កណ្ឌទី ៧៦
ការនិមិត្តដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅភូមិហៃរាំ រដ្ឋអូហៃអូ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៨៣២ (History of the Church, ១:២៤៥–២៥២)។ មុនបញ្ជីរបស់លោកអំពីការនិមិត្តនេះ ព្យាការីបានសរសេរថា ៖ « បន្ទាប់ពីខ្ញុំបានវិលមកពីសន្និសីទនៅភូមិអាមហ៊ើស្ទវិញ ខ្ញុំបានចាប់ផ្ដើមការបកប្រែព្រះគម្ពីរម្ដងទៀត។ ពីវិវរណៈនានាដែលបានទទួលមកឃើញថា ចំណុចដ៏សំខាន់ជាច្រើនដែលទាក់ទងទៅនឹងសេចក្ដីសង្គ្រោះនៃមនុស្ស នោះត្រូវបានដកចេញពីព្រះគម្ពីរប៊ីប ឬក៏បាត់មុនពេលគេប្រមូលផ្គុំព្រះគម្ពីរ។ ឃើញថាជាភស្តុតាងយ៉ាងជាក់លាក់តាមសេចក្ដីពិតទាំងឡាយដែលនៅសល់ថា បើសិន ជាព្រះទ្រង់ប្រទានរង្វាន់ដល់មនុស្សម្នាក់ៗ តាមការប្រព្រឹត្តិទាំងឡាយដែលបានធ្វើនៅក្នុងរូបកាយ នោះពាក្យថា ‹ស្ថានសួគ៌› ដូចជាមានន័យសម្រាប់គេហដ្ឋានដ៏នៅអស់កល្បជានិច្ចនៃពួកបរិសុទ្ធ ត្រូវតែមាននគរលើសជាងមួយ។ ម្ល៉ោះហើយ … កាលកំពុងតែបកប្រែដំណឹងល្អតាមលោកយ៉ូហាន រូបខ្ញុំហើយនិង អែលឌើរ រិកដុន បានឃើញការនិមិត្តដែលមានដូចតទៅនេះ » (History of the Church, ១:២៤៥)។ គឺក្រោយពីព្យាការីបានបកប្រែគម្ពីរយ៉ូហាន ៥:២៩ ដែលការនិមិត្តត្រូវបានប្រទានឲ្យមក។
១–៤, ព្រះអម្ចាស់ទ្រង់ជាព្រះ; ៥–១០, សេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរនឹងត្រូវបានបើកសម្ដែងដល់ពួកស្មោះត្រង់ទាំងអស់; ១១–១៧, មនុស្សទាំងអស់នឹងចេញមកក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិត ឬមនុស្សឥតសុចរិត; ១៨–២៤, បណ្ដាជននៃពិភពលោកជាច្រើន សុទ្ធតែបុត្រាបុត្រីបង្កើតចំពោះព្រះ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ; ២៥–២៩, ទេវតាមួយនៃព្រះបានធ្លាក់ ហើយបានក្លាយទៅជាអារក្ស; ៣០–៤៩, ពួកកូនអន្តរធានរងទុក្ខនូវសេចក្ដីជាប់ទោសដ៏អស់កល្បជានិច្ច; រីឯមនុស្សគ្រប់រូបឯទៀតបានទទួលកម្រិតនៃសេចក្ដី សង្គ្រោះខ្លះ; ៥០–៧០, សិរីល្អ និងរង្វាន់នៃពួកតម្កើងឡើងនៅក្នុងនគរសេឡេស្ទាលត្រូវបានអធិប្បាយប្រាប់; ៧១–៨០, អស់អ្នកដែល គ្រងនគរទេរេសទ្រាលទុកជាមរតក ត្រូវបានអធិប្បាយប្រាប់; ៨១–១១៣, ឋានៈនៃអស់អ្នកនៅក្នុងសិរីល្អនៃទេឡេស្ទាល ទេរេសទ្រាល និងសេឡេស្ទាល ត្រូវបានពន្យល់ប្រាប់; ១១៤–១១៩, ពួកស្មោះត្រង់អាចឃើញហើយយល់នូវសេចក្ដីអាថ៌កំបាំងទាំងឡាយអំពីនគរនៃព្រះ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
១ឱពួកស្ថានសួគ៌អើយ ចូរកស្ដាប់ ហើយពួកផែនដីអើយ ចូរផ្ទៀងត្រចៀក ហើយបណ្ដាជននៃទីទាំងនេះអើយ ចូរអរសប្បាយចុះ ត្បិតព្រះអម្ចាស់ទ្រង់ជាខព្រះ ហើយក្រៅពីទ្រង់នោះគគ្មានឃព្រះអង្គសង្គ្រោះឯណាឡើយ។
២កមហិមាណាស់ហ្ន៎ប្រាជ្ញារបស់ទ្រង់ ខអស្ចារ្យណាស់ហ្ន៎មាគ៌ាទាំងឡាយរបស់ទ្រង់ ហើយទំហំនៃការប្រព្រឹត្តិរបស់ទ្រង់ នោះគ្មាននរណាអាចយល់ឃើញឡើយ។
៣កគោលបំណងរបស់ទ្រង់ពុំដែលផុតទៅ ឬគ្មាននរណាអាចបញ្ឈប់ព្រះហស្តរបស់ទ្រង់បានឡើយ។
៤ពីភាពអស់កល្បទៅភាពអស់កល្បជានិច្ច នោះទ្រង់នៅតែកដដែល ហើយព្រះជន្មទ្រង់មិនចេះខផុតឡើយ។
៥ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា — យើងជាព្រះអម្ចាស់មានកសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អស់អ្នកណាដែលខកោតខ្លាចដល់យើង ហើយសព្វព្រះហឫទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលគបម្រើយើងដោយនូវសេចក្ដីសុចរិត និងដោយនូវសេចក្ដីពិតរហូតដល់ចុងបំផុត។
៦នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាកសិរីល្អរបស់ពួកគេ។
