុងសាសនាច្រក មែនហើយ ពួកគេជាច្រើនកើតទុក្ខជាខ្លាំង ពីព្រោះតែអំពើទុច្ចរិត ដែលពួកគេបានឃើញចាប់ផ្ដើមឡើងនៅក្នុងចំណោមប្រជាជនគេ។
៨ព្រោះពួកគេបានមើល ហើយឃើញដោយការសោកសៅជាខ្លាំងថា ប្រជាជននៃសាសនាចក្របានចាប់ផ្ដើមលើកខ្លួនឡើង ក្នុងកការឆ្មើងឆ្មៃនៃភ្នែករបស់គេ ហើយភ្ជាប់ចិត្តគេទៅលើទ្រព្យសម្បត្តិ និងទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយ គឺពួកគេបានចាប់ផ្ដើមមើលងាយគ្នាទៅវិញទៅមក ហើយពួកគេបានចាប់ផ្ដើមបៀតបៀនដល់អស់អ្នកណា ដែលខមិនជឿតាមចំណង់ និងការប៉ងប្រាថ្នារបស់ខ្លួន។
៩ម្ល៉ោះហើយ កាលនៅឆ្នាំទីប្រាំបីនេះក្នុងរជ្ជកាលនៃពួកចៅក្រម នោះចាប់ផ្ដើមកើតមានកការទាស់ទែងដ៏ធំៗ នៅក្នុងចំណោមប្រជាជននៃសាសនាចក្រ មែនហើយ មានខការឈ្នានីស និងការប្រកួតប្រជែង និងការព្យាបាទ និងការបៀតបៀនទាំងឡាយ និងការឆ្មើងឆ្មៃ គឺច្រើនជាងការឆ្មើងឆ្មៃ នៃពួកអ្នកដែលមិននៅក្នុងសាសនាចក្រនៃព្រះទៅទៀត។
១០ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រមទៅ ហើយអំពើទុច្ចរិតនៃសាសនាចក្រ គឺជាការជំពប់មួយដ៏ធំដល់ពួកអ្នកដែលពុំនៅក្នុងសាសនាចក្រ ម្ល៉ោះហើយ សាសនាចក្របានចាប់ផ្ដើមចុះអន់ថយនូវការលូតលាស់ទៅវិញ។
១១ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងដើមឆ្នាំទីប្រាំបួន អាលម៉ាបានឃើញអំពើទុច្ចរិតរបស់សាសនាចក្រ ហើយលោកក៏បានឃើញដែរថា កគំរូនៃសាសនាចក្របានចាប់ផ្ដើមនាំពួកអ្នកដែលឥតជំនឿ ពីអំពើទុច្ចរិតមួយទៅអំពើទុច្ចរិតមួយទៀត ម្ល៉ោះហើយ គេបាននាំមកនូវការបំផ្លិចបំផ្លាញមកលើប្រជាជន។
១២មែនហើយ លោកបានឃើញការមិនស្មើគ្នាដ៏ធំ នៅក្នុងចំណោមប្រជាជន អ្នកខ្លះលើកខ្លួន ដោយការឆ្មើងឆ្មៃរបស់ខ្លួនដោយមើលងាយអ្នកឯទៀត បែរខ្នងដាក់កអ្នកខ្វះខាត និងអ្នកអាក្រាត និងពួកអ្នកដែលខអត់ឃ្លាន និងពួកអ្នកដែលស្រេក និងពួកអ្នក ដែលឈឺ ហើយមានទុក្ខវេទនា។
១៣ឥឡូវនេះ នេះគឺជាមូលហេតុដ៏ធំមួយ ដល់ការទួញសោកនៅក្នុងចំណោមប្រជាជន កាលអ្នកខ្លះទៀតបន្ទាបខ្លួន ជួយឧបត្ថម្ភដល់ជនទាំងឡាយណា ដែលត្រូវការសេចក្ដីឧបត្ថម្ភ ដូចជាកចែកទ្រព្យរបស់ខ្លួនដល់អ្នកក្រីក្រ និងដល់អ្នកខ្វះខាត ផ្ដល់អាហារដល់អ្នកអត់ឃ្លាន ហើយស៊ូរងខសេចក្ដីទុក្ខវេទនាគ្រប់បែបយ៉ាង គដើម្បីព្រះគ្រីស្ទដែលទ្រង់នឹងយាងមក ស្របតាមវិញ្ញាណនៃការព្យាករណ៍
