កណ្ឌទី ១០១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៨៣៣ (History of the Church, ១:៤៥៨–៤៦៤)។ នៅពេលនេះ ពួកបរិសុទ្ធដែលបានប្រមូលគ្នាទៅរដ្ឋមិសសួរី កំពុងតែរងទុក្ខវេទនានូវការបៀតបៀនដ៏ធំ។ ពួកមនុស្សកំណាចបានដេញពួកគេចេញពីផ្ទះសំបែងគេ នៅស្រុកចាកសុន ហើយពួកបរិសុទ្ធខ្លះបានខំតាំងខ្លួននៅស្រុកវ៉ាន់ បូរិន ប៉ុន្តែសេចក្ដីបៀតបៀនបានទៅតាមពួកគេទៀត។ នៅពេលនោះ មានក្រុមពួកបរិសុទ្ធដ៏ធំកំពុងនៅស្រុកឃ្លៃ រដ្ឋមិសសួរី។ មានការគំរាមកំហែងជាច្រើនចង់រកសម្លាប់សមាជិកសាសនាចក្រចោល។ ប្រជាជនបានបាត់បង់តុទូ សំលៀកបំពាក់ គោក្របី និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផ្សេងៗទៀតផង ហើយដំណាំដ៏ច្រើនរបស់ពួកគេត្រូវបានបំផ្លាញចោល។
១–៨, ពួកបរិសុទ្ធត្រូវបានវាយផ្ទាល ហើយរងទុក្ខ ព្រោះតែការរំលងទាំងឡាយរបស់ពួកគេ; ៩–១៥, សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអម្ចាស់នឹងធ្លាក់មកលើសាសន៍ទាំងឡាយ ប៉ុន្តែរាស្ត្ររបស់ទ្រង់នឹងបានប្រមូលគ្នា ហើយនឹងបានកំសាន្តចិត្ត; ១៦–២១, ស៊ីយ៉ូន និងស្តេកទាំងឡាយរបស់នាងនឹងត្រូវបានតាំងឡើង; ២២–៣១, ស្ថានភាពនៃជីវិតរស់នៅក្នុងពេលសហស្សវត្សត្រូវបានចែងប្រាប់; ៣២–៤២, ខណៈនោះ ពួកបរិសុទ្ធនឹងបានពរហើយបានរង្វាន់; ៤៣–៦២, ពាក្យប្រៀបប្រដូចអំពីបុរសត្រកូលខ្ពស់ម្នាក់ និងដើមអូលីវ បញ្ជាក់ប្រាប់ពីទុក្ខកង្វល់ទាំងឡាយ និងសេចក្ដីប្រោសលោះដែលជាយថាហេតុនៃស៊ីយ៉ូន; ៦៣–៧៥, ពួកបរិសុទ្ធត្រូវតែប្រមូលគ្នាតទៅទៀត; ៧៦–៨០, ព្រះអម្ចាស់ទ្រង់បានតាំងរដ្ឋធម្មនុញ្ញនៃសហរដ្ឋ; ៨១–១០១, ពួកបរិសុទ្ធត្រូវតវ៉ាសូមឲ្យកែសាទុក្ខ តាមពាក្យប្រៀបប្រដូចអំពីស្ត្រី និងចៅក្រមដ៏ឥតយុត្តិធម៌ម្នាក់។
១ប្រាកដមែន យើងប្រាប់អ្នកអំពីពួកបងប្អូនអ្នកក្នុងសាសនា ដែល ត្រូវបានរងទុក្ខកបៀតបៀន និងខដេញចេញពីដែនដីនៃកេរមរតករបស់ពួកគេថា —
២យើងជាព្រះអម្ចាស់បានអនុញ្ញាតឲ្យមានសេចក្ដីវេទនាមកលើពួកគេ ដែលពួកគេមានកសេចក្ដីទុក្ខវេទនានោះ ក៏ព្រោះតែខអំពើរំលងទាំងឡាយរបស់ពួកគេ
៣ប៉ុន្តែយើងនឹងបានពួកគេ ហើយនៅថ្ងៃនោះ ពួកគេនឹងបានជាករបស់យើង ក្នុងកាលយើងនឹងយាងមករើសគ្រឿងអលង្ការទាំងឡាយរបស់យើង។
៤ហេតុដូច្នេះហើយ ពួកគេត្រូវការបានកវាយផ្ចាល និងសាកល្បង ដូចជាខលោកអ័ប្រាហាំដែរ ដែលត្រូវបានបញ្ជាឲ្យបូជាកូនប្រុសតែមួយរបស់លោក។
៥ត្បិតអស់អ្នកណាដែលមិនព្រមទ្រាំទ្រក្នុងសេចក្ដីវាយផ្ចាល តែកមិនទទួលស្គាល់យើង នោះមិនអាចខញែកចេញជាបរិសុទ្ធបានឡើយ។
