ជំពូកទី ១៨
អាលម៉ាបង្រៀនដោយសម្ងាត់ — លោករៀបចំសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹក ហើយធ្វើបុណ្យជ្រមុជទឹកនៅក្នុងទឹកមរមន — លោករៀបចំសាសនាចក្រនៃព្រះគ្រីស្ទឡើង ហើយតែងតាំងសង្ឃទាំងឡាយ — ពួកគេចិញ្ចឹមជីវិតដោយខ្លួនឯង ហើយបង្រៀនប្រជាជន — អាលម៉ា និងប្រជាជនរបស់លោក គេចខ្លួនពីស្ដេចណូអេចូលទៅក្នុងទីរហោស្ថាន។ ប្រមាណជាឆ្នាំ ១៤៧–១៤៥ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាដែលបានរត់គេចពីពួកអ្នកបម្រើរបស់ស្ដេចណូអេ កបានប្រែចិត្តពីអំពើបាប និងអំពើទុច្ចរិតទាំងឡាយរបស់ខ្លួន ហើយបានទៅក្នុងចំណោមប្រជាជនដោយសម្ងាត់ ហើយបានចាប់ផ្ដើមបង្រៀននូវពាក្យទាំងឡាយរបស់អ័ប៊ីណាដៃ —
២មែនហើយ អំពីអ្វីៗដែលនឹងមកដល់ ហើយអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ និងកការប្រោសលោះដល់មនុស្សដែលនឹងកើតឡើងតាមរយៈខព្រះចេស្ដា និងការឈឺចាប់ និងការសុគតនៃព្រះគ្រីស្ទ និងអំពីដំណើររស់ឡើងវិញ និងការយាងទៅស្ថានសួគ៌នៃព្រះអង្គ។
៣ហើយអស់អ្នកណាដែលចង់ស្ដាប់តាមពាក្យរបស់លោក នោះលោកបានបង្រៀន។ ហើយលោកបានបង្រៀនពួកគេដោយសម្ងាត់ ដើម្បីកុំឲ្យដឹងដល់ស្ដេច។ ហើយមានមនុស្សជាច្រើនបានជឿតាមពាក្យសម្ដីរបស់លោក។
៤ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលបានជឿតាមលោក គេបានទៅដល់កន្លែងមួយ ដែលហៅថា មរមន ដោយបានឈ្មោះពីស្ដេចមួយ ជាកកន្លែងដែលនៅជាប់នឹងព្រំប្រទល់នៃដែនដីមួយ ដែលច្រើនតែមានសត្វសាហាវមករុកកួនក្នុងពេលខ្លះ ឬក៏ក្នុងរដូវខ្លះ។
៥ឥឡូវនេះ នៅដែនដីមរមនមានប្រភពទឹកមួយ ដែលមានទឹកសុទ្ធ ហើយអាលម៉ាបានជ្រកកោននៅទីនោះ នៅក្បែរទឹកមានដើមឈើតូចដុះយ៉ាងក្រាស់ ជាទីដែលលោកបានពួននៅពេលថ្ងៃ កាលស្ដេចកំពុងស្វែងរក។
៦ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលជឿតាមលោក គេបានមកទីនេះដើម្បីស្ដាប់ពាក្យសម្ដីរបស់លោក។
៧ហើយហេតុការណ៍បានកើតឡើងថា ជាច្រើនថ្ងៃបានកន្លងទៅ មានមនុស្សជាច្រើនបានមកជួបជុំគ្នានៅទីមរមន ដើម្បីស្ដាប់ពាក្យសម្ដីនៃអាលម៉ា។ មែនហើយ ពួកគេទាំងអស់នោះបានប្រមូលគ្នាមកដោយបានជឿតាមពាក្យរបស់លោក ដើម្បីមកស្ដាប់លោក។ ហើយលោកបានកបង្រៀនពួកគេ ហើយបានប្រកាសប្រាប់ពួកគេអំពីការប្រែចិត្ត និងសេចក្ដីប្រោសលោះ និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់។
៨ហើយហេតុការណ៍បានកើតឡើងថា លោកបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះ នេះជាទឹកមរមន (ព្រោះនេះជាឈ្មោះ ដែលគេហៅ) ហើយឥឡូវនេះ ដោយអ្នករាល់គ្នាមានកបំណងចង់ចូលរួមក្នុងខក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ ហើយយល់គព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល
៩មែនហើយ ហើយយល់ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាកសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង ដែលអ្នករាល់គ្នាបាននៅ រហូតដល់ពេលស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រោសលោះដោយព្រះ ហើយបានរាប់ជាមួយនឹងពួកអ្នកនៃដំណើររស់ឡើងវិញខទីមួយ ដើម្បីឲ្យអ្នករាល់គ្នាអាចមានគជីវិតដ៏នៅអស់កល្បជានិច្ច —
១០ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នក បើសិននេះជាបំណងនៅក្នុងចិត្តអ្នក តើមានអ្វីទៅដែលរារាំងអ្នកមិនឲ្យកទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សីដល់ទ្រង់ថា អ្នករាល់គ្នាបានចូលក្នុងខសេចក្ដីសញ្ញាជាមួយនឹងទ្រង់ថា អ្នករាល់គ្នានឹងបម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដើម្បីឲ្យទ្រង់ស្រោចព្រះវិញ្ញាណទ្រង់ មកលើអ្នករាល់គ្នាយ៉ាងបរិបូរណ៍?
