កណ្ឌទី ១៣២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងណៅវូ រដ្ឋអិលលីណោយ ត្រូវបានកត់ទុកនៅថ្ងៃទី១២ ខែកក្កដា ១៨៤៣ គឺទាក់ទងទៅនឹងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច ដែលមាននូវភាពអស់កល្បជានិច្ចនៃសេចក្ដីសញ្ញាខាងអាពាហ៍ពិពាហ៍ ព្រមទាំងការមានប្រពន្ធច្រើន (History of the Church, ៥:៥០១–៥០៧)។ ទោះជាវិវរណៈនេះត្រូវបានកត់ទុកនៅឆ្នាំ១៨៤៣ក៏ដោយ គង់តែមានភស្តុតាងពីបញ្ជីប្រវត្តិទាំងឡាយ ថាគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលមាននៅក្នុងវិវរណៈនេះ គឺបានដឹងដោយព្យាការីតាំងពីឆ្នាំ ១៨៣១ ម្ល៉េះ។
១–៦, ភាពលើកតម្កើងឡើងត្រូវបានមក តាមរយៈសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច; ៧–១៤, ខ និងលក្ខខណ្ឌទាំងឡាយនៃសេចក្ដីសញ្ញានោះត្រូវបានចែងប្រាប់; ១៥–២០, អាពាហ៍ពិពាហ៍ខាងសេឡេស្ទាល និងការមានក្រុមគ្រួសារតទៅ បណ្ដាលឲ្យមនុស្សក្លាយទៅជាព្រះបាន; ២១–២៥, ផ្លូវតូចហើយចង្អៀតនាំទៅរកជីវិតទាំងឡាយដ៏នៅអស់កល្បជានិច្ច; ២៦–២៧, ក្រឹត្យវិន័យត្រូវបានប្រទានមកដែលទាក់ទងទៅនឹងការពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ; ២៨–៣៩, សេចក្ដីសន្យាទាំងឡាយអំពីភាពចម្រើនឡើងដ៏នៅអស់កល្បជានិច្ច និងភាពតម្កើងឡើង នោះត្រូវបានសន្យាដល់ពួកព្យាការី និងពួកបរិសុទ្ធនៅគ្រប់សម័យ; ៤០–៤៧, យ៉ូសែប ស៊្មីធ ត្រូវបានទទួលអំណាចឲ្យចង និងភ្ជាប់នៅផែនដី និងនៅស្ថានសួគ៌ដែរ; ៤៨–៥០, ព្រះអម្ចាស់ទ្រង់ភ្ជាប់មកលើលោកនូវភាពតម្កើងឡើងរបស់លោក; ៥១–៥៧, អិមម៉ា ស៊្មីធ ត្រូវបានទូន្មានឲ្យមានចិត្តស្មោះ ហើយពិតត្រង់; ៥៨–៦៦, ក្រឹត្យវិន័យទាំងឡាយដែល ចាត់ចែងខាងការមានប្រពន្ធច្រើន នោះត្រូវបានចែងប្រាប់។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នក គឺយ៉ូសែប ជាអ្នកបម្រើរបស់យើង ថាដរាបណាអ្នកបានទូលសូមពីព្រះហស្តយើងចង់ដឹង ហើយយល់អំពីរបៀប ដែលយើងជាព្រះអម្ចាស់ បានរាប់ថាសុចរិតចំពោះអ័ប្រាហាំ, អ៊ីសាក, និងយ៉ាកុប ជាពួកអ្នកបម្រើរបស់យើង ព្រមទាំងម៉ូសេ, ដាវីឌ, និងសាឡូម៉ូន ជាពួកអ្នកបម្រើរបស់យើងអំពីគោលការណ៍ និងគោលលទ្ធិខាងការមានកប្រពន្ធ និងស្រីស្នំច្រើននោះ —
២មើលចុះ និងមើលន៏ យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយនឹងឆ្លើយតបដល់អ្នកអំពីរឿងនេះ។
៣ហេតុដូច្នេះហើយ ចូរកត្រៀមចិត្តដើម្បីទទួល ហើយគោរពតាមការបង្គាប់ទាំងឡាយ ដែលយើងកំពុងតែនឹងប្រាប់ដល់អ្នកចំពោះអស់អ្នកណាដែលក្រឹត្យវិន័យនេះបានបើកសម្ដែងដល់ពួកគេ នោះត្រូវគោរពតាមក្រឹត្យវិន័យនេះដូចគ្នា។
៤ត្បិតមើលចុះ យើងបើកសម្ដែងប្រាប់ដល់អ្នកពីសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច ហើយបើសិនជាអ្នកមិនកាន់កសេចក្ដីសញ្ញានោះជាប់ទេ ខណៈនោះអ្នកខជាប់ទោស ត្បិតគ្មានអ្នកណាមួយអាចគបដិសេធសេចក្ដីសញ្ញានេះ ហើយអនុញ្ញាតឲ្យចូលក្នុងសិរីល្អ របស់យើងបានឡើយ។
៥ត្បិតអស់អ្នកណាដែលនឹងបានកព្រះពរពីព្រះហស្តរបស់យើង នោះនឹងនៅជាប់នឹងខក្រឹត្យវិន័យដែលបានតាំងសម្រាប់ព្រះពរនោះ និងលក្ខខណ្ឌនៃក្រឹត្យវិន័យនោះ ដូចដែលបានបង្កើតឡើង តាំងពីមុនកំណើតលោកិយមកម្ល៉េះ។
៦ហើយដូចជាទាក់ទងទៅនឹងកសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច នោះត្រូវបានបង្កើតឡើងសម្រាប់ភាពពោរពេញនៃខសិរីល្អរបស់យើង ហើយអ្នកណាដែលទទួលនូវភាពពោរពេញនៃសិរីល្អនោះ នោះត្រូវ ហើយគួរនៅជាប់នឹងក្រឹត្យវិន័យ បើពុំនោះសោតទេ អ្នកនោះនឹងជាប់ទោសព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៧ហើយយើងប្រាប់អ្នកជាប្រាកដថា កលក្ខខណ្ឌទាំងឡាយនៃក្រឹត្យវិន័យនេះគឺថា ៖ គ្រប់ទាំងសេចក្ដីសញ្ញា កិច្ចសន្យា សំបុត្រធានា កាតព្វកិច្ច ខសម្បថ ការសច្ចា ការប្រព្រឹត្តិ ការរួបរួម ការចូលរួម ឬការសង្ឃឹម ដែលពុំបានធ្វើ ហើយចូល ហើយគភ្ជាប់ ដោយឃព្រះវិញ្ញាណ បរិសុទ្ធនៃសេចក្ដីសន្យា ដោយអ្នកដែលបានលាប ចំពោះវេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ចផងដែរ ហើយការណ៍ នោះក៏បរិសុទ្ធបំផុតដែរ គឺដោយងវិវរណៈ និងព្រះបញ្ញត្តិ តាមរយៈមាគ៌ានៃអ្នកចាក់ប្រេងតាំងរបស់យើង ដែលយើងបានតែងតាំងនៅលើផែនដី ដើម្បីឲ្យកាន់អំណាចនេះ (ហើយយើងបានតែងតាំងដល់យ៉ូសែប ជាអ្នកបម្រើរបស់យើងឲ្យកាន់អំណាចនេះ នៅថ្ងៃចុងក្រោយបង្អស់ ហើយពុំដែលមានច្រើនជាងមួយនៅលើផែនដីនៅគ្រាណាមួយ ដែលអំណាចនេះ និងចកូនសោទាំងឡាយនៃបព្វជិតភាពនេះត្រូវបានប្រទានឲ្យនោះឡើយ) នោះសុទ្ធតែគ្មានប្រសិទ្ធិភាព អំណាច ឬអានុភាព នៅក្នុង និងក្រោយពីដំណើររស់ពីស្លាប់ឡើងវិញឡើយ ត្បិតគ្រប់ទាំងកិច្ចសន្យាណាដែលពុំបានធ្វើចំពោះគោលបំណងនេះ នោះក៏ឈប់ដែរ នៅពេលមនុស្សស្លាប់ទៅ។
៨មើលចុះ ដំណាក់យើង គឺជាដំណាក់នៃរបៀបរៀបរយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយពុំមែនជាដំណាក់នៃចលាចលឡើយ។
៩ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា តើយើងនឹងទទួលកដង្វាយ ដែលពុំបានធ្វើដោយនូវព្រះនាមយើងឬ?
១០ឬតើយើងនឹងទទួលពីដៃអ្នកនូវអ្វីដែលយើងពុំកបានតាំងឬ?
១១ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា តើយើងនឹងតាំងដល់អ្នក លើកលែងតែតាមក្រឹត្យវិន័យដូចដែលយើង និងព្រះវរបិតារបស់យើង កបានតែងតាំងដល់អ្នក តាំងពីមុនកំណើតលោកិយមកម្ល៉េះឬ?
១២យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយយើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិនេះ — ថាគ្មានអ្នកណាកទៅឯព្រះបានឡើយ លើកលែងតែដោយយើង ឬដោយព្រះបន្ទូលយើង ដែលជាក្រឹត្យវិន័យរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣ហើយរបស់សព្វសារពើដែលនៅក្នុងលោកិយ ទោះជាបានតែងតាំងឡើងដោយមនុស្សលោក ដោយបល្ល័ង្កទាំងឡាយ ឬក្សត្របុរីទាំងឡាយ ឬអំណាចទាំងឡាយ ឬរបស់នានាក្នុងនាមអ្វីក៏ដោយ គង់តែពុំមែនដោយយើង ឬដោយព្រះបន្ទូលនៃយើងដែរ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ គឺនឹងត្រូវបោះចោល ហើយនឹងកមិនត្រូវមាននៅឡើយ បន្ទាប់ពីមនុស្សលោកស្លាប់ទៅ ឬនៅក្នុង ឬក្រោយពីដំណើររស់ឡើងវិញឡើយ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៤ត្បិតអ្វីៗក៏ដោយដែលនៅ នោះគឺដោយយើង ហើយអ្វីៗក៏ដោយ ដែលពុំមែនដោយយើងទេ នោះនឹងត្រូវញាប់ញ័រ ហើយបំផ្លាញចោល។
១៥ហេតុដូច្នេះហើយ បើសិនជាបុរសណាមួយករៀបការយកប្រពន្ធនៅក្នុងលោកិយ ហើយអ្នកនោះពុំមែនរៀបការយកនាងដោយយើង ឬដោយព្រះបន្ទូលយើងទេ ហើយអ្នកនោះធ្វើសេចក្ដីសញ្ញាជាមួយនាង ថាដរាបណាគាត់នៅក្នុងលោក ហើយនាងនៅជាមួយគាត់ នោះសេចក្ដីសញ្ញា និងអាពាហ៍ពិពាហ៍របស់ពួកគេ គ្មានប្រសិទ្ធិភាពឡើយ កាលណាពួកគេស្លាប់ទៅ ហើយកាលពួកគេចាកចេញពីលោកិយទៅ ហេតុដូច្នេះហើយ ពួកគេពុំនៅជាប់គ្នា ដោយសារក្រឹត្យវិន័យណាឡើយ កាលពួកគេចាកចេញពីលោកិយទៅនោះ។
១៦ហេតុដូច្នេះហើយ កាលពួកគេចាកចេញពីលោកិយទៅ នោះពួកគេពុំមែនករៀបការយកគ្នាជាប្ដីប្រពន្ធទៀតទេ ប៉ុន្តែត្រូវបានតែងតាំងឡើងជាខពួកទេវតានៅស្ថានសួគ៌វិញ គឺជាពួកទេវតាដែលជាអ្នកបម្រើខាងការបម្រើ ដើម្បីបម្រើដល់អស់អ្នកណា ដែលសំណំនឹងទម្ងន់នៃសិរីល្អដ៏ធំជាង និងដ៏លើសលប់ និងដ៏នៅអស់កល្បជានិច្ច។
