សន្និសីទទូទៅ
សង្គម​ប្រកប​ដោយ​ចីរភាព
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


សង្គម​ប្រកប​ដោយ​ចីរភាព

បើ​យើង និង​អ្នកជិត​ខាង​យើង​ព្យាយាម​ដឹកនាំ​ជីវិត​យើង​តាម សេចក្ដីពិត​នៃ​ព្រះ នោះ​គុណធម៌​សីលធម៌​ដែល​ចាំបាច់​ក្នុង​គ្រប់​សង្គម​នឹង​មាន​សន្ធឹកសន្ធាប់ ។

ឱ អស្ចារ្យ អ្វី​ម្ល៉េះ ក្រុម ចម្រៀង​ច្រៀង​ចម្រៀង​នៃ​ព្រះអង្គសង្គ្រោះដ៏​អស្ចារ្យ។

នៅ​ឆ្នាំ ២០១៥ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អ្វី​ដែល​ហៅថា « របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព » ។ វា​ត្រូវបាន​ពិពណ៌នា​ថា​ជា « ប្លង់មេ​រួមគ្នា​សម្រាប់​សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន និង​ភពផែនដី នាពេល​ឥឡូវនេះ និង​ទៅ​អនាគត » ។ របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មាន​គោលដៅ​ចំនួន ១៧ ដើម្បី​សម្រេច​ឲ្យ បាន​ត្រឹម​ឆ្នាំ ២០៣០ មាន​ដូចជា គ្មាន​ភាពក្រីក្រ,គ្មាន គ្រោះ​អត់ឃ្លាន, ការអប់រំ​ប្រកប​ដោយ​គុណភាព, សមភាព​យេនឌ័រ, ទឹក​ស្អាត​និង​អនាម័យ និង ការងារ​សមរម្យ ។

គោលគំនិត​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព គឺជា​គំនិត​មួយ​គួរឲ្យ​ចាប់​អារម្មណ៍ និង​សំខាន់ ។ ប៉ុន្ដែ​អ្វី​ដែល​កាន់តែ​បន្ទាន់​ខ្លាំង​ជាងនេះ​គឺ សំណួរ​ដ៏​ទូលំទូលាយ​ស្ដីពី​សង្គម​ប្រកប​ដោយ​ចីរភាព ។ តើ​អ្វីខ្លះ​ជា​មូលដ្ឋាន​គ្រឹះ ដែល​គាំទ្រ​ដល់​សង្គម​ដែល​រីកលូតលាស់​មួយ ជា​សង្គម​ដែល​គាំទ្រ​ដល់​សុភមង្គល ការរីក​ចម្រើន សន្ដិភាព និង​សុខុមាលភាព​ដល់​ប្រជាជន​ខ្លួន​នោះ ? យើង​មាន​កំណត់ត្រា​បទគម្ពីរ​យ៉ាងហោច​ណាស់​ពីរ ស្ដីពី​សង្គម​ដ៏​ឧត្តុង្គ​ឧត្តម​បែប​នោះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ពួកគេ ?

កាលពី​ដើម លោកអយ្យកោ និង​ព្យាការី​អេណុក​ដ៏​អស្ចារ្យ បាន​ផ្សាយពី​សេចក្ដី​សុចរិត ហើយ « ីក្រុង​នៃ​បរិសុទ្ធភាព គឺ​ក្រុង​ស៊ីយ៉ូន » ។ វា​ចែង​ថា « ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង គំនិត​តែមួយ ហើយ​បាន​រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅក្នុង​ចំណោម​ពួកគេ​ឡើយ » ។

« ហើយ​ព្រះអម្ចាស់​ទ្រង់​បាន​ប្រទានពរ​ដល់​ដែនដី ហើយ​ពួកគេ​បាន​ពរ​នៅលើ​ភ្នំ​ទាំងឡាយ និង​នៅលើ​ទីខ្ពស់​ទាំងឡាយ ហើយ​បាន​លូតលាស់ » ។

ប្រជាជន​នៅ​សតវត្សរ៍​ទីមួយ និង​ទីពីរ នៅ​អឌ្ឍគោល​ខាងលិច​ដែល​គេ​ស្គាល់​ថាជា​ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន ផ្ដល់ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ទៀត​អំពី​សង្គម​ដែល​រីកលូតលាស់​មួយ ។ បន្ទាប់ពី​ការងារ​បម្រើ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅក្នុង​ចំណោម​ពួកគេ នោះ « ពួកគេ​បាន​ដើរ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ និង​ពី​ព្រះ​របស់​គេ គឺ​ដោយ​បន្ត​ការតម​អាហារ និង​ការអធិស្ឋាន ហើយ​បាន​ប្រជុំគ្នា​ជាញឹកញាប់ ដើម្បី​អធិស្ឋាន ហើយ​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ។ …

« ហើយ​ពុំ​មាន​ការឈ្នានីស ការទាស់ទែង​គ្នា ការច្របូក​ច្របល់ ការសហាយ​ស្មន់ ការភូត​កុហក ការកាប់​សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណាមួយ​ឡើយ ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ។

សង្គម​នៅក្នុង​គំរូ​ទាំងពីរ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ពរជ័យ​នៃ​ស្ថានសួគ៌ ដែល​កើត​ចេញ​ពី​ភក្ដីភាព​ដ៏ជា​គំរូ​របស់​ពួកគេ​ចំពោះ​បទបញ្ញត្តិ​ធំៗ​ពីរ​គឺ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ហើយ « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។ ពួកគេ​គោរព​ប្រតិបត្តិ​តាម​ព្រះ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ពួកគេ​មើល​ថែទាំ​សុខុមាលភាព​ផ្លូវកាយ និង​ខាង​វិញ្ញាណ​របស់​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា សង្គម​ទាំងនេះ​គឺជា​សង្គម​ដែល​មាន « មនុស្ស​គ្រប់រូប​ស្វែងរក​ចំណូលចិត្ត​នៃ​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​នូវ​គ្រប់​ការណ៍​ទាំងអស់ ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ » ។

ជា​អកុសល​ដូច​អែលឌើរ ឃ្វីនថិន អិល ឃុក​បាន​កត់ចំណាំ​កាល​ពី​ព្រឹក សង្គម​ដ៏​ឥតខ្ចោះ​ដែល​ពិពណ៌នា​ក្នុង នីហ្វៃ​ទី​៤ នៃ​ព្រះគម្ពីរ​មរមន​មិន​បាន​បន្ដ​ហួសពី​សតវត្សរ៍​ទីពីរ​ឡើយ ។ ចីរភាព​មិន​ត្រូវបាន​ធានា​ឡើយ ហើយ​សង្គម​ដ៏​ឧត្តុង្គ​ឧត្តម​មួយ​អាច​បរាជ័យ​បាន ប្រសិនបើ​វា​បោះបង់​គុណធម៌​ដ៏​សំខាន់​បំផុត ដែល​រក្សា​សន្តិភាព និង​វិបុលភាព ។ នៅក្នុង​ករណី​នេះ ដោយ​ព្រមតាម​ការល្បួង​របស់​អារក្ស នោះ​ប្រជាជន « បាន​ចាប់ផ្ដើម​ចែកចេញ​ជា​វណ្ណៈ ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​បង្កើត​សាសនាចក្រ​ទាំងឡាយ​របស់គេ​ផ្ទាល់ខ្លួន ដើម្បី​រក​កម្រៃ ហើយ​បាន​ចាប់ផ្ដើម​បដិសេធ​សាសនាចក្រ​ដ៏​ពិតប្រាកដ​របស់​ព្រះគ្រីស្ទ » ។

« ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា កាល​ឆ្នាំទី​បីរយ​បាន​កន្លង​ផុត​ទៅ នោះ​ប្រជាជន​នីហ្វៃ ព្រមទាំង​ប្រជាជន​លេមិន​ផង បាន​ក្លាយ​ទៅជា​មនុស្ស​ទុច្ចរិត​យ៉ាង​ពេញ​ទំហឹង​ដូចគ្នា » ។

នៅ​ត្រឹម​ចុង​សតវត្សរ៍​បន្ទាប់ មនុស្ស​រាប់លាន​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​អន្តរកម្ម ហើយ​ប្រជាជាតិ​ដែល​ធ្លាប់តែ​សុខដុមរមនា​របស់​ពួកគេ​បាន​ធ្លាក់​ទៅជា​កុលសម្ព័ន្ធ​ដែល​ប្រយុទ្ធ​ក្នុង​សង្គ្រាម ។