៦មើលចុះ យើងប្រាប់អ្នកថា មានការរង្កៀសចិត្ត និងកការទាស់ទែងគ្នា និងខការច្រណែនគ្នា និងការប្រឆាំងគ្នា និងការប៉ងប្រាថ្នាគខាងតណ្ហា និងខាងលោភលន់នៅក្នុងចំណោមពួកគេទាំងឡាយ ហេតុដូច្នេះហើយ ដោយសាររបស់ទាំងនេះ ទើបពួកគេបានបង្ខូចកេរមរតកទាំងឡាយរបស់ខ្លួនចោល។
៧ពួកគេកម្រនឹងកស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ ហេតុដូច្នេះហើយ ព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ ក៏ក្រនឹងឮបទអធិស្ឋានទាំងឡាយរបស់ពួកគេ ដើម្បីឆ្លើយតបបទអធិស្ឋានទាំងនោះ នៅថ្ងៃដែលពួកគេមានទុក្ខខ្វល់ខ្វាយដែរ។
៨នៅថ្ងៃដែលពួកគេមានសេចក្ដីសុខសាន្ត នោះពួកគេរាប់ពាក្យដំបូន្មានរបស់យើងថាមានប្រយោជន៍បន្តិចបន្តួច ប៉ុន្តែនៅថ្ងៃដែលពួកគេមានកទុក្ខខ្វល់ខ្វាយ នោះពួកគេខខំរាវរកយើង មកពីការចាំបាច់។
៩យើងប្រាប់អ្នកជាប្រាកដថា ទោះជាពួកគេមានបាបក៏ដោយ គង់តែចិត្តយើងពោរពេញទៅដោយកសេចក្ដីអាណិតមេត្តាដល់ពួកគេដែរ។ យើងនឹងមិនខបណ្ដេញពួកគេចេញអស់រលីងឡើយ ហើយនៅថ្ងៃនៃគសេចក្ដីក្រោធ នោះយើងនឹងនឹកចាំដល់សេចក្ដីមេត្តាករុណា។
១០យើងបានស្បថ ហើយព្រះរាជឱង្ការបានចេញទៅ ដោយសារព្រះបញ្ញត្តិដើម ដែលយើងបានប្រទានដល់អ្នក ប្រយោជន៍ឲ្យយើងបានទម្លាក់កដាវនៃព្រះពិរោធរបស់យើងជំនួសប្រជារាស្ត្ររបស់យើងវិញ ហើយដូចជាយើងបានមានព្រះបន្ទូលមកហើយ នោះហេតុការណ៍នឹងបានកន្លងផុត។
១១ព្រះពិរោធរបស់យើងនឹងឆាប់បង្ហូរមកលើគ្រប់អស់ទាំងសាសន៍ ដោយគ្មានកម្រិតឡើយ ហើយយើងនឹងធ្វើការនេះ ក្នុងកាលពែងនៃសេចក្ដីទុច្ចរិតរបស់ពួកគេកំពុងតែកពេញ។
១២ហើយនៅថ្ងៃនោះ អស់អ្នកណាដែលបានឃើញនៅលើកប៉មចាំយាម ឬម្យ៉ាងទៀតថា គឺអស់ទាំងពួកសាសន៍អ៊ីស្រាអែលរបស់យើងនឹងបានសង្គ្រោះ។
១៣ហើយពួកអ្នកដែលត្រូវបានខ្ចាត់ព្រាត់ នោះនឹងបានកប្រមូលមកវិញ។
១៤ហើយអស់អ្នកណាដែលកយំសោក នោះនឹងបានសេចក្ដីកំសាន្តចិត្ត។
១៥ហើយអស់អ្នកណាដែលប្ដូរកជីវិតរបស់ខ្លួនសម្រាប់ព្រះនាមរបស់យើង នោះនឹងបានពាក់មកុដ។
១៦ហេតុដូច្នេះហើយ ចូរឲ្យចិត្តអ្នកបានក្សាន្តអំពីស៊ីយ៉ូនចុះ ត្បិតសាច់ឈាមទាំងអស់នៅក្នុងកព្រះហស្តរបស់យើងហើយ ចូរបង្អង់សិន ឲ្យខបានដឹងថា យើងជាព្រះ។
១៧កស៊ីយ៉ូននឹងមិនត្រូវបានរើចេញពីកន្លែងនាងឡើយ ទោះជាកូនចៅនាងត្រូវខ្ចាត់ព្រាត់ក៏ដោយ។
១៨ពួកអ្នកដែលនៅ ហើយមានចិត្តបរិសុទ្ធ នោះនឹងវិលកមករកកេរមរតកទាំងឡាយរបស់ពួកគេវិញ គឺពួកគេ និងកូនចៅរបស់ពួកគេផង ដោយខចម្រៀងទាំងឡាយអំពីសេចក្ដីអំណរដ៏អស់កល្បអស់កាលជានិច្ច ដើម្បីគសង់ទីចាស់នៃស៊ីយ៉ូនដែលខូចបង់ឡើងជាថ្មី —
១៩ហើយគ្រប់ការណ៍ទាំងនេះ ដើម្បីឲ្យបានសម្រេចតាមពួកព្យាការី។
២០ហើយមើលចុះ គ្មានកកន្លែងណាមួយទៀតឡើយដែលបានតាំងឡើង ក្រៅពីកន្លែងដែលយើងបានតាំងនោះ ហើយគ្មានកន្លែងណាទៀតឡើយដែលបានតាំងឡើង ក្រៅពីកន្លែងដែលយើងបានតាំងនោះ សម្រាប់កិច្ចការនៃការប្រមូលពួកបរិសុទ្ធរបស់យើង —
