ជំនួយ​ការសិក្សា
យ៉ូសែប ពី​ភូមិ​អើរីម៉ាថេ


យ៉ូសែប ពី​ភូមិ​អើរីម៉ាថេ

យ៉ូសែប ពី​ភូមិ​អើរីម៉ាថេ ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនុំ​សានហេទ្រិន ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ម្នាក់ ជា​អ្នក​មាន ហើយ​ជា​សាសន៍​អ៊ីស្រាអែល​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​ពុំ​បាន​ចូល​រួម​ក្នុង​ការ​ថ្កោលទោស​ដល់​ព្រះ​អម្ចាស់​របស់​យើង។ បន្ទាប់​ពី​ការ​ឆ្កាង នោះ​យ៉ូសែប​បាន​យក​ព្រះ​សព​នៃ​ព្រះ​អង្គ​សង្គ្រោះ​មក​រុំ​នឹង​សំពត់​ទេស​ឯង​យ៉ាង​ស្អាត ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​មាន​រូបរាង​ដូច​ជា​រូង​របស់​យ៉ូសែប​ផ្ទាល់ (ម៉ាថាយ ២៧:៥៧–៦០; ម៉ាកុស ១៥:៤៣–៤៦; លូកា ២៣:៥០–៥៣; យ៉ូហាន ១៩:៣៨–៤២)។