១៧ត្បិតពួកទេវតាទាំងនេះពុំបាននៅជាប់នឹងក្រឹត្យវិន័យរបស់យើងឡើយ ហេតុដូច្នេះហើយ ពួកគេពុំអាចបានចម្រើនឡើងឡើយ ប៉ុន្តែនៅបែកគ្នា ហើយនៅតែឯងដោយគ្មានភាពតម្កើងឡើងឡើយ នៅក្នុងសភាពរបស់ពួកគេដែលបានសង្គ្រោះរួច រហូតដល់ភាពអស់កល្បជានិច្ច ហើយចាប់ពីអំណឹះតទៅ ពុំមែនជាព្រះទេ ប៉ុន្តែជាពួកទេវតានៃព្រះជារៀងដរាបតទៅ។
១៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជាបុរសណាមួយរៀបការប្រពន្ធ ហើយធ្វើសេចក្ដីសញ្ញាជាមួយនាងចំពោះវេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ចផងដែរ បើសិនជាសេចក្ដីសញ្ញាពុំមែនដោយយើង ឬដោយព្រះបន្ទូលយើង ដែលជាក្រឹត្យវិន័យរបស់យើង ហើយពុំបានភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា តាមរយៈអ្នកណាដែលយើងបានលាប និងតែងតាំងឡើងចំពោះអំណាចនេះទេនោះ សេចក្ដីសញ្ញានោះគ្មានការ ឬប្រសិទ្ធិភាពឡើយ កាលពួកគេចាកចេញពីលោកិយទៅ ពីព្រោះពួកគេពុំផ្សំផ្គុំដោយយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ឬដោយព្រះបន្ទូលយើងដែរ កាលណាពួកគេចាកចេញពីលោកិយទៅ សេចក្ដីសញ្ញានោះពុំបានទទួលស្គាល់នៅទីនោះឡើយ ពីព្រោះទេវតា និងព្រះទាំងឡាយត្រូវបានតែងតាំងនៅទីនោះ ជាពួកអ្នកដែលគេពុំអាចបង្ហួសបានឡើយ ហេតុដូច្នេះហើយ ពួកគេពុំអាចគ្រងសិរីល្អរបស់យើងទុកជាមរតកបានឡើយ ត្បិតដំណាក់យើង គឺជាដំណាក់នៃរបៀបរៀបរយ ព្រះអម្ចាស់ដ៏ជាព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៩ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជាបុរសណាមួយរៀបការប្រពន្ធ ដោយព្រះបន្ទូលយើង ដែលជាក្រឹត្យវិន័យរបស់យើង និងដោយកសេចក្ដីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ច ហើយសេចក្ដីសញ្ញានោះខបានភ្ជាប់ដល់ពួកគេ ដោយព្រះ វិញ្ញាណបរិសុទ្ធនៃគសេចក្ដីសន្យា ដោយអ្នកណាដែលត្រូវបានលាប ដែលយើងបានតែងតាំងឡើងចំពោះអំណាចនេះ និងឃកូនសោទាំងឡាយនៃបព្វជិតភាពនេះ ហើយនឹងត្រូវបានប្រាប់ដល់ពួកគេថា — អ្នករាល់គ្នានឹងត្រូវបានក្រោកឡើងនៅក្នុងដំណើររស់ឡើងវិញ លើកទីមួយ ហើយបើសិនជាបន្ទាប់ពីដំណើររស់ឡើងលើកទីមួយ នោះគឺនៅក្នុងដំណើររស់ឡើងវិញ បន្ទាប់មក ហើយនឹងបានគ្រងងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ អំណាចគ្រប់គ្រងទាំងឡាយ គ្រប់ទីកម្ពស់ និងជម្រៅទាំងអស់ — ខណៈនោះ ទើបនឹងបានកត់ទុកនៅក្នុងចបញ្ជីជីវិតរបស់កូនចៀម ថាអ្នកនោះមិនត្រូវប្រព្រឹត្តឃាតកម្ម ដោយការកំចាយឈាម ដែលគ្មានទោសឡើយ ហើយបើសិនជាអ្នករាល់គ្នានៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើង ហើយមិនប្រព្រឹត្តឃាតកម្ម ដោយការកំចាយឈាម ដែលគ្មានទោសនោះ នោះនឹងបានសម្រេចដល់ពួកគេចំពោះគ្រប់ការណ៍ទាំងអស់ ដែលអ្នកបម្រើរបស់យើងបានភ្ជាប់ទៅលើពួកគេ ក្នុងកាលវេលា និងរហូតដល់អស់ទាំងភាពអស់កល្បជានិច្ចផង ហើយនឹងមានប្រសិទ្ធិភាពពេញលេញកាល ពួកគេចាកចេញពីលោកិយទៅ ហើយពួកគេនឹងបង្ហួសទេវតាទាំងឡាយ និងព្រះទាំងឡាយ ដែលបានចាត់ឲ្យនៅទីនោះ ដើម្បីទៅរកឆភាពតម្កើងឡើង និងសិរីល្អរបស់ពួកគេ ក្នុងអ្វីៗគ្រប់ទាំងអស់ ដូចដែលបានភ្ជាប់លើក្បាលពួកគេ គឺជាសិរីល្អដែលនឹងបានពូជដ៏បរិបូរ និងបន្តបន្ទាប់ជារៀងដរាបតទៅ។
២០ខណៈនោះ ពួកគេនឹងទៅជាព្រះ ពីព្រោះពួកគេគ្មានទីអវសានឡើយ ហេតុដូច្នេះហើយ ពួកគេនឹងទៅពីភាពអស់កល្បអស់កាលជានិច្ច ទៅភាពអស់កល្បអស់កាលជានិច្ច ពីព្រោះពួកគេមានបន្តទៅ ខណៈនោះ ពួកគេនឹងទៅលើអ្វីៗទាំងអស់ ពីព្រោះគ្រប់ការណ៍ទាំងអស់សុទ្ធតែនៅក្រោមអំណាចខ្លួន។ ខណៈនោះ ពួកគេនឹងទៅកជាព្រះ ពីព្រោះពួកគេនឹងមានអំណាចខគ្រប់យ៉ាង ហើយពួកទេវតាត្រូវនៅក្រោមអំណាចពួកគេ។
២១ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នករាល់គ្នានៅជាប់នឹងកក្រឹត្យវិន័យរបស់យើង នោះអ្នករាល់គ្នាពុំអាចបានសិរីល្អនេះឡើយ។
២២ត្បិតទ្វារនោះកតូច ហើយខផ្លូវដែលនាំទៅឯភាពតម្កើងឡើង និងភាពបន្តគជីវិតទាំងឡាយក៏ចង្អៀតផង ហើយមានមនុស្សតិចណាស់ ដែលរកផ្លូវនោះឃើញ ពីព្រោះអ្នករាល់គ្នាពុំបានទទួលយើងនៅក្នុងលោកនេះ ឬក៏ស្គាល់យើងឡើយ។
២៣ប៉ុន្តែបើសិនជាអ្នករាល់គ្នាទទួលយើងនៅក្នុងលោកនេះ ខណៈនោះ អ្នករាល់គ្នាក៏នឹងបានស្គាល់យើងដែរ ហើយនឹងបានទទួលភាពតម្កើងឡើងរបស់អ្នក ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកកន្លែងដែលយើងនៅនោះដែរ។
២៤នេះហើយជាជីវិតកដ៏នៅអស់កល្បជានិច្ច — គឺដើម្បីស្គាល់ព្រះដ៏ប្រកបដោយប្រាជ្ញា ហើយពិតតែមួយអង្គ និងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានខចាត់មក។ យើងនេះហើយដែលជាព្រះអង្គ។ ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាទទួលក្រឹត្យវិន័យរបស់យើងចុះ។
២៥ទ្វារនោះកធំ ហើយផ្លូវដែលនាំទៅឯខសេចក្ដីស្លាប់ក៏ទូលាយផង ហើយមានមនុស្សជាច្រើន ដែលចូលតាមទ្វារនោះ ពីព្រោះពួកគេពុំបានគទទួលយើង ឬក៏ពួកគេពុំនៅជាប់ក្នុងក្រឹត្យវិន័យរបស់យើងឡើយ។
២៦ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាមានបុរសណាមួយរៀបការប្រពន្ធ ស្របតាមព្រះបន្ទូលរបស់យើង ហើយពួកគេត្រូវបានភ្ជាប់ដោយកព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ស្របតាមការតែងតាំងរបស់យើង ហើយបើបុរស ឬនាងនោះបានប្រព្រឹត្តអំពើ បាប ឬការរំលងណាមួយនៅក្នុងសេចក្ដីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ច និងការពោលពាក្យមើលងាយគ្រប់បែបបទក៏ដោយ ហើយបើសិនជាពួកគេពុំបានខប្រព្រឹត្តអំពើឃាតកម្ម ដែលពួកគេបានកំចាយឈាមដែលគ្មានទោសទេ នោះគង់តែពួកគេនឹងត្រូវបានក្រោកឡើងនៅក្នុងដំណើររស់ឡើងវិញលើកទីមួយ ហើយចូលទៅក្នុងភាពតម្កើងឡើងរបស់ពួកគេដែរ ប៉ុន្តែពួកគេនឹងត្រូវបំផ្លាញចោលនៅក្នុងសាច់ឈាម ហើយនឹងត្រូវបានគប្រគល់ទៅឯការធ្វើទុក្ខពីឃអារក្សសាតាំងទម្រាំដល់ថ្ងៃប្រោសលោះ ព្រះអម្ចាស់ដ៏ជាព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៧ការពោលកពាក្យប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងខអត់ទោសឲ្យពុំបានទេ ទោះនៅលោកិយនេះ ឬនៅបរលោកក្ដី ព្រមទាំងថា អ្នករាល់គ្នាប្រព្រឹត្តអំពើឃាតកម្ម ដែលអ្នករាល់គ្នាបានកំចាយឈាមដែលគ្មានទោស ហើយអ្នករាល់គ្នាយល់ព្រមចំពោះសេចក្ដីសុគតរបស់យើង បន្ទាប់ពីអ្នករាល់គ្នាបានទទួលសេចក្ដីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ចរបស់យើង ព្រះអម្ចាស់ដ៏ជាព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយអ្នកណាដែលមិននៅជាប់នឹងក្រឹត្យវិន័យនេះ នោះពុំអាចចូលក្នុងសិរីល្អរបស់យើងបានឡើយ ប៉ុន្តែនឹងត្រូវគជាប់ទោសវិញ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៨យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយនឹងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយអំពីបព្វជិតភាពបរិសុទ្ធរបស់យើង ដូចដែលបានតែងតាំងដោយយើង និងព្រះវរបិតារបស់យើង ចាប់តាំងពីមុនកំណើតលោកិយមកម្ល៉េះ។
២៩កលោកអ័ប្រាហាំបានទទួលការណ៍គ្រប់យ៉ាង អ្វីៗក៏ដោយដែលលោកបានទទួលដោយវិវរណៈ និងបញ្ជា នោះគឺដោយព្រះបន្ទូលរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយបានទទួលក្នុងភាពតម្កើងឡើងរបស់លោក ហើយអង្គុយនៅលើបល្ល័ង្ករបស់លោកហើយ។
៣០លោកអ័ប្រាហាំបានទទួលកសេចក្ដីសន្យាអំពីពូជរបស់លោក និងអំពីផលនៃពោះរបស់លោក — គឺអ្នករាល់គ្នាចេញពីខពោះ អ្នកនោះហើយ គឺឈ្មោះថា យ៉ូសែប ជាអ្នកបម្រើរបស់យើង — ដែលត្រូវមានបន្តទៅ ដរាបណាពួកគេនៅក្នុងលោកិយនេះ ហើយអំពីលោកអ័ប្រាហាំ និងពូជលោក នោះពួកគេនឹងមានបន្តទៅនៅបរលោក ទាំងនៅលោកិយនេះ និងនៅបរលោកក្ដី ក៏ពួកគេនឹងមានច្រើនឥតគណនាដូចជាគផ្កាយដែរ ឬម្យ៉ាងទៀត បើសិនជាអ្នករាល់គ្នាអាចរាប់ខ្សាច់នៅលើឆ្នេរសមុទ្របាន ក៏អ្នកពុំអាចរាប់ពួកគេអស់ដែរ។
