កណ្ឌទី ១១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះហៃរុម ស៊្មីធ ជាបងប្រុសរបស់លោក នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែឧសភា ឆ្នាំ១៨២៩ (History of the Church, ១:៣៩–៤៦)។ វិវរណៈនេះត្រូវបានទទួលមកតាមរយៈ យូរីម និងធូមីម ជាចម្លើយចំពោះការអំពាវនាវ និងសំណូមពររបស់យ៉ូសែប។ History of the Church ឲ្យយោបល់ថា វិវរណៈនេះ ត្រូវបានទទួល បន្ទាប់ពីការសាងឡើងវិញនៃបព្វជិតភាពអើរ៉ុន។
១–៦, ពួកអ្នកធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ នឹងបានសេចក្ដីសង្គ្រោះ; ៧–១៤, ចូរស្វែងរកប្រាជ្ញា ចូរស្រែកហៅឲ្យមានការប្រែចិត្ត ចូរទុកចិត្តទៅលើព្រះវិញ្ញាណ; ១៥–២២, ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយចូរសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់, ២៣–២៧, ចូរកុំបដិសេធវិញ្ញាណនៃវិវរណៈ និងការព្យាករណ៍ឡើយ; ២៨–៣០, អស់អ្នកណាដែលទទួលព្រះគ្រីស្ទ ត្រឡប់ទៅជាកូនព្រះ។
១កិច្ចការដ៏ធំ និងកអស្ចារ្យ កំពុងតែនឹងចេញមកក្នុងចំណោមកូនចៅមនុស្សហើយ។
២មើលចុះ យើងជាព្រះ ចូរកស្ដាប់តាមខព្រះបន្ទូលរបស់យើងដែលរស់នៅ ហើយគពូកែផង ក៏ឃមុតជាងដាវមានមុខពីរ ទាំងកាត់សន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ហេតុដូច្នេះហើយ ចូរស្ដាប់តាមព្រះបន្ទូលរបស់យើងចុះ។
៣មើលចុះ ស្រែកសសំព្រុសល្មមច្រូតហើយ ហេតុដូច្នេះហើយ អស់អ្នកណាមានបំណងចង់ច្រូត ចូរឲ្យអ្នកនោះលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន ហើយច្រូតក្នុងកាលមានថ្ងៃនៅចុះ ប្រយោជន៍ឲ្យអ្នកនោះអាចបានខសន្សំទុកសម្រាប់ព្រលឹងគេនូវសេចក្ដីសង្គ្រោះដ៏គអស់កល្បជានិច្ចនៅក្នុងនគរព្រះ។
៤មែនហើយ អស់អ្នកណាដែលនឹងលូកកកណ្ដៀវរបស់ខ្លួន ហើយច្រូត អ្នកនោះហើយបានហៅពីព្រះ។
៥ហេតុដូច្នេះហើយ បើសិនជាអ្នកកសុំពីយើង នោះអ្នកតែងនឹងបានទទួល បើសិនជាអ្នកនឹងគោះ នោះតែងនឹងបើកឲ្យអ្នក។
៦ឥឡូវនេះ ដូចជាអ្នកបានសុំ មើលចុះ យើងប្រាប់អ្នកថា ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយស្វែងរកដើម្បីនាំមក ហើយតាំងឡើងនូវគតិនៃកក្រុងស៊ីយ៉ូនចុះ។
៧ចូរកុំស្វែងរកកទ្រព្យសម្បត្តិឡើយ ប៉ុន្តែចូររកខប្រាជ្ញាចុះ ហើយមើលចុះ សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ នឹងត្រូវបានបើកបង្ហាញដល់អ្នក ហើយខណៈនោះ អ្នកនឹងបានទៅជាអ្នកមាន។ មើលចុះ អ្នកណាដែលមានជីវិតអស់កល្បជានិច្ច ឈ្មោះថាជាអ្នកមានហើយ។
