កណ្ឌទី ៥០
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែឧសភា ឆ្នាំ១៨៣១ (History of the Church, ១:១៧០–១៧៣)។ ព្យាការីថ្លែងប្រាប់ថា មានពួកអែលឌើរខ្លះមិនយល់អំពីការបើកសម្ដែងនៃវិញ្ញាណផ្សេងៗដែលមានពាសពេញនៅលើផែនដីទេ ម្ល៉ោះហើយបានជាវិវរណៈនេះត្រូវបានប្រទានឲ្យមក ទុកជាចម្លើយដល់សំណូមពរដ៏វិសេសអំពីរឿងនេះ។ ដែលហៅថាបាតុភូតខាងវិញ្ញាណ នោះពុំមែនមិនធម្មតានៅក្នុងចំណោមពួកសមាជិកឡើយ មានមនុស្សខ្លះបានអះអាងថា បានទទួលការនិមិត្ត និងវិវរណៈទាំងឡាយ។
១–៥, មានវិញ្ញាណក្លែងក្លាយជាច្រើននៅពាសពេញលើផែនដី; ៦–៩, វេទនាដល់ពួកមនុស្សកំពុត និងដល់ពួកអ្នកណាដែលបានកាត់ចេញពីសាសនាចក្រ; ១០–១៤, ពួកអែលឌើរត្រូវផ្សាយដំណឹងល្អដោយសារព្រះវិញ្ញាណ; ១៥–២២, ទាំងអ្នកផ្សាយ និងអ្នកស្ដាប់ ត្រូវការឲ្យបានបំភ្លឺដោយសារព្រះវិញ្ញាណ; ២៣–២៥, អ្វីណាមួយដែលពុំស្អាងឡើង នោះពុំមែនមកពីព្រះទេ; ២៦–២៨, ពួកអ្នកស្មោះត្រង់ជាម្ចាស់នៃរបស់គ្រប់ទាំងអស់; ២៩–៣៦, ពាក្យអធិស្ឋានរបស់ពួកអ្នកដែលត្រូវបានធ្វើឲ្យបរិសុទ្ធ ត្រូវបានឆ្លើយតប; ៣៧–៤៦, ព្រះគ្រីស្ទ ជាអ្នកគង្វាលល្អ ហើយជាថ្មដានៃសាសន៍អ៊ីស្រាអែល។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើងអើយ ហើយផ្ទៀងត្រចៀកចំពោះសំឡេងនៃព្រះដ៏មានព្រះជន្មរស់នៅ ហើយស្ដាប់តាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែលនឹងត្រូវបានប្រទានដល់អ្នក តាមអ្វីដែលអ្នករាល់គ្នាបានសូម ហើយបានយល់ព្រមអំពីសាសនាចក្រ និងវិញ្ញាណទាំងឡាយ ដែលមានពាសពេញនៅលើផែនដី។
២មើលចុះ យើងប្រាប់អ្នកជាប្រាកដថា មានវិញ្ញាណជាច្រើនដែលជាកវិញ្ញាណក្លែងក្លាយ ដែលបានចេញទៅលើផែនដី ដោយបោកបញ្ឆោតមនុស្សលោក។
៣ហើយកអារក្សសាតាំងក៏បានព្យាយាមបោកបញ្ឆោតអ្នក ដើម្បីវាអាចបានឈ្នះលើអ្នកដែរ។
៤មើលចុះ យើងជាព្រះអម្ចាស់បានទតមើលអ្នក ហើយបានទតឃើញអំពើគួរខ្ពើមឆ្អើមទាំងឡាយនៅក្នុងសាសនាចក្រ ដែលកអះអាងតាមព្រះនាមរបស់យើង។
៥ប៉ុន្តែមានពរហើយ ដល់ពួកអ្នកដែលមានចិត្តស្មោះត្រង់ ហើយកកាន់ខ្ជាប់ ទោះបីក្នុងជីវិត ឬក្នុងសេចក្ដីស្លាប់ក្ដី ត្បិតពួកគេនឹងបានគ្រងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមរតក។
៦ប៉ុន្តែវេទនាដល់ពួកអ្នកណាដែលជាមនុស្សឆបោក និងកមនុស្សកំពុត ត្បិតព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលដូច្នោះថា យើងនឹងនាំពួកគេមកជំនុំជំរះ។
៧មើលចុះ យើងប្រាប់អ្នកជាប្រាកដថា មានកមនុស្សកំពុតនៅក្នុងចំណោមពួកអ្នករាល់គ្នា ដែលបានបញ្ឆោតមនុស្សខ្លះៗ ដែលត្រូវបានទទួលខអំណាចពីគមារសត្រូវ ប៉ុន្តែមើលចុះ ឃពួកគេនឹងត្រូវបានទាញយកមកវិញ