២១រហូតដល់ថ្ងៃនោះមកដល់ ក្នុងកាលគ្មានបន្ទប់សម្រាប់ពួកគេទៀតឡើយ ហើយនៅខណៈនោះ យើងមានកន្លែងផ្សេងៗទៀត ដែលយើងនឹងតាំងដល់ពួកគេ ហើយទីនោះនឹងត្រូវបានហៅថា កស្តេក សម្រាប់ជារនាំង ឬជាកម្លាំងនៃស៊ីយ៉ូន។
២២មើលចុះ នេះហើយជាព្រះហឫទ័យរបស់យើង ថាអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមយើង ហើយថ្វាយបង្គំយើងតាមដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់យើង នោះត្រូវកប្រមូលគ្នា ហើយខឈរនៅទីបរិសុទ្ធនានា
២៣ហើយរៀបចំសម្រាប់វិវរណៈដែលនឹងមកដល់ ក្នុងកាលកវាំងននគ្របព្រះវិហាររបស់យើង នៅក្នុងរោងឧបោសថរបស់យើង ដែលលាក់ផែនដី នោះនឹងត្រូវបានបើកឡើង ហើយអស់ទាំងមនុស្សនឹងបានខឃើញយើងគ្រប់គ្នា។
២៤ហើយអ្វីៗដែលកពុករលួយគ្រប់យ៉ាង ទាំងមនុស្ស ឬសត្វនៅវាល ឬសត្វស្លាបហើរលើមេឃ ឬត្រីនៅសមុទ្រក៏ដោយ ដែលរស់នៅលើអស់ទាំងផ្ទៃផែនដី នោះនឹងត្រូវខបានបំផ្លាញបង់
២៥ហើយព្រមទាំងធាតុសារពើក៏នឹងករលាយទៅដោយកម្ដៅដ៏ក្រៃលែង ហើយគ្រប់ទាំងអស់នឹងត្រឡប់ជាខថ្មី ប្រយោជន៍ឲ្យតម្រិះ និងគសិរីល្អរបស់យើង អាចមាននៅលើអស់ទាំងផែនដី។
២៦ហើយនៅថ្ងៃនោះ សេចក្ដីខ្មាំងនៃមនុស្ស និងកសេចក្ដីខ្មាំងនៃសត្វទាំងឡាយ មែនហើយ គឺសេចក្ដីខ្មាំងនៃអស់ទាំងសាច់ឈាមនឹងខឈប់មាននៅចំពោះព្រះភក្ត្ររបស់យើង។
២៧ហើយនៅថ្ងៃនោះ អ្វីក៏ដោយដែលមនុស្សណាម្នាក់សូម នោះនឹងត្រូវបានប្រទានដល់អ្នកនោះ។
២៨ហើយនៅថ្ងៃនោះ កអារក្សសាតាំងនឹងពុំមានអំណាច ដើម្បីល្បួងមនុស្សណាឡើយ។
២៩ហើយនឹងពុំមានកសេចក្ដីទុក្ខព្រួយឡើយ ពីព្រោះពុំមានសេចក្ដីស្លាប់ទេ។
៣០នៅថ្ងៃនោះ កទារកនឹងមិនស្លាប់ឡើយ ទាល់តែវាមានអាយុច្រើន ហើយជីវិតវានឹងបានយឺនយូរដូចជាអាយុដើមឈើ
៣១ហើយកាលវាស្លាប់ទៅ នោះវានឹងមិនដេកលក់ គឺនៅក្នុងដីទេ ប៉ុន្តែនឹងកផ្លាស់ប្រែមួយប៉ប្រិចភ្នែក ហើយនឹងខបានលើកឡើង ហើយសេចក្ដីសម្រាករបស់វានឹងបានជាទីរុងរឿងឧត្ដម។
៣២មែនហើយ យើងប្រាប់អ្នកជាប្រាកដថា នៅកថ្ងៃនោះ ក្នុងកាលព្រះអម្ចាស់នឹងយាងមក នោះព្រះអង្គនឹងខបើកសម្ដែងគ្រប់ទាំងអស់ —
៣៣របស់របរដែលបានកន្លងផុតទៅ ហើយរបស់របរដែលកអាថ៌កំបាំងដែលគ្មានមនុស្សណាស្គាល់ របស់របរពីផែនដីដែលត្រូវបានបង្កើតឡើង និងគោលបំណង និងចុងបង្ហើយនៃផែនដី —
៣៤របស់របរដែលវិសេសវិសាល របស់របរដែលនៅខាងលើ និងរបស់របរដែលនៅខាងក្រោម របស់របរនៅក្នុងផែនដី និងនៅលើផែនដី និងនៅលើស្ថានសួគ៌។
៣៥ហើយអស់អ្នកណាដែលស៊ូទ្រាំកសេចក្ដីបៀតបៀន ដោយព្រោះព្រះនាមរបស់យើង ហើយកាន់ខ្ជាប់ក្នុងសេចក្ដីជំនឿ ទោះជាពួកគេត្រូវបានហៅឲ្យប្ដូរជីវិតរបស់ខ្លួនដោយខព្រោះយើងក្ដី គង់តែពួកគេនឹងបានទទួលនៅអស់ទាំងសិរីល្អទាំងនេះដែរ។
៣៦ហេតុដូច្នោះហើយ ចូរកុំខ្លាចទោះជាដល់កការស្លាប់ក៏ដោយ ត្បិតនៅក្នុងពិភពលោកនេះ សេចក្ដីអំណររបស់អ្នកពុំបានពោរពេញទេ ប៉ុន្តែនៅក្នុងយើង ទើបខសេចក្ដីអំណររបស់អ្នកបានពោរពេញ។
៣៧ហេតុដូច្នេះហើយ ចូរកុំគិតពីរូបកាយ ឬពីជីវិតនៃរូបកាយឡើយ ប៉ុន្តែចូរគិតពីព្រលឹង និងពីជីវិតនៃកព្រលឹងវិញ។
៣៨ហើយចូរកស្វែងរកព្រះភក្ត្រនៃព្រះអម្ចាស់ជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានព្រលឹងរបស់ខ្លួនដោយមានខចិត្តអត់ធន់ ហើយអ្នករាល់គ្នានឹងបានជីវិតដ៏នៅអស់កល្បជានិច្ច។
៣៩កាលណាមនុស្សត្រូវបានហៅចំពោះកដំណឹងល្អដ៏អស់កល្បអស់កាលរបស់យើង និងសេចក្ដីសញ្ញា ដោយសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ច នោះពួកគេត្រូវបានរាប់ដូចជាខអំបិលនៃផែនដី និងជាជាតិប្រៃនៃមនុស្ស
៤០ពួកគេត្រូវបានហៅឲ្យធ្វើជាតិប្រៃនៃមនុស្ស ហេតុដូច្នេះហើយ បើសិនជាអំបិលនៃផែនដីបាត់ជាតិប្រៃហើយ មើលចុះ វាគ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
៤១មើលចុះ នេះហើយជាប្រាជ្ញាអំពីកូនចៅនៃស៊ីយ៉ូន គឺមនុស្សជាច្រើន ប៉ុន្តែពុំមែនទាំងអស់គ្នាទេ ពួកគេត្រូវបានឃើញថាជាអ្នករំលងច្បាប់ ហេតុដូច្នេះហើយ ពួកគេត្រូវការកវាយផ្ចាល —
៤២អ្នកណាដែលកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាដែលខបន្ទាបខ្លួន នោះនឹងត្រូវតម្កើងឡើងវិញ។
៤៣ហើយឥឡូវនេះ យើងនឹងបង្ហាញដល់អ្នកនូវពាក្យប្រៀបប្រដូចមួយ ប្រយោជន៍ឲ្យអ្នកអាចដឹងពីព្រះហឫទ័យរបស់យើង ដែលយើងមានអំពីសេចក្ដីប្រោសលោះនៃស៊ីយ៉ូន។
៤៤មានកបុរសត្រកូលខ្ពស់ម្នាក់ លោកមានដីធ្លីមួយកន្លែងដ៏ជម្រើសណាស់; ហើយលោកបានមានប្រសាសន៍ទៅកាន់ពួកអ្នកបម្រើរបស់លោកថា ៖ ចូរអ្នករាល់គ្នាទៅខចម្ការរបស់យើង គឺនៅលើដីធ្លីដ៏ជម្រើសនេះ ហើយដាំដើមអូលីវ ១២ ដើមចុះ
៤៥ហើយចូរដាក់កអ្នកយាមជុំវិញដើមទាំងនោះ ហើយសង់ប៉មមួយ ប្រយោជន៍ឲ្យនរណាមួយអាចសម្លឹងមើលជុំវិញដែនដី ដើម្បីឲ្យធ្វើជាអ្នកយាមនៅលើប៉ម ប្រយោជន៍កុំឲ្យដើមអូលីវទាំងឡាយរបស់យើងត្រូវបាក់ចុះក្នុងកាលខ្មាំងសត្រូវមកបង្ខូច ហើយបេះយកដល់ខ្លួន នូវផ្លែនៃចម្ការរបស់យើងឡើយ។
៤៦ឥឡូវនេះ ពួកអ្នកបម្រើនៃបុរសត្រកូលខ្ពស់ក៏បានទៅ ហើយប្រព្រឹត្តតាមអ្វីដែលចៅហ្វាយរបស់ខ្លួនបានបញ្ជាដល់ពួកគេ ហើយដាំដើមអូលីវទាំងឡាយ ហើយសង់របងជុំវិញ ហើយដាក់អ្នកយាម ហើយចាប់ផ្ដើមសង់ប៉មមួយ។
៤៧ហើយនៅពេលពួកគេកំពុងតែចាក់គ្រឹះប៉មនោះ ស្រាប់តែពួកគេបាននិយាយគ្នាថា ៖ ហើយតើចៅហ្វាយរបស់យើងត្រូវការអ្វីនឹងប៉មនេះ?
៤៨ហើយបានពិគ្រោះគ្នាជាយូរ ដោយនិយាយគ្នាថា ៖ តើចៅហ្វាយរបស់យើងត្រូវការអ្វីនឹងប៉មនេះ ដោយឃើញថានេះជាពេលសុខសាន្តត្រាណហ្នឹង?
