ជំពូកទី ១០
ទីបន្ទាល់អំពីព្រះគម្ពីរមរមន មានមកដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ — អំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ត្រូវបានប្រទានឲ្យពួកស្មោះត្រង់ — អំណោយទានទាំងឡាយខាងវិញ្ញាណ មានឡើងតាមសេចក្ដីជំនឿជានិច្ច — ពាក្យសម្ដីរបស់មរ៉ូណៃ និយាយចេញមកពីធូលីដី — ចូរមករកព្រះគ្រីស្ទ ឲ្យបានល្អឥតខ្ចោះក្នុងទ្រង់ ហើយចូរញែកព្រលឹងអ្នកឲ្យបានបរិសុទ្ធចុះ។ ប្រមាណជាឆ្នាំ ៤២១ គ.ស.។
១ឥឡូវនេះ ខ្ញុំ មរ៉ូណៃ សរសេរខ្លះអំពីអ្វីដែលខ្ញុំយល់ឃើញថាល្អ ហើយខ្ញុំសរសេរនេះ ទៅកាន់ពួកបងប្អូនខ្ញុំ គឺកពួកសាសន៍លេមិន ហើយខ្ញុំចង់ឲ្យពួកគេដឹងថា ជាងបួនរយម្ភៃឆ្នាំបានកន្លងមកហើយ ចាប់តាំងពីបានទទួលទីសម្គាល់អំពីការយាងមកនៃព្រះគ្រីស្ទ។
២ហើយខ្ញុំនឹងកបិទបញ្ជីទាំងនេះ បន្ទាប់ពីខ្ញុំបាននិយាយនូវពាក្យបន្តិចបន្តួចទុកជាសេចក្ដីទូន្មានដល់អ្នករាល់គ្នា។
៣មើលចុះ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាបានអានការណ៍ទាំងនេះ បើសិនជាប្រាជ្ញានៅក្នុងព្រះថា អ្នករាល់គ្នាបានអានការណ៍ទាំងនេះ នោះសូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមក រហូតមកដល់ពេលដែលអ្នករាល់គ្នា បានទទួលការណ៍ទាំងនេះ ហើយសូមករំពឹងគិតនៅក្នុងខចិត្តអ្នកចុះ។
៤ហើយកាលណាអ្នករាល់គ្នាបានទទួលនូវការណ៍ទាំងនេះ នោះខ្ញុំកសូមទូន្មានដល់អ្នករាល់គ្នា ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះខមិនពិត ហើយបើសិនជាអ្នករាល់គ្នា សូមសួរដោយគចិត្តស្មោះសរ គឺដោយឃស្មោះអស់ពីចិត្ត ដោយមានងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងចសម្ដែងឆសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
៥ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចកស្គាល់ខសេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់។
៦ហើយអ្វីក៏ដោយដែលល្អ គឺត្រឹមត្រូវ ហើយពិត ហេតុដូច្នេះហើយ គ្មានអ្វីដែលល្អនឹងបដិសេធព្រះគ្រីស្ទឡើយ តែទទួលស្គាល់ថា ទ្រង់ជាព្រះវិញ។
៧ហើយអ្នករាល់គ្នាក៏អាចដឹងថាទ្រង់ជាព្រះ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នោះហើយ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា សូមកុំបដិសេធព្រះចេស្ដានៃព្រះឡើយ ត្បិតទ្រង់ធ្វើការដោយព្រះចេស្ដា កស្របតាមសេចក្ដីជំនឿនៃកូនចៅមនុស្ស ថ្ងៃនេះក៏ដូចគ្នានឹងថ្ងៃស្អែក និងរហូតតទៅ។
