ជំពូកទី ៧
ការអញ្ជើញសូមឲ្យចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ — ចូរអធិស្ឋានដោយស្មោះអស់ពីចិត្ត — ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ធ្វើឲ្យមនុស្សដឹងខុស និងត្រូវ — អារក្សសាតាំងបញ្ចុះបញ្ចូលមនុស្សឲ្យបដិសេធព្រះគ្រីស្ទ ហើយធ្វើអំពើអាក្រក់ — ពួកព្យាការីសម្ដែងប្រាប់ពីការយាងមកនៃព្រះគ្រីស្ទ — ដោយសេចក្ដីជំនឿ ទើបអព្ភូតហេតុទាំងឡាយត្រូវបានសម្ដែងឡើង ហើយពួកទេវតាធ្វើការងារបម្រើ — មនុស្សត្រូវសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ហើយកាន់ជាប់នូវសេចក្ដីសប្បុរស។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំមរ៉ូណៃ សរសេរបន្តិចអំពីពាក្យពេចន៍របស់ឪពុកខ្ញុំ គឺមរមន ដែលលោកបាននិយាយអំពីកសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ត្បិតតាមបែបនេះហើយដែលលោកបាននិយាយទៅកាន់ប្រជាជន នៅពេលលោកបានបង្រៀនពួកគេនៅក្នុងសាលាប្រជុំ ដែលពួកគេបានសង់ឡើង ជាទីកន្លែងសម្រាប់ថ្វាយបង្គំ។
២ហើយឥឡូវនេះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមរមន សូមនិយាយទៅកាន់អ្នករាល់គ្នា ហើយគឺដោយព្រះគុណនៃព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងរាល់គ្នា និងព្រះហឫទ័យដ៏បរិសុទ្ធរបស់ទ្រង់ គឺមកពីអំណោយទាននៃកការហៅរបស់ទ្រង់ដល់ខ្ញុំ ទើបខ្ញុំត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់អ្នករាល់គ្នាក្នុងពេលនេះ។
៣ហេតុដូច្នោះហើយ ខ្ញុំចង់និយាយទៅកាន់អ្នករាល់គ្នា ដែលនៅក្នុងសាសនាចក្រនេះ ដែលជាអ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ត ហើយដែលបានទទួលសេចក្ដីសង្ឃឹមគ្រប់គ្រាន់ ដែលធ្វើឲ្យអ្នករាល់គ្នាអាចបានចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ រហូតដល់អ្នករាល់គ្នានឹងបានកសម្រាកជាមួយនឹងទ្រង់នៅឯស្ថានសួគ៌។
៤ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ខ្ញុំវិនិច្ឆ័យការណ៍ទាំងនេះអំពីបងប្អូន ពីព្រោះតែកដំណើរដ៏សុខសាន្តរបស់បងប្អូនជាមួយនឹងកូនចៅមនុស្ស។
៥ត្បិតខ្ញុំនឹកចាំពីព្រះបន្ទូលនៃព្រះដែលចែងថា ដោយកិច្ចការរបស់គេ នោះអ្នករាល់គ្នានឹងកស្គាល់ពួកគេហើយ ត្បិតបើសិនជាកិច្ចការរបស់គេល្អ នោះពួកគេក៏ជាមនុស្សល្អដែរ។
៦ត្បិតមើលចុះ ព្រះទ្រង់មានព្រះបន្ទូលថា មនុស្សណាដែលកអាក្រក់ពុំអាចធ្វើនូវអ្វីដែលល្អបានឡើយ ត្បិតបើសិនជាគេថ្វាយដង្វាយ ឬខអធិស្ឋានដល់ព្រះ លើកលែងតែគេធ្វើដោយស្មោះអស់ពីចិត្ត ការណ៍នោះនឹងពុំនាំផលប្រយោជន៍អ្វីដល់អ្នកនោះឡើយ។
៧ត្បិតមើលចុះ គឺនឹងពុំត្រូវបានចាត់ទុកថា ជាសេចក្ដីសុចរិតដល់អ្នកនោះឡើយ។
៨ត្បិតមើលចុះ បើសិនជាមនុស្សណាដែលកអាក្រក់ឲ្យទាន អ្នកនោះឲ្យខដោយទើសទាល់ ហេតុដូច្នោះហើយ អ្នកនោះត្រូវបានចាត់ទុកថា ដូចជាទុកទាននោះវិញ ហេតុដូច្នោះហើយ អ្នកនោះនឹងត្រូវបានចាត់ទុកថា ជាអាក្រក់នៅចំពោះព្រះ។
