បណ្ណាល័យ
ទទួល​ស្គាល់​ថា​វិវរណៈ​គឺជា​ដំណើរការ​មួយ


« ទទួល​ស្គាល់​ថា​វិវរណៈ​គឺជា​ដំណើរការ​មួយ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
យុវនារី​នៅ​ប្រទេស​ហ្គាណា​អង្គុយ​នៅលើ​ជណ្តើរ​ខាង​ក្រៅ ហើយ​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិ​មួយ

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន

ទទួល​ស្គាល់​ថា​វិវរណៈ​គឺជា​ដំណើរការ​មួយ

វា​ងាយ​ស្រួល​ក្នុង​ការ​ស្រមៃ​ថា នៅ​ពេល​ដែល​ព្រះ​មាន​ព្រះទ័យចង់​ប្រាស្រ័យ​ទាក់ទង​អ្វី​មួយ នោះ​ទ្រង់​គ្រាន់​តែ​ទាក់ទង​ទៅកាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ប្រាប់​ពួក​លោក ។ ប៉ុន្តែ​ប្រវត្តិសាស្រ្ត​នៃ​ការស្តារឡើង​វិញ​បង្ហាញ​ថា វិវរណៈ​គឺ​ជា​ដំណើរការ​នៃ​ការ​ស្វែង​រក​ដើម្បី​ស្គាល់​ព្រះរាជបំណង​របស់​ព្រះ ហើយ​ជា​ញឹកញាប់​ត្រូវ​បាន​ទទួល​បន្ទាប់​ពី​ការជញ្ជឹងគិត និង​ការអង្វរករ ។ នេះ​ជា​ការពិត​សម្រាប់​ពួកព្យាការី និង​សម្រាប់​យើង​ម្នាក់ៗ ។ ប្រធាន រ័សុល អិម ណិលសុន បាន​លើក​ទឹកចិត្ត​យើង​ទាំងអស់​គ្នា​ឲ្យ « ខិតខំ​បន្ថែម​ទៀត​លើស​ពី​លទ្ធភាព​ខាង​វិញ្ញាណ [ របស់​យើង ] នៅពេលនេះ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន » ។

ទាំងនេះ​គឺជា​គោលការណ៍​មួយ​ចំនួន​ដែល​នឹង​ជួយ​បងប្អូន នៅ​ពេល​បងប្អូន​សិក្សា​អំពី​ការលាត​ត្រដាង​នៃ​វិវរណៈ ទាំង​នៅ​ក្នុង​សាសនាចក្រ និង​ក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ៖

  • សូម​ចាំ​ថា​វិវរណៈ​នោះ​ជា​ធម្មតា​ចាប់​ផ្ដើម​ដោយ​សំណួរ ។ គំរូ​របស់ យ៉ូសែប ស្ម៊ីធ បង្ហាញ​ថា​សិទ្ធិ​ជ្រើសរើស និង​សំណួរ​ដ៏​ស្មោះ​ត្រង់​របស់​យើង​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​នៃ​វិវរណៈ ។ ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​បាន​មកពី​ការឆ្លើយ​ទៅនឹង​សំណួរ​មួយ ។ ព្រះ​អម្ចាស់​បាន​បង្រៀន យ៉ូសែប ឲ្យ​សិក្សា​រឿង​នានា​នៅ​ក្នុង​គំនិត​របស់​លោក ហើយ​ស្វែងរក​វិញ្ញាណ​នៃ​វិវរណៈ ។ ដំណើរការ​នៃ​ការប្រឈម​មុខ​ទៅនឹង​បញ្ហា ការស្វែង​រក​ការយល់​ដឹង ការសាកល្បង​ចំពោះ​ចម្លើយ​ផ្សេងៗ​ដែល​អាច​ធ្វើ​ទៅ​បាន និង​ការ​អធិស្ឋាន​សម្រាប់​ការណែនាំ​រៀបចំ​ដួងចិត្ត​របស់​យើង និង​បើក​គំនិត​របស់​យើង ។ វា​ជួយ​យើង​ឲ្យ​ទទួល យល់ និង​ធ្វើ​សកម្មភាព​លើ​វិវរណៈ ។