១១ហើយឥឡូវនេះ កាលប្រជាជនបានឮពាក្យទាំងនេះ គេក៏បានទះដៃដោយសេចក្ដីអំណរ ហើយស្រែកថា ៖ នេះហើយជាបំណងនៃចិត្តរបស់យើងខ្ញុំ។
១២ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបាននាំហេឡាម ជាអ្នកមុនដំបូងបង្អស់ ទៅឈរក្នុងទឹក ហើយស្រែកឡើងថា ៖ ឱព្រះអម្ចាស់អើយ សូមព្រះអង្គស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើអ្នកបម្រើទ្រង់ចុះ ដើម្បីឲ្យគាត់អាចធ្វើការនេះដោយដួងចិត្តបរិសុទ្ធជ្រះថ្លា។
១៣ហើយកាលលោកបានពោលនូវពាក្យទាំងនេះហើយ នោះស្រាប់តែកព្រះវិញ្ញាណនៃព្រះអម្ចាស់ក៏មកសណ្ឋិតលើលោក ហើយលោកពោលថា ៖ ឱហេឡាមអើយ ខ្ញុំសូមខធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកដោយបានទទួលគសិទ្ធិអំណាចពីព្រះដ៏មានមហិទ្ធិឫទ្ធិ ដើម្បីជាទីបន្ទាល់ថា អ្នកបានចូលក្នុងសេចក្ដីសញ្ញា ដើម្បីបម្រើព្រះអង្គរហូតដល់អ្នកស្លាប់ខាងឯរូបកាយសាច់ឈាម ហើយសូមឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់ស្រោចមកលើអ្នក ហើយសូមឲ្យទ្រង់ប្រទានដល់អ្នកនូវជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈឃសេចក្ដីប្រោសលោះនៃព្រះគ្រីស្ទ ជាព្រះដែលបានរៀបចំឡើង ចាប់តាំងពីងកំណើតលោកិយមកម្ល៉េះ។
១៤ហើយបន្ទាប់ពីអាលម៉ាបានពោលនូវពាក្យទាំងនេះហើយ នោះអាលម៉ា និងហេឡាម ទាំងពីរនាក់ក៏កបង្កប់ខ្លួនចុះទៅក្នុងទឹក ហើយគេក៏ងើបឡើងវិញ ហើយឡើងពីទឹកវិញដោយអររីករាយ ហើយពោរពេញទៅដោយព្រះវិញ្ញាណ។
១៥ហើយម្ដងទៀត អាលម៉ាបាននាំមនុស្សម្នាក់ទៀតចុះទៅក្នុងទឹក ជាលើកទីពីរ ហើយបានធ្វើបុណ្យជ្រមុជទឹកដល់ជននោះ ដូចជាជនទីមួយដែរ ខុសគ្នាតែត្រឹមលោកពុំបានពន្លិចខ្លួនលោក ចុះទៅក្នុងទឹកទៀតប៉ុណ្ណោះ។
១៦គឺតាមរបៀបនេះហើយដែលលោកបានកធ្វើបុណ្យជ្រមុជទឹកឲ្យជនគ្រប់ៗគ្នា ដែលបានទៅឯទឹកមរមន ហើយពួកគេមានចំនួនប្រហែលពីររយបួននាក់ មែនហើយ ហើយពួកគេបានទទួលបុណ្យជ្រមុជទឹកនៅក្នុងទឹកមរមន ហើយបានពោរពេញទៅដោយខព្រះគុណនៃព្រះ។
១៧ហើយពួកគេត្រូវបានហៅថា សាសនាចក្រនៃព្រះ ឬក៏កសាសនាចក្រនៃព្រះគ្រីស្ទ ចាប់តាំងពីពេលនោះមក។ ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលបានទទួលបុណ្យជ្រមុជទឹកដោយអានុភាព និងសិទ្ធិអំណាចពីព្រះ នោះបានបូកបញ្ចូលទៅក្នុងសាសនាចក្ររបស់ទ្រង់។
១៨ហើយហេតុការណ៍បានកើតឡើងថា អាលម៉ា ដោយបានទទួលកសិទ្ធិអំណាចពីព្រះ ក៏បានតែងតាំងសង្ឃទាំងឡាយឡើង គឺលោកបានតែងតាំងសង្ឃមួយសម្រាប់មនុស្សហាសិបនាក់ ដើម្បីផ្សាយសាសនាដល់ពួកគេ ហើយខបង្រៀនពួកគេ អំពីសេចក្ដីទាំងឡាយដែលទាក់ទងទៅនឹងនគរព្រះ។
១៩ហើយលោកបានបញ្ជាពួកគេ កុំឲ្យបង្រៀននូវអ្វីផ្សេងៗក្រៅពីអ្វីដែលលោកបានបង្រៀន និងអ្វីដែលបាននិយាយចេញមកពីមាត់នៃពួកព្យាការីដ៏បរិសុទ្ធប៉ុណ្ណោះ។
២០មែនហើយ លោកថែមទាំងបានបញ្ជាពួកគេ កុំឲ្យកផ្សាយសាសនាពីអ្វីឡើយ ក្រៅពីការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ ដែលទ្រង់បានប្រោសលោះរាស្ត្ររបស់ព្រះអង្គ។
២១ហើយលោកបានបញ្ជាពួកគេថា មិនគួរឲ្យមានកការទាស់ទែងគ្នាទៅវិញទៅមកឡើយ តែថា ពួកគេគួរតែមើលទៅមុខដោយ ភ្នែកខតែមួយ មានសេចក្ដីជំនឿតែមួយ និងបុណ្យជ្រមុជទឹកតែមួយ មានចិត្តចងក្រងគរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក។
២២ហើយលោកបានបញ្ជាឲ្យគេផ្សាយសាសនាយ៉ាងដូច្នេះហើយ។ ហើយពួកគេបានក្លាយជាកកូនចៅនៃព្រះយ៉ាងដូច្នេះហើយ។
២៣ហើយលោកបានបញ្ជាឲ្យពួកគេគោរពកថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនេះចេញជាថ្ងៃបរិសុទ្ធ ហើយជារៀងរាល់ថ្ងៃ ពួកគេត្រូវថ្លែងអំណរគុណដល់ព្រះអម្ចាស់ ជាព្រះរបស់គេ។
២៤ហើយលោកក៏បានបញ្ជាដល់ពួកគេដែរថា ពួកសង្ឃដែលលោកបានតែងតាំងឡើង ត្រូវកធ្វើការដោយដៃរបស់ខ្លួនផ្ទាល់ ដើម្បីចិញ្ចឹមជីវិត។
២៥ហើយជារៀងរាល់អាទិត្យ ត្រូវញែកថ្ងៃមួយទុកសម្រាប់ជួបជុំគ្នា ដើម្បីបង្រៀនប្រជាជន ហើយដើម្បីកថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះរបស់គេ ហើយពួកគេត្រូវប្រជុំគ្នាជាញឹកញាប់ ដោយសមត្ថភាពដែលគេអាចធ្វើបាន។
២៦ហើយពួកសង្ឃមិនត្រូវពឹងផ្អែកទៅលើប្រជាជនក្នុងការចិញ្ចឹមជីវិតទេ ប៉ុន្តែពួកគេត្រូវធ្វើការ ដើម្បីទទួលកព្រះគុណនៃព្រះ ដើម្បីឲ្យគេមានកម្លាំងខ្លាំងឡើងនៅក្នុងព្រះវិញ្ញាណ ដោយមានខការចេះដឹងអំពីព្រះ ដើម្បីគេអាចបង្រៀនដោយអានុភាព និងសិទ្ធិអំណាចពីព្រះ។
២៧ហើយមួយទៀត អាលម៉ាក៏បានបញ្ជាឲ្យប្រជាជននៃសាសនាចក្រនេះ ចែករំលែកនូវទ្រព្យសម្បត្តិរបស់ខ្លួន គឺមនុស្សកម្នាក់ៗ ទៅតាមអ្វីដែលគេមាន បើសិនជាគេមានច្រើនបរិបូរ ក៏ចែកច្រើនបរិបូរ ហើយឯអ្នកណាដែលមានតិច នោះក៏ចែកតិច ហើយចំពោះអ្នកណាដែលគ្មានទ្រព្យរបស់អ្វី គួរតែឲ្យដល់អ្នកនោះវិញ។
២៨ម្ល៉ោះហើយ ពួកគេត្រូវចែករំលែកនូវទ្រព្យសម្បត្តិរបស់ខ្លួន ដោយចិត្តស្ម័គ្រ និងចិត្តជ្រះថ្លាដល់ព្រះ ហើយចែកដល់ពួកសង្ឃទាំងនោះដែលកំពុងខ្វះខាត មែនហើយ គឺចែកដល់ជនគ្រប់រូប ដែលក្រីក្រខ្វះខាត។
២៩ពាក្យទាំងនេះហើយដែលលោកបាននិយាយទៅកាន់ពួកគេ ដោយបានទទួលបញ្ញាពីព្រះ ហើយពួកគេបានកដើរដោយត្រង់នៅចំពោះព្រះ គឺបានខចែករំលែកគ្នាទៅវិញទៅមក ព្រមទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ស្របតាមសេចក្ដីខ្វះខាត និងសេចក្ដីត្រូវការរបស់គេ។
៣០ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ការណ៍ទាំងអស់នេះត្រូវបានធ្វើឡើងនៅទីមរមន មែនហើយ នៅក្បែរកទឹកមរមន គឺនៅក្នុងព្រៃក្បែរទឹកមរមន មែនហើយ ឱទីកន្លែងមរមន ទឹកមរមន ព្រៃមរមន ម្ដេចក៏ល្អដល់ម្ល៉េះហ្ន៎ ចំពោះភ្នែកនៃពួកអ្នក ដែលបានស្គាល់ព្រះដ៏ប្រោសលោះរបស់ខ្លួន មែនហើយ ឱពួកគេមានពរហើយ ព្រោះពួកគេនឹងច្រៀងសរសើរដល់ព្រះអង្គជារៀងរហូត។
៣១ហើយការណ៍ទាំងនេះបានធ្វើឡើង នៅត្រង់តំបន់កព្រំប្រទល់ដែនដី ដើម្បីកុំឲ្យដឹងដល់ស្ដេច។
៣២ប៉ុន្តែមើលចុះ ហេតុការណ៍បានកើតឡើងថា ដោយបានដឹងថា មានចលនានៅក្នុងចំណោមប្រជាជន នោះស្ដេចក៏បញ្ជាពួកអ្នកបម្រើឲ្យទៅមើលពួកគេ។ ហេតុដូច្នេះហើយ នៅថ្ងៃដែលគេបានប្រជុំគ្នា ដើម្បីស្ដាប់ព្រះបន្ទូលនៃព្រះអម្ចាស់ នោះគេបានរកឃើញជូនស្ដេច។
៣៣ហើយឥឡូវនេះ ស្ដេចបានមានបន្ទូលថា អាលម៉ាបានចាក់រុកប្រជាជនឲ្យបះបោរទាស់នឹងទ្រង់ ហេតុដូច្នេះហើយ ទើបទ្រង់បានបញ្ជាឲ្យកងទ័ពទៅបំផ្លាញពួកគេចោល។
៣៤ហើយហេតុការណ៍បានកើតឡើងថា អាលម៉ា និងរាស្ត្រនៃព្រះអម្ចាស់ កបានដឹងជាមុនស្រេច អំពីដំណើរដែលកងទ័ពរបស់ស្ដេចនឹងមក ហេតុដូច្នេះហើយ ទើបពួកគេបានយកត្រសាលគេ និងគ្រួសារគេ ហើយបានធ្វើដំណើរចេញទៅក្នុងទីរហោស្ថាន។
៣៥ហើយគេទាំងអស់មានចំនួនប្រហែលបួនរយហាសិបនាក់៕