ជំនួយ​ការសិក្សា
ម៉ិលគីស្សាដែក


ម៉ិលគីស្សាដែក

ជា​សង្ឃ​ជាន់​ខ្ពស់ ជា​ព្យាការី ហើយ​ជា​អ្នក​ដឹកនាំ​ដ៏​ធំ​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​រស់នៅ​បន្ទាប់​ពី​ទឹកជំនន់ និង​នៅ​សម័យ​លោក​អ័ប្រាហាំ។ លោក​បាន​ត្រូវ​ហៅថា​ជា ស្ដេច​នៃ​ក្រុង​សាឡិម (យេរូសាឡិម) ជា​ស្ដេច​នៃ​សេចក្ដី​សុខសាន្ត ជា​ស្ដេច​នៃ​សេចក្ដី​សុចរិត (គឺជា​ន័យ​របស់​ពាក្យ​ហេព្រើរ ម៉ិលគីស្សាដែក) ហើយ​ជា​សង្ឃ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត។