សន្និសីទទូទៅ
ស្រែក ហូសាណា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ស្រែក ហូសាណា

ឥឡូវ​បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ នៅពេល​យើង​ប្រារព្ធ​ខួប​ការនិមិត្ត​ដំបូង​របស់​យ៉ូសែបស្ម៊ីធ​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា នោះ​យើង​ដឹង​ថា វា​ជា​ការ​សមរម្យ​ដើម្បី​រីករាយ​ជាមួយ​គ្នា​ដោយ​ការ​ចូលរួម​ស្រែក​ហូសាណា ។

សម្រែក​ដ៏​ពិសិដ្ឋ​នេះ គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​ដំបូង​នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ​នៅ​ក្នុងការ​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ នៅថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ១៨៣៦ ។ ឥឡូវ​វា​ត្រូវ​ធ្វើឡើងនៅ​ក្នុង​ការ​ឧទ្ទិសឆ្លង​ព្រះវិហារបរិសុទ្ធ​នីមួយៗ ។ វា​គឺជា​ថ្វាយ​ដ៏ពិសិដ្ឋ​មួយ​ទៅ​កាន់​ព្រះបិតា និង​ព្រះរាជុបុត្រា ជា​និមិត្តរូប​នៃ​ការ​ប្រតិកម្ម​របស់​ហ្វូង​មនុស្ស នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ការ​យាង​ចូល​ក្រុង​យេរូសាឡិម​ដោយជោគជ័យ ។ វា​ក៏​ជា​ការ​បញ្ជាក់​ជា​ថ្មី​អំពី​អ្វី​ដែល​យ៉ូសែប​វ័យ​ក្មេង បាន​ជួប​នៅ​ថ្ងៃនោះ​ក្នុង​ព្រៃ​ពិសិដ្ឋ—គឺ​ថា ព្រះបិតា និង​ព្រះរាជុបុត្រា គឺ​ជា​តួអង្គ​រុងរឿង​ពីរអង្គ ដែល​យើង​ថ្វាយ​បង្គំ និង​សរសើរ ។

ឥឡូវ ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ធ្វើការ​ស្រែក​ហូសាណា​នេះ ។ នៅពេល​ខ្ញុំ​ធ្វើ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​របស់​យើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ចំពោះ​សណ្ដាប់​ដ៏ពិសិដ្ឋ​នេះ​ដោយ​សេចក្ដីថ្លៃថ្នូ និង​ការ​គោរព ។

អ្នក​ចូលរួម​ម្នាក់ៗ​យក​កន្សែង​ដៃ​ពណ៌​ស​ស្អាត​មួយ ដោយ​កាន់​ជាយ​ចុង​ជ្រុង​មួយ ហើយ​បក់​វា​កាល​និយាយ​ដោយ​ស្រុះ​គ្នា​ថា « ហូសាណា ហូសាណា ហូសាណា ដល់​ព្រះ និង​កូនចៀម » ថា​ឡើង​វិញ​បី​ដង និង​បន្ដ​ដោយ « អាម៉ែន អាម៉ែន និង​អាម៉ែន » ។ ប៉ុន្តែ​បើ​បងប្អូន​ពុំមាន​កន្សែង​ដៃ​ទេ បងប្អូនអាច​ក្រវីដៃ​ក៏បាន ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ឥឡូវ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ក្រោកឈរ ហើយ​ចូលរួម​ស្រែក​ហូសាណា បន្ទាប់មក​នឹង​មានចម្រៀង​ថ្វាយ​ហូសាណា និង « ព្រះវិញ្ញាណ​នៃ​ព្រះ » នឹង​ត្រូវ​ច្រៀងឡើង ។

នៅពេល​ឃើញ​សញ្ញា​មកពី​អ្នកដឹកនាំ​ភ្លេង សូម​ចូលរួម​ច្រៀង​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ។

ហូសាណា ហូសាណា ហូសាណា​ដល់​ព្រះ និង​កូនចៀម ។

ហូសាណា ហូសាណា ហូសាណា​ដល់​ព្រះ និង​កូនចៀម ។

ហូសាណា ហូសាណា ហូសាណា​ដល់​ព្រះ និង​កូនចៀម ។

អាមែន អាមែន និង​អាមែន ។

កំណត់​ចំណាំ

  1. ទំនុកតម្កើងល.រ. ២ ។