ពាក្យពេចន៍នៃអាលម៉ា ព្រមទាំងពាក្យពេចន៍នៃអាមូលេក ដែលបានប្រកាសទៅកាន់ប្រជាជននៅលើដែនដីអាំម៉ូណៃហា។ ហើយពួកគេក៏ត្រូវបានចាប់ដាក់គុក ហើយត្រូវបានដោះឲ្យរួចដោយព្រះចេស្ដាដ៏អស្ចារ្យនៃព្រះ ដែលនៅក្នុងគេតាមបញ្ជីរបស់អាលម៉ា។
មានរួមពីជំពូកទី ៩ ដល់ ១៤។
ជំពូកទី ៩
អាលម៉ាបញ្ជាឲ្យប្រជាជននៅដែនដីអាំម៉ូណៃហាប្រែចិត្ត — ព្រះអម្ចាស់ទ្រង់នឹងមេត្តាករុណាដល់ពួកសាសន៍លេមិន នៅគ្រាចុងក្រោយបង្អស់ — បើសិនជាពួកនីហ្វៃបដិសេធពន្លឺ នោះពួកគេនឹងត្រូវបំផ្លាញចោលដោយពួកលេមិន — ព្រះរាជបុត្រានៃព្រះនឹងយាងមកក្នុងពេលដ៏ខ្លី — ទ្រង់នឹងប្រោសលោះអស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ហើយមានសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ហើយខ្ញុំ អាលម៉ា ដោយបានបញ្ជាពីព្រះថា ខ្ញុំត្រូវនាំអាមូលេក ហើយចេញទៅផ្សាយប្រាប់ប្រជាជននេះទៀត គឺប្រជាជនដែលនៅក្នុងក្រុងអាំម៉ូណៃហា នោះហេតុការណ៍បានកើតឡើងថា នៅពេលដែលខ្ញុំចាប់ផ្ដើមផ្សាយប្រាប់គេ នោះពួកគេបានចាប់ផ្ដើមជជែកតនឹងខ្ញុំថា ៖
២តើលោកជាអ្នកណា? តើលោកគិតស្មានថា ពួកយើងនឹងជឿតាមទីបន្ទាល់របស់មនុស្សកម្នាក់ ទោះជាអ្នកនោះផ្សាយប្រាប់យើងថា ផែនដីនេះនឹងកន្លងផុតទៅឬអី?
៣ឥឡូវនេះ ពួកគេមិនយល់នូវពាក្យទាំងឡាយ ដែលគេកំពុងតែនិយាយនោះឡើយ ព្រោះពួកគេពុំដឹងថា ផែនដីនេះនឹងកន្លងផុតទៅនោះឡើយទេ។
៤ហើយពួកគេក៏បាននិយាយដែរថា ៖ យើងពុំជឿពាក្យសម្ដីរបស់លោកទេ ទោះជាលោកព្យាករថា ទីក្រុងដ៏ធំនេះនឹងត្រូវបំផ្លាញចោលក្នុងកតែមួយថ្ងៃក៏ដោយ។
៥ឥឡូវនេះ ពួកគេពុំដឹងថា ព្រះទ្រង់អាចធ្វើបាននូវកិច្ចការដ៏អស្ចារ្យបែបនេះបានឡើយ ព្រោះពួកគេជាប្រជាជនដែលមានចិត្តរឹងរូស ហើយក្បាលរឹង។
៦ហើយពួកគេបាននិយាយថា ៖ តើព្រះជាកអ្នកណាទៅ បានជាមិនចាត់ឲ្យអ្វីដែលខមានអំណាចជាជាងមនុស្សម្នាក់ ឲ្យមកក្នុងចំណោមប្រជាជននេះ ដើម្បីប្រកាសប្រាប់ដល់គេនូវសេចក្ដីពិតនៃកិច្ចការដ៏ធំ និងអស្ចារ្យបែបនេះ?