៤៩តើមិនគួរយកប្រាក់នេះទៅផ្ញើទុកនឹងអ្នកចងការទេឬអី? ត្បិតមិនត្រូវការរបស់ទាំងនេះឡើយ។
៥០ហើយនៅពេលពួកគេកំពុងតែជជែកគ្នាទៅវិញទៅមក ស្រាប់តែពួកគេត្រឡប់ទៅជាខ្ជិលច្រអូស ហើយពួកគេមិនបានស្ដាប់តាមបញ្ជាទាំងឡាយរបស់ចៅហ្វាយខ្លួនឡើយ។
៥១ហើយខ្មាំងសត្រូវបានមកពេលយប់ ហើយបំបាក់ករបង ហើយពួកអ្នកបម្រើនៃបុរសត្រកូលខ្ពស់បានក្រោកឡើង ហើយបានភ័យញ័រ ហើយបានរត់ចេញ ហើយខ្មាំងសត្រូវបានបំផ្លាញកិច្ចការទាំងឡាយរបស់ពួកគេចោល ហើយបានរំលំដើមអូលីវទាំងឡាយចុះ។
៥២ឥឡូវនេះ មើលចុះ បុរសត្រកូលខ្ពស់ជាចៅហ្វាយនៃចម្ការ លោកបានហៅពួកអ្នកបម្រើរបស់លោក ហើយបានមានប្រសាសន៍ទៅកាន់ពួកគេថា ៖ ហេតុអ្វី! ដែលបណ្ដាលឲ្យការអាក្រក់នេះកើតឡើង?
៥៣ម្ដេចក៏អ្នករាល់គ្នាមិនបានប្រព្រឹត្តតាមអ្វីដែលយើងបានបញ្ជាដល់អ្នកថា — បន្ទាប់ពីអ្នករាល់គ្នាបានដាំដំណាំក្នុងចម្ការ ហើយសង់របងជុំវិញ ហើយដាក់អ្នកយាមនៅលើកំផែងរបងទាំងឡាយរួចហើយ — សង់ប៉មមួយដែរ ហើយបានដាក់អ្នកយាមនៅលើប៉ម ហើយបានមើលចម្ការរបស់យើង ហើយពុំបានដេកឡើយ ក្រែងខ្មាំងសត្រូវនឹងមកលើអ្នក?
៥៤ហើយមើលចុះ អ្នកយាមនៅលើប៉មនឹងអាចមើលឃើញខ្មាំងសត្រូវ នៅពេលវានៅឆ្ងាយម្ល៉េះ ហើយខណៈនោះ អ្នករាល់គ្នានឹងអាចបានប្រុងប្រៀបខ្លួន ហើយរារាំងខ្មាំងសត្រូវកុំឲ្យបំបាក់របងចម្ការ ហើយអ្នកនឹងអាចជួយសង្គ្រោះចម្ការរបស់យើងពីកណ្ដាប់ដៃនៃមេបំផ្លាញ។
៥៥ហើយចៅហ្វាយនៃចម្ការបានមានប្រសាសន៍ទៅកាន់ពួកអ្នកបម្រើរបស់លោកថា ៖ ចូរទៅ ហើយប្រមូលពួកអ្នកបម្រើរបស់យើងដែលនៅសល់ទាំងប៉ុន្មាន ហើយយកកម្លាំងកទាំងអស់ពីវង្សារបស់យើង ដែលមានពលទ័ពរបស់យើង ពួកកំលោះរបស់យើង និងពួកអ្នកដែលមានវ័យកណ្ដាល ព្រមទាំងក្នុងចំណោមអស់ទាំងអ្នកបម្រើរបស់យើងផង ដែលជាកម្លាំងនៃវង្សាយើង លើកលែងតែពួកអ្នកដែលយើងបានចាត់ឲ្យនៅប៉ុណ្ណោះ
៥៦ហើយចូរអ្នករាល់គ្នាប្រញាប់ទៅឯដែនដីនៃចម្ការរបស់យើង ហើយរំដោះចម្ការយើងមកវិញ ត្បិតវាជារបស់យើង យើងបានទិញវាដោយប្រាក់។
៥៧ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាប្រញាប់ទៅឯដែនដីរបស់យើង ចូរបំបាក់កំផែងនៃពួកខ្មាំងសត្រូវរបស់យើង ចូររំលំប៉មរបស់គេចុះ ហើយបំបែកពួកអ្នកយាមរបស់គេចេញខ្ចាត់ខ្ចាយ។
៥៨ហើយដរាបណាពួកគេប្រមូលគ្នាមកទាស់និងអ្នក នោះចូរកសងសឹកពួកខ្មាំងសត្រូវឲ្យយើង ប្រយោជន៍ឲ្យបន្តិចទៀតយើងអាចមកជាមួយនឹងវង្សាយើងដែលនៅសល់ទាំងប៉ុន្មាន ហើយយកដែនដីវិញ។
៥៩ហើយអ្នកបម្រើបានទូលដល់ចៅហ្វាយខ្លួនថា ៖ តើការទាំងនេះនឹងកើតឡើងនៅពេលណា?