៩ហើយក៏យ៉ាងដូច្នោះដែរ គេនឹងត្រូវបានចាត់ទុកថាជាអាក្រក់ បើសិនជាគេអធិស្ឋាន ហើយបើមិនអធិស្ឋានដោយកស្មោះអស់ពីចិត្តទេ មែនហើយ ការអធិស្ឋាននោះពុំមានផលប្រយោជន៍អ្វីដល់ជននោះឡើយ ត្បិតព្រះទ្រង់ពុំទទួលមនុស្សបែបនេះទេ។
១០ហេតុដូច្នោះហើយ មនុស្សណាដែលអាក្រក់ នោះពុំអាចធ្វើអ្វីដែលល្អបានឡើយ ហើយគេក៏ពុំឲ្យទានល្អដែរ។
១១ត្បិតមើលចុះ ករន្ធទឹកល្វីងពុំអាចផ្ដល់ទឹកសាបបានទេ រីឯរន្ធទឹកសាបក៏ពុំអាចផ្ដល់ទឹកល្វីងបានដែរ ហេតុដូច្នោះហើយ មនុស្សណាដែលជាបាវបម្រើរបស់អារក្ស នោះពុំអាចដើរតាមព្រះគ្រីស្ទបានទេ ហើយបើសិនជាគេខដើរតាមព្រះគ្រីស្ទ នោះគេពុំអាចធ្វើជាបាវបម្រើរបស់អារក្សបានដែរ។
១២ហេតុដូច្នោះហើយ អ្វីទាំងអស់ដែលកល្អ កើតមកពីព្រះ ហើយអ្វីដែលខអាក្រក់ កើតមកពីអារក្ស ត្បិតអារក្សគឺជាខ្មាំងសត្រូវដល់ព្រះ ហើយប្រឆាំងនឹងទ្រង់ឥតឈប់ឈរ ហើយអញ្ជើញ និងញុះញង់ឲ្យធ្វើគបាប ហើយឲ្យធ្វើអ្វីដែលអាក្រក់ឥតឈប់ឈរសោះឡើយ។
១៣ប៉ុន្តែមើលចុះ អ្វីដែលមកពីព្រះ អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ ហេតុដូច្នោះហើយ អ្វីក៏ដោយដែលអញ្ជើញ ហើយកញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺខផុសគំនិតមកពីព្រះ។
១៤ហេតុដូច្នោះហើយ ចូរប្រយ័ត្នចុះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដើម្បីកុំឲ្យអ្នករាល់គ្នាវិនិច្ឆ័យថាអ្វីដែលកអាក្រក់នោះមកពីព្រះឡើយ ឬក៏ថាអ្វីដែលល្អ ហើយមកពីព្រះ ទុកថាមកពីអារក្សនោះឡើយ។
១៥ត្បិតមើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ ត្រូវបានប្រទានដល់អ្នករាល់គ្នាឲ្យកវិនិច្ឆ័យ ដើម្បីឲ្យអ្នកដឹងខុស និងត្រូវ ហើយវិធីវិនិច្ឆ័យនោះច្បាស់លាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះ ហាក់បីដូចជាពន្លឺថ្ងៃពីយប់ងងឹត។
១៦ត្បិតមើលចុះ កព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចខដឹងខុស និងត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ត្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីព្រះ។
១៧ប៉ុន្តែអ្វីៗដែលបញ្ចុះបញ្ចូលឲ្យមនុស្សធ្វើកអាក្រក់ ហើយមិនឲ្យជឿដល់ព្រះគ្រីស្ទ ហើយបដិសេធទ្រង់ ហើយមិនបម្រើព្រះទេ នោះអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថា មកពីអារក្ស ត្បិតតាមរបៀបនេះហើយ ដែលអារក្សប្រព្រឹត្ត ត្បិតវាមិនដែលបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើល្អឡើយ មិនដែលទេ សូម្បីតែមួយក៏គ្មានសោះ ហើយពួកទេវតាវាក៏មិនដែលដែរ ហើយពួកដែលស្ដាប់បង្គាប់វាក៏មិនដែលដែរ។
១៨ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ដោយឃើញថា អ្នករាល់គ្នាស្គាល់នូវពន្លឺដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជាកពន្លឺនៃព្រះគ្រីស្ទ នោះចូរឲ្យឃើញថា អ្នករាល់គ្នាមិនវិនិច្ឆ័យដោយខុសឆ្គងឡើយ ត្បិតដោយការខវិនិច្ឆ័យដដែលនេះ ហើយដែលអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យវិញ។