៨ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា គឺដរាបណាអ្នកមានបំណងចង់បានពីយើង នោះនឹងបានសម្រេចដល់អ្នក ហើយបើសិនជាអ្នកប្រាថ្នា នោះអ្នកនឹងបានទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើននៅក្នុងតំណនេះ។
៩ចូរកុំកថាអ្វីដល់តំណនេះឡើយ លើកលែងតែខការប្រែចិត្ត។ ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយជួយបញ្ចេញកិច្ចការរបស់យើងមក គស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានពរ។
១០មើលចុះ អ្នកមានកអំណោយទាន ឬក៏អ្នកនឹងបានអំណោយទាន បើសិនជាអ្នកនឹងសុំចង់បានពីយើងដោយនូវសេចក្ដីជំនឿ ដោយមានខចិត្តទៀងត្រង់ ដោយជឿដល់ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ឬជឿដល់ព្រះចេស្ដារបស់យើង ដែលមានព្រះបន្ទូលមកកាន់អ្នក
១១ត្បិតមើលចុះ គឺយើងនេះហើយដែលមានព្រះបន្ទូល មើលចុះ យើងជាកពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត ហើយដោយសារខព្រះចេស្ដារបស់យើង នោះយើងប្រទានព្រះបន្ទូលទាំងឡាយនេះដល់អ្នក។
១២ហើយឥឡូវនេះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ចូរដាក់ទីកទុកចិត្តរបស់អ្នកទៅនឹងខព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អ — មែនហើយ គឺឲ្យធ្វើដោយយុត្តិធម៌ ឲ្យគដើរឃដោយទាបរាបសា ឲ្យងវិនិច្ឆ័យដោយសុចរិត ហើយនេះគឺជាព្រះវិញ្ញាណរបស់យើង។
១៣ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងនឹងរំលែកដល់អ្នកនូវព្រះវិញ្ញាណរបស់យើង ដែលនឹងកបំភ្លឺខគំនិតរបស់អ្នក ដែលនឹងបំពេញព្រលឹងរបស់អ្នកដោយគសេចក្ដីអំណរ។
១៤ហើយខណៈនោះ អ្នកនឹងដឹង ឬដោយការណ៍នេះ អ្នកនឹងដឹងគ្រប់ទាំងអស់ដែលអ្នកមានបំណងចង់បានពីយើង ដែលទាក់ទងទៅនឹងការណ៍ទាំងឡាយនៃកសេចក្ដីសុចរិត គឺដោយនូវសេចក្ដីជំនឿ ដោយជឿដល់យើងថា អ្នកនឹងបានទទួលនោះ។
១៥មើលចុះ យើងបញ្ជាដល់អ្នកថា អ្នកមិនត្រូវសន្និដ្ឋានថា អ្នកត្រូវបានហៅឲ្យទៅផ្សាយ លុះត្រាអ្នកត្រូវកបានហៅសិន។
១៦ចូរចាំបន្តិច លុះត្រាអ្នកនឹងបានព្រះបន្ទូលរបស់យើង កថ្មដារបស់យើង សាសនាចក្ររបស់យើង និងដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នកអាចបានស្គាល់គោលលទ្ធិរបស់យើង ដោយពិតប្រាកដសិនចុះ។
១៧ហើយខណៈនោះ មើលចុះ ស្របតាមសេចក្ដីប៉ងប្រាថ្នារបស់អ្នក មែនហើយ គឺស្របតាមសេចក្ដីជំនឿរបស់អ្នក ការណ៍នោះនឹងបានសម្រេចដល់អ្នក។