៧ហើយពួកគេបានស្ទុះមកយាដៃរកវាយខ្ញុំ ប៉ុន្តែមើលចុះ គេវាយពុំបានសោះ។ ហើយខ្ញុំបានឈរនៅដោយក្លាហាន ទាំងប្រកាសប្រាប់ទៅគេ មែនហើយ ខ្ញុំធ្វើទីបន្ទាល់ដោយក្លាហានទៅរកគេថា ៖
៨មើលចុះ នែ៎ ពួកកតំណមនុស្សទុច្ចរិត និងខូចអើយ ហេតុអ្វីបានជាអ្នករាល់គ្នាភ្លេចសណ្ដាប់របស់ពួកអយ្យកោអ្នក មែនហើយ ហេតុអ្វីបានជាអ្នកឆាប់ភ្លេចព្រះបញ្ញត្តិទាំងឡាយនៃព្រះម្ល៉េះ?
៩តើអ្នករាល់គ្នាមិនចាំទេឬថា លីហៃ ជាអយ្យកោរបស់យើង ត្រូវបាននាំចេញពីក្រុងយេរូសាឡិមដោយកព្រះហស្តនៃព្រះ? តើអ្នករាល់គ្នាមិនចាំទេឬថា ទ្រង់បាននាំពួកគេទាំងអស់គ្នា កាត់ទីរហោស្ថាន?
១០ហើយតើអ្នករាល់គ្នាឆាប់ភ្លេចម្ល៉េះថា តើប៉ុន្មានលើកហើយ ដែលទ្រង់បានដោះលែងពួកអយ្យកោយើងឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ហើយបានថែរក្សាគេកុំឲ្យត្រូវបំផ្លាញបង់ ដោយកណ្ដាប់ដៃរបស់បងប្អូនគេផ្ទាល់ផងនោះ?
១១មែនហើយ ហើយបើសិនជាពុំដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ និងសេចក្ដីអត់ធ្មត់របស់ទ្រង់ចំពោះយើងនោះទេ យើងក៏ច្បាស់ជាត្រូវកាត់ចេញពីផ្ទៃផែនដីជាយូរទៅហើយ គឺមុនរយៈពេលនេះ ហើយប្រហែលជាត្រូវជាប់ឃុំឃាំងក្នុងស្ថានភាពមួយដ៏ប្រកបដោយការឈឺចាប់ និងវេទនាកដ៏មិនចេះមិនចេះហើយ។
១២មើលចុះ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា ទ្រង់បានបញ្ជាឲ្យអ្នកប្រែចិត្ត ហើយលើកលែងតែអ្នករាល់គ្នាប្រែចិត្ត បើពុំនោះសោតទេ អ្នកមិនអាចគ្រងនគរព្រះទុកជាមរតកបានឡើយ។ ប៉ុន្តែមើលចុះ ការណ៍នេះមិនទាន់អស់នៅឡើយទេ — ទ្រង់បានបញ្ជាឲ្យអ្នកប្រែចិត្ត បើពុំនោះសោតទេ ទ្រង់នឹងកបំផ្លាញអ្នកឲ្យអស់រលីងពីផ្ទៃផែនដីនេះទៅ មែនហើយ ទ្រង់នឹងមកពិនិត្យពិច័យអ្នកក្នុងសេចក្ដីពិរោធរបស់ទ្រង់ ហើយក្នុងសេចក្ដីពិរោធខដ៏ខ្ញាល់របស់ទ្រង់ នោះទ្រង់នឹងពុំបែរចេញឡើយ។
១៣មើលចុះ តើអ្នករាល់គ្នាមិនចាំទេឬ នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលទ្រង់មានព្រះបន្ទូលទៅកាន់លីហៃថា ៖ កដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី? ហើយព្រះបន្ទូលបន្តទៀតថា ៖ ដរាបណាអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
១៤ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចាំថា ដរាបណាពួកសាសន៍លេមិនពុំកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះទេ នោះពួកគេនឹងត្រូវកកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។ ឥឡូវនេះ យើងឃើញថា ព្រះបន្ទូលនៃព្រះអម្ចាស់ ត្រូវបានបញ្ជាក់ក្នុងការណ៍នេះ ហើយពួកលេមិនត្រូវបានកាត់ចេញពីវត្តមានរបស់ទ្រង់ ចាប់តាំងពីពេលដែលគេបានធ្វើសេចក្ដីល្មើសនៅក្នុងដែនដីម្ល៉េះ។
១៥ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំសូមប្រាប់អ្នកថា នៅថ្ងៃជំនុំជំរះ ពួកគេនឹងកទ្រាំបានងាយជាងអ្នករាល់គ្នា បើសិនជាអ្នករាល់គ្នានៅក្នុងអំពើបាបទាំងឡាយរបស់អ្នក មែនហើយ ហើយពួកគេនឹងទ្រាំបានងាយជាងអ្នករាល់គ្នានៅក្នុងជីវិតនេះ បើសិនជាអ្នករាល់គ្នាមិនប្រែចិត្តទេ។
១៦ត្បិតមានពាក្យសន្យាជាច្រើន ដែលបានកពន្យារសន្ធឹងឲ្យដល់ពួកសាសន៍លេមិន ត្បិតមកពីខសណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់គេ ដែលបានធ្វើឲ្យពួកគេស្ថិតនៅក្នុងស្ថានភាពគល្ងឹតល្ងង់ ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់គេ ហើយឃទុកឲ្យគេរស់នៅលើដែនដីនេះតទៅ។
១៧ហើយនៅពេលណាមួយ នោះពួកគេនឹងត្រូវកបាននាំឲ្យជឿដល់ព្រះបន្ទូលរបស់ទ្រង់ ហើយឲ្យដឹងនូវការខុសរបស់សណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់គេ ហើយពួកគេជាច្រើននឹងបានសង្គ្រោះ ព្រោះព្រះអម្ចាស់ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់អស់អ្នកណាដែលខអំពាវនាវដល់ព្រះនាមទ្រង់។
១៨ប៉ុន្តែមើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នានៅតែទទឹងធ្វើអំពើទុច្ចរិត នោះជីវិតរបស់អ្នកនឹងពុំត្រូវបានពន្យារនៅលើដែនដីឡើយ ត្បិតកពួកលេមិននឹងត្រូវបានចាត់ឲ្យវាយមកលើអ្នកវិញ ហើយបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះពួកគេនឹងមកក្នុងពេលដែលអ្នកពុំដឹង ហើយអ្នករាល់គ្នានឹងត្រូវជួបនឹងការបំផ្លិចបំផ្លាញខទាំងស្រុង ហើយការណ៍នេះនឹងកើតឡើង តាមគសេចក្ដីពិរោធដ៏ខ្ញាល់នៃព្រះអម្ចាស់។
១៩ត្បិតទ្រង់នឹងពុំទ្រាំឲ្យអ្នករស់នៅក្នុងសេចក្ដីទុច្ចរិត ដើម្បីបំផ្លាញរាស្ត្រទ្រង់ឡើយ។ ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ ទ្រង់សុខចិត្តឲ្យពួកលេមិនកបំផ្លាញរាស្ត្រទ្រង់ទាំងអស់ ដែលហៅថា ប្រជាជននីហ្វៃវិញ បើសិនជាពួកគេខធ្លាក់ទៅក្នុងអំពើបាបទាំងឡាយ និងអំពើល្មើសទាំងឡាយ ក្រោយពីបានទទួលពន្លឺដ៏ច្រើន និងការចេះដឹងដ៏ច្រើន ដែលបានប្រទានឲ្យគេ ដោយព្រះអម្ចាស់ជាព្រះរបស់គេ។