  • សូម​ទទួល​ស្គាល់​ថា​វិវរណៈ​នោះ​បាន​កើត​ឡើង​មួយ​បន្ទាត់​ម្ដងៗ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ជា​សាក្សី​ចំពោះ​ដំណើរការ​មួយ​នៃ​ការស្ដារ​ឡើងវិញ » ។ ប្រសិន​បើ​បងប្អូន​គិត​ថា​សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ពេញលេញ​ហើយ នោះ​បងប្អូន​ទើបតែ​ឃើញ​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ នេះ​គឺជា​សាសនាចក្រ​សកម្ម​មួយ ។ ខណៈ​ពេល​ដែល​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​សំខាន់ៗ​មិន​ផ្លាស់​ប្ដូរ​ ​គោល​នយោបាយ កម្មវិធី អង្គការ និង​ការបង្រៀន​របស់​សាសនាចក្រ​ត្រូវ​បាន​បង្ហាញ​មួយ​បន្ទាត់​ម្ដងៗ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ ឆ្នាំ និង​ច្រើន​ទសវត្សរ៍​មក​ហើយ ។ ហើយ​ដំណើរ​ការ​នេះ​នៅ​បន្ត ។ យើង​មិន​អាច​មើល​ឃើញ​ទី​បញ្ចប់​នៃ​ការ​ចាប់ផ្តើម​បាន​ទេ ប៉ុន្តែ​យើង​អាច​ទុក​ចិត្ត​ថា​ព្រះអម្ចាស់​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​បុត្រាបុត្រី​របស់​ទ្រង់ ដើម្បី​នាំ​ឲ្យ​ពួក​គេ​មាន​ពន្លឺ​កាន់​តែ​ច្រើន​ថែមទៀត ។

  • សូម​ចងចាំ​ថា​ព្រះ​មាន​បន្ទូល​មក​យើង​ស្រប​តាម​ការយល់​ដឹង​របស់​យើង ។ មនុស្ស​គ្រប់រូប​បាន​បង្កើត​ឡើង​ដោយ​វប្បធម៌ ៖ សេចក្តី​ជំនឿ ទំនៀមទម្លាប់ ភាសា និង​គុណតម្លៃ​ដែល​យើង​ចែករំលែក​ជាមួយគ្នា ។ វប្បធម៌​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ទៅតាម​ពេល​វេលា ។ ព្រះសព្វ​ព្រះទ័យ​ដើម្បី​នាំ​វិវរណៈ​ដែល​និយាយ​មក​កាន់​យើង​ក្នុង​វប្បធម៌​របស់​យើង ហើយ​ស្រប​តាម​ការយល់​ដឹង​របស់​យើង គឺ​ជា​សេចក្តី​ពិត​ដ៏​ស្រស់​ស្អាត​នៃ​ការស្ដារ​ឡើង​វិញ ។ ការ​ចងចាំ​នេះ​អាច​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះគម្ពីរ និង​ពាក្យសម្តី​របស់​ព្យាការី​ពី​មុន​ដោយ​ភាពរាបសា ។ ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកសាសន៍​អ៊ីស្រាអែល​ពីបុរាណ​ស្របតាម​ការយល់​ដឹង​ពី​បុរាណ​នៅ​ជិត​ភាគ​ខាង​កើត​របស់​ពួក​គេ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ ដោយ​ប្រើ​និមិត្ត​សញ្ញា និង​ភាសា​មកពី​វប្បធម៌​អាមេរិកាំង​នៅ​ទសវត្សរ៍​ឆ្នាំ​១៨០០ ។ ហើយ​ព្រះ​ប្រាស្រ័យ​ទាក់​ទង​មកកាន់​យើង​នៅ​សព្វថ្ងៃ​នេះ​ស្រប​តាម​សមត្ថភាព​ដែល​មាន​កម្រិត​របស់​យើង នៅតាម​របៀប​ដែល​យើង​អាច​យល់​បាន ។

  • ចូរ​ស្មោះត្រង់ ហើយ​ជឿ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​តែង​តែ​ប្រកាស​ថា « ខ្ញុំ​ដឹង » នៅពេល​ពួក​គេ​ចែកចាយ​ទីបន្ទាល់​របស់​ពួក​គេ ។ ការបង្ហាញ​ដ៏​ស្មោះអស់​ពីដួងចិត្ត​ទាំងនេះ​ពិពណ៌នា​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ដែល​ទទួល​បាន​ដោយ​ការសិក្សា និង​ការរស់​នៅ​តាម​ដំណឹងល្អ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ដើរ​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​ជីវិត​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​គ្រាន់​តែ​សុំ​ឲ្យ​យើង​ចាប់​ផ្ដើម​ដោយ​ការជឿ ។ វា​គ្មាន​បញ្ហា​ទេ ប្រសិន​បើ​បងប្អូន​មាន​ភាព​មិន​ប្រាកដប្រជា ។ វា​គ្មាន​បញ្ហា​ទេ ប្រសិន​បើ​ឥឡូវ​នេះ​អ្វី​ដែល​បងប្អូន​មាន​គឺ​ជា​បំណង​ចង់​ជឿ ។ ដូច​ឪពុក​ម្នាក់​ដែល​បាន​សូម​ឲ្យ​ព្រះយេស៊ូវ​ព្យាបាល​កូន​របស់​លោក បងប្អូន​អាច​និយាយ​ថា « ព្រះអម្ចាស់ ខ្ញុំ​ជឿ​ហើយ ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។