៣១សេចក្ដីសន្យានេះក៏ជាសេចក្ដីសន្យាដល់អ្នកដែរ ពីព្រោះអ្នករាល់គ្នាជាពូជពីកលោកអ័ប្រាហាំ ហើយសេចក្ដីសន្យាបានធ្វើដល់លោកអ័ប្រាហាំ ហើយដោយសារក្រឹត្យវិន័យនេះហើយ ជាការបន្តកិច្ចការនៃព្រះវរបិតារបស់យើង ដែលព្រះអង្គលើកតម្កើងព្រះអង្គទ្រង់។
៣២ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាទៅ ហើយធ្វើកកិច្ចការទាំងឡាយរបស់លោកអ័ប្រាហាំចុះ ចូរចូលក្នុងក្រឹត្យវិន័យរបស់យើង ហើយអ្នករាល់គ្នានឹងបានសង្គ្រោះ។
៣៣ប៉ុន្តែបើសិនជាអ្នករាល់គ្នាមិនចូលក្នុងក្រឹត្យវិន័យរបស់យើងទេ នោះអ្នករាល់គ្នាពុំអាចបានទទួលសេចក្ដីសន្យានៃព្រះវរបិតា ដែលព្រះអង្គបានធ្វើដល់លោកអ័ប្រាហាំនោះឡើយ។
៣៤ព្រះទ្រង់បានកបញ្ជាលោកអ័ប្រាហាំ ហើយនាងខសារ៉ាបានប្រគល់នាងគហាការដល់លោកអ័ប្រាហាំឲ្យធ្វើជាប្រពន្ធ។ ហើយតើហេតុ អ្វីបានជានាងធ្វើដូច្នោះ? ពីព្រោះការណ៍នេះគឺជាក្រឹត្យវិន័យ ហើយចេញពីនាងហាការ នោះមានមនុស្សជាច្រើនកើតមក។ ហេតុដូច្នេះហើយ ការណ៍នេះត្រូវបានសម្រេចសេចក្ដីសន្យា ព្រមទាំងការណ៍ផ្សេងៗទៀត។
៣៥ហេតុដូច្នេះហើយ តើលោកអ័ប្រាហាំ នៅក្រោមការដាក់ទោសឬ? យើងប្រាប់អ្នកជាប្រាកដថា ទេ ត្បិតយើង ជាព្រះអម្ចាស់បានកបញ្ជាការណ៍នោះ។
៣៦លោកអ័ប្រាហាំត្រូវកបានបញ្ជាឲ្យថ្វាយដង្វាយនូវខអ៊ីសាកជាកូនរបស់លោក ទោះជាយ៉ាងណាក៏ដោយ គង់តែបានសរសេរទុកមកដែរថា កុំឲ្យគសម្លាប់មនុស្សឲ្យសោះ។ ក៏ប៉ុន្តែលោកអ័ប្រាហាំពុំបានជំទាស់ដែរ ហើយការណ៍នោះត្រូវបានរាប់ជាឃសេចក្ដីសុចរិត ដល់លោកវិញ។
៣៧លោកអ័ប្រាហាំបានទទួលយកកពួកស្រីស្នំ ហើយពួកគេបានបង្កើតកូនជូនលោក ហើយការណ៍នោះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់លោក គឺពីព្រោះពួកគេត្រូវបានប្រគល់ដល់លោក ហើយលោកបាននៅជាប់នឹងក្រឹត្យវិន័យរបស់យើង ដូចជាអ៊ីសាក និងខយ៉ាកុប ដែរ ពួកគេពុំបានប្រព្រឹត្តអ្វីផ្សេងពីការណ៍ ដែលពួកគេត្រូវបានបញ្ជាឲ្យធ្វើនោះឡើយ ហើយពីព្រោះពួកគេពុំបានប្រព្រឹត្តអ្វីផ្សេងពីការណ៍ ដែលពួកគេត្រូវបានបញ្ជាឲ្យធ្វើនោះ ទើបពួកគេបានចូលក្នុងគភាពតម្កើងឡើងរបស់ពួកគេ ស្របតាមសេចក្ដីសន្យាទាំងឡាយ ហើយអង្គុយលើបល្ល័ង្កទាំងឡាយ ហើយពុំមែនជាពួកទេវតាទេ តែជាព្រះវិញ។
៣៨កហ្លួងដាវីឌក៏បានទទួលយកភរិយា និងស្រីស្នំជាខច្រើន ហើយព្រមទាំងហ្លួងសាឡូម៉ូន និងលោកម៉ូសេ ជាពួកអ្នកបម្រើរបស់យើងដែរ ព្រមទាំងអ្នកផ្សេងជាច្រើនទៀត ដែលជាពួកអ្នកបម្រើរបស់យើងផង ចាប់តាំងពីដើមកំណើតរហូតមកដល់ពេលនេះ ហើយពួកគេពុំបានប្រព្រឹត្តអំពើបាបណាមួយឡើយ លើកលែងតែការណ៍ទាំងនោះ ដែលពួកគេពុំបានទទួលពីយើងប៉ុណ្ណោះ។
៣៩ភរិយា និងស្រីស្នំទាំងឡាយរបស់ហ្លួងដាវីឌ ត្រូវបានកប្រទានដល់ទ្រង់ពីយើង ដោយដៃរបស់ណាថាន់ ជាអ្នកបម្រើរបស់យើង ហើយអ្នកផ្សេងៗទៀតដោយពួកព្យាការី ដែលមានខកូនសោអំពីអំណាចនេះ ហើយទ្រង់ពុំបានប្រព្រឹត្តអំពើបាបណាមួយទាស់នឹង យើងឡើយ លើកលែងតែក្នុងករណីនៃគអូរី និងប្រពន្ធគាត់ប៉ុណ្ណោះ ហើយដោយហេតុនេះហើយ ទើបទ្រង់បានធ្លាក់ពីភាពតម្កើងឡើងរបស់ទ្រង់ ហើយបានទទួលចំណែករបស់ទ្រង់ ហើយទ្រង់នឹងពុំបានគ្រងពួកគេទុកជាមរតកនៅបរលោកឡើយ ត្បិតយើងឃបានប្រទានពួកគេដល់អ្នកផ្សេងទៀតហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៤០យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយយើងប្រទានដល់អ្នក គឺយ៉ូសែប ជាអ្នកបម្រើរបស់យើងនូវតំណែងមួយ ហើយកសាងឡើងវិញនូវការណ៍គ្រប់យ៉ាង។ ចូរអ្នករាល់គ្នាទូលសូមអ្វីក៏ដោយ នោះនឹងត្រូវបានប្រទានដល់អ្នក ស្របតាមព្រះបន្ទូលរបស់យើង។