១៨ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ចូរកុំមាត់ ចូរអំពាវនាវដល់ព្រះវិញ្ញាណរបស់យើងចុះ
១៩មែនហើយ ចូរកនៅជាប់នឹងយើងឲ្យអស់ពីចិត្ត ដើម្បីឲ្យអ្នកអាចជួយនាំមករកពន្លឺនូវការណ៍ទាំងឡាយនោះ ដែលបានពោលដល់ — មែនហើយ គឺជាការបកប្រែនៃកិច្ចការរបស់យើង ចូរមានចិត្តអត់ធន់ លុះត្រាអ្នកនឹងបានសម្រេចការណ៍នោះសិន។
២០មើលចុះ នេះជាកិច្ចការរបស់អ្នក គឺកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង មែនហើយ ឲ្យអស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក។
២១ចូរកុំខំប្រកាសព្រះបន្ទូលរបស់យើងឡើយ ប៉ុន្តែចូរខំព្យាយាមដើម្បីឲ្យកបានព្រះបន្ទូលរបស់យើងជាមុនសិនចុះ ហើយខណៈនោះ អណ្ដាតរបស់អ្នកនឹងបានធូរ ពេលនោះ បើសិនជាអ្នកមានប្រាថ្នា នោះអ្នកនឹងបានព្រះវិញ្ញាណរបស់យើង និងព្រះបន្ទូលរបស់យើង មែន ហើយ គឺជាព្រះចេស្ដានៃព្រះ ដើម្បីបញ្ចុះបញ្ចូលមនុស្សលោក។
២២ប៉ុន្តែឥឡូវនេះ ចូរកុំមាត់ ចូរសិក្សាព្រះបន្ទូលករបស់យើង ដែលបានចេញទៅក្នុងចំណោមកូនចៅមនុស្ស ហើយក៏ខសិក្សាព្រះបន្ទូលគរបស់យើង ដែលនឹងចេញមកក្នុងចំណោមកូនចៅមនុស្ស ឬក៏អ្វីដែលកំពុងតែបកប្រែឥឡូវនេះ មែនហើយ លុះត្រាអ្នកបានទទួលនូវអ្វីទាំងអស់ ដែលយើងនឹងឃប្រទានដល់កូនចៅមនុស្សនៅក្នុងតំណនេះ ហើយខណៈនោះ ទើបគ្រប់របស់ទាំងឡាយនឹងបានប្រទានមកថែមទៀត។
២៣មើលចុះ អ្នកជាកហៃរុម ជាបុត្ររបស់យើង ចូរខស្វែងរកនគរព្រះចុះ ហើយគ្រប់របស់ទាំងឡាយនឹងបានប្រទានមកថែមទៀត ស្របតាមអ្វីដែលត្រឹមត្រូវ។
២៤ចូរកសង់នៅលើថ្មដារបស់យើង ដែលជាខដំណឹងល្អរបស់យើង
២៥ចូរកុំបដិសេធវិញ្ញាណនៃកវិវរណៈ ឬក៏វិញ្ញាណនៃខការព្យាករណ៍ឡើយ ត្បិតវេទនាដល់អ្នកណាដែលបដិសេធរបស់ទាំងនេះ
២៦ហេតុដូច្នេះហើយ ចូរកទុកក្នុងចិត្តរបស់អ្នក លុះត្រាដល់ពេលដែលនៅក្នុងប្រាជ្ញារបស់យើង ថាអ្នកនឹងត្រូវចេញទៅ។
២៧មើលចុះ យើងមានបន្ទូលទៅកាន់មនុស្សទាំងអស់ណា ដែលមានសេចក្ដីប៉ងប្រាថ្នាល្អ ហើយដែលបានកលូកកណ្ដៀវរបស់ខ្លួនមកច្រូត។
២៨មើលចុះ យើងជាកព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។ យើងជាជីវិត និងជាខពន្លឺនៃពិភពលោក។
២៩យើងជាអ្នកដដែលនោះ ដែលបានយាងមករករាស្ត្ររបស់យើង តែរាស្ត្ររបស់យើងមិនបានទទួលយើងសោះ។
៣០ប៉ុន្តែប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ដរាបណាមនុស្សជាច្រើនទទួលយើង អ្នកទាំងនោះហើយដែលយើងនឹងប្រទានកអំណាចឲ្យត្រឡប់ទៅជាខកូនព្រះ គឺដល់ពួកអ្នកណា ដែលជឿដល់ព្រះនាមរបស់យើង។ អាម៉ែន៕