ដើម្បី​កម្លាំង​នៃ​យុវជន
ឈប់​ប្រៀបធៀប ! អ្នក​គឺល្អ​គ្រប់គ្រាន់
ខែ មករា ឆ្នាំ ២០២៤


« ឈប់​ប្រៀបធៀប ! អ្នក​គឺល្អ​គ្រប់គ្រាន់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី១ ២

ឈប់​ប្រៀបធៀប ! អ្នក​គឺល្អ​គ្រប់គ្រាន់

នេះ​ជា​រឿង​បួន​យ៉ាង​ដែល​យើង​រៀន​ពី​បងប្រុស​ម្នាក់​របស់​នីហ្វៃ ។

រូបភាព
ទម្ងន់

រចនា​រូបភាព​ដោយ ខូរី អេចបឺត

មាន​សិស្ស​ម្នាក់​នោះ​នៅ​ក្នុង​ថ្នាក់​ដែល តែងតែ ដឹង​ចម្លើយ​ត្រឹមត្រូវ ។ ក្មេង​នោះ​នៅ​ក្នុង​ក្រុម​បាល់បោះ​ដែល​តែងតែ​បោះ​ចូល​ច្រើន​ជាង​អ្នក ។ មនុស្ស​នោះ​ដែល មនុស្ស​គ្រប់​គ្នា ចង់​ធ្វើ​ជា​មិត្ត​ជាមួយ ។ នៅ​ក្នុង​ពិភព​នៃ​ការប្រៀបធៀប វា​ហាក់​ដូច​ជា​តែងតែ​មាន​នរណា​ម្នាក់​ដែល​ល្អ​ប្រសើរ​ជាង ។

ការប្រៀបធៀប​អាច​ពិបាក​ខ្លាំង​ណាស់ នៅ​ពេល​ដែល​និយាយ​ទាក់ទង​ទៅ​នឹង​ការរស់នៅ​តាម​ដំណឹងល្អ ។ អ្នកប្រហែល​ជា​គិត​ថា អ្នក​ដទៃ​សុចរិត​ជាង មាន​ទីបន្ទាល់​រឹងមាំ​ជាង ឬ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ច្រើន​ជាង​អ្នក ។ ប៉ុន្តែ​ការប្រៀបធៀប​ខ្លួន​ឯង​បែប​នេះ​មិន​មាន​ប្រយោជន៍​នោះ​ទេ ។

ពី​ព្រះគម្ពីរ​មរមន​អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា នីហ្វៃ​គឺ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ និង​ជា​ព្យាការី ។ ប៉ុន្ដែ​តើ​អ្នក​ដឹង​ច្រើន​ប៉ុណ្ណា​អំពី​សាំ ជា​បងប្រុស​ដ៏​ស្មោះត្រង់​របស់​នីហ្វៃ ? គាត់​មិន​មែន​ជា​អ្នកដឹកនាំ ឬ​ព្យាការី​ដូច​ជា​នីហ្វៃ​ទេ ប៉ុន្តែ​គាត់​មិន​ចាំបាច់​ធ្វើ​ដូច​នីហ្វៃ​ដើម្បី​បាន​ល្អ​គ្រប់គ្រាន់​នោះ​ទេ ។

រូបភាព
បុរស​អធិស្ឋាន

១. សាំ​ជឿ

នីហ្វៃ​បាន​អធិស្ឋាន ហើយ​បាន​ទទួល​ចម្លើយ​សម្រាប់​ខ្លួនលោក​ផ្ទាល់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ​ចាកចេញ​ទៅ​ក្នុង​ទីរហោស្ថាន ។ ហើយ​សាំ « បាន​ជឿ​តាម​ពាក្យ​សម្ដី​ទាំង​ឡាយ​របស់ [ នីហ្វៃ ] » ( សូមមើល នីហ្វៃទី១ ២:១៦–១៧ ) ។ សាំ​ប្រហែល​ជា​មិន​មាន​ទីបន្ទាល់​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ លោក​ប្រហែល​ជា​មាន​សំណួរ ។ ប៉ុន្តែ លោក​បាន​ជ្រើសរើស​ជឿ​លើ​ពាក្យ​សម្តី​របស់​ប្អូនប្រុស​លោក ហើយ​បន្ទាប់​មក​លោក​បាន​ធ្វើ​សកម្មភាព​ទៅតាម​ជំនឿ​របស់​លោក ។ កុំ​ប្រៀបធៀប​សេចក្ដី​ជំនឿ ឬ​ទីបន្ទាល់​របស់​អ្នក​​ទៅ​នឹង​មនុស្ស​ដទៃ ។ ពេល​អ្នក​ធ្វើ​សកម្មភាព​នៅក្នុង​សេចក្ដី​ជំនឿ​ដូច​ជា​សាំ​បាន​ធ្វើ នោះ​ទីបន្ទាល់​របស់​អ្នក​​អំពី​ព្រះអង្គ​សង្គ្រោះ​នឹង​រីកចម្រើន​បន្តិច​ម្ដងៗ ។ ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១៣–១៤; អាលម៉ា ៣២ ) ។