៤១ហើយដូចជាអ្នករាល់គ្នាបានទូលសូមចង់ដឹងអំពីការកំផិត ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាមានបុរសណាម្នាក់ បានទទួលប្រពន្ធនៅក្នុងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច ហើយបើសិនជានាងនៅជាមួយបុរសណាផ្សេងទៀត ដែលយើងពុំបានតាំងដល់នាង ដោយការលាបដ៏បរិសុទ្ធនោះទេ នោះនាងបានប្រព្រឹត្តអំពើកំផិតហើយ ហើយនឹងត្រូវបំផ្លាញចោល។
៤២បើសិនជានាងពុំនៅក្នុងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ចទេ ហើយនាងនៅជាមួយបុរសណាផ្សេងទៀត នោះនាងបានកប្រព្រឹត្តអំពើកំផិតហើយ។
៤៣ហើយបើសិនជាប្ដីនាងនៅជាមួយស្រីណាផ្សេងទៀត ហើយគាត់នៅក្នុងកកិច្ចសច្ចា នោះគាត់បានបំបាក់កិច្ចសច្ចារបស់ខ្លួន ហើយបានប្រព្រឹត្តអំពើកំផិតហើយ។
៤៤ហើយបើសិនជានាងពុំបានប្រព្រឹត្តអំពើកំផិតទេ ប៉ុន្តែនៅគ្មានទោស ហើយពុំបានបំបាក់កិច្ចសច្ចារបស់ខ្លួនឡើយ ហើយនាងដឹងជាក់ ហើយយើងបើកសម្ដែងប្រាប់ដល់អ្នក គឺយ៉ូសែប ជាអ្នកបម្រើរបស់យើង ខណៈនោះទើបអ្នកមានអំណាច ដោយអំណាចនៃបព្វជិតភាពបរិសុទ្ធរបស់យើង ដើម្បីយកនាង ហើយប្រគល់នាងទៅឲ្យអ្នកណាដែលពុំបានប្រព្រឹត្តអំពើកំផិត ប៉ុន្តែមានកចិត្តស្មោះវិញ ត្បិតអ្នកនោះនឹងត្រូវបានតាំងឲ្យធ្វើជាអ្នកត្រួតលើរបស់ជាច្រើន។
៤៥ត្បិតយើងបានដាក់មកលើអ្នកនូវកកូនសោទាំងឡាយ និងអំណាចនៃបព្វជិតភាព ដែលយើងខសាងឡើងវិញនូវការណ៍គ្រប់យ៉ាង ហើយធ្វើឲ្យអ្នកដឹងនូវការណ៍គ្រប់យ៉ាងតាមពេលកំណត់។
៤៦ហើយប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្វីក៏ដោយដែលអ្នកកភ្ជាប់នៅផែនដី នោះនឹងត្រូវបានភ្ជាប់ទុកនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នកចងនៅផែនដីដោយនូវព្រះនាមរបស់យើង និងដោយព្រះបន្ទូលរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ដូច្នោះ នោះនឹងត្រូវបានចងទុកអស់កល្បជានិច្ចនៅស្ថានសួគ៌ដែរ ហើយបាបទាំងឡាយរបស់អ្នកណាក៏ដោយ ដែលអ្នកខអត់ទោសឲ្យនៅផែនដី នោះនឹងត្រូវបានអត់ទោសឲ្យនៅស្ថានសួគ៌ដែរ ហើយបាបទាំងឡាយរបស់អ្នកណាក៏ដោយ ដែលអ្នកប្រកាន់នៅផែនដី នោះនឹងត្រូវប្រកាន់ជាប់នៅស្ថានសួគ៌ដែរ។
៤៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា អ្នកណាក៏ដោយដែលអ្នកឲ្យពរ នោះយើងនឹងប្រទានពរឲ្យដែរ ហើយអ្នកណាក៏ដោយដែលអ្នកដាក់កបណ្ដាសា នោះយើងនឹងដាក់បណ្ដាសាដែរ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងជាព្រះអម្ចាស់ គឺជាព្រះរបស់អ្នក។
៤៨ហើយជាថ្មីទៀត យើងប្រាប់អ្នក គឺយ៉ូសែប ជាអ្នកបម្រើរបស់យើងជាប្រាកដថា អ្វីក៏ដោយដែលអ្នកប្រគល់នៅផែនដី ហើយដល់អ្នកណាក៏ដោយ ដែលអ្នកប្រគល់ឲ្យនៅផែនដី ដោយព្រះបន្ទូលរបស់យើង ហើយស្របតាមក្រឹត្យវិន័យរបស់យើង នោះនឹងត្រូវបានផ្ដល់ ដោយព្រះពរទាំងឡាយ និងដោយព្រះចេស្ដារបស់យើង ហើយពុំមែនដោយបណ្ដាសាឡើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយនឹងគ្មានការដាក់ទោសនៅផែនដី និងនៅស្ថានសួគ៌ឡើយ។
៤៩ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយនឹងបានដល់អ្នក ដរាបដល់កបំផុតលោក និងរហូតដល់អស់ភាពអស់កល្បជានិច្ចផង ត្បិតយើងប្រាកដជាខភ្ជាប់មកលើអ្នកនូវគភាពតម្កើងឡើងរបស់អ្នក ហើយរៀបចំបល្ល័ង្កមួយសម្រាប់អ្នក នៅនគរនៃព្រះវរបិតារបស់យើងជាមួយលោកអ័ប្រាហាំ ជាឃអយ្យកោរបស់អ្នក។
៥០មើលចុះ យើងបានទតឃើញកការបូជាទាំងឡាយរបស់អ្នក ហើយនឹងអត់ទោសដល់អស់ទាំងអំពើបាបរបស់អ្នក យើងបានទតឃើញការបូជាទាំងឡាយរបស់អ្នក ចំពោះការគោរពតាមអ្វីដែលយើងបានប្រាប់ដល់អ្នកហើយ។ ហេតុដូច្នេះហើយ ចូរទៅ ហើយយើងនឹងរៀបចំផ្លូវសម្រាប់ឲ្យអ្នកចៀសរួចចុះ ដូចជាយើងខបានទទួលដង្វាយរបស់លោកអ័ប្រាហាំ គឺអ៊ីសាក ជាកូនលោកនោះ។