៧ហើយចំពោះពួកគេ នោះយើងនឹងកបើកសម្ដែងអស់ទាំងខសេចក្ដីអាថ៌កំបាំង មែនហើយ គឺអស់ទាំងសេចក្ដីអាថ៌កំបាំងដ៏សម្ងាត់ៗអំពីនគររបស់យើង ចាប់តាំងពីសម័យបុរាណមក ហើយសម្រាប់អស់ទាំងកល្បខាងមុខ នោះយើងនឹងធ្វើឲ្យពួកគេស្គាល់នូវបំណងព្រះហឫទ័យរបស់យើង អំពីគ្រប់ទាំងអស់ ដែលទាក់ទងទៅនឹងនគររបស់យើង។
៨មែនហើយ គឺអំពីការអស្ចារ្យទាំងឡាយនៃភាពអស់កល្បជានិច្ច នោះពួកគេនឹងបានស្គាល់ ហើយការណ៍ទាំងឡាយដែលនឹងមានឡើង នោះយើងនឹងបង្ហាញដល់ពួកគេ គឺការណ៍ទាំងឡាយអំពីតំណមនុស្សជាច្រើន។
៩ហើយកប្រាជ្ញារបស់ពួកគេនឹងទៅជាមហិមា ហើយខយោបល់របស់ពួកគេឡើងទៅដល់ស្ថានសួគ៌ ហើយនៅចំពោះពួកគេ ប្រាជ្ញានៃពួកអ្នកប្រាជ្ញនឹងគវិនាសបាត់ទៅ ហើយយោបល់នៃពួកអ្នកចេះនឹងទៅជាឥតការ។
១០ត្បិតដោយសារកព្រះវិញ្ញាណរបស់យើង នោះយើងនឹងខបំភ្លឺពួកគេ ហើយដោយសារគព្រះចេស្ដារបស់យើង នោះយើងនឹងធ្វើឲ្យពួកគេស្គាល់នូវការសម្ងាត់ទាំងឡាយនៃព្រះហឫទ័យរបស់យើង — មែនហើយ គឺសេចក្ដីទាំងនោះដែលឃភ្នែកមិនដែលឃើញ ឬត្រចៀកមិនដែលឮ ឬមិនដែលនឹកដល់ចិត្តនៃមនុស្សឡើយ។
១១យើងខ្ញុំ គឺយ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ដោយបាននៅកក្នុងព្រះវិញ្ញាណ នៅថ្ងៃទីដប់ប្រាំមួយនៃខែកុម្ភៈក្នុងឆ្នាំមួយពាន់ប្រាំបីរយសាមសិបពីរនៃព្រះអម្ចាស់របស់យើង —
១២ដោយសារព្រះចេស្ដានៃកព្រះវិញ្ញាណ នោះខភ្នែករបស់យើងខ្ញុំបានបើក ហើយយោបល់របស់យើងបានភ្លឺ ដើម្បីឲ្យបានឃើញ ហើយយល់នូវការណ៍ទាំងឡាយនៃព្រះ —
១៣គឺសេចក្ដីទាំងនោះដែលមានតាំងពីដើមដំបូង មុនមានលោកិយមកម្ល៉េះ ដែលបានតែងតាំងដោយព្រះវរបិតា តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ដែលគង់នៅក្នុងឱរាព្រះវរបិតា គឺតាំងពីកដើមដំបូងមកម្ល៉េះ
១៤ដែលយើងខ្ញុំថ្លែងទីបន្ទាល់ ហើយទីបន្ទាល់ដែលយើងខ្ញុំថ្លែង គឺជាភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រា ដែលយើងខ្ញុំកបានឃើញ ហើយបានទូលជាមួយនៅក្នុងខការនិមិត្តពីស្ថានសួគ៌។
១៥ត្បិតក្នុងកាលយើងខ្ញុំកំពុងតែធ្វើកការបកប្រែ ដែលព្រះអម្ចាស់ទ្រង់បានចាត់ដល់យើងខ្ញុំ នោះយើងខ្ញុំបានមកដល់ខម្ភៃប្រាំបួននៃជំពូកទីប្រាំក្នុងគម្ពីរយ៉ូហាន ដែលបានប្រទានដល់យើងដែលមានដូចតទៅនេះ —
១៦ដោយនិយាយអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ ស្ដីអំពីអស់អ្នកដែលនឹងកឮសំឡេងនៃខកូនមនុស្សថា ៖
១៧ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តកល្អ នៅក្នុងខដំណើររស់ឡើងវិញនៃគមនុស្សសុចរិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ នៅក្នុងដំណើររស់ឡើងវិញនៃមនុស្សឥតសុចរិត។
១៨ឥឡូវសេចក្ដីនេះ បានបណ្ដាលឲ្យយើងខ្ញុំងឿងឆ្ងល់ ត្បិតពាក្យនេះត្រូវបានប្រទានដល់យើងខ្ញុំពីព្រះវិញ្ញាណ។
១៩ហើយក្នុងកាលយើងខ្ញុំកំពុងតែកពិចារណាពីសេចក្ដីទាំងនេះ នោះព្រះអម្ចាស់ទ្រង់បានពាល់ភ្នែកនៃយោបល់របស់យើងខ្ញុំ ហើយក៏បានបើក ហើយសិរីល្អនៃព្រះអម្ចាស់បានភ្លឺចែងចាំងជុំវិញ។
២០ហើយយើងខ្ញុំបានមើលឃើញកសិរីល្អនៃព្រះរាជបុត្រា គង់នៅខខាងស្ដាំព្រះហស្តនៃគព្រះវរបិតា ហើយបានទទួលភាពពោរពេញរបស់ទ្រង់
២១ហើយបានឃើញកពួកទេវតាបរិសុទ្ធ និងពួកអ្នកដែលខបានញែកជាបរិសុទ្ធនៅចំពោះបល្ល័ង្ករបស់ទ្រង់ ដោយគថ្វាយបង្គំព្រះ និងកូនចៀម ដែលថ្វាយបង្គំទ្រង់អស់កល្បជានិច្ច និងរៀងដរាបតទៅ។
២២ហើយឥឡូវនេះ បន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់ នេះគឺជាកទីបន្ទាល់ចុងក្រោយបង្អស់ ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានខព្រះជន្មរស់នៅ!