ដោយ​ពិចារណា​ពី​គំរូ​នេះ និង​គំរូ​ផ្សេង​ទៀត​នៃ​សង្គម​ដែល​ធ្លាប់​បាន​រីកលូតលាស់ ហើយ​ក្រោយមក​បាន​បរាជ័យ ខ្ញុំ​គិត​ថា វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា ពេល​មនុស្ស​ងាក​ចេញពី​ស្មារតី​នៃ​ការទទួល​ខុសត្រូវ​ចំពោះ​ទ្រង់ ហើយ​ចាប់ផ្ដើម​ទុកចិត្ត​លើ « ដៃ​នៃ​មនុស្ស » ទៅវិញ​នោះ វា​នឹង​នាំ​ទៅ​រក​គ្រោះ​មហន្ដរាយ ។ ការ​ទុកចិត្ត​ទៅលើ​ដៃ​នៃ​មនុស្ស​គឺ​បដិសេធ​អង្គនិពន្ធដ៏​ទេវភាព និង​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ហើយ​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ទៅលើ​ភាព​មាន​បាន អំណាច និង​ការ​សរសើរ​ពី​លោកិយ ( ខណៈ​ដែល​មាន​ការ​មើលងាយ និង​ការ​បៀតបៀន​ជាញឹកញាប់​ទៅលើ​អស់​អ្នក​ដែល ធ្វើតាម​បទដ្ឋាន​ផ្សេង​ពីនោះ ) ។ ស្របពេលនេះ​អ្នក​ដែល​នៅ​ក្នុង​សង្គម​សមភាព កំពុង​ស្វែងរក ដូចជា​ស្ដេច​បេនយ៉ាមីន​បាន​មានបន្ទូលថា « ដុះដាល​នៅក្នុង​ការ​ស្គាល់​ពី​សិរីល្អ​នៃ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​មក ឬ​នៅក្នុង​ការ​ស្គាល់​ពី​អ្វី​ដែល​ពិត ហើយ​ត្រឹមត្រូវ » ។ ១០

ស្ថាប័ន​គ្រួសារ និង​សាសនា​មាន​តួនាទី​សំខាន់​ក្នុង​ការផ្ដល់​ដល់​បុគ្គល និង​សហគមន៍​នូវ​គុណធម៌ ដែល​គាំទ្រ​ដល់​សង្គម​ដ៏​ឋិតថេរ​មួយ ការដឹង​ខុសត្រូវ ចិត្ត​មេត្តាអាពាហ៍ពិពាហ៍​និង​ភាពស្មោះត្រង់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ការគោរព​ដល់​អ្នកដទៃ​និង​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ ការបម្រើ ព្រមទាំង​ភាពចាំបាច់​និង​ភាពថ្លៃថ្នូរ​នៃ​ការងារ​ជាដើម ។

អ្នក​កែសម្រួល​អត្ថបទ​កាសែត​ម្នាក់​នៅ Large Gerard Baker បាន​សរសេរ​អត្ថបទ​មួយ​នៅ​ដើម​ឆ្នាំ​នេះ​នៅក្នុង Wall Street Journalដោយ​ដឹងគុណ​ដល់​ឪពុក​របស់​គាត់​ឈ្មោះ Frederick Baker ក្នុង​ឱកាស​ខួបកំណើត ១០០ ឆ្នាំ​របស់​ឪពុក​គាត់ ។ Baker បានស្មាន​ពី​មូលហេតុ​ដែល​ឪពុក​គាត់​មាន​អាយុ​វែង ប៉ុន្ដែ​បាន​បន្ដ​បន្ថែម​យោបល់​ទាំងនេះ ៖

« ខណៈ​យើង​ទាំងអស់​គ្នា​អាច​ចង់​ដឹង​ពី​អាថ៌កំបាំង​ដើម្បី​មាន​អាយុ​វែង ជារឿយៗ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ប្រសើរ​ជាង បើ​យើង​លះបង់​ពេលវេលា​បន្ថែម​ដើម្បី​ស្វែងរក​អ្វី​ដែល​ធ្វើឲ្យ​មាន​ជីវិត​ល្អ មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​ទេ ។ ត្រង់​នេះ ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​ដឹង​ពី​អាថ៌កំបាំង​របស់​ឪពុក​ខ្ញុំ ។