៦០ហើយលោកបានមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោកថា ៖ កាលដែលយើងប្រាថ្នា ចូរអ្នករាល់គ្នាប្រញាប់ទៅ ហើយប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាងដែលយើងបានបញ្ជាដល់អ្នកចុះ
៦១ហើយនេះនឹងទៅជាតម្រា និងពររបស់យើងមកលើអ្នក — ជានាយតម្រួតការដ៏ស្មោះត្រង់ ហើយកឈ្លាសវៃនៅកណ្ដាលវង្សារបស់យើង ជាខអ្នកត្រួតត្រានៅក្នុងនគររបស់យើង។
៦២ហើយអ្នកបម្រើរបស់លោកក៏ប្រញាប់ទៅ ហើយបានប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាងដែលចៅហ្វាយខ្លួនបានបញ្ជាដល់គេ ហើយជាច្រើនថ្ងៃកក្រោយមក អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចជាស្រេច។
៦៣ជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា យើងនឹងបង្ហាញដល់អ្នកនូវប្រាជ្ញាដែលមាននៅក្នុងយើងអំពីអស់ទាំងសាសនាចក្រ ដរាបណាពួកគេយល់ព្រមឲ្យណែនាំក្នុងផ្លូវត្រឹមត្រូវ សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ —
៦៤ប្រយោជន៍ឲ្យកិច្ចការខាងការប្រមូលពួកបរិសុទ្ធរបស់យើងអាចបានបន្តទៅ ប្រយោជន៍ឲ្យយើងអាចតាំងពួកគេឡើងដល់ព្រះនាមរបស់យើងនៅលើទីកបរិសុទ្ធនានា ត្បិតពេលខច្រូតកាត់មកដល់ហើយ ហើយព្រះបន្ទូលរបស់យើងត្រូវតែគបានសម្រេច។
៦៥ហេតុដូច្នេះហើយ យើងត្រូវប្រមូលរាស្ត្ររបស់យើងជុំគ្នា តាមពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងកស្រងែ ប្រយោជន៍ឲ្យស្រូវសាលីអាចបាននៅក្នុងជង្រុក ដើម្បីឲ្យបានជីវិតដ៏នៅអស់កល្បជានិច្ច ហើយបានបំពាក់ខសិរីល្អខាងសេឡេស្ទាលទុកជាមកុដ ក្នុងកាលយើងនឹងយាងមកក្នុងនគរនៃព្រះវរបិតារបស់យើង ដើម្បីចែកឲ្យមនុស្សគ្រប់គ្នា តាមការប្រព្រឹត្តរបស់គេរៀងខ្លួន
៦៦នៅពេលស្រងែនឹងត្រូវចងជាកណ្ដាប់ ហើយចំណងរបស់វាមាំមួនណាស់ ប្រយោជន៍ឲ្យវាអាចបានកដុតដោយភ្លើងដែលពន្លត់មិនបាន។
៦៧ហេតុដូច្នេះហើយ យើងប្រទានបញ្ញត្តិមួយដល់អស់ទាំងសាសនាចក្រថា ពួកគេត្រូវប្រមូលគ្នាបន្តនៅកន្លែងនានា ដែលយើងបានចាត់ទុក។
៦៨ទោះជាយ៉ាងណាក៏ដោយ ដូចជាយើងបានប្រាប់ដល់អ្នកហើយ នៅបញ្ញត្តិពីដើមថា ចូរកុំឲ្យកការប្រមូលរបស់អ្នកធ្វើទៅដោយប្រញាប់ប្រញាល់ ឬដោយរត់ភៀសឡើយ ប៉ុន្តែចូរឲ្យគ្រប់ទាំងអស់បានប្រុងប្រៀបចំពោះអ្នកជាស្រេច។
៦៩ហើយដើម្បីឲ្យគ្រប់ទាំងអស់បានប្រុងប្រៀបចំពោះអ្នកជាស្រេច នោះចូរគោរពតាមបញ្ញត្តិ ដែលយើងបានប្រទានឲ្យអំពីការណ៍ទាំងនេះចុះ —
៧០ដែលប្រាប់ ឬបង្រៀនឲ្យកទិញដីធ្លីទាំងឡាយនឹងប្រាក់ ដែលអាចទិញបានដោយប្រាក់ នៅក្នុងភូមិភាគជុំវិញដែនដី ដែលយើងបានចាត់ទុកជាដែនដីស៊ីយ៉ូន សម្រាប់ការចាប់ផ្ដើមនៃការប្រមូលពួកបរិសុទ្ធរបស់យើង
៧១គ្រប់ដែនដីទាំងអស់ដែលអាចទិញបាននៅក្នុងស្រុកចាកសុន និងនៅស្រុកជុំវិញទាំងឡាយ ហើយចូរទុកអ្វីដែលនៅសល់ទាំងប៉ុន្មាននៅក្នុងព្រះហស្តរបស់យើងចុះ។
៧២ឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យគ្រប់សាសនាចក្រប្រមូលប្រាក់កាសរបស់ពួកគេទាំងអស់គ្នា ចូរឲ្យការណ៍ទាំងនេះបានសម្រេចតាមពេលវេលារបស់ខ្លួន ប៉ុន្តែមិនមែនដោយកប្រញាប់ប្រញាល់ទេ ហើយចូរមើលឲ្យឃើញថាគ្រប់ទាំងអស់បានប្រុងប្រៀបចំពោះអ្នកជាស្រេច។