  • សូម​ចាំ​ថា​សេចក្ដី​ល្អ​ទាំង​អស់​កើត​ចេញ​ពី​ព្រះ ។ នៅ​ពេល​ដែល​ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ ទ្រង់​បាន​រៀបរាប់​ឡើង​អំពី​ការព្យាករ​របស់​យ៉ូអែល​ថា ព្រះ​អម្ចាស់​នឹង​ចាត់​វិញ្ញាណ​របស់​ទ្រង់​ទៅ​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ខណៈ​ដែល​មាន​អំពើ​អាក្រក់​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​ក៏ដោយ ក៏វា​មាន​ពោរពេញ​ទៅ​ដោយ​ភាព​ល្អ និង​សេចក្ដី​ពិត​ផង​ដែរ ។ ការណ៍​នេះ​រួម​មាន​ការរីកចម្រើន​ខាង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការគោរព​ដល់​មនុស្ស​ទាំង​អស់ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា ព្រះ​មាន​បន្ទូល​ទៅកាន់​បុគ្គល​ម្នាក់ៗ​នៅ​គ្រប់​វប្បធម៌ ។ ដូច​ដែល​យើង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ជាមួយនឹង​យើង ហើយ « នាំ​មក​ជាមួយ​បងប្អូន​នូវ​អ្វី​ដែល​ល្អ​ទាំង​អស់​ដែល​បងប្អូន​មាន » យើង​ឱប​ក្រសោប​សេចក្ដី​ពិត​នៅ​កន្លែង​ណា​ដែល​យើង​រក​ឃើញ​វា ។

  • ដឹង​ថា​ការទទួល​បាន​វិវរណៈ​អាច​ជា​ការលំបាក​មួយ ។ ខណៈ​ពេល​ដែល​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​ពេល​ខ្លះ​កើត​ឡើង​យ៉ាង​លឿន និង​ងាយ​ស្រួល វិវរណៈ​ក៏​អាច​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ខិតខំ​ផង​ដែរ ។ ស្ថានភាព​របស់​យើង​នៅក្នុង​ជីវិត ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការលំបាក​នៅពេល​យើង​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​ផង​ដែរ ។ ជាឧទាហរណ៍ មនុស្ស​មួយ​ចំនួន​ជួប​នឹង​ជំងឺ ដូច​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការមាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ព្រះ ។ យើង​អាច​ធ្វើ​ផ្នែក​របស់​យើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ខណៈ​ដែល​ការបន្ត​ទុក​ចិត្ត​ថា​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ស្វែងរក​សេចក្ដី​សុខសាន្ត ។ ដោយ​សារ​បងប្អូន​មិន​បាន​ទទួល​ចម្លើយ​ពី​ព្រះ មិន​មែន​មាន​ន័យ​ថា​បងប្អូន​កំពុង​ធ្វើ​អ្វី​ខុស​នោះ​ទេ ។ ចូរ​អត់ធ្មត់ និង​បណ្តុះ​សេចក្តី​ជំនឿ​របស់​បងប្អូន​នៅពេល​ដែល​បងប្អូន​រង់ចាំ​ព្រះអម្ចាស់ ។

  • ចូរ​បន្ត​ស្វែងរក​វិវរណៈ ។ ខណៈពេល​បងប្អូន​ស្វែង​រក​ភាពសុខសាន្ត​ដែល​ទាក់ទង​ទៅនឹង​សំណួរ​របស់​បងប្អូន សូម​បន្ត​ធ្វើ​មូលដ្ឋាន​គ្រឹះ​ទាំងឡាយ ៖ អធិស្ឋាន សិក្សា​ព្រះគម្ពីរ ទទួលទាន​សាក្រាម៉ង់ ព្យាយាម​រក្សា​ព្រះបញ្ញត្តិ និង​ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ លើស​ពី​នេះ​ទៀត បងប្អូន​អាច​ស្វែង​រកភាពជិតស្និទ្ធ​ទៅនឹង​ព្រះអម្ចាស់ ដោយ​បម្រើ​អ្នក​ដទៃ​ក្នុង​គ្រួសារ ក្រុមជំនុំ ឬ​សហគមន៍​របស់​បងប្អូន​ដោយ​ចំណាយ​ពេល​ក្នុង​ធម្មជាតិ ឬ​ដោយ​ការស្មិងស្មាធិ៍​អំពី​រឿង​ខាង​វិញ្ញាណ ។ ការខិត​ទៅកាន់តែ​ជិត​ព្រះ​នឹង​ជួយ​ធានា​ថា​ផ្លូវ​នៃ​វិវរណៈ​នៅ​តែ​បើក​ចំហ ។

ព្រះគម្ពីរ​សំខាន់ៗ ៖ យ៉ាកុប ១:៥-៦; នីហ្វៃទី២ ២៨:៣០; ៣១:៣; អាលម៉ា ៥:៤៥–៤៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ១:២៤; ៨៨:៦៣