២៣ត្បិតយើងខ្ញុំកបានឃើញទ្រង់គង់នៅខាងស្ដាំព្រះហស្តនៃខព្រះ ហើយយើងខ្ញុំបានឮសំឡេងដែលថ្លែងទីបន្ទាល់ថា ទ្រង់គឺជាគបុត្រាបង្កើតតែមួយនៃព្រះវរបិតា —
២៤ថាដោយសារកព្រះអង្គ និងតាមរយៈព្រះអង្គ ហើយពីព្រះអង្គ នោះខពិភពលោកទាំងឡាយមានឡើង ហើយបានបង្កើតមក ហើយបណ្ដាជននៅទីនោះគឺជាគបុត្រាបុត្រីបង្កើតចំពោះព្រះ។
២៥ហើយយើងខ្ញុំបានឃើញការណ៍នេះដែរ ហើយថ្លែងទីបន្ទាល់ថា កទេវតាមួយនៃព្រះ ដែលមានសិទ្ធិអំណាចនៅក្នុងវត្តមាននៃព្រះ ដែលបានបះបោរទាស់នឹងព្រះរាជបុត្រាបង្កើតតែមួយ ដែលព្រះវរបិតាស្រឡាញ់ ហើយដែលគង់នៅក្នុងឱរាព្រះវរបិតា នោះទេវតានោះត្រូវបានទម្លាក់ចុះពីវត្តមាននៃព្រះ និងព្រះរាជបុត្រា
២៦ហើយត្រូវបានហៅថាអន្តរធាន ត្បិតបណ្ដាស្ថានសួគ៌បានយំដោយសារវា — វាគឺជាកលូស៊ីហ្វើរ ជាបុត្រានៃពេលព្រឹក។
២៧ហើយយើងខ្ញុំបានមើលឃើញ ហើយមើលន៏ វាបានករលំហើយ! បានរលំហើយ គឺជាបុត្រានៃពេលព្រឹក!
២៨ហើយក្នុងកាលយើងខ្ញុំកំពុងតែនៅក្នុងព្រះវិញ្ញាណនៅឡើយ នោះព្រះអម្ចាស់ទ្រង់បានបញ្ជាដល់យើងខ្ញុំ ថាយើងខ្ញុំគួរសរសេរពីការនិមិត្តនេះ ត្បិតយើងខ្ញុំបានមើលឃើញសាតាំង ដែលជាកពស់ពីចាស់បុរាណ គឺជាខអារក្សដែលបានគបះបោរទាស់នឹងព្រះ ហើយបានខំស្វែងរក ដើម្បីយកនគរនៃព្រះរបស់យើង និងព្រះគ្រីស្ទនៃទ្រង់ —
២៩ហេតុដូច្នោះហើយ វាបានធ្វើកសង្គ្រាមជាមួយនឹងពួកបរិសុទ្ធនៃព្រះ ហើយព័ទ្ធជុំវិញពួកគេ។
៣០ហើយយើងខ្ញុំបានឃើញការនិមិត្តមួយអំពីសេចក្ដីទុក្ខលំបាក នៃអស់អ្នកដែលវាបានធ្វើសង្គ្រាមជាមួយ ហើយបានឈ្នះ ត្បិតសំឡេងនៃព្រះអម្ចាស់បានមានព្រះបន្ទូលមកយើងខ្ញុំថា ៖
៣១ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលអំពីអស់អ្នកទាំងនោះដែលស្គាល់ព្រះចេស្ដារបស់យើង ហើយដែលបានធ្វើជាអ្នកទទួលទានព្រះចេស្ដានោះ ហើយបានបណ្ដោយខ្លួនតាមអំណាចនៃអារក្ស ដើម្បីឲ្យវាបានកឈ្នះ ហើយបដិសេធសេចក្ដីពិត ហើយបន្ថោកបន្ទាបព្រះចេស្ដារបស់យើងដូច្នេះថា —
៣២ពួកគេនេះហើយដែលជាកពួកខកូនអន្តរធាន ដែលយើងបានប្រាប់ថា បើពួកគេមិនបានកើតមកសោះ នោះទុកជាការប្រសើរជាង
៣៣ត្បិតពួកគេជាគ្រឿងប្រដាប់គួរនឹងក្រោធ ដែលជាប់ទោស ដើម្បីរងទុក្ខសេចក្ដីក្រោធនៃព្រះ ជាមួយនឹងអារក្សព្រមទាំងពួកទេវតារបស់វានៅក្នុងភាពដ៏អស់កល្បជានិច្ច
៣៤ស្ដីអំពីពួកអ្នកដែលយើងបានមានបន្ទូលថា គ្មានកការអត់ទោសនៅលោកិយនេះ ឬនៅបរលោកក្ដី —
៣៥ដោយព្រោះគេកបានបដិសេធព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីបានទទួលហើយនោះ ហើយដោយព្រោះគេបដិសេធព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ដោយព្រោះគេបានខឆ្កាងព្រះអង្គចំពោះខ្លួនគេ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខខ្មាសគេ។
៣៦ពួកគេនេះហើយដែលនឹងទៅក្នុងកបឹងភ្លើង និងស្ពាន់ធ័រ ជាមួយនឹងអារក្សព្រមទាំងពួកទេវតារបស់វា —
៣៧ហើយជាពួកនោះតែប៉ុណ្ណោះគត់ ដែលកសេចក្ដីស្លាប់ទីពីរនឹងមានអំណាចមកលើពួកគេ
៣៨មែនហើយ ប្រាកដមែន គឺជាពួកនោះតែប៉ុណ្ណោះកគត់ ដែលនឹងពុំបានប្រោសលោះឡើយ នៅកំណត់ពេលនៃព្រះអម្ចាស់ បន្ទាប់ពីការរងទុក្ខលំបាកចំពោះសេចក្ដីក្រោធរបស់ទ្រង់។
៣៩ត្បិតឯមនុស្សទាំងអស់ទៀត គេនឹងបានកនាំមកដោយសារខដំណើររស់ឡើងវិញនៃមនុស្សស្លាប់ តាមរយៈជ័យជម្នះ និងសិរីល្អនៃគកូនចៀមដែលត្រូវប្រហារ ដែលនៅក្នុងឱរាព្រះវរបិតា ចាប់តាំងពីមុនកំណើតភពទាំងឡាយមកម្ល៉េះ។
៤០ហើយនេះគឺជាកដំណឹងល្អ ជាដំណឹងដ៏រីករាយ ដែលសំឡេងចេញពីផ្ទៃមេឃបានថ្លែងទីបន្ទាល់ប្រាប់ដល់យើង —
៤១ថាទ្រង់បានយាងមកក្នុងពិភពលោក គឺព្រះយេស៊ូវ ដើម្បីត្រូវគេកឆ្កាងជំនួសពិភពលោក ហើយដើម្បីខផ្ទុកអំពើបាបទាំងឡាយនៃគពិភពលោក ហើយដើម្បីញែកពិភពលោកឃចេញជាបរិសុទ្ធ ហើយដើម្បីជំរះពិភពលោកឲ្យងស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់។
៤២ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចកបានសង្គ្រោះ ដែលព្រះវរបិតាបានដាក់ក្នុងព្រះចេស្ដារបស់ទ្រង់ ហើយបានបង្កើតដោយទ្រង់
៤៣ដែលសរសើរតម្កើងព្រះវរបិតា ហើយសង្គ្រោះអស់ទាំងការនៃព្រះហស្តទ្រង់ លើកលែងតែពួកកូនអន្តរធានប៉ុណ្ណោះ ដែលបដិសេធព្រះរាជបុត្រា បន្ទាប់ពីព្រះវរបិតាបានបើកសម្ដែងឲ្យស្គាល់ទ្រង់។
៤៤ហេតុដូច្នោះហើយ ទ្រង់សង្គ្រោះមនុស្សទាំងអស់ លើកលែងតែពួកវាប៉ុណ្ណោះ — ពួកវានឹងចេញទៅក្នុងកការដាក់ទោសដ៏ខនៅអស់កល្បអស់កាលជានិច្ច ជាការដាក់ទោសដ៏មិនចេះចប់មិនចេះហើយ ជាការដាក់ទោសដ៏នៅអស់កល្បជានិច្ច ដើម្បីសោយរាជ្យជាមួយនឹងគអារក្ស ព្រមទាំងពួកទេវតារបស់វានៅក្នុងភាពដ៏អស់កល្បជានិច្ច ជាកន្លែងដែលមានឃដង្កូវមិនចេះស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ គឺជាការរងទុក្ខវេទនារបស់ពួកវា —
៤៥ហើយកចុងបំផុតនៃការដាក់ទោសនេះ ឬកន្លែងនៃការដាក់ទោសនេះ ឬការរងទុក្ខវេទនារបស់ពួកវា នោះគ្មាននរណាដឹងឡើយ
៤៦ការណ៍នេះពុំដែលបានបើកសម្ដែងមកទេពីមុន ឬនៅពេលនេះ ឬក៏នឹងមិនបើកសម្ដែងដល់មនុស្សដែរ លើកលែងតែពួកអ្នកដែលត្រូវធ្វើជាពួកអ្នកទទួលទាននូវការណ៍នោះប៉ុណ្ណោះ
៤៧ទោះជាយ៉ាងណាក៏ដោយ យើងជាព្រះអម្ចាស់បង្ហាញការនេះដល់មនុស្សជាច្រើន ដោយនូវការនិមិត្ត ប៉ុន្តែបិទទុកវិញភ្លាម
៤៨ហេតុដូច្នោះហើយ ចុងបំផុត ទំហំ កម្ពស់ កជម្រៅ និងទុក្ខវេទនានៃការណ៍នោះ នោះពួកគេពុំយល់ឡើយ គឺគ្មានមនុស្សណាមួយឡើយ លើកលែងតែពួកអ្នកទាំងនោះ ដែលត្រូវខបានតែងតាំងចំពោះគការជាប់ទោសនេះប៉ុណ្ណោះ។
៤៩ហើយយើងខ្ញុំបានឮសំឡេងពោលថា ៖ ចូរសរសេរពីការនិមិត្តនេះ ត្បិតមើលន៏ នេះហើយជាចុងបំផុតនៃការនិមិត្តអំពីការរងទុក្ខវេទនានៃមនុស្សទមិឡល្មើស។
៥០ហើយជាថ្មីទៀត យើងខ្ញុំថ្លែងទីបន្ទាល់ — ត្បិតយើងខ្ញុំបានឃើញ ហើយបានឮ ហើយនេះគឺជាកទីបន្ទាល់អំពីដំណឹងល្អនៃព្រះគ្រីស្ទ អំពីពួកអ្នកដែលនឹងចេញមកក្នុងខដំណើររស់ឡើងវិញនៃមនុស្សសុចរិតថា —