១៤ដោយទន្ទឹងចាំថ្ងៃនោះ ដែលនឹងកបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ដោយពោរពេញទៅដោយខសេចក្ដីអំណរដ៏ខ្លាំង ដោយសារដំណើររស់ឡើងវិញនៃមនុស្សស្លាប់ ស្របតាមព្រះហឫទ័យ និងព្រះចេស្ដា និងការដោះលែងរបស់ព្រះយេស៊ូវគ្រីស្ទឲ្យរួចផុតពីចំណងទាំងឡាយនៃសេចក្ដីស្លាប់។
១៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាលម៉ាបានឃើញសេចក្ដីទុក្ខវេទនារបស់ពួកជន ដែលបន្ទាបខ្លួនដើរតាមព្រះ និងការបៀតបៀនទាំងឡាយដែលគរទៅលើពួកគេ ពីសំណាក់ប្រជាជនរបស់លោក ដែលនៅសល់ទាំងប៉ុន្មាន ហើយដោយបានឃើញកការមិនស្មើគ្នារបស់គេ នោះលោកបានចាប់ផ្ដើមព្រួយបារម្ភជាខ្លាំង ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ពុំបានលះបង់ចោលលោកឡើយ។
១៦ហើយលោកបានជ្រើសរើសអ្នកប្រាជ្ញម្នាក់ នៅក្នុងចំណោមពួកអែលឌើរនៃសាសនាចក្រ ហើយបានប្រគល់អំណាចឲ្យអ្នកនោះ ស្របតាមកសំឡេងរបស់ប្រជាជន ដើម្បីឲ្យលោកអាចមានអំណាចចេញខច្បាប់ទាំងឡាយ តាមច្បាប់ទាំងឡាយដែលបានប្រទានឲ្យ ហើយអនុវត្តច្បាប់ទាំងនោះ ស្របតាមតែអំពើទុច្ចរិត និងទោសទាំងឡាយរបស់ប្រជាជន។
១៧ឥឡូវនេះ បុរសនេះមានឈ្មោះថា នីហ្វៃហា ហើយលោកត្រូវបានតែងតាំងឲ្យធ្វើជាកមេចៅក្រម ហើយលោកបានអង្គុយនៅវេទិកាជំនុំជំរះ ដើម្បីជំនុំជំរះ ហើយអភិបាលដល់ប្រជាជន។
១៨ឥឡូវនេះ អាលម៉ាពុំបានប្រគល់ឲ្យលោកនូវមុខងារនៃសង្ឃជាន់ខ្ពស់លើសាសនាចក្រនោះទេ តែលោកបានទុកមុខងារនៃសង្ឃជាន់ខ្ពស់នេះ សម្រាប់ខ្លួនលោកវិញ ប៉ុន្តែលោកប្រគល់វេទិកាជំនុំជំរះទៅឲ្យនីហ្វៃហា។
១៩ហើយលោកបានធ្វើយ៉ាងនេះ គឺដើម្បីកខ្លួនលោកផ្ទាល់ អាចទៅក្នុងចំណោមប្រជាជនរបស់លោក ឬនៅក្នុងចំណោមប្រជាជននីហ្វៃ ដើម្បីលោកអាចផ្សាយខព្រះបន្ទូលនៃព្រះដល់គេ ដើម្បីដាស់គរំជួលពួកគេឲ្យឃនឹកចាំដល់ភារកិច្ចរបស់គេ ហើយដើម្បីលោកអាចទម្លាក់ចោល ដោយព្រះបន្ទូលនៃព្រះនូវអស់ទាំងការឆ្មើងឆ្មៃ និងឧបាយកល និងអស់ទាំងការទាស់ទែងគ្នា ដែលមាននៅក្នុងចំណោមប្រជាជនរបស់លោក ដោយពុំឃើញថា មានផ្លូវណាមួយដែលលោកអាចទាមទាញពួកគេមកវិញបានឡើយ លើកលែងតែដោយការធ្វើងទីបន្ទាល់ដ៏បរិសុទ្ធទាស់នឹងគេប៉ុណ្ណោះ។
២០ម្ល៉ោះហើយ នៅដើមឆ្នាំទីប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមលើប្រជាជននីហ្វៃ អាលម៉ាបានប្រគល់វេទិកាជំនុំជំរះទៅឲ្យកនីហ្វៃហា ហើយបានផ្ទុកខ្លួនទាំងស្រុងទៅលើតំណែងនៃខសង្ឃជាន់ខ្ពស់នៃរបៀបដ៏បរិសុទ្ធនៃព្រះ ទៅលើទីបន្ទាល់នៃព្រះបន្ទូល ស្របតាមវិញ្ញាណនៃវិវរណៈ និងការព្យាករណ៍៕