៥១យើងប្រាប់អ្នកជាប្រាកដថា ៖ យើងប្រទានព្រះបញ្ញត្តិមួយដល់ អិមម៉ា ស៊្មីធ ជាអ្នកបម្រើរបស់យើងដែលជាប្រពន្ធរបស់អ្នក ដែលយើងបានប្រទានដល់អ្នកថា នាងទប់ខ្លួន ហើយកុំទទួលទាននូវអ្វីដែលយើងបញ្ជាដល់អ្នកឲ្យប្រគល់ដល់នាងឡើយ ត្បិតយើងធ្វើការណ៍នេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ដើម្បីពិសោធន៍ដល់អ្នកទាំងអស់គ្នា ដូចជាយើងបានពិសោធន៍លោកអ័ប្រាហាំដែរ ហើយប្រយោជន៍ឲ្យយើងអាចតម្រូវដង្វាយពីដៃអ្នក ដោយសេចក្ដីសញ្ញា និងការបូជា។
៥២ហើយចូរឲ្យ កអិមម៉ា ស៊្មីធ ជាអ្នកបម្រើរបស់យើង ទទួលអស់អ្នកណាដែលត្រូវបានប្រទានដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយដែលល្អសុទ្ធសាធ និងបរិសុទ្ធនៅចំពោះយើង ហើយអស់អ្នកណាដែលមិនបរិសុទ្ធ ហើយថាខ្លួនបរិសុទ្ធ នោះនឹងត្រូវបំផ្លាញចោល ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៥៣ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយអ្នករាល់គ្នាត្រូវគោរពតាមសំឡេងរបស់យើង ហើយយើងប្រទានដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង ប្រយោជន៍ឲ្យលោកអាចបានធ្វើជាអ្នកត្រួតលើរបស់ជាច្រើន ត្បិតលោកមានកចិត្តស្មោះលើរបស់បន្តិចបន្តួច ហើយចាប់ពីអំណឹះតទៅ យើងនឹងចម្រើនកម្លាំងដល់លោក។
៥៤ហើយយើងបញ្ជាដល់ អិមម៉ា ស៊្មីធ ជាអ្នកបម្រើរបស់យើង ឲ្យនៅ និងនៅជាប់នឹងយ៉ូសែបជាអ្នកបម្រើរបស់យើង ហើយគ្មាននរណាទៀតសោះ។ ប៉ុន្តែបើសិនជានាងមិននៅជាប់នឹងព្រះបញ្ញត្តិនេះទេ នោះនាងនឹងត្រូវបំផ្លាញចោល ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយនឹងបំផ្លាញនាងចោល បើសិនជានាងមិននៅជាប់ក្នុងក្រឹត្យវិន័យរបស់យើងទេ។
៥៥ប៉ុន្តែបើសិនជានាងមិននៅជាប់នឹងព្រះបញ្ញត្តិនេះទេ ខណៈនោះ យ៉ូសែប ជាអ្នកបម្រើរបស់យើង ត្រូវធ្វើអ្វីគ្រប់យ៉ាងសម្រាប់នាង ដូចដែលលោកបានប្រាប់មកហើយ ហើយយើងនឹងប្រទានពរដល់លោក ហើយបង្កើនលោកឲ្យបានច្រើនជាអនេក ហើយប្រទានដល់លោកកមួយរយដងនៅក្នុងលោកិយនេះ គឺជាឪពុក និងម្ដាយ បងប្អូនប្រុសស្រី ផ្ទះសំបែង និងដែនដី ប្រពន្ធ និងកូនចៅ ហើយនឹងមកុដនៃជីវិតទាំងឡាយខដ៏នៅអស់កល្បជានិច្ច នៅក្នុងពិភពទាំងឡាយដ៏នៅអស់កល្បជានិច្ច។
៥៦ហើយជាថ្មីទៀត យើងប្រាប់ជាប្រាកដថា ចូរឲ្យអ្នកបម្រើរបស់យើងកអត់ទោសដល់យ៉ូសែប ជាអ្នកបម្រើរបស់យើងនូវការរំលងទាំងឡាយរបស់លោកចុះ ហើយខណៈនោះ ទើបនាងត្រូវបានអត់ទោសចំពោះការរំលងទាំងឡាយរបស់នាង ដែលនាងបានធ្វើរំលងទាស់ នឹងយើង ហើយយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នកនឹងប្រទានពរដល់នាង ហើយបង្កើននាងឲ្យបានច្រើនជាអនេក ហើយធ្វើឲ្យចិត្តនាងបានអរសប្បាយ។
៥៧ហើយជាថ្មីទៀត យើងប្រាប់ថា ចូរកុំឲ្យយ៉ូសែប ជាអ្នកបម្រើរបស់យើង ដករបស់របរលោកចេញពីដៃលោកឡើយ ក្រែងលោមានខ្មាំងសត្រូវមក ហើយបំផ្លាញលោកចោល ត្បិតអារក្សសាតាំងកស្វែងរកបំផ្លាញលោកចោល ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយលោកគឺជាអ្នកបម្រើរបស់យើង ហើយមើលចុះ និងមើលន៏ យើងគង់នៅជាមួយលោក ដូចជាយើងបានគង់នៅជាមួយលោក អ័ប្រាហាំ ជាអយ្យកោរបស់អ្នក ដរាបដល់ខភាពតម្កើងឡើង និងសិរីល្អរបស់លោក។
៥៨ឥឡូវនេះ អំពីក្រឹត្យវិន័យនៃកបព្វជិតភាព នោះមានការណ៍ជាច្រើន ដែលទាក់ទងទៅនឹងរឿងនោះ។