៥១ពួកគេនេះហើយដែលបានទទួលទីបន្ទាល់ពីព្រះយេស៊ូវ ហើយកបានជឿដល់ព្រះនាមទ្រង់ ហើយបានខទទួលបុណ្យជ្រមុជទឹក គតាមបែបនៃឃការបញ្ចុះរបស់ទ្រង់ ដោយបានកប់ក្នុងទឹកដោយនូវព្រះនាមរបស់ទ្រង់ ហើយនេះគឺតាមព្រះបញ្ញត្តិដែលទ្រង់បានប្រទានមក —
៥២ថាដោយការកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះពួកគេអាចកបានលាង ហើយសំអាតឲ្យខជ្រះចេញពីអស់ទាំងអំពើបាបរបស់ពួកគេ ហើយទទួលយកព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់គដៃលើ ពីអ្នកណាដែលឃត្រូវបានតែងតាំង ហើយបានភ្ជាប់ចំពោះងអំណាចនេះ
៥៣ហើយជាអ្នកដែលបានឈ្នះដោយសារសេចក្ដីជំនឿ ហើយកបានភ្ជាប់ដោយសារខព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ដែលព្រះវរបិតាចាត់ឲ្យមកលើអស់អ្នកណា ដែលសុចរិតហើយពិត។
៥៤ពួកគេនេះហើយដែលជាសាសនាចក្រនៃកកូនច្បង។
៥៥ពួកគេនេះហើយដែលព្រះវរបិតាបានប្រទានគ្រប់កទាំងអស់ទៅក្នុងដៃរបស់ពួកគេ —
៥៦ពួកគេនេះហើយដែលជាកសង្ឃ និងស្ដេចទាំងឡាយ ដែលបានទទួលភាពពោរពេញរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់
៥៧ហើយជាកពួកសង្ឃនៃព្រះដ៏ខ្ពស់បំផុត តាមរបៀបម៉ិលគីស្សាដែក ដែលត្រូវធ្វើតាមរបៀបខហេណុក ដែលត្រូវធ្វើគតាមរបៀបនៃព្រះរាជបុត្រាបង្កើតតែមួយ។
៥៨ហេតុដូច្នោះហើយ ដូចជាបានសរសេរទុកថា ពួកគេសុទ្ធតែជាកព្រះ គឺជាខបុត្រានៃគព្រះ —
៥៩ហេតុដូច្នោះហើយ គ្រប់កទាំងអស់ជារបស់ផងពួកគេ ទោះជាមានជីវិត ឬសេចក្ដីស្លាប់ ឬរបស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្ដី គឺគ្រប់ទាំងអស់ជារបស់ផងពួកគេ ហើយពួកគេជារបស់ផងព្រះគ្រីស្ទ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។
៦០ហើយពួកគេនឹងបានកឈ្នះគ្រប់ការណ៍ទាំងអស់។
៦១ហេតុដូច្នោះហើយ ចូរកុំឲ្យអ្នកណាកអួតពីមនុស្សឡើយ ប៉ុន្តែចូរឲ្យអ្នកនោះខតម្កើងព្រះវិញ ដែលនឹងគដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់។
៦២ពួកអ្នកទាំងនេះនឹងកអាស្រ័យនៅក្នុងខវត្តមាននៃព្រះ និងព្រះគ្រីស្ទរបស់ទ្រង់នៅអស់កល្បជានិច្ច និងរៀងដរាបតទៅ។
៦៣កពួកគេនេះហើយ ដែលទ្រង់នឹងនាំមកជាមួយព្រះអង្គ ក្នុងកាលទ្រង់យាងមកក្នុងពពកនៅលើមេឃ ដើម្បីខមកសោយគរាជ្យលើរាស្ត្រទ្រង់នៅលើផែនដី។
៦៤ពួកគេនេះហើយដែលនឹងមានចំណែកក្នុងដំណើររស់ឡើងវិញកទីមួយ។
៦៥ពួកគេនេះហើយ ដែលនឹងចេញមកក្នុងកដំណើររស់ឡើងវិញនៃមនុស្សសុចរិត។
៦៦ពួកគេនេះហើយ ដែលមកឯកភ្នំខស៊ីយ៉ូន ហើយមកឯទីក្រុងនៃព្រះដ៏មានព្រះជន្មរស់នៅ គឺជាទីស្ថានសួគ៌ ជាទីបរិសុទ្ធបំផុតជាងអ្វីៗទាំងអស់។
៦៧ពួកគេនេះហើយ ដែលមកឯបណ្ដាទេវតាដ៏ឥតគណនា មកឯជំនុំទូទៅ និងសាសនាចក្រនៃកហេណុក និងនៃខកូនច្បង។
៦៨ពួកគេនេះហើយ ដែលមានឈ្មោះកកត់នៅស្ថានសួគ៌ ជាទីដែលព្រះ និងព្រះគ្រីស្ទជាខចៅក្រមនៃមនុស្សទាំងអស់។
៦៩ពួកគេនេះហើយ ដែលជាកមនុស្សសុចរិត ដែលបានធ្វើឲ្យខល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃគសេចក្ដីសញ្ញាថ្មី ដែលបាននាំមកនូវឃដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចងព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
