កណ្ឌទី ៣៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអែសរ៉ា ធេយ័រ និង ណូរត្រុព ស៊្វីត នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែតុលា ឆ្នាំ១៨៣០ (History of the Church, ១:១២៦–១២៧)។ ក្នុងការកត់វិវរណៈនេះ ព្យាការីបានបញ្ជាក់ថា ៖ « … ព្រះអម្ចាស់ទ្រង់ប្រុងប្រៀបជានិច្ច ដើម្បីបង្គាប់ដល់អស់អ្នកណាដែលព្យាយាមស្វែងរកដោយនូវសេចក្ដីជំនឿ » (History of the Church, ១:១២៦)។
១–៤, ពួកអ្នកធ្វើការត្រូវបានហៅឲ្យប្រកាសប្រាប់ពីដំណឹងល្អ នៅម៉ោងទី១១; ៥–៦, សាសនាចក្រត្រូវបានតាំងឡើង ហើយពួកដែលបានរើសតាំង ត្រូវបានប្រមូលគ្នា; ៧–១០, ចូរប្រែចិត្តចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ; ១១–១៥, សាសនាចក្រត្រូវបានសាងឡើងនៅលើថ្មដានៃដំណឹងល្អ; ១៦–១៨, ចូរប្រុងប្រៀបចាំការយាងមកនៃប្ដីថ្មោងថ្មីចុះ។
១មើលចុះ យើងប្រាប់អ្នកថា អែសរ៉ា និង ណូរត្រុព ជាពួកអ្នកបម្រើរបស់យើងអើយ ចូរបើកត្រចៀក ហើយស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ ឯកព្រះបន្ទូលរបស់ទ្រង់នោះនៅរស់ ហើយពូកែផង ក៏មុតជាងដាវមានមុខពីរ ដើម្បីកាត់សន្លាក់ និងខួរឆ្អឹង ព្រលឹង និងវិញ្ញាណដាច់ពីគ្នា ហើយពិចារណាអស់ទាំងគំនិតដែលចិត្តខគិត ហើយដែលសម្រេចដែរ។
២ត្បិតប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាត្រូវបានហៅ ឲ្យបន្លឺសំឡេងរបស់អ្នកឡើង ហាក់ដូចជាដោយកសំឡេងត្រែ ដើម្បីប្រកាសប្រាប់ពីដំណឹងល្អរបស់យើងដល់តំណមនុស្សវៀច និងខិលខូច។
៣ត្បិតមើលចុះ កស្រែបានសសំព្រុសល្មមច្រូតហើយ ហើយត្រូវជាម៉ោងខទី១១ហើយ ហើយជាពេលគក្រោយបង្អស់ ដែលយើងនឹងហៅពួកអ្នកធ្វើការឲ្យចូលក្នុងចម្ការទំពាំងបាយជូររបស់យើង។
៤ហើយកចម្ការទំពាំងបាយជូររបស់យើងបានក្លាយទៅជាខពុករលួយ គ្រប់ទាំងកន្លែងតូចតាចផង ហើយគ្មានអ្នកណាដែលប្រព្រឹត្តតាមគសេចក្ដីសប្បុរសសោះ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេឃធ្វើខុសក្នុងគ្រាជាច្រើន ពីព្រោះមកពីងឧបាយកលផ្នែកសង្ឃ គឺជាពួកអស់អ្នកដែលមានគំនិតពុករលួយ។
៥ហើយប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា កសាសនាចក្រនេះ យើងខបានតាំងឡើង ហើយបានហៅឲ្យចេញមកពីទីរហោស្ថាន។
៦ហើយទើបយើងកប្រមូលពួកដែលយើងរើសតាំងពីខទិសទាំងបួននៃផែនដី បែបដូច្នោះហើយ គឺអស់មនុស្សជាច្រើនណាដែលនឹងជឿដល់យើង ហើយស្ដាប់តាមសំឡេងរបស់យើង។
៧មែនហើយ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ស្រែបានសសំព្រុសល្មមច្រូតហើយ ហេតុដូច្នោះហើយ ចូរលូកកណ្ដៀវរបស់អ្នក ហើយច្រូតដោយអស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នកចុះ។