៥៩ប្រាកដមែន បើសិនជាមានបុរសណាមួយ ដែលត្រូវបានហៅពីព្រះវរបិតាយើង ដូចជាកលោកអើរ៉ុន ដោយសំឡេងយើងផ្ទាល់ និងដោយសំឡេងរបស់ព្រះអង្គដែលចាត់យើង ហើយយើងបានប្រទានដល់អ្នកនោះនូវខកូនសោទាំងឡាយ និងអំណាចនៃបព្វជិតភាព នេះ បើសិនជាអ្នកនោះប្រព្រឹត្តអ្វីក៏ដោយដោយនូវព្រះនាមរបស់យើង និងស្របតាមក្រឹត្យវិន័យរបស់យើង និងតាមព្រះបន្ទូលរបស់យើង អ្នកនោះនឹងពុំបានប្រព្រឹត្តអំពើបាបឡើយ ហើយយើងនឹងរាប់គាត់ថាជាសុចរិត។
៦០ហេតុដូច្នេះហើយ ចូរកុំឲ្យអ្នកណានិន្ទាលើយ៉ូសែប ជាអ្នកបម្រើរបស់យើងឡើយ ត្បិតយើងនឹងរាប់លោកថាជាសុចរិត ត្បិតលោកនឹងធ្វើការបូជាអ្វីដែលយើងតម្រូវពីដៃលោក ចំពោះការរំលងទាំងឡាយរបស់លោក ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នកទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៦១ហើយជាថ្មីទៀត អំពីក្រឹត្យវិន័យនៃបព្វជិតភាព បើសិនជាមានបុរសណាមួយយកស្រីកព្រហ្មចារីធ្វើជាប្រពន្ធ ហើយមានប្រាថ្នាចង់បានខមួយទៀត ហើយប្រពន្ធទីមួយយល់ព្រម ហើយបើសិនជាគាត់យកប្រពន្ធទីពីរ ហើយពួកគេជាស្រីព្រហ្មចារី ហើយពុំបានសច្ចាដល់បុរសផ្សេងទេ ខណៈនោះ រាប់គាត់ថាជាសុចរិត គាត់មិនអាចប្រព្រឹត្តអំពើកំផិតបានឡើយ ព្រោះពួកគេត្រូវបានប្រគល់ដល់គាត់ហើយ ត្បិតអ្នកនោះពុំអាចប្រព្រឹត្តអំពើកំផិតចំពោះអ្វីដែលបានប្រគល់ដល់គាត់ ហើយដែលមិនមែនដល់អ្នកណាផ្សេងនោះឡើយ។
៦២ហើយបើសិនជាអ្នកនោះមានស្រីព្រហ្មចារីដប់នាក់ ដែលបានប្រគល់ដល់គាត់ដោយក្រឹត្យវិន័យនេះ នោះគាត់ពុំអាចប្រព្រឹត្តអំពើកំផិតបានឡើយ ត្បិតពួកគេជាប្រពន្ធគាត់ ហើយពួកគេត្រូវបានប្រគល់ដល់គាត់ ហេតុដូច្នេះហើយ អ្នកនោះត្រូវបានរាប់ថា ជាសុចរិត។
៦៣ប៉ុន្តែបើសិនជាស្រីព្រហ្មចារីណាមួយក្នុងចំណោមដប់នាក់ បន្ទាប់ពីនាងរៀបការហើយ នៅជាមួយបុរសផ្សេងទៀត នោះនាងបានប្រព្រឹត្តអំពើកំផិត ហើយនឹងត្រូវបំផ្លាញចោល ត្បិតពួកគេត្រូវបានប្រគល់ដល់អ្នកនោះ ដើម្បីបង្កើតកូនឲ្យចម្រើនកជាច្រើនឡើងឲ្យមានពេញពាសលើផែនដី ស្របតាមព្រះបញ្ញត្តិរបស់យើង និងដើម្បីបំពេញសេចក្ដីសន្យា ដែលបានធ្វើដោយព្រះវរបិតារបស់យើង ចាប់តាំងពីមុនកំណើតលោកិយមកម្ល៉េះ និងសម្រាប់ភាពតម្កើងឡើងរបស់ពួកគេនៅក្នុងពិភពទាំងឡាយដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យពួកគេអាច បានព្រលឹងនៃមនុស្សលោក ត្បិតការណ៍នេះហើយ ទើបខកិច្ចការនៃព្រះវរបិតារបស់យើងបានបន្តទៅ ប្រយោជន៍ឲ្យទ្រង់អាចបានតម្កើងឡើង។
៦៤ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាមានបុរសណាមួយ ដែលកាន់កូនសោទាំងឡាយនៃអំណាចនេះ បើគេមានប្រពន្ធ ហើយអ្នកនោះបង្រៀនដល់នាងអំពីក្រឹត្យវិន័យនៃបព្វជិតភាព ដូចដែលទាក់ទងទៅនឹងការណ៍ទាំងនេះ ខណៈនោះ ទើបនាងនឹងជឿ ហើយនឹងបម្រើគាត់ បើពុំនោះសោតទេ នាងនឹងត្រូវបំផ្លាញចោល ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងនឹងបំផ្លាញនាងចោល ព្រោះយើងនឹងតម្កើងព្រះនាមយើងនៅលើអស់អ្នកណាដែលទទួល ហើយនៅក្នុងក្រឹត្យវិន័យរបស់យើង។
៦៥ហេតុដូច្នេះហើយ ការណ៍នោះនឹងទៅជាក្រឹត្យវិន័យចំពោះយើង បើសិនជានាងមិនទទួលក្រឹត្យវិន័យនេះទេ ត្បិតដើម្បីឲ្យគាត់បានទទួលនូវការណ៍គ្រប់យ៉ាង ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់គាត់នឹងប្រទានដល់គាត់ ពីព្រោះនាងមិនបានជឿ ហើយបម្រើគាត់ តាមព្រះបន្ទូលយើងទេ ហើយខណៈនោះ នាងនឹងក្លាយទៅជាអ្នករំលង ហើយអ្នកនោះត្រូវបានលើកលែងពីក្រឹត្យវិន័យរបស់នាង សារ៉ា ដែលបានបម្រើលោកអ័ប្រាហាំ តាមក្រឹត្យវិន័យ ក្នុងកាលយើងបញ្ជាលោកអ័ប្រាហាំ ឲ្យយកនាងហាការធ្វើជាប្រពន្ធ។
៦៦ហើយឥឡូវនេះ អំពីក្រឹត្យវិន័យនេះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងនឹងបើកសម្ដែងប្រាប់ដល់អ្នកពីអំណឹះតទៅ ហេតុដូច្នេះហើយ ចូររាប់ការណ៍នេះថាល្មមនៅពេលនេះសិនចុះ។ មើលចុះ យើងជាអាលផា និងអូមេកា។ អាម៉ែន៕