១៩ហេតុដូច្នោះហើយ ឱបងប្អូនអើយ ខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវព្យាយាមស្វែងរកនៅក្នុងកពន្លឺនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងខុស និងត្រូវ ហើយបើសិនជាអ្នករាល់គ្នាក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ហើយមិនកាត់ទោសរបស់ទាំងនោះទេ នោះអ្នកប្រាកដជាខកូននៃព្រះគ្រីស្ទមែន។
២០ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ ធ្វើម្ដេចឲ្យអ្នករាល់គ្នាមានលទ្ធភាព ហើយក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អបាន?
២១ហើយឥឡូវនេះ ខ្ញុំនិយាយដល់សេចក្ដីជំនឿដែលខ្ញុំបានសន្យាថា ខ្ញុំនឹងនិយាយនោះ ហើយខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវមធ្យោបាយ ដែលអ្នករាល់គ្នាអាចក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ។
២២ត្បិតមើលចុះ ព្រះទ្រង់កជ្រាបគ្រប់រឿងទាំងអស់ ចាប់តាំងពីភាពអស់កល្បជានិច្ច ទៅភាពអស់កល្បជានិច្ច មើលចុះ ទ្រង់បានចាត់ឲ្យខពួកទេវតាមកធ្វើការងារបម្រើដល់កូនចៅមនុស្ស គឺដើម្បីមកសម្ដែងឲ្យដឹង អំពីការយាងមកនៃព្រះគ្រីស្ទ ហើយនៅក្នុងព្រះគ្រីស្ទ នោះអ្វីដែលល្អគ្រប់យ៉ាងនឹងចេញមក។
២៣ហើយព្រះទ្រង់ក៏ប្រកាសដល់ពួកព្យាការី ដោយព្រះឱស្ឋទ្រង់ផ្ទាល់ថា ព្រះគ្រីស្ទនឹងយាងមក។
២៤ហើយមើលចុះ មានមធ្យោបាយជាច្រើន ដែលទ្រង់បានសម្ដែងការណ៍ផ្សេងៗដល់កូនចៅមនុស្ស ដែលជាការណ៍ល្អ ហើយគ្រប់អស់ទាំងការណ៍ណាដែលល្អ នោះចេញមកពីព្រះគ្រីស្ទ បើពុំនោះសោតទេ មនុស្សលោកត្រូវបានកធ្លាក់ ហើយនឹងពុំអាចមានការណ៍ល្អណាកើតឡើងដល់គេបានឡើយ។
២៥ហេតុដូច្នោះហើយ ដោយការងារបម្រើនៃកពួកទេវតា និងដោយគ្រប់ពាក្យទាំងអស់ ដែលចេញមកពីព្រះឱស្ឋនៃព្រះ នោះមនុស្សបានចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ម្ល៉ោះហើយ ដោយសេចក្ដីជំនឿ នោះពួកគេបានក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ម្ល៉ោះហើយ គឺយ៉ាងដូច្នោះហើយ រហូតដល់ព្រះគ្រីស្ទទ្រង់យាងមក។
២៦ហើយបន្ទាប់ពីទ្រង់បានយាងមក នោះមនុស្សលោកក៏ត្រូវបានសង្គ្រោះដោយសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហើយដោយសេចក្ដីជំនឿ នោះពួកគេក្លាយទៅជាកូនព្រះ។ ហើយប្រាកដដូចជាព្រះគ្រីស្ទមានព្រះជន្មរស់នៅ នោះទ្រង់មានព្រះបន្ទូលទៅកាន់ពួកអយ្យកោយើងថា ៖ កអ្វីក៏ដោយ ដែលអ្នកសូមពីព្រះវរបិតាដោយនូវនាមយើង ដែលជាការល្អ ដោយនូវសេចក្ដីជំនឿជឿថាអ្នកនឹងបានទទួល មើលចុះ នោះនឹងបានប្រទានឲ្យអ្នក។
២៧ហេតុដូច្នោះហើយ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ តើឈប់មានកអព្ភូតហេតុហើយឬនៅ ពីព្រោះព្រះគ្រីស្ទ ទ្រង់បានយាងឡើងទៅឯស្ថានសួគ៌ ហើយបានគង់នៅខាងស្ដាំនៃព្រះ ដើម្បីខសូមដល់ព្រះវរបិតានូវសិទ្ធិនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះកូនចៅមនុស្សលោក?