៧៣ហើយចូរមនុស្សមានកិត្តិយសបានតាំងឡើង គឺពួកអ្នកប្រាជ្ញ ហើយចាត់ពួកគេឲ្យទៅទិញដីធ្លីទាំងនេះចុះ។
៧៤ហើយសាសនាចក្រទាំងឡាយនៅស្រុកនៃទិសខាងកើតៗ កាលណាពួកគេបានស្ថាបនាឡើង បើសិនជាពួកគេនឹងប្រុងស្ដាប់តាមការទូន្មាននេះ នោះពួកគេអាចទិញដីធ្លីទាំងឡាយ ហើយប្រមូលគ្នាមកលើទីនោះ ហើយដោយផ្លូវនេះ ទើបពួកគេអាចតាំងស៊ីយ៉ូនឡើងបាន។
៧៥សូម្បីតែឥឡូវនេះ មានរបស់របរគ្រប់គ្រាន់ហើយ មែនហើយ គឺមានជាបរិបូរដើម្បីប្រោសលោះស៊ីយ៉ូន ហើយសង់ទីចាស់របស់នាងដែលខូចបង់ឡើងជាថ្មី មិនត្រូវរលំទៀតឡើយ បើសិនជាសាសនាចក្រទាំងឡាយ ដែលហៅខ្លួនតាមព្រះនាមរបស់យើង កយល់ព្រមស្ដាប់តាមសំឡេងរបស់យើង។
៧៦ហើយជាថ្មីទៀត យើងប្រាប់អ្នកថា អស់អ្នកណាដែលត្រូវខ្ចាត់ព្រាត់ដោយពួកខ្មាំងសត្រូវរបស់ពួកគេ នោះគឺជាព្រះហឫទ័យរបស់យើង ថាពួកគេត្រូវតែបន្តតវ៉ាសូមឲ្យកែសាទុក្ខ និងការសង ដោយដៃនៃអស់អ្នកដែលត្រូវបានដាក់ឲ្យធ្វើជាពួកអ្នកត្រួតត្រា ហើយដែលមានសិទ្ធិអំណាចលើអ្នក —
៧៧តាមក្រឹត្យវិន័យទាំងឡាយ និងកធម្មនុញ្ញនៃប្រជាជន ដែលយើងបានស៊ូទ្រាំឲ្យតាំងឡើង ហើយត្រូវឲ្យរក្សាទុកសម្រាប់ខសិទ្ធិនានា និងសេចក្ដីការពារដល់គ្រប់សាច់ឈាមទាំងអស់ តាមគោលការណ៍ទាំងឡាយដែលយុត្តិធម៌ ហើយបរិសុទ្ធ
៧៨ថាមនុស្សគ្រប់រូបអាចប្រព្រឹត្តនូវគោលលទ្ធិ និងគោលការណ៍ ដែលទាក់ទងទៅនឹងពេលខាងមុខតាមកសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលយើងបានប្រទានដល់គេ ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានខទទួលការខុសត្រូវចំពោះអំពើបាបទាំងឡាយរបស់ខ្លួននៅថ្ងៃគជំនុំជំរះ។
៧៩ហេតុដូច្នេះហើយ គឺមិនត្រូវឲ្យមនុស្សណាមួយ ត្រូវជាប់ជាបាវបម្រើដល់អ្នកណាមួយឡើយ។
៨០ហើយដោយហេតុនេះ ទើបយើងបានតាំងកធម្មនុញ្ញនៃដែនដីនេះឡើង ដោយដៃនៃពួកអ្នកប្រាជ្ញ ដែលយើងបានបង្កើតឡើងចំពោះគោលបំណងនេះឯង ហើយបានប្រោសលោះដែនដី ដោយសារខការខ្ចាយឈាម។
៨១ឥឡូវនេះ តើយើងនឹងប្រៀបធៀបកូនចៅស៊ីយ៉ូនទៅនិងអ្វីហ្ន៎? យើងនឹងប្រៀបធៀបពួកគេទៅនឹងកពាក្យប្រៀបប្រដូចអំពីស្ត្រី និង ចៅក្រមដ៏ឥតយុត្តិធម៌ម្នាក់ ត្បិតមនុស្សលោកត្រូវតែខអធិស្ឋានជានិច្ច ហើយឥតត្រូវរសាយចិត្តឡើយ ដែលថា —
៨២នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនញញើតមនុស្សផង។
៨៣ហើយមានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ ហើយនាងចេះតែមកនិយាយនឹងលោកថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង។
៨៤ហើយលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើខ្ញុំមិនកោតខ្លាចដល់ព្រះ ឬញញើតចំពោះមនុស្សណាក៏ដោយ គង់តែខ្ញុំនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តខ្ញុំខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យខ្ញុំពិបាកចិត្តទៅទៀត។
៨៥យើងនឹងប្រៀបធៀបកូនចៅស៊ីយ៉ូនយ៉ាងដូច្នេះហើយ។