៨ហើយម្យ៉ាងទៀត ឱបងប្អូនរបស់ខ្ញុំអើយ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កុំបដិសេធកអំណោយទានទាំងឡាយនៃព្រះឡើយ ត្បិតអំណោយទាននោះមានច្រើនណាស់ ហើយអំណោយទានទាំងនោះបានមកពីព្រះតែមួយដដែល។ ហើយអំណោយទានទាំងនោះ ត្រូវបានផ្ដល់ឲ្យដោយផ្លូវខផ្សេង ប៉ុន្តែគឺជាព្រះតែមួយអង្គដដែល ដែលធ្វើការណ៍ទាំងអស់នេះ ហើយអំណោយទានទាំងនោះ ត្រូវបានប្រទានដល់មនុស្ស តាមការសម្ដែងនៃព្រះវិញ្ញាណនៃព្រះ ដើម្បីជាប្រយោជន៍ដល់ពួកគេ។
៩ត្បិតមើលចុះ កចំពោះម្នាក់ត្រូវបានប្រទានឲ្យដោយនូវព្រះវិញ្ញាណនៃព្រះ ដើម្បីឲ្យអ្នកនោះអាចខបង្រៀនពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
១០ហើយចំពោះម្នាក់ទៀត ដើម្បីឲ្យអ្នកនោះ អាចបង្រៀនពាក្យសម្ដីនៃចំណេះចេះស្ទាត់ ដោយនូវព្រះវិញ្ញាណដដែល
១១ហើយចំពោះម្នាក់ទៀត ឲ្យមានកសេចក្ដីជំនឿដ៏ធំ និងចំពោះម្នាក់ទៀត ឲ្យអំណោយទាននៃខការប្រោសឲ្យជាដោយនូវព្រះវិញ្ញាណដដែល
១២ហើយម្យ៉ាងទៀត ចំពោះម្នាក់ទៀត ដើម្បីឲ្យអ្នកនោះ អាចសម្ដែងកអព្ភូតហេតុដ៏អស្ចារ្យ
១៣ហើយម្យ៉ាងទៀត ចំពោះម្នាក់ទៀត ដើម្បីឲ្យអ្នកនោះ អាចព្យាករអំពីអ្វីៗគ្រប់យ៉ាង
១៤ហើយម្យ៉ាងទៀត ចំពោះម្នាក់ទៀត ឲ្យបានឃើញពួកទេវតា និងវិញ្ញាណទាំងឡាយ ដែលមកធ្វើការងារបម្រើ
១៥ហើយម្យ៉ាងទៀត ចំពោះម្នាក់ទៀត ឲ្យចេះគ្រប់ភាសា
១៦ហើយម្យ៉ាងទៀត ចំពោះម្នាក់ទៀត ឲ្យចេះបកប្រែភាសា និងកពាក្យផ្សេង
១៧ហើយអំណោយទានទាំងអស់នេះ បានមកដោយសារព្រះវិញ្ញាណនៃព្រះគ្រីស្ទ ហើយអំណោយទានទាំងនេះ ត្រូវបានប្រទានដល់មនុស្សគ្រប់គ្នាជាច្រើនដង ស្របតាមបំណងរបស់គេ។
១៨ហើយខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ សូមឲ្យអ្នករាល់គ្នាចាំថា អំណោយទានកដែលល្អ គឺបានមកពីព្រះគ្រីស្ទ។
១៩ហើយខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ សូមឲ្យអ្នករាល់គ្នាចាំថា ព្រះអង្គគឺនៅតែកដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ ហើយអំណោយទានទាំងអស់ដែលខ្ញុំបានរៀបរាប់មកនេះ ដែលជាអំណោយទានខាងវិញ្ញាណ នឹងពុំអាចបាត់បង់ទៅឡើយ ដរាបណាមានពិភពលោកនេះ លើកលែងតែស្របតាមការខឥតជំនឿនៃកូនចៅមនុស្សប៉ុណ្ណោះ។
២០ហេតុដូច្នោះហើយ ត្រូវតែមានកសេចក្ដីជំនឿ ហើយបើសិនជាមានសេចក្ដីជំនឿ នោះត្រូវតែមានសេចក្ដីសង្ឃឹមផង ហើយបើសិនជាមានសេចក្ដីសង្ឃឹម នោះត្រូវតែមានសេចក្ដីសប្បុរសផងដែរ។