៨ប៉ុន្តែពួកមនុស្សកំពុតនឹងត្រូវចាប់បាន ហើយនឹងត្រូវកកាត់ចេញ ទោះបីរស់ ឬស្លាប់ក្ដី តាមព្រះហឫទ័យយើង ហើយវេទនាដល់ពួកអ្នកណាដែលបានកាត់ចេញពីសាសនាចក្ររបស់យើង ត្បិតពួកគេនេះហើយដែលបានឈ្នះដោយលោកិយ។
៩ហេតុដូច្នោះហើយ ចូរមនុស្សគ្រប់រូបប្រុងប្រយ័ត្ន ក្រែងអ្នកនោះប្រព្រឹត្តអ្វីដែលពុំមែននៅក្នុងសេចក្ដីពិត និងសេចក្ដីសុចរិតចំពោះយើង។
១០ហើយឥឡូវនេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដោយព្រះវិញ្ញាណដល់ពួកអែលឌើរនៃសាសនាចក្ររបស់ទ្រង់ថា តស់ ចូរយើងកពិភាក្សាជាមួយគ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបានយល់
១១ចូរយើងពិភាក្សា ដូចជាមនុស្សពិភាក្សាទល់មុខគ្នា។
១២ឥឡូវនេះ កាលណាមនុស្សពិភាក្សា គេបានយល់ដោយសារមនុស្ស ពីព្រោះគេពិភាក្សាដូចជាមនុស្ស ក៏ដូច្នោះដែរ យើងជាព្រះអម្ចាស់ពិភាក្សាជាមួយអ្នក ដើម្បីឲ្យអ្នកអាចកបានយល់។
១៣ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់សួរសំនួរនេះដល់អ្នកថា — តើអ្នករាល់គ្នាត្រូវកបានតែងតាំងឲ្យធ្វើអ្វី?
១៤គឺដើម្បីផ្សាយដំណឹងល្អរបស់យើង ដោយសារកព្រះវិញ្ញាណ គឺព្រះដ៏ជាជំនួយ ដែលបានចាត់ឲ្យចេញទៅបង្រៀនពីខសេចក្ដីពិត។
១៥ហើយខណៈនោះ អ្នករាល់គ្នាបានទទួលកវិញ្ញាណទាំងឡាយ ដែលអ្នករាល់គ្នាពុំអាចយល់ ហើយបានទទួលស្គាល់វិញ្ញាណទាំងនោះ ថាមកពីព្រះ ហើយនៅក្នុងការណ៍នេះ តើអ្នករាល់គ្នាបានរាប់ជាសុចរិតឬអី?
១៦មើលចុះ អ្នករាល់គ្នានឹងឆ្លើយសំនួរនេះដោយខ្លួនឯង ទោះជាយ៉ាងណាក៏ដោយ យើងនឹងមានសេចក្ដីមេត្តាកុរណាដល់អ្នក អ្នកណាដែលទន់ខ្សោយក្នុងចំណោមអ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យកខ្លាំងក្លា ចាប់តាំងពីពេលនេះតទៅ។
១៧យើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលបានតែងតាំងពីយើង ហើយចាត់ឲ្យចេញទៅកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត ដោយ សារព្រះដ៏ជាជំនួយ ដោយនូវព្រះវិញ្ញាណនៃសេចក្ដីពិត តើអ្នកនោះផ្សាយព្រះបន្ទូលនៃសេចក្ដីពិត ដោយសារខព្រះវិញ្ញាណនៃសេចក្ដី ពិត ឬតាមមាគ៌ាណាមួយទៀត?
១៨ហើយបើសិនជាមកតាមមាគ៌ាណាមួយទៀត នោះពុំមែនមកពីព្រះទេ។
១៩ហើយជាថ្មីទៀត អ្នកណាដែលទទួលព្រះបន្ទូលនៃសេចក្ដីពិត តើអ្នកនោះទទួលព្រះបន្ទូលនៃសេចក្ដីពិត ដោយសារព្រះវិញ្ញាណ នៃសេចក្ដីពិត ឬតាមមាគ៌ាណាមួយទៀត?
២០បើសិនជាមកតាមមាគ៌ាណាមួយទៀត នោះពុំមែនមកពីព្រះទេ។
២១ហេតុដូច្នោះហើយ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចយល់ ហើយដឹងថា អ្នកណាដែលទទួលព្រះបន្ទូល ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត នោះបានទទួលព្រះបន្ទូល ដូចជាបានផ្សាយព្រះបន្ទូលដោយព្រះវិញ្ញាណនៃសេចក្ដីពិតទេឬអី?