« គាត់​នៅក្នុង​ជំនាន់​មួយ ដែល​ជីវិត​ត្រូវបាន​កំណត់​ជាចម្បង​ដោយ​កាតព្វកិច្ច មិនមែន​ដោយ​ការផ្ដល់​សិទ្ធិ​ទេ ដោយ​ទំនួល​ខុសត្រូវ​សង្គម មិនមែន​ដោយ​ឯកសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ ។ គោលការណ៍​ជម្រុញ​ដ៏​សំខាន់​ពេញ​មួយ​សតវត្សរ៍​គាត់​គឺជា​ស្មារតី​នៃ​កាតព្វកិច្ច—​ចំពោះ​គ្រួសារ ព្រះ និង​ប្រទេស​ជាតិ ។

« នៅ​ជំនាន់​ដែល​ពោរពេញ​ទៅដោយ​គ្រួសារ​ដែល​បាក់បែក នោះ​ឪពុក​ខ្ញុំ​គឺជា​ស្វាមី​ដ៏​ស្មោះស័្មគ្រ​ម្នាក់​ចំពោះ​ភរិយា​គាត់ រយៈពេល ៤៦ ឆ្នាំ ជា​ឪពុក​មាន​កាតព្វកិច្ច​ដល់​កូន​ប្រាំមួយ​នាក់ ​ជួប​នឹង​សោកនាដកម្ម​ដែល​មិន​អាច​នឹក​ស្មាន​ដល់​នៃ​ការបាត់បង់​កូន ។ …

« ហើយ​នៅ​ជំនាន់​មួយ​ដែល​សាសនា​កាន់តែ​មាន​ការចង់ដឹង​ច្រើន នោះ​ឪពុក​ខ្ញុំ​គឺជា​អ្នក​កាន់​និកាយ​កាតូលិក​ដ៏​ពិត និង​ស្មោះត្រង់​ម្នាក់ ដែល​មាន​ជំនឿ​មិន​រង្គោះ​រង្គើ​លើ​ការសន្យា​របស់​ព្រះគ្រីស្ទ ។ តាមពិត​ទៅ ពេលខ្លះ​ខ្ញុំ​គិត​ថា គាត់​រស់​បាន​យូរ ដោយសារ​គាត់​បាន​រៀបចំ​ខ្លួន​ដើម្បី​ស្លាប់ ប្រសើរ​ជាង​អ្នកផ្សេង​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប ។

« ខ្ញុំ​ជា​មនុស្ស​មាន​សំណាង—​មាន​ពរ​ដោយ​មាន​ការអប់រំ​ដ៏​ល្អ មាន​គ្រួសារ​ខ្លួនឯង​ដ៏​អស្ចារ្យ មាន​ជោគជ័យ​ក្នុង​ពិភពលោក​ខ្លះ​ដែល​ខ្ញុំ​មិន​សម​នឹង​ទទួល ។ ប៉ុន្ដែ​មិន​ថា​ខ្ញុំ​មាន​អារម្មណ៍​មោទនភាព និង​អំណរគុណ​ប៉ុណ្ណា ក៏​ខ្ញុំ​ពោរពេញ​ដោយ​មោទនៈ និង​ការដឹងគុណ​​ចំពោះ​បុរស​ម្នាក់​នេះ ដែល​បាន​រស់នៅ​ដោយ​គ្មាន​ជម្លោះ ឬ​សម្ដែង ដោយ​មិន​រំពឹង​ចង់​បាន​រង្វាន់ ឬ​សូម្បី​មុខមាត់—​អស់​រយៈពេល​មួយ​សតវត្សរ៍​ហើយ—​ជាមួយ​នឹង​កាតព្វកិច្ច​សាមញ្ញ និង​សេចក្ដី​អំណរ​ក្នុង​ការមាន​ជីវិត​ប្រកប​ដោយ​គុណធម៌ » ។ ១១

ការដឹង​ពី​សារសំខាន់​នៃ​សាសនា និង​សេចក្ដី​ជំនឿ​ខាង​សាសនា​បាន​ធ្លាក់ចុះ​ក្នុង​ប្រជាជាតិ​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ ។ មនុស្ស​មួយ​ចំនួន​ធំ​គិត​ថា ជំនឿ និង​ភក្ដីភាព​ចំពោះ​ព្រះ​គឺ​មិន​ចាំបាច់​ទេ​សម្រាប់​ភាពស័ក្ដិសម​ខាង​សីលធម៌​ចំពោះ​​បុគ្គល ឬ​សង្គម​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។ ១២ ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​យល់ស្រប​ថា មនុស្ស​ដែល​អះអាង​ថា​គ្មាន​ជំនឿ​សាសនា​ជារឿយៗ​គឺជា​មនុស្ស​ល្អ មាន​សីលធម៌ ។ ប៉ុន្តែ​យើង​នឹង​ពុំ​យល់ស្រប​ថា វា​កើតឡើង​ដោយគ្មាន​ឥទ្ធិពល​ដ៏​ទេវភាព​នោះ​ឡើយ ។ ខ្ញុំ​សំដៅ​លើ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « យើង​ជា​ពន្លឺ​ពិត ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ ដែល​កើត​មក​ក្នុង​លោកិយ » ។ ១៣ មិន​ថា​គេ​ដឹង​ពី​វា​ឬ​អត់​នោះ​ទេ តែ​បុរស ស្ដ្រី និង​កុមារ​គ្រប់រូប​មកពី​ជំនឿ ទីកន្លែង និង​ជំនាន់​ទាំងអស់​ត្រូវបាន​បំពេញ​ដោយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ហេតុដូច្នេះ​ហើយ ពួកគេ​មាន​ការញាណ​ដឹង​អំពី​អ្វី​ដែល​ត្រូវ និង​ខុស ដែល​ពេលខ្លះ​យើង​ហៅ​ថា​មនសិការ ។ ១៤

ទោះយ៉ាងណា ពេល​លោកីយ​បំបែក​គុណធម៌​ពលរដ្ឋ​ផ្ទាល់ខ្លួន​ចេញ​ពី​គ្នា​ស្មារតី​នៃ​ការទទួល​ខុសត្រូវ​ចំពោះ​ព្រះ​នោះ​វា ដូចជា​កាត់​រុក្ខជាតិ​ចេញពី​ឬស​របស់​វា​ដែរ ។ ការពឹងផ្អែក​លើ​វប្បធម៌ និង​ប្រពៃណី​តែមួយ​មុខ​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​គុណធម៌​ក្នុង​សង្គម​ឡើយ ។ ពេល​មនុស្ស​ម្នាក់​ពុំមាន​ព្រះ​ខ្ពស់​ជាង​ខ្លួន​គាត់ ហើយ​ពុំ​ស្វែងរក​ការល្អ​ប្រសើរ ក្រៅពី​តែ​ការបំពេញ​ការស្រេក​ឃ្លាន និង​ចំណង់ចំណូល​ចិត្ត​របស់​ខ្លួន​ផ្ទាល់ នោះ​ឥទ្ធិពល​វា​នឹង​បង្ហាញឲ្យ​ឃើញ​ក្នុង​ពេលវេលា​ជាក់លាក់​របស់​វា ។

ឧទាហរណ៍ សង្គម​មួយ​ដែល​មាន​ការព្រម​ព្រៀង​បុគ្គល​គឺជា​ឧបសគ្គ​តែមួយ​គត់​ចំពោះ​សកម្មភាព​ផ្លូវភេទ នោះ​សង្គម​នេះ​កំពុង​រលួយ ។ ការផិត​ក្បត់ ទំនាក់ទំនង​មិន​រើសមុខ មាន​កូន​ដោយ​ឥត​ខាន់ស្លា ១៥ ​ការពន្លូត​កូន​ដោយ​ជម្រើស និង​គឺ​ជា​ផលផ្លែ​ដ៏​លី្វងជូចត់​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ភាពអសីលធម៌ ដែល​កំពុង​បន្ត​ដោយ​បដិវត្តន៍​ខាង​ផ្លូវភេទ ។ លទ្ធផល​នៃ​ការណ៍​នេះ ដែល​ធ្វើការ​ប្រឆាំង​នឹង​ចីរភាព​នៃ​សង្គម​ដ៏​រឹងមាំ​មួយ រួមមាន​ចំនួន​កូនក្មេង​ដ៏​ច្រើន​ធំឡើង​ក្នុង​ភាពក្រីក្រ ហើយ​ទទួល​ឥទ្ធិពល​អវិជ្ជមាន​ពី​ឪពុក ពេលខ្លះ​បន្ដ​រាប់​ជំនាន់ ស្ដ្រី​រែក​បន្ទុក​តែ​ម្នាក់ឯង ដែល​វា​គួរ​តែ​ត្រូវ​ចែក​រំលែក​ទំនួល​ខុសត្រូវ​គ្នា ហើយ​ការអប់រំ​នៅ​សាលារៀន​ដ៏​ទន់​ខ្សោយ​ខ្លាំង ដូចជា​ស្ថាប័ន​ផ្សេងទៀត​ដែរ នេះ​គឺជា​កិច្ចការ​ដែល​ត្រូវ​ទូទាត់​​សម្រាប់​បរាជ័យ​នៅក្នុង​គេហដ្ឋាន ។​ ១៦ បន្ថែម​លើ​អាកប្បកិរិយា​រំលង​ក្រម​សីលធម៌​សង្គម​ទាំងនេះ គឺជា​ឧទាហរណ៍​រាប់​មិន​អស់​នៃ​ការខូចចិត្ត និង​សោកសៅ​របស់​បុគ្គលម្នាក់ៗ​—ការបំផ្លាញ​ស្មារតី និង​សតិអារម្មណ៍​ដែល​ធ្លាក់​លើ​អ្នកមាន​ទោស និង​អ្នកឥត​ដឹង​អ្វីសោះ ។

នីហ្វៃ​ប្រកាស ៖

« មែន​ហើយ វេទនា​ដល់​អ្នក​ណា ដែល​ស្ដាប់​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​មនុស្ស តែ​មិន​ទទួល​ស្គាល់​ព្រះចេស្ដា​នៃ​ព្រះ និង​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ! …

« …ហើយ​សរុប​សេចក្ដី​ថា វេទនា​ដល់​អស់​អ្នក​ណា​ដែល​ញ័រ ហើយ​បះបោរ ដោយសារ​តែ​សេចក្ដី​ពិត​នៃ​ព្រះ ! » ១៧

ផ្ទុយពី​នេះ សារលិខិត​ដ៏​រីករាយ​របស់​យើង​ទៅកាន់​កូនចៅ​យើង និង​មនុស្សជាតិ​ទាំង​អស់​គឺ​ថា « សេចក្ដីពិត​នៃ​ព្រះ » បង្ហាញ​ផ្លូវ​មួយ​ដ៏​ប្រសើរ ឬ​ដូច​ប៉ុល​បាន​ថ្លែង​ថា​ជា « ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង » ១៨ ជា​ផ្លូវ​ទៅកាន់​សុភមង្គល​ផ្ទាល់ខ្លួន និង​សុខុមាលភាព​សហគមន៍ នា​ពេលនេះ និង​ទៅកាន់​សន្ដិភាព និង​អំណរ​ដ៏​អស់កល្ប​អស់កាល​ជាដរាប​តទៅ ។

សេចក្តីពិត​នៃ​ព្រះ​សំដៅ​ទៅ​លើ​សេចក្ដីពិត​ដ៏​សំខាន់ ដែល​ជា​គ្រឹះ​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ សេចក្ដីពិត​ទាំង​នេះ​គឺ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​គឺ​ជា​ព្រះវរបិតាសួគ៌​នៃ​វិញ្ញាណ​យើង ថា​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ នោះ​ទ្រង់​ប្រទាន​បទបញ្ញត្តិ​ដល់​យើង​ដែល​នាំ​ទៅ​រក​ក្ដីអំណរ​ពេញលេញ​ជាមួយ​ទ្រង់ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ថា​ទ្រង់​បាន​រងទុក្ខ និង​សុគត​ដើម្បី​ធ្វើឲ្យ​ធួន​នឹង​អំពើបាប​ដោយផ្អែក​លើ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​របស់​យើង ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ពី​សេចក្ដី​ស្លាប់ ដែល​នាំឲ្យ​មាន​ការរស់​ឡើង​វិញ​ដល់​មនុស្សជាតិ​ទាំងអស់ ហើយ​ថា​យើង​ទាំងអស់​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់​ដើម្បី​បាន​កាត់​សេចក្ដី ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ជីវិត​របស់​យើង ។ ១៩

ប្រាំបួន​ឆ្នាំ​នៃ​ជំនាន់ « រជ្ជកាល​នៃ​ពួក​ចៅក្រម​នៅ​ក្នុង​ព្រះគម្ពីរមរមន » ព្យាការី​អាលម៉ា​បាន​លាលែង​ពី​តំណែង​របស់​លោក​ជា​ចៅក្រម​ជាន់ខ្ពស់ ដើម្បី​មាន​ពេលវេលា​សម្រាប់​ដឹកនាំក្នុង​សាសនាចក្រ ។ គោលបំណង​របស់​លោក​គឺ​ដើម្បី​ថ្លែង​ពី​សេចក្ដី​ឆ្មើងឆ្មៃ ការបៀតបៀន និង​ការលោភលន់ ដែល​កើនឡើង​នៅក្នុង​ចំណោម​ប្រជាជន ហើយ​ជាពិសេស​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ ២០ ដូច​ដែល​អែលឌើរ ស្ទេហ្វិន ឌី ណាដល ធ្លាប់​បាន​សង្កេត​ថា « ការសម្រេច​ចិត្ត​ដ៏​បំផុស​គំនិត [ របស់​អាលម៉ា ី​កែតម្រូវ​អាកប្បកិរិយា​របស់​ប្រជាជន​លោក​ឡើយ ប៉ុន្ដែ​ដើម្បី​ថ្លែង​ទៅកាន់​ពួកគេ​នូវ​បន្ទូល​របស់​ព្រះ ដើម្បី​បង្រៀន​គោលលទ្ធិ និង​ឲ្យ​ការយល់ដឹង​របស់​ពួកគេ​អំពី​ផែនការ​នៃ​ការប្រោសលោះ​នាំ​ពួកគេ​ទៅរក​ការផ្លាស់ប្ដូរ​អាកប្បកិរិយា​នោះ » ។ ២១

មាន​អ្វី​ជាច្រើន​ដែល​យើង​អាច​ធ្វើបាន​ក្នុង​នាមជា​អ្នកជិតខាង និង​ពលរដ្ឋ​ល្អ​ដើម្បី​រួម​ចំណែក​ដល់​ចីរភាព និង​ជោគជ័យ​នៃ​សង្គម​ដែល​យើង​រស់នៅ​នេះ ហើយ​ប្រាកដ​ណាស់ ការបម្រើ​ដ៏​សំខាន់ និង​ឋិតថេរ​បំផុត​របស់​យើង​គឺ​ការបង្រៀន និង​ការរស់នៅ​តាម​សេចក្ដីពិត​ស្របតាម​ផែនការ​នៃ​ការប្រោសលោះ​ដ៏​អស្ចារ្យ​របស់​ព្រះ ។ ដូច​បាន​បង្ហាញ​ជា​ពាក្យពេចន៍​ក្នុង​ទំនុក​តម្កើង​ថា

ជំនឿ​ដូនតា​យើង យើង​ស្រឡាញ់

ទាំង​មិត្ត និង​មារ​ដែល​រារាំង​ផ្លូវ

ហើយ​ផ្សាយ​ពី​ទ្រង់​នូវ​ក្ដី​ស្រឡាញ់

ជា​ពាក្យ​ទន់ភ្លន់ គុណធម៌​ជីវិត ។ ២២

បើ​យើង និង​អ្នកជិត​ខាង​យើង​ព្យាយាម ធ្វើការ​សម្រេច​ចិត្ត និង​ដឹកនាំ​ជីវិត​យើង​តាម សេចក្ដីពិត​នៃ​ព្រះ នោះ​គុណធម៌​សីលធម៌​ដែល​ចាំបាច់​ក្នុង​គ្រប់​សង្គម​នឹង​មាន​សន្ធឹកសន្ធាប់ ។

ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ ព្រះវរបិតា​សួគ៌​យើង​បាន​ប្រទាន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​អស់កាល ។ ២៣

« [ ព្រះយេស៊ូវ​គ្រីស្ទ ​មនុស្ស​លោក ដ្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្ដូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ ។ ហេតុដូច្នោះ​ហើយ ទ្រង់​មិន​ដែល​បញ្ជា​ដល់​អ្នកណា​ម្នាក់​ថា គេ​នឹង​មិន​គួរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​នោះ​ឡើយ ។

« មើល​ចុះ តើ​ទ្រង់​ដែល​បន្លឺ​សំឡេង​ដាក់​អ្នក​ណា​ម្នាក់​ថា ៖ ថយ​ចេញ​ពី​យើង​ទៅ​ឬ​អី ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ ប៉ុន្តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ មក​រក​យើង​ចុះ អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ចូរ​ទិញ​ទឹកដោះ និង​ទឹកឃ្មុំ​ដោយ​ឥត​បង់​ប្រាក់ ហើយ​ឥត​ថ្លៃ​ផង » ។ ២៤

យើង​ប្រកាស​សេចក្ដី​នេះ « ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ ដោយ​នូវ​វិញ្ញាណ​ស្លូតបូត » ២៥ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