២១ហើយលើកលែងអ្នករាល់គ្នាមានកសេចក្ដីសប្បុរស បើពុំនោះសោតទេ អ្នករាល់គ្នានឹងពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះឡើយ ហើយអ្នករាល់គ្នាក៏ពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះដែរ បើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីជំនឿ ហើយអ្នកក៏ពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះដែរ បើសិនជាអ្នកគ្មានសេចក្ដីសង្ឃឹម។
២២ហើយបើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹមទេ នោះអ្នករាល់គ្នាច្បាស់ជានៅក្នុងសេចក្ដីអស់សង្ឃឹមវិញ ហើយសេចក្ដីអស់សង្ឃឹមកើតឡើងមកដោយសារតែអំពើទុច្ចរិត។
២៣ហើយព្រះគ្រីស្ទមានព្រះបន្ទូលយ៉ាងពិតប្រាកដទៅកាន់ពួកអយ្យកោយើងថា ៖ កបើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿ នោះអ្នករាល់គ្នាអាចធ្វើនូវគ្រប់អ្វីៗទាំងអស់ ដែលជាការចំបាច់ដល់យើង។
២៤ហើយឥឡូវនេះ ខ្ញុំសូមនិយាយទៅមនុស្សទាំងអស់នៅចុងផែនដីថា — បើសិនជាមានថ្ងៃណាមួយ ដែលព្រះចេស្ដា និងអំណោយទាននៃព្រះ នឹងឈប់មាននៅក្នុងចំណោមអ្នករាល់គ្នា នោះគឺកមកពីការខឥតជំនឿ។
២៥ហើយវេទនាដល់កូនចៅមនុស្ស បើសិនជាដូច្នោះមែន ត្បិតនៅក្នុងចំណោមពួកគេ នឹងពុំមានជនណាម្នាក់ធ្វើល្អឡើយ គឺសូម្បីតែមួយក៏កគ្មានសោះ។ ត្បិតបើសិនជាមានអ្នកណាម្នាក់ នៅក្នុងចំណោមពួកគេធ្វើល្អ អ្នកនោះនឹងធ្វើការដោយព្រះចេស្ដា និងដោយអំណោយទានទាំងឡាយនៃព្រះ។
២៦ហើយវេទនាដល់ពួកអ្នកណា ដែលនឹងបំបាត់ចោលនូវការណ៍ទាំងនេះ ហើយកស្លាប់ទៅ ត្បិតពួកគេស្លាប់ក្នុងខអំពើបាបទាំងឡាយរបស់គេ ហើយពួកគេនឹងពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះបានឡើយ ហើយខ្ញុំនិយាយការណ៍នេះ ស្របតាមព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយខ្ញុំពុំកុហកទេ។
២៧ហើយខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាឲ្យចាំនូវការណ៍ទាំងនេះ ត្បិតពេលវេលានឹងមកដល់យ៉ាងឆាប់ៗ ដែលអ្នករាល់គ្នាដឹងថា ខ្ញុំពុំកុហកឡើយ ត្បិតអ្នករាល់គ្នានឹងឃើញខ្ញុំ នៅឯវេទិកាជំនុំជំរះនៃព្រះ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងមានកព្រះបន្ទូលទៅកាន់អ្នករាល់គ្នាថា ៖ តើយើងពុំបានប្រកាសពាក្យយើងដល់អ្នករាល់គ្នាទេឬអី ដែលបានសរសេរទុកដោយបុរសនេះ ហាក់បីដូចជាមនុស្សម្នាក់ ខស្រែកចេញមកពីសេចក្ដីស្លាប់ មែនហើយ ហាក់បីដូចជាមនុស្សម្នាក់ និយាយចេញមកពីគធូលីដី?