៧០ពួកគេនេះហើយ ដែលមានរូបកាយខាងកសេឡេស្ទាល ដែលមានខរស្មីដូចជាគព្រះអាទិត្យ គឺជាសិរីល្អនៃព្រះដែលខ្ពស់បំផុតជាងអ្វីៗទាំងអស់ ដែលមានរស្មីដូចជាព្រះអាទិត្យនៅលើផ្ទៃមេឃ ដែលបានសរសេរទុកជានិមិត្តរូប។
៧១ហើយជាថ្មីទៀត យើងខ្ញុំបានឃើញពិភពកទេរេសទ្រាល ហើយមើលចុះ និងមើលន៏ ពួកគេនេះហើយ ដែលជារបស់ផងទេរេសទ្រាល ដែលមានសិរីល្អទីទៃពីសាសនាចក្រនៃកូនច្បង ដែលបានទទួលភាពពោរពេញនៃព្រះវរបិតា គឺដូចជាខព្រះចន្ទខុសគ្នាពីព្រះអាទិត្យនៅលើផ្ទៃមេឃដែរ។
៧២មើលចុះ ពួកគេនេះហើយ ដែលបានស្លាប់ទៅ កដោយគ្មានខក្រឹត្យវិន័យ។
៧៣ហើយពួកគេក៏ជាកវិញ្ញាណនៃមនុស្សដែលខជាប់ឃុំ ដែលព្រះរាជបុត្រាបានយាងទៅជួប ហើយគផ្សាយឃដំណឹងល្អដល់ពួកគេ ដើម្បីឲ្យពួកគេអាចបានជាប់ជំនុំជំរះខាងឯសាច់ឈាម តាមបែបមនុស្ស
៧៤ដែលពុំបានទទួលកទីបន្ទាល់ពីព្រះយេស៊ូវ កាលនៅក្នុងសាច់ឈាម ប៉ុន្តែក្រោយមក បានទទួលទីបន្ទាល់នោះ។
៧៥ពួកគេនេះហើយ ដែលជាមនុស្សមានកិត្តិយសនៅលើផែនដី ដែលខ្វាក់ដោយសារឧបាយកលនៃមនុស្ស។
៧៦ពួកគេនេះហើយ ដែលទទួលសិរីល្អរបស់ទ្រង់ ប៉ុន្តែពុំមែនភាពពោរពេញរបស់ទ្រង់ឡើយ។
៧៧ពួកគេនេះហើយ ដែលទទួលវត្តមាននៃព្រះរាជបុត្រា ប៉ុន្តែពុំមែនភាពពោរពេញនៃព្រះវរបិតាឡើយ។
៧៨ហេតុដូច្នោះហើយ ពួកគេជាករូបកាយខាងទេរេសទ្រាល ហើយពុំមែនជារូបកាយខាងសេឡេស្ទាលទេ ហើយមានសិរីល្អទីទៃពីគ្នា ដូចជាព្រះចន្ទខុសគ្នាពីព្រះអាទិត្យដែរ។
៧៩ពួកគេនេះហើយ ដែលពុំកក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ ហេតុដូច្នោះហើយ ពួកគេពុំបានមកុដលើនគរនៃព្រះរបស់យើងឡើយ។
៨០ហើយឥឡូវ នេះជាចុងបំផុតនៃការនិមិត្ត ដែលយើងខ្ញុំបានឃើញអំពីពិភពទេរេសទ្រាល ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាឲ្យយើងខ្ញុំសរសេរ ក្នុងកាលយើងខ្ញុំនៅក្នុងព្រះវិញ្ញាណនៅឡើយនោះ។
៨១ហើយជាថ្មីទៀត យើងខ្ញុំបានឃើញសិរីល្អនៃកទេឡេស្ទាល ជាសិរីល្អដ៏តូចជាង គឺដូចជារស្មីនៃតារាទាំងឡាយខុសគ្នាពីរស្មីនៃព្រះចន្ទនៅលើផ្ទៃមេឃដែរ។
៨២ពួកគេនេះហើយ ដែលពុំបានទទួលដំណឹងល្អនៃព្រះគ្រីស្ទ ឬក៏កទីបន្ទាល់ពីព្រះយេស៊ូវដែរ។
៨៣ពួកគេនេះហើយ ដែលពុំបដិសេធព្រះវិញ្ញាណបរិសុទ្ធឡើយ។
៨៤ពួកគេនេះហើយ ដែលត្រូវបោះចុះទៅកស្ថាននរក។
៨៥ពួកគេនេះហើយ ដែលនឹងពុំបានប្រោសលោះពីកអារក្សឡើយ រហូតដល់ដំណើររស់ឡើងវិញចុងក្រោយខបង្អស់ រហូតដល់ព្រះអម្ចាស់ គឺព្រះគ្រីស្ទដ៏ជាគកូនចៀមបានសម្រេចកិច្ចការរបស់ទ្រង់ជាស្រេច។
៨៦ពួកគេនេះហើយ ដែលពុំបានទទួលភាពពោរពេញរបស់ទ្រង់ នៅក្នុងបរលោកដ៏អស់កល្បជានិច្ចឡើយ ប៉ុន្តែបានទទួលព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការងារខាងទេរេសទ្រាលវិញ
៨៧ហើយទេរេសទ្រាលតាមរយៈកការងារខាងសេឡេស្ទាល។