២៨ត្បិតទ្រង់បានឆ្លើយតបចុងបំផុតនៃក្រឹត្យវិន័យ ហើយទ្រង់បានទទួលយកអស់អ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ ហើយពួកអ្នកណាដែលមានសេចក្ដីជំនឿជឿដល់ទ្រង់ នោះកតោងទៅនឹងអ្វីដែលល្អគ្រប់យ៉ាង ហេតុដូច្នោះហើយ ទ្រង់ខជួយតវ៉ា ដើម្បីឧត្ដមគតិរបស់កូនចៅមនុស្ស ហើយទ្រង់គង់នៅដ៏អស់កល្បជានិច្ចនៅលើស្ថានសួគ៌។
២៩ហើយដោយសារទ្រង់បានធ្វើយ៉ាងនេះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ តើឈប់មានអព្ភូតហេតុហើយឬនៅ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ រីឯពួកទេវតាក៏ពុំឈប់ធ្វើការងារបម្រើដល់កូនចៅមនុស្សដែរ។
៣០ត្បិតមើលចុះ ពួកទេវតានៅក្រោមបង្គាប់ទ្រង់ ដើម្បីធ្វើការងារបម្រើតាមព្រះបន្ទូលនៃបញ្ជារបស់ទ្រង់ ដោយបង្ហាញខ្លួនដល់ពួកអ្នកដែលមានសេចក្ដីជំនឿដ៏មុតមាំ និងគំនិតដ៏មុះមុត នៅក្នុងគ្រប់ទម្រង់នៃទេវភាព។
៣១ឯមុខងារនៃការងារបម្រើរបស់ពួកទេវតា គឺហៅឲ្យមនុស្សប្រែចិត្ត ហើយដើម្បីបំពេញ ហើយធ្វើកិច្ចការនៃសេចក្ដីសញ្ញាទាំងឡាយនៃព្រះវរបិតា ដែលទ្រង់បានធ្វើដល់កូនចៅមនុស្ស ដើម្បីរៀបចំផ្លូវនៅក្នុងចំណោមកូនចៅមនុស្ស ដោយប្រកាសប្រាប់ពីព្រះបន្ទូលនៃព្រះគ្រីស្ទ ដល់ប្រដាប់ជម្រើសទាំងឡាយនៃព្រះអម្ចាស់ ប្រយោជន៍ឲ្យពួកគេអាចធ្វើទីបន្ទាល់ពីទ្រង់។
៣២ហើយដោយធ្វើយ៉ាងនេះ នោះព្រះអម្ចាស់ទ្រង់បានរៀបចំផ្លូវសម្រាប់ឲ្យមនុស្សដែលនៅសល់ទាំងប៉ុន្មាន មានកសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ប្រយោជន៍ឲ្យព្រះវិញ្ញាណបរិសុទ្ធ អាចមានទីកន្លែងនៅក្នុងចិត្តរបស់គេ ស្របតាមព្រះចេស្ដានៃព្រះវិញ្ញាណនោះ ហើយតាមរបៀបនេះហើយដែលព្រះវរបិតាទ្រង់បាននាំមកនូវសេចក្ដីសញ្ញាទាំងឡាយ ដែលទ្រង់បានធ្វើដល់កូនចៅមនុស្ស។
៣៣ហើយព្រះគ្រីស្ទទ្រង់មានព្រះបន្ទូលថា ៖ កបើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាខការចំបាច់ដល់យើង។
៣៤ហើយទ្រង់មានព្រះបន្ទូលថា ៖ ចូរកប្រែចិត្តចុះ ឱអស់អ្នករាល់គ្នានៅចុងផែនដីអើយ ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ហើយមានសេចក្ដីជំនឿជឿដល់យើងចុះ ប្រយោជន៍ឲ្យអ្នកបានសង្គ្រោះ។
៣៥ហើយឥឡូវនេះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ បើករណីដែលខ្ញុំបាននិយាយនឹងអ្នករាល់គ្នានេះជាការពិត ហើយព្រះទ្រង់នឹងបង្ហាញដល់អ្នករាល់គ្នា ដោយកព្រះចេស្ដា និងដោយសេចក្ដីរុងរឿងដ៏មហិមានៅខថ្ងៃចុងក្រោយបង្អស់ថា ការណ៍ទាំងនោះពិត ហើយបើសិនជាការណ៍ទាំងនោះពិតមែន តើឈប់មានថ្ងៃនៃអព្ភូតហេតុហើយឬ?
៣៦ហើយតើពួកទេវតាឈប់លេចមកឲ្យកូនចៅមនុស្សឃើញហើយឬ? ហើយតើទ្រង់បានកដកយកព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធពីពួកគេហើយឬ? ហើយតើទ្រង់នឹងធ្វើយ៉ាងនេះឬអី ដរាបណាពេលវេលានៅមាន ហើយតើនឹងមានផែនដីឬ ឬតើនឹងមានមនុស្សម្នាក់នៅលើផែនដីដែលនឹងបានសង្គ្រោះឬ?
៣៧មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ ត្បិតដោយសារសេចក្ដីជំនឿនេះហើយ ទើបមានកអព្ភូតហេតុ និងដោយសារសេចក្ដីជំនឿនេះហើយ ទើបពួកទេវតាលេចមក ហើយធ្វើការងារបម្រើដល់មនុស្ស ហេតុដូច្នោះហើយ បើសិនជាឈប់មានការណ៍អស់ទាំងនេះ នោះវេទនាហើយកូនចៅមនុស្ស ត្បិតគឺដោយមកពីខការឥតជំនឿ នោះអ្វីៗទាំងអស់ក៏ឥតប្រយោជន៍ដែរ។
៣៨ត្បិតគ្មានអ្នកណាអាចបានសង្គ្រោះឡើយ ស្របតាមព្រះបន្ទូលនៃព្រះគ្រីស្ទ លើកលែងតែពួកគេមានសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នោះហើយ បើសិនជាឈប់មានការណ៍ទាំងនេះ នោះសេចក្ដីជំនឿក៏ឈប់មានដែរ ហើយស្ថានភាពមនុស្សនោះ គួរឲ្យស្ញែងខ្លាចណាស់ ត្បិតពួកគេហាក់បីដូចជាគ្មានបានសេចក្ដីប្រោសលោះឡើយ។
៣៩ប៉ុន្តែមើលចុះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំវិនិច្ឆ័យថាអ្នកគ្រាន់បើជាងនេះ ត្បិតខ្ញុំវិនិច្ឆ័យថា អ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ដោយព្រោះភាពស្លូតបូតរបស់អ្នក ត្បិតបើសិនជាអ្នករាល់គ្នាពុំមានសេចក្ដីជំនឿជឿដល់ទ្រង់ទេ នោះអ្នករាល់គ្នាពុំកសមនឹងបានរាប់ក្នុងចំណោមរាស្ត្រនៃសាសនាចក្ររបស់ទ្រង់ឡើយ។
៤០ហើយម្យ៉ាងទៀត ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំចង់និយាយទៅកាន់អ្នករាល់គ្នា អំពីកសេចក្ដីសង្ឃឹម។ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចបានសេចក្ដីជំនឿ លើកលែងអ្នករាល់គ្នានឹងមានសេចក្ដីសង្ឃឹម?