៨ចូរកបើកមាត់របស់អ្នកចុះ នោះមាត់នឹងបានពោរពេញ ហើយអ្នកនឹងបានក្លាយទៅដូចជាខនីហ្វៃពីបុរាណ ជាអ្នកដែលបានធ្វើដំណើរនៅក្នុងទីរហោស្ថាន ចាកចេញពីក្រុងយេរូសាឡិម។
៩មែនហើយ ចូរបើកមាត់របស់អ្នកចុះ ហើយចូរកុំសំចៃឡើយ ហើយអ្នកនឹងបានផ្ទុកកកណ្ដាប់ស្រូវពីលើខ្នងរបស់អ្នក ត្បិតមើលន៏ យើងនៅជាមួយនឹងអ្នក។
១០មែនហើយ ចូរបើកមាត់របស់អ្នកចុះ ហើយមាត់នឹងបានពោរពេញ ដោយនិយាយថា ៖ ចូរប្រែចិត្តចុះ ចូរកប្រែចិត្តចុះ ហើយចូរអ្នករាល់គ្នារៀបចំផ្លូវទទួលព្រះអម្ចាស់ ហើយតម្រង់ផ្លូវថ្វាយទ្រង់ចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ
១១មែនហើយ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលកបុណ្យជ្រមុជទឹកទាំងអស់គ្នា សម្រាប់ការផ្ដាច់បាបទាំងឡាយរបស់អ្នក មែនហើយ ចូរទទួលបុណ្យជ្រមុជដោយទឹក ហើយបន្ទាប់មក នឹងមានបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ។
១២មើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា នេះជាកដំណឹងល្អរបស់យើង ហើយចូរចងចាំចុះថា ពួកគេនឹងត្រូវមានសេចក្ដីជំនឿជឿដល់យើង បើពុំនោះសោតទេ ពួកគេនឹងពុំអាចបានសង្គ្រោះឡើយ
១៣ហើយនៅលើកថ្មដានេះ យើងនឹងស្ថាបនាសាសនាចក្ររបស់យើង មែនហើយ នៅលើថ្មដានេះ អ្នករាល់គ្នាត្រូវបានស្ថាបនាឡើង ហើយបើសិនជាអ្នករាល់គ្នានៅខ្ជាប់ខ្ជួន នោះខទ្វារនៃស្ថាននរក នឹងពុំដែលឈ្នះលើអ្នកបានឡើយ។
១៤ហើយអ្នករាល់គ្នានឹងបានចាំពីកមាត្រា និងសេចក្ដីសញ្ញាទាំងឡាយនៃសាសនាចក្រ ដើម្បីកាន់តាមរបស់ទាំងនោះ។
១៥ហើយអស់អ្នកណាដែលមានសេចក្ដីជំនឿ នោះអ្នកនឹងត្រូវកបញ្ជាក់នៅក្នុងសាសនាចក្ររបស់យើង ដោយសារការដាក់ខដៃលើ ហើយយើងនឹងប្រទានគអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធមកលើពួកគេ។
១៦ហើយព្រះគម្ពីរមរមន និងកព្រះគម្ពីរបរិសុទ្ធត្រូវបានប្រទានមកពីយើង សម្រាប់ខការបង្គាប់ដល់អ្នក ហើយព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើងនឹងគប្រោសឲ្យរបស់របរទាំងអស់មានជីវិតចម្រើនឡើងវិញ។
១៧ហេតុដូច្នោះហើយ ចូរមានចិត្តស្មោះត្រង់ ដោយអធិស្ឋានជានិច្ច ដោយមានចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយអ្នកផង ដើម្បីឲ្យអ្នកអាចបានប្រុងប្រៀបជាស្រេច ក្នុងកាលការយាងមកនៃកប្ដីថ្មោងថ្មី —
១៨ត្បិតមើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងកមកយ៉ាងឆាប់រហ័ស។ គឺដូច្នោះមែន។ អាម៉ែន៕