៨៨ហើយទេឡេស្ទាលក៏ទទួលព្រះវិញ្ញាណបរិសុទ្ធពីការងារបម្រើនៃពួកទេវតា ដែលបានចាត់ឲ្យបម្រើដល់ពួកគេ ឬក៏ពួកអ្នកដែលបានចាត់ឲ្យធ្វើជាវិញ្ញាណខាងការងារបម្រើដល់ពួកគេ ត្បិតពួកគេនឹងបានទៅជាអ្នកគ្រងសេចក្ដីសង្គ្រោះទុកជាមរតក។
៨៩ហើយយ៉ាងនោះយើងខ្ញុំបានឃើញនៅក្នុងការនិមិត្តពីស្ថានសួគ៌នូវសិរីល្អនៃទេឡេស្ទាល ដែលហួសលើសពីអស់ទាំងយោបល់
៩០ហើយគ្មានមនុស្សណាមួយស្គាល់សិរីល្អនោះឡើយ លើកលែងតែអ្នកនោះដែលព្រះទ្រង់បានបើកសម្ដែងឲ្យឃើញសិរីល្អនោះប៉ុណ្ណោះ។
៩១ហើយយ៉ាងនោះយើងបានឃើញសិរីល្អនៃទេរេសទ្រាល ដែលហួសលើសអស់ទាំងអ្វីៗដែលជាសិរីល្អនៃទេឡេស្ទាលទៅទៀត គឺនៅក្នុងសិរីល្អ និងនៅក្នុងអំណាច និងនៅក្នុងពលំ និងនៅក្នុងអាណាចក្រ។
៩២ហើយយ៉ាងនោះយើងបានឃើញសិរីល្អនៃសេឡេស្ទាល ដែលហួសលើសជាងអ្វីៗទាំងអស់ — ជាកន្លែងដែលព្រះ គឺព្រះវរបិតាសោយរាជ្យនៅលើបល្ល័ង្ករបស់ទ្រង់នៅអស់កល្បជានិច្ច និងរៀងដរាបតទៅ
៩៣នៅចំពោះបល្ល័ង្កនោះគ្រប់ទាំងអស់ក្រាបចុះដោយនូវកការគោរពកោតក្រែងដ៏ទន់ទាបរាបសា ហើយតម្កើងដល់ព្រះអង្គអស់កល្បជានិច្ច និងរៀងដរាបតទៅ។
៩៤ពួកគេដែលអាស្រ័យនៅក្នុងកវត្តមានរបស់ទ្រង់ គឺសុទ្ធតែជាសាសនាចក្រនៃខកូនច្បង ហើយពួកគេមើលឃើញដូចជាពួកគេត្រូវបានមើលឃើញ ហើយគស្គាល់ដូចជាពួកគេត្រូវស្គាល់ ដោយបានទទួលនូវភាពពោរពេញរបស់ទ្រង់ និងឃព្រះគុណរបស់ទ្រង់
៩៥ហើយព្រះអង្គធ្វើឲ្យពួកគេបានកស្មើគ្នានៅក្នុងអំណាច និងនៅក្នុងពលំ និងនៅក្នុងអាណាចក្រ។
៩៦ហើយសិរីល្អនៃសេឡេស្ទាលគឺមានរស្មីម្យ៉ាង ដូចជាកព្រះអាទិត្យមានរស្មីម្យ៉ាង។
៩៧ហើយសិរីល្អនៃទេរេសទ្រាលគឺមានរស្មីម្យ៉ាង ដូចជាព្រះចន្ទមានរស្មីម្យ៉ាង។
៩៨ហើយសិរីល្អនៃទេឡេស្ទាលគឺមានរស្មីម្យ៉ាង ដូចជាតារាទាំងឡាយមានរស្មីម្យ៉ាង ត្បិតដូចជាតារាមានរស្មីទីទៃពីគ្នាយ៉ាងណា នោះនៅពិភពទេឡេស្ទាលក៏មានសិរីល្អទីទៃពីគ្នាយ៉ាងនោះដែរ
៩៩ត្បិតពួកគេទាំងនេះគឺជាពួករបស់កប៉ុល និងរបស់អ័ប៉ុឡូស និងរបស់កេផាស។
១០០ពួកគេនេះហើយ ដែលថាពួកគេខ្លះជារបស់អ្នកណាមួយ ហើយខ្លះជារបស់អ្នកណាផ្សេងទៀត — ខ្លះជារបស់ព្រះគ្រីស្ទ ហើយខ្លះជារបស់យ៉ូហាន ហើយខ្លះជារបស់ម៉ូសេ ហើយខ្លះជារបស់អេលីយ៉ាស ហើយខ្លះជារបស់អេសាយអាស ហើយខ្លះជារបស់អេសាយ ហើយខ្លះជារបស់ហេណុក
១០១ប៉ុន្តែពុំបានទទួលដំណឹងល្អ ឬទីបន្ទាល់ពីព្រះយេស៊ូវ ឬពីពួកព្យាការី ឬពីសេចក្ដីសញ្ញាកដ៏នៅអស់កល្បអស់កាលជានិច្ចឡើយ។
១០២នៅទីបញ្ចប់ ពួកគេនេះហើយ ដែលនឹងមិនត្រូវបានរួមគ្នាជាមួយនឹងពួកបរិសុទ្ធ ដើម្បីឲ្យកបានលើកឡើងទៅរកខសាសនាចក្រនៃកូនច្បង ហើយបានទទួលទៅក្នុងពពកឡើយ។
១០៣កពួកគេនេះហើយ ដែលជាខពួកកំភូត និងពួកមន្តអាគម និងគពួកកំផិត និងពួកសហាយស្មន់ និងពួកដែលចូលចិត្តហើយកុហក។
១០៤ពួកគេនេះហើយ ដែលរងទុកកសេចក្ដីក្រោធនៃព្រះនៅលើផែនដី។
១០៥ពួកគេនេះហើយ ដែលរងកទុក្ខទោសក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច។