២២ហេតុដូច្នោះហើយ អ្នកដែលផ្សាយ ហើយអ្នកដែលទទួល យល់គ្នាទៅវិញទៅមក ហើយទាំងពីរនាក់ត្រូវបានកស្អាងឡើង ហើយខត្រេកអរជាមួយគ្នា។
២៣ហើយអ្វីដែលពុំបានស្អាងឡើង នោះពុំមែនមកពីព្រះទេ តែមកពីកសេចក្ដីងងឹតវិញ។
២៤អ្វីដែលមកពីព្រះ ជាកពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយខនៅជាប់ក្នុងព្រះ នោះទទួលគពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ។
២៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដមែន ហើយយើងមានបន្ទូល ប្រយោជន៍ឲ្យអ្នកអាចដឹងកសេចក្ដីពិត ប្រយោជន៍ឲ្យអ្នកអាចបណ្ដេញសេចក្ដីងងឹតចេញពីចំណោមអ្នករាល់គ្នា
២៦អ្នកណាដែលត្រូវបានតែងតាំងពីព្រះ ហើយចាត់ឲ្យចេញទៅ នោះឈ្មោះថាត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកកធំបំផុត ទោះបីអ្នកនោះ តូចជាងគេបំផុត ហើយជាខអ្នកបម្រើដល់មនុស្សទាំងអស់ក្ដី។
២៧ហេតុដូច្នោះហើយ អ្នកនោះជាកអ្នកគ្រងគ្រប់ទាំងអស់ ត្បិតគ្រប់ទាំងអស់នៅក្រោមអំណាចអ្នកនោះ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង ឯជីវិត និងពន្លឺ ព្រះវិញ្ញាណ និងខព្រះចេស្ដា ត្រូវបានចាត់ឲ្យមកដោយសារបំណងព្រះហឫទ័យរបស់ព្រះវរបិតា តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ទ្រង់។
២៨ប៉ុន្តែគ្មានមនុស្សណាគ្រងគ្រប់ទាំងអស់បានឡើយ លើកលែងតែអ្នកនោះបានធ្វើឲ្យកសុទ្ធសាធ ហើយខស្អាតបាតពីអស់ទាំងអំពើបាបសិន។
២៩ហើយបើសិនជាអ្នករាល់គ្នាត្រូវបានធ្វើឲ្យសុទ្ធសាធ ហើយស្អាតបាតពីអស់ទាំងអំពើបាប នោះអ្នករាល់គ្នាត្រូវកសូមអ្វីៗដែលអ្នកប៉ងប្រាថ្នា ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយអ្វីៗទាំងនោះនឹងត្រូវបានសម្រេច។
៣០ប៉ុន្តែចូរយល់ចុះថា នឹងត្រូវបានប្រទានដល់អ្នកនូវអ្វីៗដែលអ្នកនឹងសូម ហើយដូចជាអ្នករាល់គ្នាត្រូវបានចាត់តាំងឲ្យធ្វើជាកមេយ៉ាងណា នោះវិញ្ញាណទាំងឡាយនឹងនៅក្រោមអំណាចអ្នកយ៉ាងនោះដែរ។
៣១ហេតុដូច្នោះហើយ ហេតុការណ៍នឹងកើតឡើងថា បើសិនជាអ្នកមើលឃើញកវិញ្ញាណសម្ដែងខ្លួន ដែលអ្នកពុំអាចយល់ ហើយអ្នកពុំបានទទួលវិញ្ញាណនោះទេ នោះអ្នករាល់គ្នាត្រូវសូមដល់ព្រះវរបិតា ដោយនូវព្រះនាមនៃព្រះយេស៊ូវ ហើយបើសិនជាព្រះអង្គពុំបានប្រទានវិញ្ញាណនោះដល់អ្នកទេ ខណៈនោះ អ្នកអាចដឹងថា វាពុំមែនមកពីព្រះទេ។
៣២ហើយនឹងត្រូវបានប្រទានដល់អ្នកឲ្យមានកអំណាចលើវិញ្ញាណនោះ ហើយអ្នកត្រូវប្រកាសទាស់នឹងវិញ្ញាណនោះដោយសំឡេងយ៉ាងខ្លាំងថា វាពុំមែនមកពីព្រះទេ —
៣៣ចូរកុំកប្រកែកឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវគេយកឈ្នះ ឬដោយខអួតអាង ឬត្រេកអរឡើយ ក្រែងអ្នករាល់គ្នាត្រូវគេចាប់ ដោយសារការណ៍នោះ។