៤១ហើយតើអ្វីទៅដែលអ្នករាល់គ្នាកសង្ឃឹមចង់បាន? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អ្នករាល់គ្នានឹងមានខសេចក្ដីសង្ឃឹម ដោយរយៈដង្វាយធួននៃព្រះគ្រីស្ទ និងអំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ដើម្បីឲ្យបានប្រោសឲ្យមានគជីវិតដ៏នៅអស់កល្បជានិច្ច ហើយនេះក៏មកពីសេចក្ដីជំនឿរបស់អ្នកដល់ទ្រង់ ស្របតាមពាក្យសន្យា។
៤២ហេតុដូច្នោះហើយ បើសិនជាមនុស្សណាមួយមានកសេចក្ដីជំនឿ នោះគេខត្រូវតែមានសេចក្ដីសង្ឃឹម ត្បិតអត់ពីសេចក្ដីជំនឿទៅ នោះពុំអាចមានសេចក្ដីសង្ឃឹមឡើយ។
៤៣ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកថា អ្នកនោះពុំអាចមានសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមទេ លើកលែងតែអ្នកនោះកស្លូតបូត ហើយសុភាពរាបសា។
៤៤បើសិនជាយ៉ាងនេះមែន នោះកសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់គេ គឺជាការឥតប្រយោជន៍ទៅវិញ ត្បិតគ្មានអ្នកណាអាចបានទៅជាទីគាប់ចំពោះព្រះឡើយ លើកលែងតែមនុស្សស្លូតបូត ហើយសុភាពរាបសាប៉ុណ្ណោះ ហើយបើសិនជាមនុស្សនោះស្លូតបូត ហើយសុភាពរាបសា ហើយខទទួលស្គាល់ដោយនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ អ្នកនោះត្រូវតែមានសេចក្ដីសប្បុរស ត្បិតបើសិនជាគេគ្មានសេចក្ដីសប្បុរសទេ អ្នកនោះគ្មានជាអ្វីទាំងអស់ ហេតុដូច្នោះហើយ អ្នកនោះត្រូវតែមានសេចក្ដីសប្បុរស។
៤៥ហើយកសេចក្ដីសប្បុរស តែងតែអត់ធ្មត់ ហើយចិត្តល្អ ហើយពុំចេះខឈ្នានីស ហើយពុំចេះអួតខ្លួន ពុំរកប្រយោជន៍ផ្ទាល់ខ្លួន ពុំរហ័សខឹង ពុំគិតដល់សេចក្ដីអាក្រក់ ហើយពុំដែលអររីករាយចំពោះសេចក្ដីទុច្ចរិតឡើយ ប៉ុន្តែអររីករាយតែនឹងសេចក្ដីពិតវិញ គឺទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់។
៤៦ហេតុដូច្នោះហើយ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ បើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីសប្បុរសទេ នោះអ្នករាល់គ្នាគ្មានជាអ្វីទាំងអស់ ត្បិតសេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ។ ហេតុដូច្នោះហើយ ចូរតោងជាប់សេចក្ដីសប្បុរស ដែលជាសេចក្ដីដ៏មហិមាបំផុត ត្បិតអ្វីផ្សេងៗទៀតនឹងត្រូវខូចបង់ —
៤៧ប៉ុន្តែ កសេចក្ដីសប្បុរស គឺជាខសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ហើយស្ថិតស្ថេរនៅជានិច្ច ហើយអស់អ្នកណាដែលមានសេចក្ដីសប្បុរស នៅក្នុងថ្ងៃចុងក្រោយបង្អស់នឹងបានស្រួលដល់អ្នកនោះហើយ។
៤៨ហេតុដូច្នោះហើយ ឱបងប្អូនកដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាខអ្នកដើរតាមដ៏ពិត នៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាអាចគក្លាយទៅជាកូនព្រះ ដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ត្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានឃបរិសុទ្ធដូចជា ទ្រង់បរិសុទ្ធ។ អាម៉ែន៕