១០៦ពួកគេនេះហើយ ដែលត្រូវបោះចុះទៅកស្ថាននរក ហើយខរងទុក្ខសេចក្ដីក្រោធនៃព្រះដ៏គមហិទ្ធិឫទ្ធិ រហូតដល់ឃពេលពេញកំណត់ កាលព្រះគ្រីស្ទនឹងងដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ហើយនឹងធ្វើឲ្យកិច្ចការរបស់ទ្រង់បានចល្អឥតខ្ចោះ
១០៧កាលទ្រង់នឹងប្រគល់នគរ ហើយថ្វាយនគរដល់ព្រះវរបិតាដោយឥតមានប្រឡាក់ ទាំងមានព្រះបន្ទូលថា ៖ ទូលបង្គំបានឈ្នះ ហើយកបានជាន់ក្នុងខធុងទំពាំងបាយជូរតែម្នាក់ឯង គឺជាឃ្នាបធុងនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មហិទ្ធិឫទ្ធិ។
១០៨ខណៈនោះ ទ្រង់នឹងត្រូវបានពាក់សិរីល្អរបស់ទ្រង់ទុកជាមកុដ ដើម្បីអង្គុយនៅលើកបល្ល័ង្កនៃព្រះចេស្ដារបស់ទ្រង់ ដើម្បីសោយរាជ្យនៅអស់កល្បជានិច្ច និងរៀងដរាបតទៅ។
១០៩ប៉ុន្តែមើលចុះ ហើយមើលន៏ យើងខ្ញុំបានឃើញសិរីល្អ និងបណ្ដាជននៃពិភពទេឡេស្ទាលថា ពួកគេមានជាច្រើនដ៏ឥតគណនា ដូចជាតារានៅលើផ្ទៃមេឃ ឬដូចជាខ្សាច់នៅមាត់សមុទ្រ
១១០ហើយបានឮសំឡេងនៃព្រះអម្ចាស់មានព្រះបន្ទូលថា ៖ ពួកគេទាំងអស់គ្នានឹងលុតជង្គង់ ហើយគ្រប់ទាំងអណ្ដាតនឹងកសារភាពដល់ទ្រង់ដែលគង់នៅលើបល្ល័ង្កនៅអស់កល្បជានិច្ច និងរៀងដរាបតទៅ
១១១ត្បិតពួកគេនឹងត្រូវបានជំនុំជំរះ តាមកិច្ចការទាំងឡាយរបស់ខ្លួន ហើយមនុស្សគ្រប់រូបនឹងបានទទួលតាមកកិច្ចការទាំងឡាយរបស់ខ្លួន គឺអាណាចក្ររបស់ខ្លួននៅក្នុងខវិមានទាំងឡាយ ដែលបានរៀបចំទុក
១១២ហើយពួកគេនឹងធ្វើជាពួកអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុត ប៉ុន្តែឯកកន្លែងដែលព្រះ និងព្រះគ្រីស្ទខគង់នៅ នោះពួកគេពុំអាចមកបានឡើយ គឺជាពិភពទាំងឡាយដ៏គ្មានទីបញ្ចប់។
១១៣នេះហើយជាទីបញ្ចប់នៃការនិមិត្ត ដែលយើងខ្ញុំឃើញ ដែលយើងខ្ញុំត្រូវបានបញ្ជាឲ្យកត់ក្នុងកាលយើងខ្ញុំនៅក្នុងព្រះវិញ្ញាណនៅឡើយនោះ។
១១៤ប៉ុន្តែកមហិមា និងអស្ចារ្យណាស់ហ្ន៎កិច្ចការទាំងឡាយនៃព្រះអម្ចាស់ និងខសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគររបស់ទ្រង់ ដែលទ្រង់បានបង្ហាញដល់យើងខ្ញុំ ដែលហួសលើសអស់ទាំងយោបល់នៅក្នុងសិរីល្អ និងនៅក្នុងពលំ និងនៅក្នុងអាណាចក្រទៅទៀត
១១៥ដែលទ្រង់បានបញ្ជាយើងខ្ញុំ ថាយើងខ្ញុំមិនត្រូវកត់ឡើយ ក្នុងកាលយើងខ្ញុំកំពុងតែនៅក្នុងព្រះវិញ្ញាណ ហើយគ្មានកច្បាប់ឲ្យមនុស្សណានិយាយបានឡើយ
១១៦ឬមានមនុស្សណាកអាចធ្វើឲ្យបានស្គាល់ឡើយ ត្បិតរបស់ទាំងនោះ គ្រាន់តែបានឃើញ ហើយខយល់ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលព្រះទ្រង់ប្រទានមកលើអស់អ្នកណាដែលស្រឡាញ់ទ្រង់ ហើយសំអាតពួកគេជាបរិសុទ្ធនៅចំពោះទ្រង់
១១៧ចំពោះពួកអ្នកទាំងនោះ សូមឲ្យទ្រង់ប្រទានឯកសិទ្ធិនេះ ឲ្យគេបានឃើញ ហើយស្គាល់ដោយខ្លួនគេចុះ
១១៨ថាតាមរយៈព្រះចេស្ដា និងការងារនៃព្រះវិញ្ញាណ កាលនៅក្នុងសាច់ឈាម នោះសូមឲ្យពួកគេអាចទ្រាំទ្រវត្តមានរបស់ទ្រង់បាននៅក្នុងពិភពនៃសិរីល្អ។
១១៩ហើយចំពោះព្រះ និងកូនចៀម នោះសូមថ្វាយសិរីល្អ និងកិត្តិយស និងអាណាចក្រ នៅអស់កល្បជានិច្ច និងរៀងដរាបតទៅ។ អាម៉ែន៕