៣៤អ្នកណាដែលបានទទួលពីព្រះ ចូរឲ្យអ្នកនោះទទួលស្គាល់ថា របស់នោះមកពីព្រះចុះ ហើយចូរឲ្យអ្នកនោះត្រេកអរ ដែលព្រះទ្រង់រាប់ថា សមនឹងទទួលបាន។
៣៥ហើយដោយសារការស្ដាប់ និងការប្រព្រឹត្តិការណ៍ទាំងនេះ ដែលអ្នករាល់គ្នាបានទទួល ហើយដែលអ្នករាល់គ្នានឹងត្រូវបានទទួល — ហើយកនគរត្រូវបានប្រទានដល់អ្នកដោយព្រះវរបិតា និងខអំណាចឲ្យយកឈ្នះលើគ្រប់ទាំងអស់ ដែលពុំបានតែងតាំងដោយទ្រង់ —
៣៦ហើយមើលចុះ យើងប្រាប់អ្នកជាប្រាកដថា ឥឡូវនេះ មានពរហើយ ដល់អ្នកណាដែលកំពុងឮព្រះបន្ទូលទាំងឡាយរបស់យើង ដែលចេញមកពីមាត់នៃអ្នកបម្រើរបស់យើង ត្បិតអំពើបាបទាំងឡាយរបស់អ្នក ត្រូវបានកអត់ទោសឲ្យហើយ។
៣៧ចូរឲ្យយ៉ូសែប វេកហ្វៀល ជាអ្នកបម្រើរបស់យើង ជាទីពេញចិត្តយើងណាស់ និង កប៉ាលី ភី ប្រាត្ត ជាអ្នកបម្រើរបស់យើង ឲ្យចេញទៅក្នុងចំណោមសាសនាចក្រទាំងប៉ុន្មាន ហើយចម្រើនកម្លាំងដល់ពួកគេ ដោយសារខពាក្យដំបូន្មានចុះ
៣៨និងយ៉ូហាន ខូរិល ជាអ្នកបម្រើរបស់យើងផង ឬក៏ពួកអ្នកបម្រើរបស់យើងជាច្រើនណា ដែលត្រូវបានតែងតាំងឡើងចំពោះតំណែងនេះហើយ ចូរឲ្យពួកគេធ្វើការនៅក្នុងកចម្ការទំពាំងបាយជូរ ហើយចូរកុំឲ្យនរណារារាំងពួកគេពីការធ្វើអ្វីដែលយើងបានតែងតាំងដល់ពួកគេឡើយ —
៣៩ហេតុដូច្នោះហើយ ក្នុងការណ៍នេះ កអែឌវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ពុំបានរាប់ជាសុចរិតឡើយ ទោះជាយ៉ាងណាក៏ដោយ ចូរឲ្យគាត់ប្រែចិត្ត ហើយគាត់នឹងត្រូវបានអត់ទោសឲ្យ។
៤០មើលចុះ អ្នករាល់គ្នាជាកូនក្មេងតូច ហើយអ្នករាល់គ្នាពុំអាចកទ្រាំគ្រប់ទាំងអស់បានទេ នៅពេលឥឡូវនេះ អ្នករាល់គ្នាត្រូវតែខចម្រើនឡើងក្នុងគព្រះគុណ និងក្នុងការចេះដឹងអំពីឃសេចក្ដីពិត។
៤១កុំឲ្យកខ្លាចឡើយ ខកូនក្មេងតូចអើយ ត្បិតអ្នករាល់គ្នាជារបស់ផងយើង ហើយយើងបានគឈ្នះលើលោកិយហើយ ហើយអ្នករាល់គ្នាជាពួកនោះ ដែលព្រះវរបិតារបស់យើងឃបានប្រទានដល់យើង
៤២ហើយគ្មានអ្នកណាមួយ ដែលព្រះវរបិតាបានប្រទានដល់យើង ដែលត្រូវកវង្វេងបាត់ឡើយ។
៤៣ហើយព្រះវរបិតា និងយើង គឺកតែមួយ។ យើងនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងយើង ហើយដរាបណា អ្នករាល់គ្នាបានទទួលយើង នោះអ្នករាល់គ្នានៅក្នុងយើង ហើយយើងនៅក្នុងអ្នករាល់គ្នាដែរ។
៤៤ហេតុដូច្នោះហើយ យើងនៅកណ្ដាលអ្នករាល់គ្នា ហើយយើងជាអ្នកគង្វាលកល្អ ហើយជាខថ្មដានៃសាសន៍អ៊ីស្រាអែល។ អ្នកណាដែលសង់នៅលើគថ្មដានេះ នឹងឃមិនត្រូវរលំឡើយ។
៤៥ហើយថ្ងៃនឹងមកដល់ ដែលអ្នករាល់គ្នានឹងឮសំឡេងរបស់យើង ហើយកឃើញយើង ហើយដឹងថា យើងជាព្រះ។
៤៦ដូច្នេះ ឲ្យកចាំយាម ដើម្បីឲ្យអ្នករាល់គ្នាអាចបានខប្រុងប្រៀបជាស្រេច។ គឺដូច្នោះមែន។ អាម៉ែន៕