៨៦ចូរឲ្យពួកគេសូមក្ដីនៅបាតជើងចៅក្រមចុះ
៨៧ហើយបើសិនជាលោកមិនស្ដាប់តាមពួកគេទេ នោះចូរឲ្យពួកគេសូមក្ដីនៅបាតជើងចៅហ្វាយខេត្ត
៨៨ហើយបើសិនជាចៅហ្វាយខេត្តមិនព្រមស្ដាប់តាមពួកគេទេ នោះចូរឲ្យពួកគេសូមក្ដីនៅបាតជើងប្រធានាធិបតី
៨៩ហើយបើសិនជាប្រធានាធិបតីមិនព្រមស្ដាប់តាមពួកគេទេ ខណៈនោះ ព្រះអម្ចាស់នឹងតើនីឡើង ហើយយាងចេញមកពីកទីកំបាំងរបស់ទ្រង់ ហើយនៅក្នុងសេចក្ដីខ្ញាល់របស់ទ្រង់ នឹងធ្វើទុក្ខដល់ប្រទេស
៩០ហើយនៅក្នុងព្រះហឫទ័យខ្ញាល់របស់ទ្រង់ និងនៅក្នុងព្រះពិរោធដ៏ខ្លាំង នៅក្នុងពេលវេលារបស់ទ្រង់ នោះនឹងកាត់កពួកនាយតម្រួតការដែលទុច្ចរិត មិនស្មោះត្រង់ និងមិនយុត្តិធម៌ចេញ ហើយឲ្យពួកគេមានចំណែកជាមួយនឹងពួកមនុស្សមានពុត និងខពួកមនុស្សមិនជឿ
៩១គឺនៅក្នុងទីងងឹតខាងក្រៅ នៅទីនោះនឹងយំ ហើយកទួញសោក ហើយសង្កៀតធ្មេញ។
៩២ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាអធិស្ឋាន សូមឲ្យត្រចៀកពួកគេអាចបានបើកឮសម្រែករបស់អ្នកចុះ ប្រយោជន៍ឲ្យយើងអាចមានកសេចក្ដីមេត្តាករុណាដល់ពួកគេ ដើម្បីកុំឲ្យការណ៍ទាំងនេះមានមកលើពួកគេឡើយ។
៩៣អ្វីៗដែលយើងបានមានព្រះបន្ទូលដល់អ្នក នោះត្រូវតែមកដល់ ប្រយោជន៍ឲ្យមនុស្សទាំងអស់អាចបានទុកថាឥតកដំណោះសារ។
៩៤ប្រយោជន៍ពួកអ្នកប្រាជ្ញ និងពួកអ្នកត្រួតត្រាអាចបានឮ ហើយដឹងនូវអ្វីដែលពួកគេមិនបានកពិចារណាគិតដល់
៩៥ប្រយោជន៍ឲ្យយើងអាចចាប់ផ្ដើម ដើម្បីសម្រេចកិច្ចការរបស់យើង គឺកិច្ចការកចម្លែករបស់យើង ហើយអនុវត្តកិច្ចការរបស់យើង គឺកិច្ចការចម្លែករបស់យើង ដើម្បីឲ្យមនុស្សលោកអាចចេះខវែកញែកចេញរវាងពួកសុចរិត និងពួកទុច្ចរិត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៩៦ហើយជាថ្មីទៀត យើងប្រាប់អ្នកថា គឺផ្ទុយទៅនឹងព្រះបញ្ញត្តិរបស់យើង និងព្រះហឫទ័យរបស់យើង ដែលស៊ីឌនី គីលបឺត ជាអ្នកបម្រើរបស់យើងត្រូវលក់កឃ្លាំងរបស់យើង ដែលយើងបានតាំងដល់ប្រជារាស្ត្រយើង ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើង។
៩៧ចូរកុំឲ្យអ្វីដែលយើងបានតាំងឡើង ត្រូវបានបង្ខូចដោយពួកខ្មាំងសត្រូវរបស់យើង ដោយការអនុមតិពីអស់អ្នកដែលកហៅខ្លួនតាមព្រះនាមយើងឡើយ
៩៨ត្បិតនេះហើយជាអំពើបាបដ៏ធ្ងន់ធ្ងរទាស់នឹងយើង ហើយទាស់នឹងរាស្ត្ររបស់យើង ព្រោះតែការណ៍ទាំងនោះ ដែលយើងបានចេញបញ្ញត្តិ ហើយដែលនឹងកើតឡើងដល់សាសន៍ទាំងឡាយជាឆាប់ៗ។
៩៩ហេតុដូច្នេះហើយ គឺជាព្រះហឫទ័យរបស់យើង ថារាស្ត្ររបស់យើងត្រូវទាមទារ ហើយទាមទារទៅលើអ្វី ដែលយើងបានតាំងដល់ពួកគេ ទោះបើពួកគេមិនត្រូវបានអនុម័តឲ្យអាស្រ័យនៅលើទីនោះក្ដី។
១០០ទោះជាយ៉ាងណាក៏ដោយ គង់តែយើងពុំបានថាពួកគេមិនអាចអាស្រ័យនៅលើទីនោះដែរ ត្បិតដរាបណាពួកគេបង្កើតផល និងកិច្ចការ ដែលសមសួននឹងនគររបស់យើង នោះពួកគេនឹងបានអាស្រ័យនៅលើទីនោះ។
១០១ពួកគេនឹងសង់ផ្ទះ ហើយអ្នកផ្សេងនឹងពុំគ្រងទីនោះទុកជាកមរតកឡើយ ពួកគេនឹងដាំចម្ការទំពាំងបាយជូរ ហើយពួកគេនឹងបរិភោគផលនៃចម្ការនោះ។ គឺដូច្នោះមែន។ អាម៉ែន៕