រូបភាព
បុរស​កំពុង​ជជែក​គ្នា

២. សាំ​មាន​ចិត្ត​រាបសា

លេមិន និង​លេមយួល មិន សប្បាយ​ចិត្ត​ទេ​ដែល​នីហ្វៃ​ជា​ប្អូនប្រុស​របស់​ពួកគេ បាន​ក្លាយ​ជា​អ្នកដឹកនាំ​លើ​ពួកគេ ។ ប៉ុន្ដែ​សាំ ដែល​ជា​បងប្រុស​របស់​នីហ្វៃ​ដែរ​នោះ ប្រាកដ​ជា​មាន​ចិត្ត​រាបសា ។ លោក​បាន​ស្ដាប់​ដល់​នីហ្វៃ ហើយ​បាន​ធ្វើ​តាម​ដំបូន្មាន​របស់​លោក ( សូមមើល នីហ្វៃទី២ ៥:៣–៦ ) ។ ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​នៅ​ជុំវិញ​ខ្លួន​អ្នក​ត្រូវបាន​សុំ​ឲ្យ​ដឹកនាំ ហើយ​គេ​មិន​សុំ​ឲ្យ​អ្នកធ្វើជា​អ្នកដឹកនាំ សូម​មាន​ចិត្ត​រាបសា ហើយ​កុំ​ប្រៀបធៀប​ឡើយ ។ គាំទ្រ​ពួកគេ រៀន​ពី​ពួកគេ ហើយ​ធ្វើ​ឲ្យ​បាន​ល្អបំផុត​ដើម្បី​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ ។

រូបភាព
បុរស​ពីរ​នាក់​ខឹង​បុរស​ម្នាក់​ទៀត

៣. សាំ​មាន​ការអត់ធ្មត់

វា​ហាក់​ដូច​ជា​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​អ្នក​កំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នាគឺ​​ឆ្លង​កាត់​គ្រាលំបាកដូចគ្នា ។ សាំ​មិន​មែន​ជា​ករណី​លើកលែង​នោះ​ទេ ។ លេមិន និង​លេមយួល​បាន​បែរ​ទៅ​ប្រឆាំង​នឹង​សាំ ដូច​ដែល​ពួកគេ​បាន​បែរ​ទៅ​ប្រឆាំង​នឹង​នីហ្វៃ​ដែរ ។ ពួកគេ​ថែមទាំង​វាយ​សាំ​នឹង​ដំបង​ដូច​ពួកគេ​វាយ​នីហ្វៃ​ដែរ ! ( សូមមើល នីហ្វៃទី១ ៣:២៨; នីហ្វៃទី១ ៧:៦ ) ។ ប៉ុន្តែ​សាំ​បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​លោក​ដោយ​អត់ធ្មត់ ។ ការឆ្លងកាត់​គ្រា​លំបាក​មិន​ចាំបាច់​មាន​ន័យ​ថា​អ្នក​កំពុង​ធ្វើ​អ្វី​មួយ​ខុស​នោះ​ទេ ។ កុំ​ប្រៀបធៀប​ការសាកល្បង​របស់​អ្នក​ទៅ​នឹង​មនុស្ស​ដទៃ ។ សូម​អត់ធ្មត់ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ជួយ​អ្នក ។

រូបភាព
បុរស

៤. សាំ​ត្រូវបាន​ប្រទាន​ពរ

ឪពុក​របស់​សាំ លីហៃ បាន​ប្រាប់​សាំ​ថា « កូន​នឹង​បាន​ពរ​អស់​មួយ​ជីវិត​របស់​កូន » ( នីហ្វៃទី២ ៤:១១ ) ។ សាំ​ប្រហែល​ជា​មិន​មែន​ជា​អ្នកដឹកនាំ ឬ​ព្យាការី​ទេ ប៉ុន្តែ​លោក​នៅ​តែ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះត្រង់ ហើយ​លោកបាន​ទទួល​ពរ​ដោយសារ​ធ្វើ​ដូច្នោះ ។ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្រ្គោះ នោះ លោកគឺ​ល្អ​គ្រប់គ្រាន់​ហើយ ។ ហើយ​អ្នកក៏​អាច​ល្អ​គ្រប់គ្រាន់​ដែរ ។