២០មែនហើយ បន្ទាប់ពីបានទៅជាប្រជាជនដ៏សំណប់ជាខ្លាំងនៃព្រះ មែនហើយ បន្ទាប់ពីបានប្រោសប្រណីលើគ្រប់ទាំងសាសន៍ ទាំងពូជមនុស្ស ទាំងភាសា ទាំងប្រជាជនឯទៀត ក្រោយពីកបានដឹងនូវកិច្ចការទាំងអស់ ស្របតាមការប៉ងប្រាថ្នាទាំងឡាយរបស់គេ និងសេចក្ដីជំនឿ និងការអធិស្ឋានរបស់គេនូវអ្វីដែលបានកន្លងផុតទៅ អ្វីដែលមាន និងអ្វីដែលនឹងកើតឡើងក្នុងថ្ងៃមុខ។
២១បានព្រះវិញ្ញាណនៃព្រះយាងមកជួប បានសន្ទនាជាមួយនឹងពួកទេវតា ហើយបានឮសំឡេងនៃព្រះអម្ចាស់មានព្រះបន្ទូលមករក ហើយមានវិញ្ញាណខាងការព្យាករណ៍ និងវិញ្ញាណនៃវិវរណៈ និងអំណោយទានជាច្រើនផង អំណោយទានខាងការនិយាយភាសា និងអំណោយទាននៃការផ្សាយសាសនា និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានខាងកការបកប្រែ
២២មែនហើយ ហើយបន្ទាប់ពីបានព្រះទ្រង់កដោះលែងឲ្យរួចផុតពីដែនដីយេរូសាឡិម ដោយព្រះហស្តនៃព្រះអម្ចាស់ បន្ទាប់ពីបានសង្គ្រោះឲ្យរួចពីអំណត់អត់ និងពីជំងឺ និងពីរោគាគ្រប់បែបយ៉ាង ហើយពួកគេមានកម្លាំងខ្លាំងពូកែនៅក្នុងចម្បាំង ដើម្បីកុំឲ្យពួកគេត្រូវបំផ្លាញបង់ ត្រូវបាននាំឲ្យរួចផុតពីខសេវកភាពច្រើនលើកច្រើនគ្រា ហើយត្រូវបានរក្សាឲ្យគង់វង់ រហូតដល់ពេលឥឡូវនេះ ហើយពួកគេបានចម្រើនឡើង រហូតដល់គេមានទ្រព្យគ្រប់បែបយ៉ាង —
២៣ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាប្រជាជននេះ ដែលបានទទួលពរជាច្រើនពីព្រះហស្តនៃព្រះអម្ចាស់ បែរជាធ្វើអំពើល្មើសផ្ទុយទៅនឹងពន្លឺ និងការចេះដឹងដែលគេមានទៅវិញ ខ្ញុំសូមប្រាប់អ្នកថា បើសិនជានៅក្នុងករណីនេះថា បើសិនជាគេធ្លាក់ទៅក្នុងអំពើល្មើស នោះពួកលេមិននឹងកទ្រាំបានងាយជាងពួកគេ។
២៤ត្បិតមើលចុះ កខសន្យាទាំងឡាយនៃព្រះអម្ចាស់ ត្រូវបានឲ្យទៅពួកលេមិន តែខសន្យាទាំងនោះមិនឲ្យទៅអ្នកឡើយ បើសិនជាអ្នករាល់គ្នាធ្វើអំពើល្មើស ត្បិតតើព្រះអម្ចាស់ទ្រង់ពុំបានសន្យាយ៉ាងច្បាស់ ហើយដាក់ច្បាប់ដ៏តឹងរឹងថា បើសិនជា អ្នករាល់គ្នាបះបោរទាស់នឹងទ្រង់ នោះអ្នករាល់គ្នានឹងត្រូវបំផ្លាញចោលឲ្យអស់រលីងចេញពីផ្ទៃផែនដីនេះឬទេ?
២៥ហើយឥឡូវ ដោយហេតុនេះថា ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញបង់ នោះព្រះអម្ចាស់ទ្រង់បានចាត់ឲ្យទេវតារបស់ទ្រង់មករករាស្ត្រទ្រង់ជាច្រើនដង ដោយប្រកាសប្រាប់ពួកគេថា ពួកគេត្រូវចេញទៅ ហើយស្រែកប្រកាសដ៏ខ្លាំងដល់ប្រជាជននេះថា ៖ ចូរកប្រែចិត្តចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ។
២៦ហើយនៅកមិនយូរថ្ងៃប៉ុន្មានទេ នោះព្រះរាជបុត្រានៃព្រះនឹងយាងមកនៅក្នុងសិរីល្អរបស់ទ្រង់ ហើយសិរីល្អរបស់ទ្រង់ នឹងទៅជាសិរីល្អរបស់ខព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ពោរពេញទៅដោយគព្រះគុណ សេចក្ដីយុត្តិធម៌ និងសេចក្ដីពិត ពោរពេញទៅដោយសេចក្ដីអត់ធន់ ឃសេចក្ដីមេត្តាករុណា ហើយសេចក្ដីអត់ធ្មត់ ឆាប់ងឮសម្រែករបស់រាស្ត្រទ្រង់ ហើយឆ្លើយតបដល់ពាក្យអធិស្ឋានរបស់គេផង។
២៧ហើយមើលចុះ ទ្រង់នឹងយាងមកកប្រោសលោះអស់អ្នកណា ដែលនឹងខទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត ស្របតាមសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់។
២៨ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នារៀបចំផ្លូវទទួលព្រះអម្ចាស់ចុះ ព្រោះពេលនោះនៅជិតដៃបង្កើយ ដែលមនុស្សលោកទាំងអស់នឹងច្រូតនូវរង្វាន់នៃកកិច្ចការទាំងឡាយរបស់ខ្លួន ស្របតាមអ្វីៗដែលគេបានប្រព្រឹត្ត — បើសិនជាពួកគេសុចរិត នោះពួកគេនឹងខច្រូតយកសេចក្ដីសង្គ្រោះដល់ព្រលឹងគេ ស្របតាមព្រះចេស្ដា និងការដោះលែងនៃព្រះយេស៊ូវគ្រីស្ទ ហើយបើសិនជាពួកគេអាក្រក់វិញ នោះពួកគេនឹងច្រូតយកគសេចក្ដីជាប់ទោសនៃព្រលឹងទាំងឡាយរបស់គេ ស្របតាមអំណាច និងការជាប់ឃុំឃាំងនៃអារក្ស។
២៩ឥឡូវនេះ មើលចុះ នេះគឺជាសំឡេងនៃទេវតាស្រែកប្រកាសដល់ប្រជាជន។
៣០ហើយឥឡូវនេះ នែ៎ បងប្អូនកជាទីស្រឡាញ់របស់ខ្ញុំអើយ ព្រោះអ្នករាល់គ្នាជាបងប្អូនរបស់ខ្ញុំ ហើយអ្នករាល់គ្នាគួរតែជាទីស្រឡាញ់ ហើយអ្នករាល់គ្នាគួរតែនាំមកនូវកិច្ចការទាំងឡាយ ដែលសមនឹងការប្រែចិត្តដោយឃើញថា ចិត្តអ្នកបានរឹងទទឹងជាខ្លាំងទាស់នឹងព្រះបន្ទូលនៃព្រះ ហើយដោយឃើញថា អ្នករាល់គ្នាជាប្រជាជនមួយកំពុងតែខវង្វេង ហើយធ្លាក់។
៣១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលខ្ញុំ អាលម៉ា បាននិយាយពាក្យអស់ទាំងនេះហើយ មើលចុះ ប្រជាជនក្រេវក្រោធនឹងខ្ញុំ ព្រោះខ្ញុំបានប្រាប់គេថា គេជាប្រជាជនមួយដែលមានចិត្តរឹងរូស ហើយកក្បាលរឹង។
៣២ហើយម្យ៉ាងទៀត ពីព្រោះខ្ញុំបានប្រាប់គេថា គេជាប្រជាជនមួយដែលវង្វេង ហើយធ្លាក់ផង នោះគេខឹងនឹងខ្ញុំ ហើយរកចាប់ខ្ញុំ ដើម្បីយកទៅដាក់គុក។
៣៣ប៉ុន្តែហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់ពុំទុកឲ្យពួកគេ ចាប់ខ្ញុំយកទៅដាក់គុកក្នុងពេលនោះឡើយ។
៣៤ហើយហេតុការណ៍បានកើតឡើងថា អាមូលេកបានចេញទៅឈរនៅខាងមុខ ហើយបានចាប់ផ្ដើមផ្សាយប្រាប់ពួកគេផង។ ហើយឥឡូវនេះ ពាក្យពេចន៍របស់អាមូលេកពុំបានកត់ទុកទាំងអស់ទេ ទោះជាយ៉ាងណាក៏ដោយ គង់តែកពាក្យពេចន៍នៃលោកមួយភាគបានកត់ទុកក្នុងគម្ពីរនេះដែរ៕