២៨ខ្ញុំប្រកាសការណ៍ទាំងនេះ ដើម្បីឲ្យពាក្យព្យាករណ៍ទាំងឡាយបានបំពេញ។ ហើយមើលចុះ ការណ៍ទាំងនេះគឺចេញមកពីព្រះឱស្ឋនៃព្រះដ៏គង់នៅអស់កល្បជានិច្ច ហើយព្រះបន្ទូលរបស់ទ្រង់នឹងកហួចហៅពីតំណមួយទៅតំណមួយ។
២៩ហើយព្រះទ្រង់នឹងបង្ហាញដល់អ្នករាល់គ្នាថា ការណ៍ដែលខ្ញុំបានសរសេរមកនេះគឺពិត។
៣០ហើយម្យ៉ាងទៀត ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា សូមឲ្យអ្នករាល់គ្នាកមករកព្រះគ្រីស្ទ ហើយចូរយកនូវអំណោយទានដ៏ល្អទាំងអស់ ហើយកុំខប៉ះពាល់ដល់អំណោយទានអាក្រក់ ឬវត្ថុដែលពុំស្អាតឡើយ។
៣១ហើយចូរកភ្ញាក់ឡើង និងចូរក្រោកឡើងពីធូលីដី ឱក្រុងយេរូសាឡិមអើយ មែនហើយ ឱកូនស្រីនៃខក្រុងស៊ីយ៉ូនអើយ ចូរប្រដាប់ដោយសំលៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ហើយចូរគពង្រឹងឃចម្រឹង ហើយចូរពង្រីកនូវព្រំដែនរបស់ខ្លួនរហូតតទៅ ដើម្បីងកុំឲ្យអ្នកត្រូវលាយឡំ ឱវង្សអ៊ីស្រាអែលអើយ ដើម្បីឲ្យសេចក្ដីសញ្ញានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ដែលបានធ្វើដល់អ្នកអាចបានបំពេញ។
៣២មែនហើយ ចូរកមករកព្រះគ្រីស្ទ ហើយឲ្យបានខល្អឥតខ្ចោះនៅក្នុងទ្រង់ ហើយចូរលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធចុះ ហើយបើសិនជាអ្នករាល់គ្នានឹងលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធ ហើយគស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក នោះព្រះគុណរបស់ទ្រង់ល្មមដល់អ្នកហើយ ដោយសារឃព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ហើយបើសិនជាដោយសារព្រះគុណនៃព្រះ ដែលអ្នករាល់គ្នាបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ នោះអ្នករាល់គ្នានឹងពុំអាចបដិសេធព្រះចេស្ដានៃព្រះបានឡើយ។
៣៣ហើយម្យ៉ាងទៀត បើសិនជាដោយសារព្រះគុណនៃព្រះ ដែលអ្នករាល់គ្នាបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ហើយពុំបានបដិសេធព្រះចេស្ដារបស់ទ្រង់ទេ នោះអ្នករាល់គ្នានឹងត្រូវបានកញែកចេញជាបរិសុទ្ធនៅក្នុងព្រះគ្រីស្ទ ដោយសារព្រះគុណនៃព្រះ ដោយការច្រួចខព្រះលោហិតនៃព្រះគ្រីស្ទ ដែលមាននៅក្នុងសេចក្ដីសញ្ញានៃព្រះវរបិតា ចំពោះគការផ្ដាច់បាបដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានឃបរិសុទ្ធដោយគ្មានប្រឡាក់អ្វីសោះឡើយ។
៣៤ហើយឥឡូវនេះ ខ្ញុំសូមលាអ្នករាល់គ្នាសិនហើយ។ មិនយូរប៉ុន្មានទេ ខ្ញុំនឹងទៅកសម្រាកនៅឯខស្ថានបរមសុខនៃព្រះ លុះដល់គវិញ្ញាណ និងរូបកាយខ្ញុំបានឃរួមគ្នាវិញ ហើយខ្ញុំនឹងត្រូវចេញមកដោយជោគជ័យ កាត់តាមងអាកាស ដើម្បីមកជួបអ្នករាល់គ្នានៅខាងមុខវេទិកាជំនុំជំរះចដ៏គាប់ព្រះហឫទ័យ នៃឆព្រះយេហូវ៉ាដ៏មហិមា ដែលជាជចៅក្រមដ៏អស់កល្បជានិច្ច នៃមនុស្សរស់ និងមនុស្សស្លាប់ផង។ អាម៉ែន៕ :៚
បញ្ចប់នេះ